សល់ពេលប៉ុន្មានទៀត…

ខែសីហា 22, 2011 at 1:13 ល្ងាច មតិ 13

«ខណៈនេះ ខ្ញុំធ្ងន់ក្បាល… ស្រវាំងភ្នែក… រឹងកញ្ចឹងក… ស្ពឹកម្រាមដៃ… ពិបាកដកដង្ហើម… បើកញើស… ល្ហិតល្ហៃ…» គឺ​ខ្ញុំ​ត្រៀមនិយាយប្រាប់គ្រូពេទ្យ 😉

ម្ដងនេះខ្ញុំឈឺ​ធ្ងន់​… តែ​មិន​ទាន់​បាន​ពិនិត្យ​ច្បាស់​ថា​ឈឺស្អីឡើយ។ មិន​ចម្លែក​ទេ​ ដែល​ខ្ញុំ​ឈឺ​បែប​នេះ ព្រោះ​សុខភាព​ខ្ញុំ​ខ្សោយ​តាំង​ពី​តូច​មក​ហើយ។ កាល​ពី​យប់​ថ្ងៃ​ព្រហស្សតិ៍ ខ្ញុំ​ស្រាប់​តែ​ឈឺ​ចុក​ស្មា​ដល់​ថ្នាក់​ទ្រាំ​មិន​បាន លុះ​ទៅ​ដល់​ពេទ្យ​ក៏​ក្លាយ​ជា​ស្ពឹក​ពេញ​ខ្លួន ដើរ​លែង​រួច។ មក​ពី​ស្អី​ទៅ? ឈឺ​អស់​លុយ​ហើយ ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ជ្រុះ​​បាត់​កាបូប​លុយ​ទៀត។ 😥

មែន​ហើយ! គឺ​ជិត​​ដល់​ថ្ងៃ​កំណើត​ខ្ញុំហើយ ​ថ្ងៃ​ទី​២៧ សីហា ២០១១ គម្រប់​អាយុ២៧​ឆ្នាំ។ ប្រហែល​ជា​​រឿង​អកុសល​ឆ្លង​ឆ្នាំ​ 😀 ជឿ​ថា​ឆ្នាំ​ថ្មី អ្វីៗ​នឹង​ល្អ ព្រោះ​គ្រូទាយ​និយាយ​អ៊ីចឹង។

ប៉ុន្តែ… តើ​ជីវិត​ខ្ញុំ​សល់ពេលប៉ុន្មានទៀត? មិន​ជា​ចង់​ដឹង​ខ្លាំង​ទេ គ្រាន់​តែ​អារម្មណ៍​នឿយ​ហត់​កន្លង​មក​បញ្ជា​ឱ្យ​សួរ​បែប​នេះ។ តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​រហូត​មក​អង្គុយ​នៅ​ត្រង់​នេះ ខ្ញុំ​ជួប​ឧបសគ្គ​រហូត… បន្ត​បន្ទាប់​ខ្ញុំ​ក៏​យក​អារម្មណ៍​​ឆ្លង​កាត់​នានា​​មក​សរសេរ​ជា​​រឿង ជា​ចម្រៀង​ រហូត​គេ​ហៅ​ខ្ញុំ​ថា​ជា​អ្នក​និពន្ធ។ ដំបូង​ឡើង​មិន​សូវ​មាន​អ្នក​​ចូល​ចិត្ត​ស្នាដៃ​ខ្ញុំ​ទេ តែ​ក្រោយ​មក​ពី​ម្នាក់​ក៏​ក្លាយ​ជា​ដប់​នាក់ មួយ​រយ​នាក់ មួយ​ពាន់​នាក់… ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា ពួក​គេ​គាំទ្រ​ខ្ញុំ។ ខ្ញុំ​ក៏​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ធ្វើ​ជា​អ្នក​និពន្ធ​ដើម្បី​អ្វី ខណៈ​ដែល​មាន​អ្នក​ខ្លះ​​បាន​និយាយ​​បន្ទុច​បង្អាក់​ស្នាដៃ​ខ្ញុំ។ …រួច​ខ្ញុំ​ក៏​នឹក​ថា ម៉េច​ក៏​ខ្ញុំ​មិន​សួរ​ខ្លួន​ឯង​ថា បើ​មិន​ធ្វើជា​អ្នក​និពន្ធ តើ​គួរ​​ធ្វើ​ការ​ងារ​អ្វី​វិញ? តាម​ពិត​ទៅ ខ្ញុំ​គឺ​ដូច​មនុស្ស​គ្រប់​គ្នា​អ៊ីចឹង ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ដូច​គ្នា គ្រាន់​តែ​ការងារ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​រង​កម្ម​ជាង​គេ ពោល​គឺ​​ជា​ការ​ងារ​ដែល​​រង​សម្ពាធ​ខ្លាំង។

អ៊ីចឹង… តើ​សល់ពេលប៉ុន្មានទៀត ដែល​ខ្ញុំ​ត្រូវ​ជួប​រឿង​រ៉ាវ​ជីវិត​នេះ? មាន​​ជីវិត​​មាន​បញ្ហា ឃ្លា​​នេះ​​ប្រើ​​ចំពោះ​​ខ្ញុំ​​មិន​​ខុស​​ទេ។ អ្នក​ដែល​ស្គាល់​ខ្ញុំ​ប្រាកដ​ជា​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​កំសាក​ណាស់។ ខ្ញុំ​​ខ្លាច​នឹង​ប្រឈម​មុខ ហើយ​ខ្លាច​បំផុត​គឺជម្លោះ។ មិន​មែន​ខ្ញុំ​មិន​ដែល​ឈ្លោះគ្នា​នោះ​ទេ តែ​ខ្ញុំ​​តែង​តែ​ខំ​ចៀស​វាង ព្រោះ​អារម្មណ៍​ខ្ញុំ​ខ្សោយ​បំផុត។ ប្រហែល​មាន​អ្នក​ខ្លះ​​​សប្បាយ​នឹង​ឈ្លោះ​ប្រកែក​គ្នា ឬ​ក៏​យល់​ថា​រឿង​នេះ​ជា​រឿង​ធម្មតា តែ​ចំពោះ​ខ្ញុំ វា​ជា​សម្ពាធ​ផ្លូវ​ចិត្ត​ធំ​បំផុត។ បេះ​ដូង​ខ្ញុំ​តែង​តែ​លោត​ញាប់​ពេល​ឮ​គេ​ស្រែក​គំហក ហើយ​ខ្ញុំ​ដក​ដង្ហើម​ថប់ៗ ​ទន់​ដៃ​ទន់​ជើង ពេល​មាន​អ្នក​ណា​មក​​ស្ដី​បន្ទោស​​ខ្ញុំ។ ហេតុ​នេះ​ខ្ញុំ​​តែង​តែ​​ខ្លាច​ខ្លួន​ឯង​ធ្វើ​អ្វី ឬ​និយាយ​អ្វី​​ប៉ះ​ពាល់​អារម្មណ៍​គេ… ហ៊ឺ… បើ​អាច​ ខ្ញុំ​ចង់​ទៅ​រស់​នៅ​កន្លែង​មួយ​ដែល​មាន​តែ​សុភមង្គល ដែល​ឮ​តែ​​បទ​ចម្រៀង​ច្រៀង​បំពេរ ដែល​លែង​ឮ​​សំឡេង​ទ្រហឹង​នៃ​ការ​​​និន្ទា​គ្នា… ប្រហែល​ជា​មិនអាច​ទេ ហេតុ​នេះ​សូម​ឱ្យ​ខ្ញុំ​បាន​ជួប​តែ​មនុស្ស​ដែល​មាន​ឧបនិស្ស័យ​​ស្រដៀង​​ខ្ញុំ។ ​

ទោះ​យ៉ាង​ណា ​​ខ្ញុំ​នៅ​តែ​​ឱ្យ​តម្លៃ​លើ​ការ​កំណត់​របស់​ព្រហ្មលិខិត ទើប​ខ្ញុំ​លែង​ខ្លាច​ញញើត​​អំពើ​អាក្រក់ ហើយ​ខំ​រស់​នៅ​​ដោយ​ចេតនា​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​​ធ្វើ​បន្ត ក្នុង​ពេល​វេលា​ដែល​សេសសល់។

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍.

នៅក្បែរអូនជាសង្សារអូន នៅក្បែរគេជាសង្សារគេ ខ្ញុំក៏ឯកាដែរ… ហេតុនេះអ្នកមិនឯកាឡើយ!

13 មតិ Add your own

  • 1. Long  |  ខែសីហា 22, 2011 ម៉ោង 2:20 ល្ងាច

    ជូនពរអោយបងឆាប់ជា និងមានសុខភាពល្អ! ព្រោះបងមិនទាន់បាននិយាយជាមួយផេនដា​បានច្រើនផង និងបញ្ចប់រឿងស្នេហាសុភាពបុរស! ហិហិហិ!

    ឆ្លើយតប
  • 2. មាន​សង្ឃឹម  |  ខែសីហា 22, 2011 ម៉ោង 2:36 ល្ងាច

    ខ្ញុំ​ធ្លាប់​ទទួល​អាម្មរណ៏​បែប​នេះ​ដែរ វា​ពិត​ជា​ពិបាក​ណាស់ ។ ជូន​ពរ​ឲ្យ​អ្នក​ឆាប់​ជា​ពី​ជំង៉ និង​ជួប​តែ​សំណាង​ល្អ ពី​ពេល​នេះ ទៅ ។ ខ្ញុំ​ជឿ​ថា​អាយុ​២៧​ឆ្នាំ​គឺ​ជា​តួ​លេខ​ល្អ​មួយ​ក្នុង​ជិវិត ។

    ឆ្លើយតប
  • 3. ក្មេងប្រុសសុបិន  |  ខែសីហា 22, 2011 ម៉ោង 3:31 ល្ងាច

    ខានជួបយូរ លឺថាបងឈឺ តែឈឺយ៉ាងណាក៏ដោយចុះ ខ្ញុំនៅពីក្រោយនិងផ្តល់កម្លាំង ចិត្តកម្លាំងស្មារតីគ្រប់ពេលដែលបងត្រូវការ ហើយវិលមកបំពេញតួនាទីជាយុវអ្នកនិពន្ធខ្មែរមួយរូបដែលបន្ត បម្រើ វិស័យអក្សរសាស្រ្តជាតិឲ្យកាន់តែរីកចម្រើន ជួនពរបងឆាប់ជា !!! 🙂

    ឆ្លើយតប
  • 4. ឧត្តម  |  ខែសីហា 22, 2011 ម៉ោង 3:42 ល្ងាច

    ជូនពរបងមានសុខភាពល្អឡើងវិញ..

    ឆ្លើយតប
  • 5. លី កល្យាណ  |  ខែសីហា 22, 2011 ម៉ោង 6:41 ល្ងាច

    បែបឈឺព្រោះខំធ្វើការពេកទេដឹង? រកពេលលម្ហែខ្លះទៅ!
    សូមឱ្យឆាប់ជា​អាលបានមកបម្រើអារម្មណ៍មិត្តអ្នកស្តាប់វិញ។
    តែ…ខ្ញុំប្រាប់មួយណា៎ បើមានពីណាមករករឿងប្រាប់ខ្ញុំ ខ្ញុំនឹង…
    ណែនាំឱ្យចៀសពីគេដូចតែគ្នាហ្នឹង 😀

    ឆ្លើយតប
  • 7. កុកស  |  ខែសីហា 22, 2011 ម៉ោង 7:57 ល្ងាច

    ដើផឹកសុី ញែស្រីខ្លះទៅ បានវាមិនសូវឈឺ។

    ឆ្លើយតប
  • 8. monyrinataro  |  ខែសីហា 22, 2011 ម៉ោង 8:24 ល្ងាច

    បែបខ្យល់ចូលមកពីបើកចំហរពេក! ជូនពរឲ្យឆាប់ជាជាការឈឺ និង អាចដើរលេងគ្រប់ទិសទីក្នុងពេលឆាប់ៗនេះ

    ឆ្លើយតប
  • 9. ហនុមាន  |  ខែសីហា 23, 2011 ម៉ោង 2:24 ព្រឹក

    ខ្ញុំមិនដឹងនិយាយថាយ៉ាងមេច មិនដឹងសុផលឈឺមែនឬក៏ក្នុងតែសេចក្តីនិពន្ធរបស់សុផល ។ តែយ៉ាងក៏ដោយសង្ឃឹមថាបានជាសាស់ស្បើយខ្លះ ។ កុំគិតច្រើនពេក ចាំថ្ងៃណា ថ្ងៃហ្នឹងចុះ ។ អាយុ ២៧ ឆ្នាំ អ្វីៗនៅមិនទាន់ មានការពិសោធន៏ក្នុងជីវិតអោយបានច្រើននៅឡើយ កុំទាន់ចង់ទៅណា អី ! ។ សូមអោយឆាប់ជាសាស់ស្បើយ !

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែសីហា 23, 2011 ម៉ោង 2:19 ល្ងាច

      ខ្ញុំឈឺមែន! ម៉េចក៏គិតថាខ្ញុំនិពន្ធទៅវិញ? 😦

      ឆ្លើយតប
  • 11. ស៊ា ដារ៉ា  |  ខែសីហា 23, 2011 ម៉ោង 10:58 ព្រឹក

    បងប្រុសកុំចង់ទៅណា មានមនុស្សច្រើនណាស់កំពុងតែរង់ចាំស្តាប់បទចម្រៀង ហើយនិងរឿងដ៌មានក្លឹមសាររបស់បង ព្រមទាំងខ្ញុំដែល លើលោកនេះគ្មានអ្វីស្ថិតស្ថេរទេបង ចឹងហើយបានថាកុំគិតច្រើនពេក ជូនពរបងអោយមានសុខភាពប្រសើឡើងវិញណាបងប្រុស។

    ឆ្លើយតប
  • 12. ចាន់ផល  |  ខែសីហា 23, 2011 ម៉ោង 2:34 ល្ងាច

    អរគុណអ្នកទាំងអស់គ្នាហើយ​! សុខភាព​ខ្ញុំ​ថ្ងៃ​នេះ​ប្រសើរ​​ជាង​ម្សិល​មិញ 😀 …​ហើយ​ ថ្ងៃ​នេះ​ខ្ញុំ​នឹក​ឃើញ​ពាក្យ​មួយ​ឃ្លា «ជីវិតខ្លីពេក ខ្ញុំអត់មានពេលនិយាយកុហកទេ។» គិត​ច្រើន​ទៀត​ហើយ​ខ្ញុំ 😉

    ឆ្លើយតប
  • 13. ជុំ សង្ឃឹម  |  ខែសីហា 26, 2011 ម៉ោង 7:49 ល្ងាច

    រីករាយពេលដឹងថា ចាន់ផល មានសុខភាពប្រសើរឡើងវិញ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: