តើអ្នកណាជាអ្នកកំណត់ទៅ?

ខែកញ្ញា 8, 2011 at 5:35 ល្ងាច មតិ 5

ជឿហើយ ថាមនុស្សពិតជាមានការបែងចែកឋានៈ… មនុស្សតែងតែសរសើរអ្នកណាដែលខ្លួនចូលចិត្ត ព្រោះពួកគេមានលក្ខណៈស្រដៀងគ្នា ពោលគឺនិស្ស័យ អត្តចរិត ពិសេសគឺប្រភេទនៃបញ្ញា ដែលពួកគេអាចទទួលស្គាល់គ្នា។ ខ្ញុំធ្លាប់ឆ្ងល់តាំងពីតូច ពីការវាយតម្លៃ ឬការគិតខុសគ្នារបស់មនុស្សនៅជុំវិញខ្លួន ដោយតែងតែសួរខ្លួនឯងថា ហេតុអ្វីក៏គេមិនយល់ដូចខ្ញុំ? មេចក៏គេថាពណ៌ក្រហមជាពណ៌ផ្កាឈូក? ហ៊ឺ… វាស្មុគស្មាញណាស់!

រហូតមកដល់ពេលនេះ ខ្ញុំក៏ស្ដាប់យោបល់គេជជែកពីអ្នកសិល្បៈ។ ម៉េចក៏គេថា អ្នកចម្រៀង«ក» ច្រៀងពីរោះជាងអ្នកចម្រៀង«ខ»? បើខ្ញុំស្ដាប់ទៅ «ក»គ្មានអ្វីអាចប្រៀបធៀបនឹង«ខ»សោះ មិនថាទឹកដមសំឡេង ឬក៏បច្ចេកទេសច្រៀង។

ម៉េចក៏គេថាអ្នកនិពន្ធ«ក» សរសេរល្អជាងអ្នកនិពន្ធ«ខ»? បើខ្ញុំយល់ថា «ខ»ទើបយល់ពីអ្វីជាការតែងនិពន្ធពិតប្រាកដ ចេះចង ចេះស្រាយ គ្រាន់តែអានមួយត្រួសក៏យល់ថាជាអ្នកយល់ដឹងទូលំទួលាយ ទាំងអក្សរសាស្ត្រ ទាំងចិត្តសាស្រ្ត រីឯអ្នកនិពន្ធ«ក» សរសេរបាយបិណ្ឌចូលបាយបាត្រហ្នឹង។

ម៉េចក៏គេយល់ថា អ្នកដឹកនាំសម្ដែង«ក» ពូកែជាងអ្នកដឹងនាំសម្ដែង«ខ»? បើភ្នែកខ្ញុំមើលទៅ អ្នកដឹកនាំសម្ដែង«ខ» ចេះប្រើប្លង់សមឥតខ្ចោះ រូបភាពមានហេតុផល មានអត្ថន័យ តែអ្នកដឹកនាំសម្ដែង«ក»វិញ និយាយតាមត្រង់ ខ្ញុំមើលមិនចូលភ្នែកសោះ។

យ៉ាងណាវានៅតែមិនអាចបញ្ជាក់ថា ការគិតរបស់ខ្ញុំត្រូវ។ ក្នុងលោកនេះមានរឿងប្លែកច្រើនណាស់ ហើយគួរឱ្យហួសចិត្តណាស់។ អ្នកយល់នៅតែយល់ អ្នកមិនយល់នៅតែមិនយល់… វាដូចជាស្រេចលើឧបនិស្ស័យ។ តើអ្នកណាជាអ្នកកំណត់ទៅ?

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

ស្រលាញ់ប៉ុណ្ណា ទើបវាសនាព្រមឱ្យជួបគ្នា? ដាក់ចិត្តគេក្នុងចិត្តយើង

5 មតិ Add your own

  • 1. monyrinataro  |  ខែកញ្ញា 8, 2011 ម៉ោង 5:59 ល្ងាច

    បងអើយ! សង្គមមនុស្សដែលយើងកំពុងតែរស់នៅគឺបែបហ្នឹងហើយ កុំតែមានច្បាប់នោះ កុំអីធ្វើតាមអំពើចិត្តគ្រប់តែគ្នាហើយ…..
    នោះអ្នកមានឥទ្ធិពលជាអ្នកសំរេច បើគេថាល្អហើយ យើងថាអាក្រក់ ក៏យើងគ្មានអំនាចអីប្រជែងគេដែរ យើងបានតឹមអន់ចិត្តដើរចេញទាំងមិនសុខចិត្តប៉ុណ្ណោះ។

    ឆ្លើយតប
  • 2. T_T  |  ខែកញ្ញា 8, 2011 ម៉ោង 11:21 ល្ងាច

    វាជាលក្ខខ័ណ្ឌធម្មជាតិ។ បើម្នាក់ៗមានគំនិតដូចគ្នាទាំងអស់នោះ លើលោកនេះពិតជាមានតែអ្នកចម្រៀងតែម្នាក់ អ្នកនិពន្ធតែម្នាក់​ និងអ្នកដឹកនាំសម្តែងតែម្នាក់នោះទេ។

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែកញ្ញា 9, 2011 ម៉ោង 10:12 ព្រឹក

    មនុស្សដែលមិនជឿវាសនា ព្រោះវាសនាចារឱ្យមិនជឿ 😀 យល់ដូចខ្ញុំទេ? បើមិនយល់ដូចខ្ញុំ គឺវាសនាចារឱ្យយល់ខុសពីខ្ញុំ 😉 រឿងឆាកជីវិតនេះតែប៉ុណ្ណឹង!

    ឆ្លើយតប
  • 4. T_T  |  ខែកញ្ញា 9, 2011 ម៉ោង 8:36 ល្ងាច

    ហេហេ…​ ខ្ញុំជួនកាលក៏គិតថាចឹងដែរ។ បើនិយាយតាមនិស្ស័យ គឺវាអញ្ចឹងច្បាស់ណាស់ តែបើនិយាយតាមរឿងក្នុងសង្គម អ្នកខ្លះទោះវាសនាបង្ខំឲ្យជឿទៀត ក៏នៅតែប្រាប់ខ្លួនឯងថា “វាប្រហែលមិនមែនចឹងហេ៎….. អាចមកពីចេះ អាចមកពីចុះ…”​ និយាយតាមម៉ាបែបទៀត ព្យាយាមលួងខ្លួនឯង។

    ឆ្លើយតប
  • 5. kaka  |  ខែកញ្ញា 29, 2011 ម៉ោង 10:00 ព្រឹក

    សំរាប់ខ្ញុំវិញ គិតថា ព្រោះតែមនុស្សមានវប្បធម៌ខុសគ្នា ទើបអ្វីៗប្រកាន់យកតែខ្លួនឯងល្អ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: