សួស្ដីថ្ងៃខួបកំណើត!

ខែសីហា 27, 2011 at 9:10 ព្រឹក មតិ 9

នេះជាថ្ងៃកំណើតខ្ញុំ… មិនចាំថា ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍ពីថ្ងៃកំណើត​ខ្លួន​ឯង​នៅ​អាយុ​ប៉ុន្មាន​ទេ ព្រោះ​ដល់​ថ្ងៃ​នេះ​ម្ដងៗ​ គ្មាន​អ្នក​ណា​រំឭក​ខ្ញុំ​សោះ។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​ទៅ គឺ​មាន​មិត្តភក្តិ​​ប៉ុន្មាន​នាក់​បាន​ទិញ​នំ​មក​ឱ្យ​ខ្ញុំ។ ខួប​​កំណើត​លើក​ដំបូង… គិត​ទៅ​ខ្ញុំ​ក៏​អាច​ផ្លុំ​ទៀន​នំខួប​កំណើត​ដូច​គេ​ឯង​ដែរ។ តែ​និយាយ​តាម​ត្រង់ ខ្ញុំ​មិន​ដែល​ស្រមៃ​ឱ្យ​អ្នកណា​ធ្វើ​ខួប​កំណើត​ឱ្យ​ខ្ញុំ​សោះ ព្រោះ​​ទម្លាប់​នឹង​គ្មាន​ពិធី​ខួប​កំណើត​​ទៅ​ហើយ ហើយ​បែរ​ជា​រអៀស​ខ្លួន​ទៅ​វិញ ពេល​​មានគេ​ចាប់​អារម្មណ៍​ខ្ញុំ​បែប​នេះ។

ទោះ​យ៉ាងណា ពេល​គិត​ចុះ​ឡើង នេះ​ជា​ថ្ងៃ​ពិសេស​មួយ ទោះ​មិន​ចំពោះ​​អ្នកណា​ក៏​ដោយ តែ​ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​គួរ​តែ​ឱ្យ​តម្លៃ​ថ្ងៃ​នេះ ថ្ងៃ​ដំបូង​បំផុត​នៃ​វត្ថមាន​ខ្ញុំ​លើ​ផែន​ដី​នេះ។ តែ​ថា​ទៅ​មើ… ថា​តើ​នៅ​ថ្ងៃ​ពិសេស​បែប​នេះ ខ្ញុំ​គួរ​តែ​ធ្វើ​អ្វី​ទៅ? មាន​តែ​គិត​ពិចារណា​ប៉ុណ្ណោះ។ អរគុណ​ម៉ែ​ដែល​បាន​បង្កើត​ខ្ញុំ! ពេល​នេះ​ខ្ញុំ​អាយុ​២៧​ឆ្នាំ​ ក៏​ធំ​ដឹង​ក្ដី​ហើយ​… ខ្ញុំ​ត្រូវ​សង​គុណ​ម៉ែ​ ហើយ​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់ ថា​ខ្ញុំ​កើត​មក​ដើម្បី​អ្វី?

ជីវិត​នេះ​ជួប​រឿង​មិន​សម​បំណង​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​អាច​ចុះ​ចាញ់​ទេ ហើយ​ខ្ញុំ​ត្រូវ​តែ​សរសើរ​ខ្លួន​ឯង​ ដែល​អាច​រស់​រហូត​មក​ដល់​ពេល​នេះ ដែល​​បើ​ទោះ​ជា​យ៉ាងណា ក៏​មាន​មនុស្ស​ជា​ច្រើន​ស្រលាញ់​ចូល​ចិត្ត​ខ្ញុំ។ …បើ​គិត​ពី​រឿង​រ៉ាវ​កន្លង​មក ខ្ញុំ​​ជា​មនុស្ស​ម្នាក់​​​មើល​ស្រាល​ខ្លួន​ឯង ខ្វះ​ភាព​​ជឿ​ជាក់ ពោល​សត្រូវ​របស់​​ខ្ញុំ​គឺ​ស្រមោល​ខ្ញុំ​ខ្លួន​ឯង។ ចំណុច​មួយ​នេះ ខ្ញុំ​ត្រូវ​តែ​ព្យាយាម​កែ។ មិន​ត្រូវ​ទន់​ជ្រាយ​ទៀត​ទេ ត្រូវ​​​តែ​ជឿ​ជាក់​ខ្លួន​ឯង និង​ត្រូវ​មាន​សង្ឃឹម… ញញឹម​ឱ្យ​បាន​ច្រើន​ជាង​និយាយ ហើយ​ក៏​ត្រូវ​ឧស្សាហ៍​ធ្វើ​ការ​ឱ្យ​ច្រើន​ជាង​ដេក​រវើរវាយ។

ខ្ញុំ​ជា​មនុស្ស​ម្នាក់​កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ១៩៨៤ នឹង​រស់​នៅ​ជា​មនុស្ស​ល្អ រស់​នៅ​ឱ្យ​មាន​ប្រយោជន៍​​​ដល់​មាតុភូមិ និង​ផែន​ដី ​មិន​ធ្វើ​ឱ្យ​អ្នក​ដែល​បង្កើត​ខ្ញុំ​មក​អស់​សង្ឃឹម​ឡើយ!

២៧ សីហា ២០១០

សុខ ចាន់ផល

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

នេះជាបេះដូងខ្មែរ កុំយំ

9 មតិ Add your own

  • 1. ហនុមាន  |  ខែសីហា 27, 2011 ម៉ោង 9:45 ព្រឹក

    រីករាយ បុណ្យកំណើត ! មាននំចែកអ្នកភូមិញាំដែរ? 😀

    ឆ្លើយតប
  • 2. រដ្ឋ  |  ខែសីហា 27, 2011 ម៉ោង 10:54 ព្រឹក

    រីករាយ​ថ្ងៃ​កំណើត! សូម​មាន​សំណាង​ល្អគ្រប់​ពេល សុខភាព​បរិបូណ៌ ការងារ​រលូន និង​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ឆាក​ជីវិត​ហ្នា៎!

    ឆ្លើយតប
  • 3. ឧត្តម  |  ខែសីហា 27, 2011 ម៉ោង 10:54 ព្រឹក

    ចាំស្អែកជប់លៀងនៅទះបងបឿន

    ឆ្លើយតប
  • 4. សុផាត  |  ខែសីហា 27, 2011 ម៉ោង 11:20 ព្រឹក

    រីករាយថ្ងៃកំណើត! ទុកនំឲ្យញ៉ុមផង 😛

    ឆ្លើយតប
  • 5. រចនា  |  ខែសីហា 27, 2011 ម៉ោង 11:31 ព្រឹក

    រីក​រាយ​ថ្ងៃ​កំណើត​បាទ! សូម​ឱ្យ​មាន​ក្ដី​សុខ! 😀

    ឆ្លើយតប
  • 6. ក្មេងស្រែ  |  ខែសីហា 27, 2011 ម៉ោង 11:49 ព្រឹក

    រីករាយ​ថ្ងៃ​ចូល​ពិភពលោក ជា​ភាសាខ្មែរ
    tanjōbi omedetō ជាភាសាជប៉ុន
    #$%@%)&#@%$% ជាភាសាខ្ញុំ! 😆

    ឆ្លើយតប
  • 7. Dhruv  |  ខែសីហា 27, 2011 ម៉ោង 7:10 ល្ងាច

    Chuc Mung Sinh Nhat ​ភាសាវឿតណាម
    រីក​រាយ​ថ្ងៃ​កំណើត សូមអោយមានសេចក្ដីសុខក្នុងឆាកជីវិតណាបង

    ឆ្លើយតប
  • 8. Reveal Way  |  ខែកញ្ញា 2, 2011 ម៉ោង 12:51 ល្ងាច

    Let’s your new update life start from here.

    ឆ្លើយតប
  • 9. ចាន់ផល  |  ខែសីហា 18, 2014 ម៉ោង 11:18 ល្ងាច

    មានអ្នកខ្លះ ថ្ងៃខួបកំណើតជាថ្ងៃឯកាជាងគេ…

    ខ្ញុំតែងតែឆ្លងថ្ងៃកំណើតបែបហ្នឹង… តូចចិត្តមែនទេ ដែលអត់មានពីណាមកខ្វល់នឹងការចាប់កំណើតរបស់យើង? លួចនឹកដល់ថ្ងៃខួបកំណើតរបស់គេ ដែលមានសាច់ញាតិ មិត្តភក្តិ រៀបចំឱ្យ អ្នកខ្លះក៏មកពីទីឆ្ងាយដើម្បីអបអរ តែយើងវិញគ្មានសូម្បីតែអ្នកដឹងថាយើងកើតថ្ងៃណា…

    ប៉ុន្តែនៅឆ្នាំមួយនោះ អារម្មណ៍ឯកានោះបែរជាធ្វើឱ្យខ្ញុំកាន់តែស្រលាញ់អាណិតខ្លួនឯងខ្លាំងឡើង កាន់តែដឹងថាខ្លួនឯងជាមនុស្សពូកែប៉ុណ្ណា ព្រោះទោះគ្មានអ្នកណាខ្វល់ខ្វាយ ក៏បានខំប្រឹងរស់ម្នាក់ឯងរហូតមកដល់ពេលនេះ ហើយក្លាយជាមនុស្សល្អ មានប្រយោជន៍ដល់សង្គមជាតិទៀត។ គួរតែឱបខ្លួនឯង ហើយអរគុណខ្លួនឯង ដែលមិនដែលបោះបង់ចោលខ្លួនឯង និងព្រមតស៊ូក្នុងជីវិតដ៏ឯកាមួយរហូតមក…

    រីករាយថ្ងៃខួបកំណើតមនុស្សឯកាទាំងអស់គ្នា!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: