នៅក្បែរអូនជាសង្សារអូន នៅក្បែរគេជាសង្សារគេ

ខែសីហា 15, 2011 at 8:54 ព្រឹក មតិ 39

ស្នេហាគឺជារឿងដែលសរសេរមិនចេះចប់… ប្រហែលមកពីស្នេហានៅតែធ្វើបាបមនុស្សឱ្យយំ… ខ្ញុំសរសេរចម្រៀងពីស្នេហារាប់រយបទហើយ សរសេរយូរៗដដែលៗ ហេហេ 😉 សង្ឃឹមថា មិត្តអ្នកស្ដាប់មិនធុញទេណា៎! …តែបើធុញ… 😥 ខ្ញុំអស់ការងារធ្វើហើយ… 😥

«នៅក្បែរអូនជាសង្សារអូន នៅក្បែរគេជាសង្សារគេ ស្អប់មាសមេនៅតែតិចជាងចិត្តស្រលាញ់…
ទោះបងចាត់ទុកអូនជាអ្វី ក៏រូបស្រីនៅតែស្រលាញ់ ព្រមចុះចាញ់មនុស្សតែម្នាក់គឺបង…»

បទនេះនឹងចេញលក់ឆាប់ៗនេះហើយ!

ឱក សុគន្ធកញ្ញា ច្រៀងបទនេះ នៅប៉ុស្តិ៍បាយ័ន

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង.

ទំនុកច្រៀង បេះដូងខ្មែរ សល់ពេលប៉ុន្មានទៀត…

39 មតិ Add your own

  • 1. កុកស  |  ខែសីហា 15, 2011 ម៉ោង 10:42 ព្រឹក

    ស្តាប់មិនយល់។ ដូចជាមិនមានខ្លឹមសារសោះ។

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែសីហា 15, 2011 ម៉ោង 11:11 ព្រឹក

      បើអ៊ីចឹង ជិតដល់ពេលខ្ញុំលែងមានការងារធ្វើហើយ… ហ៊ឺ… យ៉ាងណាអរគុណដែលបានអាន!

      ឆ្លើយតប
    • 3. Fidele  |  ខែសីហា 23, 2011 ម៉ោង 8:59 ល្ងាច

      ស្ដាប់​យល់​តើ! :mrgreen:

      ឆ្លើយតប
  • 4. Lydeth  |  ខែសីហា 15, 2011 ម៉ោង 4:21 ល្ងាច

    អរគុណដែលលោកបាននិពន្ធបទចម្រៀងនេះ ។ បើលោកដាក់ឈ្មោះ​ខ្លួនឯងជាអ្នកនិពន្ធទំនុកច្រៀង សូមដាក់ឈ្មោះអ្នកនិពន្ធ​បទភ្លេងផង ។ បើលួចចម្លងពីគេ សូមដាក់ឲ្យចំ៖ បទភ្លេង លួចពីសៀម ឬវៀតណាម ឬចិន ឬកូរ៉េ ។ ល។

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែសីហា 15, 2011 ម៉ោង 4:32 ល្ងាច

      ខ្ញុំមិនបានដាក់ឈ្មោះអ្នកនិពន្ធបទភ្លេង ព្រោះបទនេះគឺសម្រួលភ្លេងពីបទបរទេសប៉ុណ្ណោះ។ សុំទោសផងណា៎!

      ឆ្លើយតប
    • 6. សួងតុលា  |  ខែសីហា 16, 2011 ម៉ោង 9:19 ព្រឹក

      ខ្ញុំគិតថាអ្វីដែលលោកបាននិយាយនេះ ហាក់បីដូចជា ជ្រុលពេកហើយ! គួរណាស់តែសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមិនអាច
      ធ្វើបានដូចជាគេ?

      ឆ្លើយតប
      • 7. សួងតុលា  |  ខែសីហា 16, 2011 ម៉ោង 9:22 ព្រឹក

        លោក lydeth អ្វីដែលខ្ញុំសរសេរនេះសូមជួលយកទៅគិតផងណា!

      • 8. ចាន់ផល  |  ខែសីហា 16, 2011 ម៉ោង 9:44 ព្រឹក

        លោក Lydeth ប្រាកដជាគិតល្អិតល្អន់ហើយ ទើបគាត់បញ្ចេញមតិនេះ។ ប្អូនកុំតបទៅគាត់បែបនេះអី ព្រោះអាចប៉ះពាល់អារម្មណ៍គាត់។ យើងសុទ្ធតែជាខ្មែរដូចគ្នា ស៊ូឱ្យគេមើលមកថា «ប្រទេសយើងក្រ តែចេះស្រលាញ់គ្នា» ប្រសើរជាង គេនិយាយថា «ប្រទេសយើងក្រហើយ ឈ្លោះគ្នាទៀត»

        អ៊ំស្រីសុខសប្បាយទេ តុលា? បងរីករាយណាស់ ដែលបានឃើញឈ្មោះប្អូននៅទីនេះ។

  • 9. dara  |  ខែសីហា 15, 2011 ម៉ោង 11:28 ល្ងាច

    បងប្រុសតើបងប្រុសអាចនិពន្ឋចេញពីសាច់រឿងខាងក្រោមបានទេ
    អំពីរឿងរាវដូចខាងក្រោមនេះបង
    មានបុរសម្នាក់ជាកូនអ្នកក្រ មានត្រឹមតែចំណេះដឹង បានលួចស្រលាញ់និស្សិតស្រីម្នាក់ តែបុរស់នោះក៌ជានិស្សិតដែលតែរៀនសាលាខុសគ្នា តែបុរសនោះមិនហ៊ានប្រាប់នារីម្នាក់នោះសោះដោយស្គាល់គ្នាតាមរយះ facebook អញ្ចឹងហើយទើបបុរសនោះសុខចិត្តលាក់ទាំងក្នុងចិត្តរសាប់រសល់ តែនៅទីបំផុតសេចក្តីស្រលាញ់បានធ្វើអោយបុរស់ម្នាក់នោះហ៊ានសួរទៅនារីនោះថា តើអ្នកមានសង្សារហើយរឺនៅ នារីនោះក៌ឆ្លើយតបថា ខ្ញុំមិនទាន់មានទេ ប៉ុន្តែក៌អត់ចង់មានដែល ធ្វើអោយបុរសម្នាក់នោះមានអារម្មណថាប្រហែលខ្លួនជាអ្នកក្រហើយ ទើបគេឆ្លើយប្រាប់ទាំងមិនពេញចិត្ត។

    ចំណែកមួយទៀតនោះគឺអំពីៈ
    មានបុរសម្នាក់ គឺមិនធ្លាប់មានស្នេហាសោះ ហើយគាត់តាំងចិត្តថានិងរក្សាក្តីស្រលាញ់ដ៌ស្មោះស្មគ្ររបស់គាត់ទុកសម្រាប់នារីដែលអាចរួមរស់ជាមួយគាត់បាន ចៃដន់ថ្ងៃមួយគាត់ក៌បានជួបនិងនារីម្នាក់ដែលកំពុងតែកើតទុក តែអ្វីៗគឺនាងគ្រាន់តែធ្វើជាការលេងសើចតែប៉ុណ្ណោះ ធ្វើអោយបុរសម្នាក់ដែលស្ម័គ្រព្រមអោយស្មារបស់បុរសម្នាក់នោះទៅអោយនាងកើយ ហើយនិងជូតទឹកភ្នែក ហើយបុរសនោះនឹកស្មានថានឹងបានជួយស្នេហ៌ពិតហើយតែវាគឺមិនបានសមបំណងទេ អ្វីដែលនាងនិយាយទាំងប៉ុន្មានគឺនាងលេងសើច ទៅវិញហើយនាងបានប្រាប់ទៅបុរសម្នាក់នោះវិញថា ខ្ញុំគឺនិយាយលេងជាមួយអ្នកទេ ខ្ញុំអត់មានកើតអ្វីទេ ប៉ុន្តែបុរសនោះដឹង គឺនាងត្រូវរូវជាមួយសង្សារនាងវិញហើយ ហើយនាងធ្វើជានិយាយបែបនេះទៅ ហ្ហើយគឺជាស្នេហាមួយដែលឈឺចាប់ណាស់ ដែលគេបោកប្រើយកស្មារបស់បុរសម្នាក់នោះមកកើយលេង ហើយក៌ដើរចេញទៅ ដោយហាក់បីដូចជាមិនដឹងអ្វីទាំំងអស់។
    ខ្ញុំសង្ឃឹមថាបងនឹងតែងចេញជាបទចម្រៀងយ៉ាងពិរោះណាបង គឺជាបទមនោសញ្ជេតនា ខកចិត្តណាបង សម្រាប់បងរាជ ហើយសូមអគុណបងយ៉ាងខ្លាំង ប្រសិនបើបងមានពេលទំនេរសម្រាប់និពន្ឋសម្រាប់ខ្ញុំណាបងប្រុស សម្លាញ់។ ពិប្អូន ស៊ា ដារ៉ា

    ឆ្លើយតប
  • 10. កុកស  |  ខែសីហា 16, 2011 ម៉ោង 10:58 ព្រឹក

    សុផលអើយ! បើទាល់គំនិត សួរសីហាតូវ ព្រោះគេរៀនផ្នែកអក្សរសាស្រ្ត។ សុផលគួរនិពន្ឋបែបស្នេហាដែលមិនមានភាពទន់ជ្រាយវិញម្តង។

    ឆ្លើយតប
  • 11. កុកស  |  ខែសីហា 16, 2011 ម៉ោង 11:01 ព្រឹក

    បទសុផលមួយចំនួនក៏ល្អដែរ ប៉ុន្តែខ្ញុំចូលចិត្តបទសម័យលោកជុំ ប៊ុនធឿន។

    ឆ្លើយតប
    • 12. ចាន់ផល  |  ខែសីហា 16, 2011 ម៉ោង 3:07 ល្ងាច

      ដូចខ្ញុំដែរ ខ្ញុំចូលចិត្តស្នាដៃលោក ជុំ ប៊ុនធឿន ណាស់ រីឯស្នាដៃខ្ញុំមិនទាន់អាចប្រៀបធៀបនឹងគាត់បានទេ។

      ឆ្លើយតប
  • 13. Lydeth  |  ខែសីហា 17, 2011 ម៉ោង 8:44 ព្រឹក

    លោក ចាន់ផល ៖ “ប្រទេសយើងក្រ តែចេះស្រលាញ់គ្នា” ល្អណាស់ ។ តែបើសិនឈប់លួច​បទបរទេសមកឲ្យអ្នកចម្រៀងខ្មែរច្រៀងរឹត​តែល្អទៀត ។ បើសិនមិនអាចឈប់លួចបានទេ សូមដាក់ឲ្យចំ កុំបង្វែងដាន ។ ខ្ញុំមិនមានគំនិតរីះគន់ ឬមើលងាយអ្វីទេ គ្រាន់តែសូមកុំបម្រើវប្បធម៌បរទេស ពិសេសសៀមបានហើយ ។

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែសីហា 17, 2011 ម៉ោង 9:06 ព្រឹក

      បាទ ខ្ញុំយល់អារម្មណ៍លោក។ អរគុណដែលបានបញ្ចេញមតិនៅទីនេះ! កន្លងមក ខ្ញុំក៏ធ្លាប់លើកពីបញ្ហានេះនិយាយក្នុងក្រុមហ៊ុនដែរ ប៉ុន្តែខ្ញុំមិនទាន់បានលើកឱ្យប្រើពាក្យ «លួច» នៅឡើយទេ ព្រោះថាខ្មែរក៏មានច្បាប់កម្មសិទ្ធិបញ្ញាដូចគេឯងដែរ ហេតុនេះយើងអាចទិញបទភ្លេងបរទេសដោយស្របច្បាប់បាន។

      ឆ្លើយតប
  • 15. តុលា  |  ខែសីហា 17, 2011 ម៉ោង 12:36 ល្ងាច

    លោក ៖ Lydeth “ប្រសិនបើយើងជាខ្មែរដូចគ្នា សូមលោកកុំប្រើពាក្យថា(លួច)
    ព្រោះលោកក៏ជាខ្មែរដែរ។ នោះមានន័យថាខ្មែរគឺជាចោ មែនឬ?

    ឆ្លើយតប
    • 16. Lydeth  |  ខែសីហា 18, 2011 ម៉ោង 3:23 ល្ងាច

      លោកតុលាខ្ញុំសូមទទួលយក ។ ខ្ញុំសូមប្រើពាក្យថាចម្លងវិញ សមរម្យជាង តែលោកប្រហែលជាច្រលំហើយ ខ្ញុំមិន​មាន​ពាក្យ​ពេចន៍ណាមួយ ថាខ្មែរទាំងអស់ជាចោរទេ ខ្ញុំនិយាយតែអ្នកនិពន្ធ ផលិតកម្ម ឬអ្នកចម្រៀងមួយចំនួនប៉ុណ្ណោះ ដែលចម្លងបទបរទេស ។

      ឆ្លើយតប
  • 17. ហុង  |  ខែសីហា 17, 2011 ម៉ោង 12:43 ល្ងាច

    លោកបាននិយាយថា (ខ្មែរលូចបរទេស) ចុះលោកមានធ្លាប់គិតទេថា បរទេស
    លួចខ្មែរ! ហេតុអ្វីបានជាលោកបន្ទោសខ្មែរ? ហើយលោក គិតថាខ្មែរនេះអន់
    ឬ?

    ឆ្លើយតប
    • 18. Lydeth  |  ខែសីហា 18, 2011 ម៉ោង 3:06 ល្ងាច

      លោកហុង អរគុណដែលបានលើកឡើង ។ គេមិនដែលដោះស្រាយ​បញ្ហា​ដោយយកបញ្ហាមួយទៀតមកដាក់ពីមុខទេ ។ ឧបមាថាបរទេស​លួចខ្មែរមែន យើងត្រូវចាត់វិធានការប្តឹង ផ្តន្ទាទោសបរទេសនោះ មិនយើងទៅលួចគេវិញទេ ។ ឬនិយាយសាមញ្ញ បើចោរចូលផ្ទះយើង មិនមែនយើងទៅចូលផ្ទះចោរវិញទេ ។
      យើងមានសមត្ថភាពដោយខ្លួនឯង ពុំចាំបាច់ទាល់តែទៅយក​ពីគេមកទើបល្បីនោះទេ ។

      ឆ្លើយតប
  • 19. ទំនួញទ្រខ្មែរ  |  ខែសីហា 17, 2011 ម៉ោង 2:39 ល្ងាច

    ភ្លេងបទនឹងដូចជាផលិតកម្មផ្សេងធ្លាប់ចេញលក់ហើយតើមែនទេ? អរគុណ!

    ឆ្លើយតប
  • 21. ransiman  |  ខែសីហា 17, 2011 ម៉ោង 5:02 ល្ងាច

    bong phal , kyom som tos na bong , bot nis keu bot Vietnam te , ber breab threab bot Vn pirous jeang na bong

    ឆ្លើយតប
  • 22. T_T  |  ខែសីហា 17, 2011 ម៉ោង 9:41 ល្ងាច

    ចឹងបានមានអារម្មណ៍ថាធ្លាប់លឺ តាមពិតបទវៀតណាមសោះ។ មិនមែនបន្តុចបង្អក់អីទេ តែសុំចិត្តកុំយកបទវៀតណាមមកសម្រួលអី។ អាចថាជាតិនិយមក៏បាន តែនេះដល់ថ្នាក់យកប្រទេសដែលយើងធ្លាប់មិនឲ្យតំលៃ (តែងតែថាចរិកដូចយួន យួនអញ្ចេះ​ យួនអញ្ចោះ) មកកែហើយ ដួចជាពិបាកនិយាយណាស់។​ ញ៉ុមមិនមែនថាអោយបងផលទេ តែចង់ឲ្យជួយនាំពាក្យផង។​

    ឆ្លើយតប
  • 23. Lydeth  |  ខែសីហា 18, 2011 ម៉ោង 3:02 ល្ងាច

    លោកចាន់ផល អរគុណដែលលោកបានលើកឡើងជាមួយក្រុមហ៊ុន ។ តាមរយៈលោក សូមសំណូមពរទៅក្រុមហ៊ុនរបស់លោក សូមមេត្តា​ឈប់យកបទបរទេសមកកែទំនុកច្រៀងឲ្យអ្នកចម្រៀងខ្មែរច្រៀងទៅ ។ បើមិនអាចបញ្ឈប់ទាំងអស់ទៅ សូមឈប់យកបទសៀមទៅ ។ អាចនិយាយថា ខ្ញុំទុទិដ្ឋិនិយមនឹងចម្រៀងបច្ចុប្នន្ននេះ តែលោកសាក​គិតទៅមើល យើងកំពុងមានជម្លោះជាមួយនឹងថៃរឿងទឹកដី ហេតុអ្វី​បានជាខ្មែរមួយចំនួនទៅយកបទចម្រៀងថៃមកនិពន្ធ ឬច្រៀង​លើកតំកើងឲ្យគេទៅវិញ? មិនមែនជារឿងជាតិនិយមអីហួសហេតុទេ តែយើងមិនគួរធ្វើឲ្យខ្លួនយើងអន់យ៉ាងនេះទេ ។
    និយាយឲ្យស្មោះទៅ តើបទខាងលើនេះពិតជាបានទីញគេមែនឬ? ប្រហែលជាមិនមែនទេ ។

    ឆ្លើយតប
  • 24. Lydeth  |  ខែសីហា 19, 2011 ម៉ោង 3:37 ល្ងាច

    សូមអានអត្ថបទខាងក្រោម
    http://sopheak.wordpress.com/2010/11/01/khmer-song/
    និង
    http://sopheak.wordpress.com/2010/12/06/coppy-cat/

    ឆ្លើយតប
  • 25. រដ្ឋ  |  ខែសីហា 19, 2011 ម៉ោង 8:31 ល្ងាច

    ចំណង​ជើងជិត​​ដូច​បទ “ក្បែរ​បង​សង្សារ​បង នៅ​ក្បែរ​គេ​សង្សារ​គេ” (បទ​ប្រុស) របស់​ផលិតកម្ម​ស្អី​ទេ ភ្លេច​បាត់ បើ​មិន​មហា​ហង្សទេ ក៏​ថប់​ម៉ែន​ដែរ ។ បទ​ខ្ញុំ​និយាយ​នេះ មាន​លំនាំ​បទ​លោក​ព្រាប សុវត្ថិ គឺ​បទ បេះ​ដូង​ជិត​ដាច់​ខ្យល់ ។

    ឆ្លើយតប
  • 26. កុកស  |  ខែសីហា 22, 2011 ម៉ោង 8:09 ល្ងាច

    ហង្សមាសអើយ ហង្សមាស គួរប្តូរឈ្មោះទៅជាដង្កូវមាសវិញទៅ។
    អ្នកចម្រៀងមានទឹកដមល្អៗណាស់ ប៉ុន្តែខ្វះអ្នក…

    ឆ្លើយតប
  • 27. ចាន់ផល  |  ខែសីហា 25, 2011 ម៉ោង 11:43 ព្រឹក

    តាមពិតទៅ ខ្ញុំក៏តែងតែរារែក មិនចង់ធ្វើការជាមួយនឹងបទភ្លេងចម្លងគេដែរ ព្រោះទោះជាខ្ញុំខំប្រឹងរកអត្ថន័យចម្រៀងខ្លួនឯងយ៉ាងណា ក៏នៅតែមានឈ្មោះថាបទភ្លេងចម្លងគេ។ ហេតុនេះខ្ញុំមិនខឹងនឹងអ្នកដែលរិះគន់ទេ ហើយខ្ញុំសង្ឃឹមថា អ្នកដែលមានសុភវិនិឆ្ឆ័យនឹងយល់អារម្មណ៍ខ្ញុំ។

    ក្នុងជីវិតមនុស្សប្រហែលជាមានរឿងពីរសំខាន់ មួយគឺក្រពះ ពីរគឺឧត្តមគតិ។ ចំពោះអ្នកមាន ពួកគេអាចលែងខ្វល់ពីក្រពះ គិតតែម្យ៉ាងគឺឧត្តមគតិ។ ប៉ុន្តែចំពោះអ្នកក្រដូចជាខ្ញុំ ដើម្បីរស់សម្រេចឧត្តមគតិ ត្រូវតែគិតពីក្រពះសិន។ ហេតុនេះខ្ញុំក៏ទ្រាំសរសេរទំនុកច្រៀងឱ្យបទភ្លេងចម្លង ដើម្បីអាចមានឱកាសសរសេរទំនុកច្រៀងឱ្យបទភ្លេងខ្មែរនិពន្ធថ្មីៗ និងដើម្បីបង្ហាញគំនិតអប់រំមួយចំនួនក្នុងបទចម្រៀង ពោលបើទោះជាបទភ្លេងចម្លង តែក៏មានអត្ថន័យជួយសង្គមបានខ្លះ ដូចជាបទ ក្រោកឈរ ឈាមពេជ្រ ព្រោះយើងជាមិត្ត និស្សិតជួបស្នេហ៍ ស្រលាញ់គឺលះបង់ ស្នេហ៍ស្មោះពិតជាមាន និងបទផ្សេងៗទៀត ដែលខ្ញុំព្យាយាមរកន័យលួងលោមអ្នកស្ដាប់ឱ្យរៀនរស់ដោយចិត្តត្រជាក់ លះបង់អារម្មណ៍ស្អប់ខ្ពើមគ្នា។ ជាលទ្ធផល រហូតមកដល់ពេលនេះ ខ្ញុំសរសេរទំនុកច្រៀងបានរាប់រយបទ ដែលក្នុងនោះមានបទភ្លេងខ្មែរនិពន្ធថ្មីរាប់សិនបទផងដែរ ទាំងបានចេញលក់ និងមិនទាន់ចេញលក់។

    ដូចដែលលើកឡើងនេះ ខ្ញុំចង់បញ្ជាក់ថា បើខ្ញុំមិនព្រមតែងទំនុកច្រៀងឱ្យបទភ្លេងចម្លង ខ្ញុំក៏គ្មានឱកាសតែងបទថ្មីរបស់ខ្មែរ ក៏មិនអាចបញ្ចេញគំនិតអប់រំរបស់ខ្លួន។ ដូចគ្នា បើផលិតកម្មស្រុកខ្មែរមិនចម្លងបទភ្លេងគេខ្លះ ផលិតកម្មនោះក៏មិនអាចឈរខ្លួនហ្នឹង ត្បិតលក្ឌខណ្ឌស្រុកទេសមិនទាន់អំណោយផលក្នុងការផលិតស្នាដៃថ្មីនៅឡើយ។ អ្នកស្ដាប់មួយចំនួនបន្ទោសអ្នកផលិត ខណៈដែលអ្នកស្ដាប់ជាច្រើនមិនទាន់ឱ្យតម្លៃស្នាដៃផលិតថ្មីសោះ។ ប៉ុន្តែការបន្ទោសនេះមិនទាន់មានប្រសិទ្ធភាព ក៏មិនមែនជាដំណោះស្រាយ ផ្ទុយទៅវិញបានត្រឹមតែជម្លោះ ព្រោះខ្មែរមិនយល់អារម្មណ៍គ្នា។

    ជួនកាលខ្ញុំគិតជ្រៅពីសិល្បៈខ្មែរ ថាតើដល់ពេលណាទើបរីកចម្រើន សម័យកូនខ្ញុំ ឬក៏ចៅខ្ញុំ? សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ ខ្ញុំរស់មិនយូរទេ ក៏មិនចង់ឱ្យអ្នកណាស្អប់ឈ្មោះខ្ញុំដែរ។ និយាយបែបនេះមិនមែនខ្ញុំចង់កែប្រែចិត្តអ្នកដែលរិះគន់ខ្ញុំឱ្យស្រលាញ់ខ្ញុំទេ តែខ្ញុំចង់ឃើញខ្មែរចេះស្រលាញ់គ្នាច្រើនជាងនេះ ហើយចាប់ដៃគ្នាដើម្បីអនាគត។ បើឃើញបងប្អូនយើងធ្វើចោរ យើងត្រូវរកមូលហេតុ ហើយជួយសង្គ្រោះគ្នា មិនមែនឈ្លោះគ្នាប្រកាសតាមអ៊ីនធើណេតទេ។ ធ្វើបែបនេះដើម្បីអ្វី? តើអ្នកឈរជាខ្មែរឬក៏ជាតិណា? នេះមិនមែនហៅថា មានមនសិកាជាតិទេ គឺជាន់ជាតិឯង ព្រោះនៅតាមអ៊ីនធើណេត តើមានជាតិណាខ្លះដែលបានឃើញ? តើពួកគេនឹងយល់យ៉ាងម៉េច? ខ្ញុំបែរជាសរសើរជាតិគេ ពេលឃើញគេចេះការពារគ្នា ចេះលាក់បាំងរឿងអាស្រូវគ្នា ព្រោះពួកគេពិតជាស្រលាញ់គ្នាដូចបងប្អូនមែន។

    ពេលនេះខ្មែរមិនមែនទន់ខ្សោយតែផ្នែកសិល្បៈទេ តែបើយើងចង់ដោះស្រាយផ្នែកសិល្បៈមុន គឺដូចខ្ញុំនិយាយអ៊ីចឹង ត្រូវស្រលាញ់គ្នាជាមុនសិន ហើយលើកទឹកចិត្តគ្នាឱ្យផលិតស្នាដៃថ្មីៗដោយខ្លួនឯង។ រឿងមួយនេះមិនមែនម្នាក់ឯងធ្វើបានទេ តែទាល់តែផ្ដើមពីអ្នក ហើយទាល់តែអ្នកជួយណែនាំដល់មិត្តភក្តិបងប្អូនអ្នក។ គិតទៅមើល បើម្នាក់ៗសុទ្ធតែគាំទ្រស្នាដៃផលិតថ្មី ហើយឈប់ទិញស្នាដៃចម្លង តើក្រុមហ៊ុនផលិតចម្រៀងផលិតបទភ្លេងចម្លងទៀតទេ? ខ្ញុំជាអ្នកនិពន្ធម្នាក់ នឹងសប្បាយចិត្តបំផុត ហើយខ្ញុំជឿថា ពេលនោះតម្លៃជាអ្នកនិពន្ធខ្មែរនឹងប្រសើរជាងពេលនេះ។

    ឆ្លើយតប
    • 28. Lydeth  |  ខែវិច្ឆិកា 4, 2011 ម៉ោង 11:30 ព្រឹក

      ខ្ញុំទទួលស្គាល់ថា ក្រពះធំជាងអ្វីៗដទៃ (តាមលោកចាន់ផល ក្រពះរបស់លោកធំជាងឧត្តមគតិលោកទៅទៀត) ។
      ពេលឃ្លានហើយមនុស្សធ្វើអ្វីៗក៏បានដែរ ។ តែតាមពិតទៅ លោកចាន់ផលមិនមែនដល់ថ្នាក់នោះទេបានន័យថាបើលោកមិន និពន្ធចម្រៀងដែលចម្លងពីគេក៏លោកមិនអត់បាយដែរមែនទេ? លោកពិតជាមានជម្រើសផ្សេង។
      ដូច្នេះលោកមិនគួរយកបញ្ហាក្រពះមកប្រៀបធៀបទេ ។ ពេលទទួល​ការរិះគន់ លោកបែរជាគិតថាខ្មែរមិនជួយគាំទ្រខ្មែរ ខ្មែរមិន​ស្រលាញ់ខ្មែរ ខ្មែរឈ្លោះគ្នាទៅវិញ ។ សូមលោក​ពិចារណា​ឡើងវិញនូវទង្វើ និងសម្តីរបស់លោកហើយកុំមាន​ទស្សនៈ​ចង្អៀតរបៀបនេះទៀត ។
      ខ្ញុំមិនស្គាល់លោកចាន់ផលទេ​ ហើយខ្ញុំក៏គ្មានជម្លោះ ឬស្អប់លោក​ផ្ទាល់ខ្លួនអ្វីទេ ។ ខ្ញុំគ្រាន់តែសម្តែងការមិនពេញចិត្ត​នូវការដែលលោក​ចម្លងបទចម្រៀងបរទេសដើម្បីអ្វីមួយដែលលោកហៅថា “ក្រពះ” ស្អីគេនោះ ។
      ប្រសិនបើអាច សូមលោកធ្វើការ​សិក្សារៀន​សូត្រពីអក្សរភ្លេង ឧបករណ៍ភ្លេង បច្ចកទេសនិពន្ធបទភ្លេងមក​បង្កើត​ស្នាដៃ​ដោយខ្​លួនឯង រួមទាំងទំនុកច្រៀងដោយខ្លួនលោក ដូចដែល​លោកធ្លាប់ធ្វើកន្លងមកទៀតនោះខ្ញុំនឹងជាអ្នកទីមួយដែលសរសើរ​លោកមុនគេ ។
      ខ្ញុំនិយាយនេះ មិនមែនសម្រាប់តែលោកម្នាក់ទេ តែសម្រាប់អ្នកនិពន្ធ​កូពីសម័យនេះទាំងអស់ ។
      សូមឲ្យសិល្បះដូរតន្ត្រី និងចម្រៀងខ្មែរមានការវីកចម្រើន កុំដេកចាំតែ​ចម្លងពីបរទេស មកបំពុលកូនខ្មែរជំនាន់ក្រោយទៀត ។

      ឆ្លើយតប
      • 29. ចាន់ផល  |  ខែវិច្ឆិកា 4, 2011 ម៉ោង 3:12 ល្ងាច

        តាមការពិតទៅ ក្រៅពីចម្រៀងដែលយើងមិនចេះធ្វើខ្លួនឯង បច្ចុប្បន្នយើងនៅប្រើរបស់គេច្រើនទៀត ដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក គ្រឿងឧបភោគបរិភោគ ឱសថ រឿងតុបតែងកាយ… ប៉ុន្តែខ្ញុំមិននិយាយការពារខ្លួនទៀតទេ ហើយខ្ញុំសុំទោសលោក Lydeth ដោយស្មោះ ព្រោះខ្ញុំក៏គ្មានហេតុផលអីចង់ឱ្យលោកយល់ពីខ្ញុំដែរ ម្យ៉ាងខ្ញុំគ្មានសមត្ថភាពតែងភ្លេងគឺជាការពិត ប៉ុន្តែខ្មែរនៅសល់អ្នកមានទេពកោសល្យច្រើនទៀត សង្ឃឹមថា លោកនឹងគាំទ្រពួកគេផង។

        ក្នុងនាមជាខ្មែរម្នាក់ អ្វីដែលខ្ញុំបារម្ភជាងវិស័យសិល្បៈនោះ គឺប្រព័ន្ធអប់រំស្រុកខ្មែរដ៏ធូររលង់ សិស្សមិនខំរៀន ពេលប្រលងក៏លួចចម្លងគ្នាជាទម្លាប់… តើធនធានមនុស្សខ្មែរទៅអនាគតមានប៉ុន្មាននាក់?

  • 30. រដ្ឋា  |  ខែតុលា 31, 2011 ម៉ោង 7:45 ល្ងាច

    hmmm សុំទៅសឃើញការខមមឹន លោក Lydeth និង​ អ្នកដទែទៀតអំពីការចំលងបទភ្លេងបរទេស ពិតជាត្រឹមត្រូវ ប៉ុន្តែខ្ញុំសូមមិនគាំទ្រ។អាណិតបងផលណាស់ ប៉ុន្តែបងកុំបញ្ឈប់ការនិពន្ធរបស់បង។ ខ្ញុំមានសំនួរ ខ្លះចង់សួរអ្នករិះគន់ទាំងឡាយ តើអ្នកធ្លាប់ទិញ ស៊ីឌីបទដែរផលិតដោយខ្មែរ ដូចជាសំនៀងរបស់លោក តា ស៊ិនស៊ីសាមុត និង បទខ្មែរជំនាន់ថ្មីដែលទេ ច្បាប់ដើមទេ? ខ្ញុំទាយថា ស្ទឺតែ 100 ភាគរយ គឺ អត់ដែល។ ចុះបើអ្នកជាអ្នកផលិតវិញ តើអ្នកមាន កំលាំងកាយ ចិត្ត និង ហិរញ្ញវត្ថុដើម្បីផលិតទេ បើពេលផលិតហើយ មានគេលួចថតចំលង ពាសពេញប្រទេស ស្ទឺតែបាសជើង (ទុកលុយដុតចោលមិនល្អជាង) បើលោកអ្នកប្រើទិញផលិតផលមិនសុទ្ទដដែល)? បើធ្លាប់គិតពីសេដ្ឋកិច្ចដែលទែ (ឬក៏មិនចេះ) នៅពេលដែលចំនូលមិនបានស្មើការបណ្តាក់ទុនផង ប្រឹងធ្វើធ្វើអី។ សូមឆ្លើយសំណួរខ្ញុំហើយសំឡឹងមើលខ្លួនឯង។ ចាំពាក្យខ្ញុំមួយគ្មានអ្នកណាមិនចង់ល្អទេ។

    ឆ្លើយតប
  • 31. Lydeth  |  ខែវិច្ឆិកា 4, 2011 ម៉ោង 11:14 ព្រឹក

    លោក រដ្ឋា ចំណូលចិត្តរបស់មហាជនមិនអាចបង្ខំបានទេ ។ បើគេស្រលាញ់ និងចូលចិត្ត គេនឹងទិញ ។

    ខ្ញុំខ្លួនឯងធ្លាប់បានទិញផលិតផលចម្រៀងខ្មែរអស់ប្រាក់ជាច្រើន តាំងពីពេល​ដែលស៊ីឌីមួយបន្ទះតម្លៃ ៦.៥ដុល្លារឯណោះ ។
    នៅពេលនោះ ខ្ញុំនៅជាសិស្សនៅឡើយទេ មិនមានជីវភាពធូរធារអ្វីទេ ។ គេមិនគាំទ្រ មកពីផលិតផលនោះគ្មានគុណភាព ។

    តើអ្នកនិពន្ធនោះគាត់បានរៀនសូត្រចេះដឹងទូលំទូលាយទេ គាត់ចេះអក្សរភ្លេងទេ គាត់ចេះកាន់ឧបករណ៍ភ្លេងណាខ្លះ គាត់អាច​ដឹកនាំវង់ភ្លេង ឬសម្រួលតន្ត្រីបានឬទេ?​ មិនគ្រាន់តែសរសេរពាក្យ​ចួនខ្លះៗ ហើយទុកខ្លួនឯងជាអ្នកនិពន្ធនោះទេ​ ។ គ្រាន់តែទំនុកច្រៀង ខ្ញុំក៏ចេះនិពន្ធបានដែរ ។រឿងលួចចម្លងស្នាដៃខ្មែរក្នុងស្រុកគឺជារឿងមួយទៀតដែលត្រូវដោះស្រាយ ។ ហើយយើងមិនគួរទប់ទល់នឹងការចម្លងនេះ​ដោយលួចចម្លងពីបរទេស​ដែរ​នោះទេ ។ វាមិនមែនជាដំណោះស្រាយទេ ។ បើយើងឃើញគេធ្វើខុស​ហើយ តើយើងត្រូវតែធ្វើខុសដូចគេដែរឬ? អញ្ចឹងចង់រកស៊ីចំណេញ​ទាល់តែធ្វើរបៀបចម្លងគេឬ? មិនគួរធ្វើចរិតមិន​ថ្លៃថ្នូររបៀបនេះទេ ។
    លោក​និយាយថា “នៅពេលដែលចំនូលមិនបានស្មើការបណ្តាក់ទុនផង ប្រឹងធ្វើធ្វើ” ពិតជាត្រឹមត្រូវ សម្រាប់អ្នករកស៊ី គេគិតរឿងចំណេញ ដូច្នេះ មិនគួររកស៊ីរបរនេះទេ គួររកស៊ីរបរផ្សេងទៅ ទើបមិនមានគេរិះគន់ ។

    អរគុណ

    ឆ្លើយតប
  • 32. momo  |  ខែវិច្ឆិកា 21, 2011 ម៉ោង 1:15 ព្រឹក

    តាមការគិតរបស់ខ្ញុំ គឺមិនបន្ទោសទៅលើអ្នកណាម្នាក់ទេ គឺថាគិតអ្វីក្នុង សុទិដ្ឋិនិយម (ផ្លូវល្អ)។ ខ្ញុំគិតថាការ រិះគន់គឺល្អ ណាស់ ប៉ុន្តែ វាបានតែ ជួយរុញច្រាន ឲ្យធ្លាក់ទឹកថែមទៀត។ សុភាសិតខ្មែរ បានពោលថា សន្សឹមៗ កុំបំបោល ក្រែងមិនដល់ដូចប្រាថ្នា បើយកវាមកវិភាគ នឹងរឿង ខាងលើ គឺវាគ្មានអីខុសគ្នាទេ។ ចូរសំឡឹងមើលទៅផលិតកម្មមួយដែល និពន្ធបទភ្លេងថ្មី នឹង ទំនុកច្រៀងថ្មី នៅប្រទេសយើង គឺ ផលិតកម្ម រ៉ុក។ ពេលអ្នកសំលឹងមើល ហើយ អ្នកមានអារម្មណ៍យ៉ាងណា ខ្ញុំសូមសរសើរថា គេពិតជាជួយលើកតំកើន តំលៃវប្បធម៌របស់ជាតិ យើងមែន ប៉ុន្តែសួរថា តើបទចម្រៀងដែលអ្នកស្គាល់ក្នុងផលិតកម្មនេះ មានប៉ុន្មានបទ ហើយ បទណាខ្លះ ដែលល្បីរន្ទឺ បើចំពោះខ្ញុំ តាំងពី វ៉ុល ១០១ ដល់ ឥឡូវ ខ្ញុំស្គាល់អត់ដល់ ២០​បទផង។ នេះមកពី គំនិត នឹង អារម្មណ៍នៃ បទភ្លេង នឹង ទំនុកច្រៀង គឺ មិនសូវស៊ីសង្វាក់គ្នា។ ចុះសួរថា ពេលផលិតហើយ អ្នកដែលទិញ ស៊ីឌី អូរីជីណល មានប៉ុន្មានអ្នក? តើ វាសមមូលគ្នាអត់? ចូរអ្នកគួរ ពិចារណា ចំនុចនេះ។ ចំពោះ ផលិតកម្ម ហង្សមាស តាមពិតទៅ គាត់ក៏បាននិពន្ធ បទភ្លេងថ្មី ច្រើនគួរសមដែរ ដូចជា ចាំផ្លូវ រសៀលថ្ងៃជ្រេ នឹង បទជាច្រើនទៀត។ សំខាន់ គេគ្រាន់តែគិតថា បទភ្លេងណាដែល ពិរោះអាចទទួលយកបាន គេនឹងកែសម្រួលមកជាលក្ខណះខ្មែរវិញ តែប៉ុណ្ណោះ។ សំខាន់គំនិតរបស់ ខ្ញុំគ្រាន់តែចង់ឲ្យគាត់បញ្ចូល បទដែលបក នឹង បទថ្មី ចូលគ្នា។ ឧទាហរណ៍ ក្នុង ១ វ៉ុល យើងអាចដាក់បទបកពីបរទេស ៤ បទ នឹង បទយើងធ្វើថ្មី ៦ បទ។ បើអាច ជាពិសេស សូមជួយគាំទ្រ រាល់សមិទ្ធិផលខ្មែរ ដែលខ្មែរអ្នកផលិត។

    ឆ្លើយតប
    • 33. Lydeth  |  ខែធ្នូ 1, 2011 ម៉ោង 4:23 ល្ងាច

      បើនិយាយពីផលិតកម្មរ៉ុកនោះ គាត់ធ្វើបានល្អហើយ តែមហាជនភាគច្រើនគេមិនសូវគាំទ្រ ដោយសារវាពុំសូវមានលក្ខណៈជាខ្មែរ​ ។ បទខ្លះជាបទ រែប Rap ដល់ស្តាប់ទៅមិនចូលត្រចៀក ។ ពេញនិយមបានតែមួយឆាវ ក៏ស្លាប់ទៅវិញទៅ ។ គេគួរតែខិតខំនិពន្ធជាលក្ខណៈខ្មែរអោយបានច្រើន ទើបប្រសើរ ។

      ឆ្លើយតប
  • 34. lion  |  ខែវិច្ឆិកា 26, 2011 ម៉ោង 8:14 ល្ងាច

    សម្តីរិះបាន​ល្អណាស់ ប៉ុន្តែសម្តីដូចគ្មាន​ការពិចារណាអីចន្តិចសោះ ។
    ប្រទេសខ្មែរជាប្រទេសក្រីក្រដែលកុំពុងអភិវឌ្ឍន៏ តើការរស់នៅរបស់ខ្មែរមិន បានយកនូវវប្បធម៌បរទេសមកទេរឺ ?
    តើខ្មែរត្រូវតែប្រើរបស់ខ្លួន ជាដាច់ខាតអញ្ជឹងហា៎?
    តើលោកអ្នកដែលរិះគន់ មានប្រើប្រាស់របស់បរទេសដែរ អត់នឹង?ហាស៎

    ឆ្លើយតប
  • 35. Lydeth  |  ខែធ្នូ 1, 2011 ម៉ោង 4:19 ល្ងាច

    លោក lion របស់បរទេសប្រើប្រាស់ ១០០ កញ្ឆេទៀតក៏គ្មានអ្នកណារិះគន់ដែរ ។ សេដ្ឋកិច្ចទីផ្សារសេរី ការដោះដូរទំនិញជា​រឿងធម្មតា ។ តែបទចម្រៀង វាជារឿងផ្សេង ។ វាជាផ្នែកមួយនៃវប្បធម៍ ដែលយើងត្រូវថែរក្សា ។ គឺលោកទេដែលមិនបាន​ប្រើឬមិនចេះប្រើខួរក្បាលគិតពេលលោកនិយាយ ៕

    ឆ្លើយតប
  • 36. រតនៈ  |  ខែធ្នូ 6, 2011 ម៉ោង 10:57 ល្ងាច

    លោកLydeth ប្រើសម្តីទៅលើបងផលដូចជាជ្រុលបន្តិចហើយ។​ ខ្ញុំដូចជាមិនសូវពេញចិត្តសម្តីរបស់លោកប៉ុន្មានទេ។ ខ្ញុំគិតថាលោកមិន
    គួរបន្ទោសបងផលទេ។ តាមពិតគាត់ជាអ្នកនិពន្ធទំនុកច្រៀង មិនមែនជា
    អ្នកនិពន្ធទំនុកភ្លេងទេ។ ហើយគាតនិយាយថាធ្វើដើម្បីក្រពះក៏មិនអាច
    និយាយថាគាត់ខុសដែរ បើក្រុមហ៊ុនតំរូវអោយគាត់និពន្ធ គឺគាត់ត្រូវតែនិពន្ធ ការងាររបស់គាត់គឺ គ្រាន់តែចាំតែនិពន្ធទំនុកច្រៀង
    តែប៉ុណ្នោះ។ ដូច្នេះសូមឈប់បន្ទោសគាត់ទៀតទៅ៕

    ឆ្លើយតប
    • 37. Lydeth  |  ខែធ្នូ 12, 2011 ម៉ោង 11:44 ព្រឹក

      សូមអរគុណ លោករតនៈ ដែលបានលើកឡើង ។ សូមកែតម្រូវបន្តិច ។ គេហៅថាបទភេ្លង មិនមែនទំនុកភ្លេង ។
      ខ្ញុំសរសេរនេះសំដៅទៅលើ​គាត់ផង និងក្រុមហ៊ុនចម្រៀងរបស់គាត់ផង (ហង្សមាស) ក៏ដូចជាក្រុមហ៊ុនផលិតកម្មចម្រៀងមួយចំនួនទៀតនៅស្រុកយើង ។
      ថ្ងៃមុនខ្ញុំអស់សំណើចរឿងមេធាវីរបស់ក្រុមមហ៊ុនហង្សមាសនេះប្រកាសប្តឹងអ្នកដែលលួចចម្លងផលិតផលCD, DVD របស់ក្រុមហ៊ុន ។ ហេ ហេ គាត់លួចចម្លងបទបរទេសមកបំពុលកូនខ្មែរ រួចគាត់ប្រាក់គេកុំឲ្យលួចរបស់គាត់ ។ ម្យ៉ាងដែរ ។
      តែណ្ហើយ បើមិនមាននរណាគេខ្វល់ទេ ទុកវាតាមដំណើរទៅចុះ ហើយបន្តប្រលងប្រណាំយកបទបរទេសមក​ច្រៀង ឬនិពន្ធទំនុកខ្មែរតទៅទៀតទោ លែងមានបញ្ហាក្រពះទៀតហើយ ។ បទបរទេសណាល្បី ក្រុមហ៊ុននានាដណ្តើមគ្នាយកមកផលិតឲ្យបានមុនទើបល្អ ៕

      ឆ្លើយតប
  • 38. satya  |  ខែធ្នូ 15, 2011 ម៉ោង 9:11 ល្ងាច

    Lydeth យ៉ាប់ណាស់អ្នកឃើញគេរីចចំរើនមិនបាន ច្រនែនគេហ្មង

    ឆ្លើយតប
  • 39. ប្រុសតូច  |  ខែសីហា 14, 2012 ម៉ោង 10:12 ល្ងាច

    ខ្ញុំចង់ចូលរួមដែរ តាមពិតលោក Lydeth ហ្នឹង គាត់មិនមានការគិតបានល្អិតល្អត់ គាត់ជាគឺមនុស្សមានគំនិត និងប្រាជ្ញាជ្រៅជ្រះប៉ុន្តែគាត់មិនបានគិត ទុកខួរឲ្យច្រេះស៊ី គាត់ចេះនិយាយថា ទីផ្សារស៊េរី ធ្វើអ្វីត្រូវតែប្រកួតគ្នា! មិននៅទីណាទេ ការប្រកួតប្រជែងត្រូវតែមានមិនថាវិស័យអ្វីទេ! សូមសួរថាលោកLydeth បានធ្វើអ្វីខ្លះសម្រាប់ជាតិខ្លួនឯង? បានធ្វើអ្វីខ្លះសម្រាប់ជួយសង្គម? ទោះបីគេចំលងបទភ្លេងពីបរទេស តែក៏បានជួយខ្មែរឲ្យគេស្គាល់ នេះជាខ្មែរដែរ! ចុះលោកបានធ្វើដែរ? ខ្ញុំសូមសំណូមពរលោក សូមលោកយកចំណេះដឹងលោកទៅជួយប្រទេស មិនគិតតែរិះគន់គ្នាឯងនោះទេ ទោះបីជាការរិះគន់របស់លោកវាត្រឹមត្រូវក៏ដោយ តែវាហួសហេតុពេក ទើបគេទើសភ្នែក!!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: