ស្ងៀម… ស្ងៀម​ជាង​ស្រដី…

ខែកក្កដា 27, 2011 at 4:05 ល្ងាច មតិ 13

សារជាតិពីកំណើតរបស់ខ្ញុំ មិនមែនជាមនុស្សស្ងៀមស្ងាត់ទេ តែ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បាន​អប់រំ​ឱ្យ​ខ្ញុំបាក់​ស្បាត លែង​ហ៊ាន​និយាយ​ស្ដី។ ​ពេល​រៀន​នៅ​​វិទ្យាល័យ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ច្របូក​ច្របល់​​នឹង​គំនិត​ផ្ទុយ​គ្នា​របស់​មិត្ត​រួម​ថ្នាក់។ ខ្ញុំ​ស្រាប់​តែ​លែង​ចេះ​​បែង​ចែក​​ខុស​ត្រូវ ព្រោះ​អ្វី​ដែល​ខ្ញុំ​ថា​ត្រូវ តែង​តែ​ត្រូវ​គេ​បដិសេធ។ ហេតុ​​នេះ​​ខ្ញុំ​ក៏​ក្លាយ​ជា​មនុស្ស​ស្ងៀម​ស្ងាត់ ហើយ​​ក៏​ធ្វើ​ខ្លួន​​ជា​មនុស្ស​ល្ងង់​រហូត​មក។ ខ្ញុំ​ជឿ​ថា មនុស្ស​ឆ្លាត​​ប្រាកដ​​ជា​​អាណិត​​​មនុស្ស​​​ល្ងង់ រីឯ​មនុស្ស​ល្ងង់​ក៏​ស្រលាញ់​មនុស្ស​ល្ងង់​ដែរ។​​

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍.

រស្មីហង្សមាស CD 438 A day in the life of songwriter Sok Chanphal

13 មតិ Add your own

  • 1. pkay_sour  |  ខែកក្កដា 27, 2011 ម៉ោង 4:24 ល្ងាច

    គំនិតល្អ ស្ងៀម ស្ងៀម​ ធ្វើចិត្តនឹង គ្មានអ្នកណាគេ​ដឹង​ការ​គិតរបស់​យើង​នោះទេ ហើយសត្រូវ​ក៏​ពិបាក​ក្នុង​ការ​វាស់​ស្ទង់​នូវ​គំនិត​របស់​យើង​បានដែរ​នោះ​ជ័យ​ជំនៈ​នឹង​រង​ចាំយើង​នៅ​ខាង​មុខ ។

    ឆ្លើយតប
  • 2. វឌ្ឍនៈខ្មែរ  |  ខែកក្កដា 27, 2011 ម៉ោង 4:26 ល្ងាច

    ( ខ្ញុំ​ជឿ​ថា មនុស្ស​ឆ្លាត​​ប្រាកដ​​ជា​​អាណិត​​​មនុស្ស​​​ល្ងង់ រីឯ​មនុស្ស​ល្ងង់​ក៏​ស្រលាញ់​មនុស្ស​ល្ងង់​ដែរ។​)
    ញ៉ូម​ចូល​ចិត្ត​មួយ​ឃ្លា​នេះ​ 🙂

    ឆ្លើយតប
  • 3. កុកស  |  ខែកក្កដា 27, 2011 ម៉ោង 5:38 ល្ងាច

    វាមិនគ្រប់រឿងនោះទេ។ ធើជាមនុស្ស ត្រូវចេះបែងចែក រឿងណាត្រូវនិយាយ ទើបនិយាយ។ មិនមែនស្អីៗអត់និយាយដូចអ្នកតា
    នោះទេ។

    ឆ្លើយតប
  • 4. កុកស  |  ខែកក្កដា 27, 2011 ម៉ោង 5:43 ល្ងាច

    មនុស្សឆ្លាតគេមិនអាណិតមនុស្សល្ងង់នោះទេ គឺមនុស្សឆ្លាតគេទាញយក
    មនុស្សល្ងង់មកប្រើដើម្បីផលប្រយោជន៍គេ។ អ្នកចេះដឹងខ្ពស់ មិនមែនមានន័យថាជាមនុស្សឆ្លាតនោះទេ។ ត្រូវយល់ពាក្យថា អ្នកឆ្លាត
    និងអ្នកចេះដឹង។

    ឆ្លើយតប
  • 5. sidachan  |  ខែកក្កដា 27, 2011 ម៉ោង 7:31 ល្ងាច

    ចាន់ផលក្នុងនៃនេះលោកចង់និយាយថា
    មិត្តរួមវិទ្យាល័យទាំងអស់ជាមនុស្សល្ងង់
    ហើយលោកជាមនុស្សឆ្លាតតែគ្រាន់តែលោក
    ធ្វើល្ងង់ប៉ុណ្ណោះ មែនទេ?

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែកក្កដា 28, 2011 ម៉ោង 9:15 ព្រឹក

      មិនមែនទេ! «ខ្ញុំ​ជឿ​ថា មនុស្ស​ឆ្លាត​​ប្រាកដ​​ជា​​អាណិត​​​មនុស្ស​​​ល្ងង់ រីឯ​មនុស្ស​ល្ងង់​ក៏​ស្រលាញ់​មនុស្ស​ល្ងង់​ដែរ។​​» ឃ្លានេះ ខ្ញុំចង់និយាយថា ការយកចិត្តទុកដាក់ស្ដាប់គេ គឺជាការចៀសវាងពីជម្លោះ។ ប្រសិនបើអ្នកនិយាយជាមួយខ្ញុំ គេជាមនុស្សឆ្លាតនោះ អ្វីដែលគេលើកឡើងគឺត្រឹមត្រូវជាងខ្ញុំ ហេតុនេះខ្ញុំគួរតែនៅស្ងៀម ធ្វើខ្លួនជាមនុស្សល្ងង់ស្ដាប់គេ។ ប៉ុន្តែប្រសិនបើអ្នកនោះជាមនុស្សល្ងង់(ល្ងង់តែតាំងខ្លួនចេះ)វិញ គេប្រាកដជាព្យាយាមការពារគំនិតខុសរបស់គេ ហេតុនេះខ្ញុំក៏គួរតែនៅស្ងៀម ធ្វើខ្លួនជាមនុស្សល្ងង់ស្ដាប់គេដែរ។ (ឆ្លាត និង ល្ងង់ ខ្ញុំផ្ដោតលើកម្រិតបញ្ញាមនុស្ស រីឯលោកកុកស បែរជាបែករឿង ទៅនិយាយពីទង្វើមនុស្សទៅវិញ) ខ្ញុំជឿថា មនុស្សឆ្លាតដែលឃើញខ្ញុំយកចិត្តទុកដាក់ស្ដាប់គេ គេប្រាកដជាបង្រៀនខ្ញុំដោយក្ដីអាណិតស្រលាញ់ ត្បិតខ្ញុំមិនមែនជាមនុស្សល្ងង់តាំងខ្លួនចេះ សោតឯមនុស្សល្ងង់ដែលឃើញខ្ញុំស្ដាប់គំនិតខុសរបស់គេ គេប្រាកដជាចូលចិត្តខ្ញុំ ត្បិតគេយល់ថា ខ្ញុំអាចយល់ពីភាពឆ្លាតវៃរបស់គេ។ និយាយជារួម ការតាំងខ្លួនជាមនុស្សល្ងង់ គឺប្រសើរជាងមនុស្សល្ងង់តាំងខ្លួនចេះ។ គ្មានអ្វីដែលអាចវាស់វែងថា ខ្ញុំឆ្លាតឬល្ងង់នោះទេ ប៉ុន្តែខ្ញុំយល់ថា តាំងខ្លួនជាមនុស្សល្ងង់នឹងកើនចំណេះ តែតាំងខ្លួនជាមនុស្សចេះ ចំណេះនៅតែប៉ុណ្ណឹង។

      ឆ្លើយតប
  • 7. ផ្កាយ​ដុះ​​កន្ទុយ​  |  ខែកក្កដា 28, 2011 ម៉ោង 11:39 ព្រឹក

    ដូចគ្នា!

    ឆ្លើយតប
  • 8. បុរិន្ទ  |  ខែកក្កដា 28, 2011 ម៉ោង 3:58 ល្ងាច

    haha same to me

    ឆ្លើយតប
  • 9. មេឃា  |  ខែកក្កដា 29, 2011 ម៉ោង 5:16 ល្ងាច

    Your words really make sense… 🙂

    ឆ្លើយតប
  • 10. Lovepeehs05  |  ខែកក្កដា 30, 2011 ម៉ោង 5:26 ព្រឹក

    បើតាមខ្ញុំយល់ អ្នកចេះមិនត្រូវនៅស្ងៀមឡើយ បានន័យថា មិនត្រូវអនុញ្ញាត ឱ្យអ្នកប្រព្រឹត្តអំពើអាក្រក់ណាមួយ ធ្វើអ្វី តាមចិត្តនៅជុំវិញខ្លួនយើងឡើយ គឺមិនត្រូវរងចាំរហូតដល់គេបានធ្វើ អំពើអាក្រក់ណាមួយហើយ ទើបយើងចេញទប់ស្កាត់នោះទេ ។

    ដើម្បីដឹងថា ចេះយ៉ាងណានោះ លុះត្រាតែយើងយកគំនិត របស់យើងមក ធ្វើការដកពិសោធនៅក្នុងសង្គម ជួយសង្គម ជួយខ្លួនឯង ជួយមិត្តភគ្រ ជួយអ្នកដទៃ ឬធ្វើអ្វីដែលយើងអាចធ្វើទៅបាន ឬគេហៅថា ការពិសោធជាក់ស្តែង

    ឆ្លើយតប
  • 12. Park Kim Hyun(Dog Poop) Love Park Sang Hyun Alwayzz  |  ខែសីហា 1, 2011 ម៉ោង 2:20 ល្ងាច

    Support!

    ឆ្លើយតប
  • 13. monyrinataro  |  ខែសីហា 19, 2011 ម៉ោង 6:08 ល្ងាច

    មើលអត្ថបទខាងលើហើយ គិតដល់ខ្លួនឯង សឹងយំចេញឈាម! ត្បិតខ្ញុំមិនចេះអ្វីសោះ… 😥

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: