ដាក់ចិត្តគេក្នុងចិត្តយើង

ខែកញ្ញា 9, 2011 at 11:30 ព្រឹក មតិ 5

ចិត្តគេមិនដូចចិត្តយើង… ពេលខ្លះបញ្ហានេះរំខានខួរក្បាលសម្បើមណាស់។ មិនគិតមិនបាន ពេលដែលគេធ្វើរឿងដែលមិនខ្វល់ពីអារម្មណ៍យើង ហេតុនេះក៏នឹកថា ហេតុអីក៏កម្មវិធីសិក្សាមិនបញ្ចូលមេរៀននិយាយពី «ដាក់ចិត្តគេក្នុងចិត្តយើង»? ធាតុពិតរបស់ខ្ញុំជាមនុស្សងាយប៉ះពាល់អារម្មណ៍ណាស់ ជាហេតុដែលឧស្សាហ៍រងទុក្ខព្រោះតែទង្វើអចេតនារបស់មនុស្សនៅជុំវិញខ្លួន។ សម្តីតែមួយម៉ាត់របស់គេធ្វើឱ្យខ្ញុំឈឺក្បាលរហូតដល់មួយខែ… វាដាក់សម្ពាធណាស់… ម៉េចក៏គេនិយាយពាក្យនោះចេញមក ដោយអត់ខ្វល់ពីអារម្មណ៍ខ្ញុំសោះអ៊ីចឹង? បើជាខ្ញុំវិញ តើខ្ញុំអាចនិយាយទៅគេទេ? មនុស្សដែលខំយល់ពីអារម្មណ៍គេគឺត្រូវចាញ់ប្រៀបគេ មែនទេ?

មិនអ៊ីចឹងទេ! ព្យាយាមយល់ពីគេ ដើម្បីគេ និងដើម្បីខ្លួនឯង!

ថ្វីត្បិតថា មនុស្សខ្លះធ្វើអ្វីឥតហេតុផល ព្រោះមានសារជាតិអាក្រក់ពីកំណើត ក៏យើងគួរតែព្យាយាមយល់ពីគេ។ ពេលនេះគេគ្មានហេតុផល តែប្រាកដជាមានហេតុផលដែលធ្វើឱ្យគេក្លាយជាមនុស្សគ្មានហេតុផល។ ខ្ញុំធ្លាប់ខឹងមិត្តម្នាក់យ៉ាងខ្លាំង ដែលភ្លើងកំហឹងនោះបានត្រឹមតែឆេះឆាបចិត្តខ្ញុំ ទាំងដែលគ្មានអ្នកណាដឹងសោះ។ ជួបបញ្ហានេះ ខ្ញុំក៏ខំរកវិធីដោះស្រាយ។ វាមិនអាចដោះស្រាយឱ្យគេយល់ពីអារម្មណ៍របស់ខ្ញុំ ឬឱ្យគេមកសុំទោសខ្ញុំទេ តែអាចដោះស្រាយដោយព្យាយាមយល់ពីអារម្មណ៍របស់គេ។ ដាក់ចិត្តគេក្នុងចិត្តយើង ហើយសួរខ្លួនឯងថា ម៉េចក៏គេធ្វើបែបនេះដាក់យើង? ម្នាក់ៗសុទ្ធតែមានទុក្ខរៀងខ្លួន ដែលទុក្ខទាំងនោះរាប់តាំងពី ភាពច្រណែនឈ្នានីស អារម្មណ៍អត្មានិយម ចិត្តលម្អៀង ការផ្ដល់តម្លៃលើគុណសម្បត្តិផ្សេងៗ ។ល។ ម៉េចក៏គ្រប់គ្នាសុទ្ធតែចូលចិត្តរាប់អានជាមួយមនុស្សពូកែ ឬមនុស្សស្អាត? គួរឱ្យឆ្ងល់ទេ? បើមិនឆ្ងល់ទេ ទំនាស់ក្នុងខ្លួនមួយនេះគឺត្រូវបានដោះស្រាយហើយ។

«ជួនកាលយើងមិនខុសទេ គ្រាន់តែបុគ្គលិកលក្ខណៈយើងមិនត្រូវចិត្តគេ»

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

តើអ្នកណាជាអ្នកកំណត់ទៅ? សួស្ដីថ្ងៃបុណ្យសែនលោកខែ

5 មតិ Add your own

  • 1. កុកស  |  ខែកញ្ញា 9, 2011 ម៉ោង 2:11 ល្ងាច

    មនុស្សយើងមិនមានចិត្ត រឺអារម្មណ៍ដូចគ្នាទាំងអស់នោះទេ។ សូម្បីរបស់
    មួយផលិតចេញពីពុម្ពតែមួយ គង់ចេញមកមិនដូចគ្នា ចុះទំរាំមនុស្សកើត
    ចេញពីផ្ទៃខុសគ្នា ពីមនុស្សខុសគ្នា។ បងប្អូនភ្លោះគង់មិនមានចិត្ត រូបរាង
    ដូចគ្នា។ យើងទៅចាំបាច់អីនិយាយពីមនុស្ស ដែលយើងគ្រាន់តែស្គាល់
    ដប់ ម្ភៃ ឆ្នាំនោះ។ បើមនុស្សលើលោកនេះមានចិត្តដូចគ្នា នោះអ្នកទាំង
    នោះនិងកាប់ចាក់គ្នាដើម្បីដណ្តើមយករបស់ដែលខ្លួនស្រលាញ់។

    ឆ្លើយតប
  • 2. erururaito  |  ខែកញ្ញា 9, 2011 ម៉ោង 7:15 ល្ងាច

    មិនមែនគ្រប់គ្នាសុទ្ឋតែមានហេតុផលសមរម្យ ធ្វើអ្វីមួយនោះទេ។ ការអធ្យាស្រ័យគឺមានដែនកំណត់។ មនុស្សត្រូវតែមានស្មារតីរឹងមាំ មិនអាច យកមនោសញ្ចេតនាមកធ្វើជាវិធីដោះស្រាយបញ្ហានោះទេ។ ត្រូវធ្វើជិវិតខ្លួនឯងអោយមានទម្ងន់ ទើបអ្វីៗដែលយើងធ្វើជាទីគាប់ចិត្ត​សម្រាប់អ្នកដទៃ។ ភាពត្រឹមត្រូវគឺជាការកំណត់របស់មនុស្សដែលមានគ្នា​ច្រើន ត្រូវមើលកាលៈទេស ការសម្របខ្លួនទៅនឹងបរិយាកាស យើងមិនអាចផ្លាស់ប្តូរអ្នកណាម្នាក់បានទេ ក្រៅអំពីការសម្របខ្លួនដើម្បី​រស់នៅបាន។

    ឆ្លើយតប
  • 3. T_T  |  ខែកញ្ញា 9, 2011 ម៉ោង 8:45 ល្ងាច

    ញ៉ុមធ្លាប់ធ្លាក់ក្នុងសភាពចឹងដែរ តែពេលនេះលែងអីហើយ 😀 នៅក្នុងសភាពចឹងគឺហត់មែនទែន ម៉ាង៉ៃៗយកតែរឿងមិនសប្បាយចិត្តមកដាក់ខ្លួនឯង ទីបំផុតគ្មានអ្នកណាគេយល់រឺដឹងទេថាយើងកំពុងតែមិនចូលចិត្តនិងអន់ចិត្តនោះទេ។ អាចនិយាយម៉ាបែបទៀតថា វាជាជំងឺយកទុក្ខដាក់ខ្លួនដែលគួរតែព្យាបាលឲ្យបាន 😉

    ឆ្លើយតប
  • 4. Jet  |  ខែកញ្ញា 13, 2011 ម៉ោង 2:53 ល្ងាច

    ផលគិតច្រើនពេកណាស់ ដែលសរសេរតែអារម្មណដដែលៗបែបនេះ។ យ៉ាងហោចណាស់ ពេលតានតឹងខ្លាំងគួរគិតថា មនុស្សពីរនាក់ ដេកលើគ្រែតែមួយមែន លែងអីគង់យល់សប្តិខុសគ្នា។ គិតតែប៉ុណ្ណឹងរួចស្រេច។

    ឆ្លើយតប
  • 5. Sadeth Nuth  |  ខែវិច្ឆិកា 11, 2011 ម៉ោង 4:39 ល្ងាច

    អត្តបទនេះloy man som shared 1 hery bong

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: