មើលរំលង…

ខែកញ្ញា 14, 2011 at 5:20 ល្ងាច មតិ 3

ចេញពីពាក្យម៉ាក់ងាយ ខ្ញុំក៏នឹកឃើញដល់ពាក្យមើលរំលង… ការវិនិច្ឆ័យរបស់មនុស្សមួយចំនួន ដែលខ្ញុំធ្លាប់ស្ដាប់ គឺជាយល់ឃើញតែមួយជ្រុង មិនទាន់ជាការវិភាគនៅឡើយ។ គិតខ្លី មិនវែង ឈ្លោះទាស់ទែងដើម្បីឈ្នះ បច្ចុប្បន្នខ្មែរសម្បូរមនុស្សបែបនេះណាស់ ធនធានមនុស្សនៅតិច អ្នកយល់ដឹងនៅខ្វះ និយាយថា កុំជឿវាសនា ប៉ុន្តែប្រើគំនិតដែលវាសនាកំណត់មក មិនទាន់ចេះរំដោះខ្លួនពីវាសនានៅឡើយ។ គេចូលចិត្តប្រកែកគ្នា ទាំងដែលម្នាក់និយាយពីគោ ម្នាក់និយាយពីក្របី ខំរកទ្រឹស្ដីមកអួតគ្នាថាខ្លួនពូកែជាង ជជែកពីបញ្ហាមិនមែនដើម្បីដោះស្រាយបញ្ហា តែដើម្បីអួតខ្លួនទៅវិញ។

ខ្ញុំធ្លាប់ជាមនុស្សមើលរំលងបែបនេះ ទើបពេលនេះខ្ញុំលែងចូលចិត្តជជែកវែកញែក ហើយក្លាយជាអ្នកស្ដាប់គេជជែកវិញ។ ពេលមិនជជែក ខ្ញុំក៏មានពេលពិចារណាទៅលើអ្នកកំពុងជជែក។ មនុស្សប្រកែកដើម្បីតែប្រកែក មិនមែនដើម្បីយល់ដឹង ឬចែករំលែកឡើយ។ ម្នាក់ៗប្រកាន់តែចំណង់ចំណូលចិត្តខ្លួន រួចមើលរំលងចំណង់ចំណូលចិត្តរបស់គេ។ ពេលខ្ញុំចេញសៀវភៅ «ចង្កៀងនិទានរឿងខ្មោច» អ្នកខ្លះក៏និយាយយ៉ាងខ្លីថា អានរឿងខ្មោចគឺឥតប្រយោជន៍… ម៉េចក៏ថាឥតប្រយោជន៍?

ការប្រកែកគ្នានៅតែមាន ព្រោះអ្នកប្រកែកទាំងនោះប្រកាន់គំនិតមួយជ្រុង មិនព្រមបើកចិត្តយល់ដឹងជាសាកល។ ខ្ញុំគិតជានិច្ច ថាគួរធ្វើយ៉ាងម៉េចទើបអ្នកមិនយល់ ព្រមយល់វិញ? ខ្ញុំជឿថា រឿងអ្វីក៏ដោយសុទ្ធតែមានតម្លៃ និងប្រយោជន៍ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ ដែលមិនមើលរំលង ហើយអាចមើលឃើញពីតម្លៃ និងអាចទាញយកប្រយោជន៍? ខ្ញុំគិតដល់មហាសេដ្ឋីដែលមានដើមកំណើតពីគ្រួសារក្រីក្រ គិតដល់មនុស្សជោគជ័យដែលកើតចេញពីគេមើលស្រាល រួចហួសចិត្តថា ម្ដេចក៏មនុស្សនៅតែមើលងាយអ្នកក្រ? ម្ដេចក៏មនុស្សនៅមើលស្រាលគ្នា?

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

សួស្ដីថ្ងៃបុណ្យសែនលោកខែ គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ខែ​មុន

3 មតិ Add your own

  • 1. Sous Boreth  |  ខែកញ្ញា 18, 2011 ម៉ោង 1:44 ល្ងាច

    ព្រោះតែភាពអាត្មានិយម មនុស្សមួយចំនួនតែងយល់ថា ខ្លួនឯងគឺជា​មនុស្សដែលពូកែជាងគេ មិនព្រមយកគំនិតរបស់អ្នកដ៏ទៃមកពិចារ​ណា​រក​ហេតុផល ពួកគេតែងប្រកាន់យកគំនិត ” មានតែអញម្នាក់គត់ដែលធំជាង​គេ”………….

    ឆ្លើយតប
  • 2. ព្រះនាងតូច  |  ខែកញ្ញា 21, 2011 ម៉ោង 4:24 ល្ងាច

    សុំទោស! ខ្ញុំមិនធ្លាប់បានចូលរួមកំសាន្តជាមួយនឹងប្លុក ដូចច្នេះការសរសេរនេះជាការសាកល្បងតំបូង ខ្ញុំពេញចិត្តអត្ថបទរបស់បងប្រុស របៀបនិពន្ធ និងការសរសេររបស់បងប្រុស ត្រូវនឹងចំនូលចិត្តខ្ញុំ..សូមឲ្យបងប្រុសនៅតែបន្តការងារនេះប្រកបដោយភាពជោគជ័យតទៅ ..ជូនពរបងសំណាងល្អ.:) .. ប្រសិនបើមានខុស សុំអភ័យទោសផងបងប្រុស.. អរគុណ!​

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែកញ្ញា 21, 2011 ម៉ោង 4:54 ល្ងាច

      អត់អីទេ! រីករាយណាស់ចំពោះមតិរបស់ប្អូន! 😀

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: