ហៅសុបិន

ខែកក្កដា 12, 2011 at 3:38 ល្ងាច មតិ 20

រឿងរីករាយឆាប់រលាយម្ល៉េះ?   ថ្ងៃកុំរះទុកពេលឱ្យខ្ញុំយំ   ចិត្តស្រលាញ់មិនអាចវាស់ទំហំ   ស្មានថាជាស្នេហ៍ឋិតថេរ។

សង្សារខ្ញុំគ្មានកំហុសឡើយ   ទ្វីបលោកអើយស្អប់ខ្ញុំណាស់មែនទេ? ស្រលាញ់គ្នាឬក៏យើងខុសដែរ?   សងគេឱ្យខ្ញុំវិញមក!

ឯណាផ្លូវទៅជួបស្នេហ៍?   ឯណាផ្លូវទៅអតីត?   ត្រឡប់ទៅជួបស្នេហ៍ពិតបន្តសន្យា   ស្ងាត់ៗបងទៅចោលអូន   ដឹងទេថាអូនឈឺចាប់ប៉ុណ្ណា?   អូនខ្លាចលោកាដែលគ្មានរូបបង។

អូនយំរាល់ពេលនឹកបង   អូនយំស្ដាយរឿងកន្លង   ម្ដេចទុកឱ្យអូនហែលឆ្លងវេលាឈឺចាប់?   បងទៅដោយមិននឹកស្ដាយ   អូនរស់តែកាយប៉ុន្តែចិត្តស្លាប់   ព្រោះអូនមិនអាចភ្លេចបង។

 

ចិត្តអើយភ្លេចទៅ   ចិត្តអើយភ្លេចទៅ   កុំឱ្យនឹកឃើញបង

ចិត្តអើយភ្លេចទៅ   ចិត្តអើយភ្លេចទៅ   កុំឱ្យនៅឈឺចាប់…

Advertisements

Entry filed under: ចម្រៀង.

មានលក់សៀវភៅ ^_^ នៅខាងក្រោយផ្ទះមីងខ្ញុំ

20 មតិ Add your own

  • 1. ក្មេងប្រុសសុបិន  |  ខែកក្កដា 12, 2011 ម៉ោង 6:51 ល្ងាច

    គ្រាស្រលាញ់ជាពេលមិនអាចភ្លេច ពេលមិនអាចភ្លេចគឺពេលដែលយើង ក្បែរគ្នា… ពេលខ្លះមានអារម្មណ៍ថាអ្នកនៅឆ្ងាយពីខ្ញុំខ្លាំងណាស់ ចង់ស្រែកហៅអ្នក ឲ្យចូលមកជិតដើម្បីកាន់ដៃគ្នាដើរបន្តរទៀត! បងខ្ញុំចង់សួរមួយ មនុស្សពីរនាក់ស្រលាញ់គ្នាហេតុអីចាំបាច់លាក់បាំង បើស្រលាញ់គ្នាម៉េចក៏មិនប្រាប់ពីហេតុផល បើបែបនេះខ្ញុំគិតថាគេអាត្មានិយមណាស់!

    ឆ្លើយតប
  • 2. រតនៈ  |  ខែកក្កដា 13, 2011 ម៉ោង 12:38 ព្រឹក

    ខ្ញុំគិតថាជួនកាលគេអាចនឹងមិនច្បាស់ក្នុងចិត្តមិនដឹងថាអ្នកដែលគេស្រលាញ់អាចនឹងមិនមានអារម្មណ៌ដូចជាខ្លួន។ ហើយគេក៏មិនដែលបង្ហាញពីអ្វីដែលធ្វើអោយម្នាក់នោះដឺងថាខ្លួនកំពុងតែមានអារម្មណ៏បែបណា។ បើពេលណាដែលខ្លួនសារភាពទៅ គឺខ្លាចថាមនុស្សដែលខ្លួនស្រលាញ់បែរជាមានអារម្មណ៏ខឹងស្អប់។ហើយបើពួកគេគិតបែបនេះទាំងសងខាងពួកគេនឹងមិនហ៊ានសារភាពរហូតដល់ពេលដែលពួកគេច្បាស់ក្នុងចិត្ត។

    ឆ្លើយតប
  • 3. រតនៈ  |  ខែកក្កដា 13, 2011 ម៉ោង 12:41 ព្រឹក

    ខ្ញុំគិតថាជួនកាលគេអាចនឹងមិនច្បាស់ក្នុងចិត្តមិនដឹងថាអ្នកដែលគេស្រ

    លាញ់អាចនឹងមិនមានអារម្មណ៌ដូចជាខ្លួន។ ហើយគេក៏មិនដែលបង្ហាញពីអ្វីដែលធ្វើអោយម្នាក់នោះដឺងថាខ្លួនកំពុងតែ

    មានអារម្មណ៏បែបណា។ បើពេលណាដែលខ្លួនសារភាពទៅ គឺខ្លាចថាមនុស្សដែលខ្លួនស្រលាញ់បែរជាមានអារម្មណ៏ខឹងស្អប់។ហើយ

    បើពួកគេគិតបែបនេះទាំងសងខាងពួកគេនឹងមិនហ៊ានសារភាពរហូតដល់

    ពេលដែលពួកគេច្បាស់ក្នុងចិត្ត។
    ឆ្លើយតប

    ឆ្លើយតប
  • 4. ចាន់ផល  |  ខែកក្កដា 13, 2011 ម៉ោង 8:44 ព្រឹក

    ដូចរតនៈនិយាយអ៊ីចឹង ហើយក៏មានហេតុផលជាច្រើនទៀត ដែល​ជា​ឧបសគ្គ​ស្នេហា ឧ. គេ​ស្រលាញ់​យើង​មែន តែ​គេ​ក៏​មាន​អ្នក​ផ្សេង​​ក្នុង​ចិត្ត​ដែរ។

    ឆ្លើយតប
  • 5. សុផាត  |  ខែកក្កដា 13, 2011 ម៉ោង 10:53 ព្រឹក

    បទនេះ អត្ថន័យ និងមេឡូឌី​ស៊ីគ្នាមែនទែន ស្តាប់មិនធុញសោះ។ សង្ឃឹមថាការសំដែងនឹងភើហ្វិកទៅតាមអត្ថន័យបទចំរៀង

    ឆ្លើយតប
  • 6. nimol  |  ខែកក្កដា 13, 2011 ម៉ោង 11:53 ព្រឹក

    ព្រាត់​ស្លាប់?

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែកក្កដា 13, 2011 ម៉ោង 12:28 ល្ងាច

      តាមការកាត់យល់របស់អ្នកស្ដាប់ចុះ!

      ឆ្លើយតប
      • 8. nimol  |  ខែកក្កដា 13, 2011 ម៉ោង 5:32 ល្ងាច

        ,,,សង្សារខ្ញុំគ្មានកំហុសឡើយ ទ្វីបលោកអើយស្អប់ខ្ញុំណាស់មែនទេ? ,,,សងគេឱ្យខ្ញុំវិញមក!​,,,​អូនខ្លាចលោកាដែលគ្មានរូបបង

        ប្រហែលជា​ព្រាត់​ស្លាប់​ហើយ!

  • 9. ក្មេងប្រុសសុបិន  |  ខែកក្កដា 13, 2011 ម៉ោង 4:56 ល្ងាច

    ទោះយ៉ាងណាក៏ខ្ញុំគិតថាវដូចនិងខ្ញុំច្រើន

    ឆ្លើយតប
  • 10. ក្មេងប្រុសសុបិន  |  ខែកក្កដា 13, 2011 ម៉ោង 4:59 ល្ងាច

    ខ្ញុំស្វែងរកវ៉ុលនេះលើInternet អត់ឃើញសោះ តែនិងទិញពេលខ្ញុំទៅភ្នំពេញចុងសប្តាហ៍នេះ!

    ឆ្លើយតប
  • 11. រតនៈ  |  ខែកក្កដា 13, 2011 ម៉ោង 8:11 ល្ងាច

    ទិញនៅឯណា?​ បើអត់ទាន់់ចេញលក់ផងហ្នឹង។ តែខ្ញុំឆ្ងល់ដល់ហើយ
    ខ្ញុំមានបទហៅសុបិននេះតែមិនមែន ឳក សុគន្ធកញ្ញាជាអ្នកច្រៀងផង។

    ឆ្លើយតប
    • 12. សុផាត  |  ខែកក្កដា 16, 2011 ម៉ោង 11:53 ព្រឹក

      អាចផ្ញើបទនឹងឲ្យញ៉ុមស្តាប់បានអត់?

      ឆ្លើយតប
  • 13. រតនៈ  |  ខែកក្កដា 13, 2011 ម៉ោង 8:25 ល្ងាច

    បង​ផល!​ បើខ្ញុំចង់ចេះនិពន្ធបទចម្រៀង និង អត្ថបទផ្សេងៗ តើខ្ញុំត្រូវធ្វើម៉េចខ្លះទៅ?

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែកក្កដា 14, 2011 ម៉ោង 9:54 ព្រឹក

      គឹអាស្រ័យលើទេពកោសល្យរបស់ប្អូន តែបើមានទេពកោសល្យហើយ គឺអាស្រ័យលើចំណេះដឹងទូទៅ​ដែលប្អូនបានរៀនសូត្រពីសង្គម ពីជីវិត ឬពីអារម្មណ៍ផ្សេងៗ។

      ឆ្លើយតប
  • 15. រតនៈ  |  ខែកក្កដា 14, 2011 ម៉ោង 11:43 ល្ងាច

    អគុណបង។​ ខ្ញុំនឹងសាកល្បងពី​ចំនេះដឹង និង ទេពកោសល្យរបស់ខ្ញុំ៕

    ឆ្លើយតប
  • 16. Neary  |  ខែកក្កដា 16, 2011 ម៉ោង 9:10 ព្រឹក

    I saw and listen to this song from youtube, but not Kanha te…other production made this song too hor oun Phal?

    ឆ្លើយតប
    • 17. ចាន់ផល  |  ខែកក្កដា 16, 2011 ម៉ោង 9:29 ព្រឹក

      មិនមែនទេ ព្រោះនោះជាទំនុកច្រៀងរបស់ខ្ញុំតើ! សំឡេងនោះគឺអ្នកចម្រៀងម្នាក់មកសាកសំឡេងនៅផលិតកម្មយើង។

      ឆ្លើយតប
      • 18. សុផាត  |  ខែកក្កដា 16, 2011 ម៉ោង 11:54 ព្រឹក

        អ្នកចំរៀងថ្មី?

      • 19. ចាន់ផល  |  ខែកក្កដា 16, 2011 ម៉ោង 12:33 ល្ងាច

        គឺនាងមកធ្វើតេសសំឡេង តែមិនដឹងថា ក្រុមហ៊ុនសម្រេចជ្រើសរើសនាង ឬក៏យ៉ាងណានោះទេ! ហង្សមាសតែងតែមានអ្នកមកតេសសំឡេងជាហូរហែ តែកម្រជាប់ណាស់។

  • 20. សុផាត  |  ខែកក្កដា 16, 2011 ម៉ោង 12:47 ល្ងាច

    ចាំទៅតេស្តសាកមើដែរ 😆

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,737 hits
Visit Cute-Spot.com!

%d bloggers like this: