នៅខាងក្រោយផ្ទះមីងខ្ញុំ

ខែកក្កដា 19, 2011 at 11:56 ព្រឹក មតិ 6

សព្វថ្ងៃនេះ ខ្ញុំរស់នៅ​ភ្នំពេញ​ក្នុងផ្ទះរបស់ម្ដាយ​មីងខ្ញុំ។ បន្ទប់ខ្ញុំ​នៅ​ខាង​ក្រោយ ដែល​​​មាន​បង្អួច​មើល​ឃើញ​ខាង​ក្រៅ​បាន។ ដោយ​សារ​នេះ​ជា​ខែ​ភ្លៀង ​ក៏​មាន​ទឹក​ដក់​លេច​ផ្លូវ​តូច​មួយ​នោះ។ ពេល​ឃើញ​រទេះ​គោ​ដឹកក្អម​ឆ្នាំង បរ​កាត់​ផ្លូវ​ទឹក​ដក់​​នោះ ខ្ញុំ​ក៏​ប្រញាប់​ថត​ទុក។ តាម​ពិត​នៅ​សល់​​រូប​ភាព​ជា​ច្រើន​ទៀត ដែល​ខ្ញុំ​ថត​រំលង។

ដី​ទួល​នៅ​ក្បែរ​រទេះ​គោ​នោះ គឺ​មាន​ឆាក​សម្ដែង​តូច​មួយ ដែល​ក្រុម​ក្មេង​កំព្រា​មក​សម្ដែង តម្លង់​​ខ្ញុំ​ដល់​យប់​ជ្រៅ។ គេ​សម្ដែង​​ដើម្បី​​​សុំ​ប្រាក់​ពី​កម្មករ​រោង​ចក្រ ដែល​​ស្នាក់​នៅ​ក្បែរៗ​នោះ។ មាន​ឃើញ​សំយាប​ផ្ទះ ជញ្ជាំង​​​ពណ៌​លឿង​​នៅ​ខាង​ឆ្វេង​ដៃ​ទេ? នោះ​គឺ​ជា​បន្ទប់​ជួល​របស់​កម្មករ​រោង​ចក្រ​ហើយ។

រៀង​រាល់​ថ្ងៃ​ ខ្ញុំ​មិន​បាច់​អាន​កាសែត ឬ​មើល​ទូរទស្សន៍​ទេ គ្រាន់​​តែ​បើក​បង្អួច​មើល​​​ទៅ​ក្រោយ​ផ្ទះ ក៏​ឃើញ​​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​សង្គម​នេះ​ដែរ។ ខ្ញុំ​តែង​តែ​ឃើញ​អ៊ំ​ស្រី ឬ​​ក៏​យាយៗ ចុះ​បេះ​ត្រកួន​​នៅ​ក្នុង​ទឹក​​ស្អុយ​នោះ ដូច​អត់​ចេះ​ខ្ពើម​អី​សោះ។ គំនរ​សំរាម​ស្អុយ​រលួយ​នោះ​វិញ ក៏​តែង​តែ​មាន​ក្មេង​តូចៗ ដើរ​កកាយ​ មិន​ដឹង​រើស​បាន​ស្អី​ខ្លះ​នោះ​ទេ។ ជួនកាល​ពេល​ភ្លៀង ខ្ញុំ​ឃើញ​កម្មករ​សំណង់​ធ្វើ​ការ​ពីរ​នាក់​ឪពុក​កូន ដូច​ដាស់​ឱ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ថា ខ្ញុំ​ជា​មនុស្ស​មាន​សំណាង​​​ណាស់។

បើ​​អ្នក​បាន​ក្រឡេក​មើល​ឃើញ​ភាព​ក្រី​ក្រ​ទាំង​នោះ អ្នក​អាច​នឹង​ជួប​អារម្មណ៍​ស្រដៀង​ខ្ញុំ គឺ​​ពិបាក​នឹង​រស់​នៅ​ក្នុង​ភាព​ស៊ីវីល័យ​តែម្នាក់ឯង។ …តែ​​អ្នក​ប្រហែល​ជា​មិន​អាច​ជួប​អារម្មណ៍​នោះ​ទេ ព្រោះ​អ្នក​មិន​ធ្លាប់​ក្រ។

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

ហៅសុបិន រស្មីហង្សមាស CD 438

6 មតិ Add your own

  • 1. Khmer Star  |  ខែកក្កដា 19, 2011 ម៉ោង 5:02 ល្ងាច

    ជីវិតគឺបែបនេះហើយ!

    ឆ្លើយតប
  • 2. ពត៌មានទូរស័ព្ទ  |  ខែកក្កដា 20, 2011 ម៉ោង 4:34 ព្រឹក

    ចេះតែថាសម្តេចដៃជោ គាត់កាត់បន្ថយភាពក្រីក្រអស់ហើយ​

    ឆ្លើយតប
  • 3. ប្រុញ  |  ខែកក្កដា 20, 2011 ម៉ោង 10:07 ព្រឹក

    អ្នកក្ររកំពុងតែទៅបន្តើៗ នោះជាយុទ្ឌសាស្ត្រកាត់បន្ថយរបស់គាត់

    ឆ្លើយតប
  • 4. ក្មេងប្រុសសុបិន  |  ខែកក្កដា 21, 2011 ម៉ោង 9:45 ព្រឹក

    តែមនុស្សមួយចំនួនធំដែលទទួលបានកេរ្តិ៍ឈ្មោះសព្វថ្ងៃក៏មិនសុទ្ធតែ ធា្លប់ឆ្លងកាត់រឿងនោះទេ ឬ? ដូចនេះវាជារឿងប្រចាំថ្ងៃទៅហើយ …

    ឆ្លើយតប
  • 5. កំឡោះខ្មែរ  |  ខែសីហា 4, 2011 ម៉ោង 7:56 ល្ងាច

    តែនឹកដល់ម៉ែ នាំតែទឹកភ្នែកទេ!

    ឆ្លើយតប
  • 6. Suongtola  |  ខែសីហា 16, 2011 ម៉ោង 9:11 ព្រឹក

    មនុស្សមួយចំនួនប្រហែលជាគេមិនបានដឹង ស្គាល់ និងយល់ច្បាស់អំពីអ្វី
    ដែលជាទុក្ខលំបាកនោះទេ​ តែសម្រាប់ខ្ញុំវិញ វាស្ទើតែធម្មតាទៅហើយ។
    រាល់ថ្ងៃខ្ញុំទ្រាំ តស៊ូ ទាំងមិនដឹងថាអនាគតនៃជីវិតរបស់ខ្ញុំនិងក្លាយជាអ្វី។
    ម្តាយរបស់ខ្ញុំគាត់ទ្រាំលំ​បាកដែលខណៈពេលនេះគាត់មានអាយុច្រើន
    ទៅហើយ…នេះជាជីវិតរបស់យើង….

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: