:(

ខែ​ឧសភា 10, 2011 at 10:34 ព្រឹក មតិ 8

😦

ថ្ងៃនេះអារម្មណ៍អត់ល្អសោះ… គ្មាន​អារម្មណ៍​និយាយ​រក​អ្នកណា​ទេ។ បែបនេះហើយ​ ទើប​ធ្លាប់​ឮ​គេ​និយាយ​ថា កុំ​កុហក​ខ្លួន​ឯង ព្រោះ​បើ​អារម្មណ៍​ខាង​ក្នុង​យ៉ាង​ម៉េច ខាង​ក្រៅ​បង្ហាញ​មក​អ៊ីចឹង។ អារម្មណ៍​តាន​តឹង​បែប​នេះ​គឺ​មាន​ជាប់​តាំង​ពី​ម្សិល​មិញ​ម្ល៉េះ។ ខ្ញុំ​​ប្រាប់​ខ្លួន​ឯង​ថា ដេក​ឱ្យ​ស្កប់​មួយ​យប់​ទៅ ស្អែក​ឡើង​នឹង​ប្ដូរ​អារម្មណ៍​បាន​ហើយ ប៉ុន្តែ​​​យប់​មិញ​ដេក​យល់​សប្តិ​តាពីស​តាពាស ភ្ញាក់​ឡើង​​ធ្ងន់​ក្បាលលើស​ដើម។ មិន​ដឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ម៉េច​ទេ គឺ​ដូច​រាល់​ដង​ មាន​តែ​​មក​សរសេរ​ប្រកាស​បែប​នេះ ក្រែង​បាន​ធូរ​វិញ។

ការងារ​ខ្ញុំ​ពឹង​លើ​អារម្មណ៍ ដល់​តែ​អារម្មណ៍​ច្របូក​ច្របល់​ហើយ មិន​ដឹង​យក​អី​ទៅ​ធ្វើ​ការ​ទេ។ ហ៊ឺ… មាន​អារម្មណ៍​ថា​ស្ទះៗ គិត​អី​មិន​លេច​សោះ។ ការងារ​ស្រាប់​តែ​​សម្រុក​មក​លើ​ខ្ញុំ​ច្រើន​ដល់​ហើយ តែ​ដល់​ពេល​រវល់​បែរ​ជា​ស្ត្រែស​បែប​នេះ​ទៅ​វិញ។

មួយ​ផ្នែក​ធំ​​នៃ​អារម្មណ៍​ពិបាក​ទ្រាំ​នេះ គឺ​ព្រោះ​​ខ្ញុំ​ខ្វះ​ការ​ជឿ​ជាក់​ ឬ​ក៏​អាច​ថា​បាត់​ការ​ជឿ​ជាក់​ផង។ មនុស្ស​ដែលគ្មាន​ការ​ជឿ​ជាក់​​បែប​នេះ តើ​មាន​អ្នកណា​​​ទ្រាំ​សេព​គប់​បាន​យូរ​ទៅ? ប៉ុន្តែ… ដឹងទេ? ពេល​នេះ​ខ្ញុំ​ដូច​ជា​កំពុង​លេង​ល្ខោន​មួយ​អ៊ីចឹង។ ខ្ញុំ​ចង់​ជឿ​​អ្វី​ដែល​ខ្ញុំ​ស្ដាប់​ឮ តែ​អារម្មណ៍​ខ្ញុំ​ដាស់​តឿន​ជា​និច្ច។ គ្រប់​យ៉ាង​នៅ​ក្នុង​ល្ខោន​ប្រៀប​ដូច​ជា​ការ​ពិត​ តែង​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប តែ​រំភើបៗ​ក៏​ភ្ញាក់​ខ្លួន​ថា វា​ជា​ល្ខោន​ប៉ុណ្ណោះ។ តើ​ពេល​ល្ខោន​នេះ​បញ្ចប់ ខ្ញុំ​​នឹង​ទៅ​ជា​យ៉ាងណា?

😥

Advertisements

Entry filed under: ទស្សនវិជ្ជា, អារម្មណ៍.

Germination :D Gardening ^^

8 មតិ Add your own

  • 1. monyrinataro  |  ខែ​ឧសភា 10, 2011 ម៉ោង 11:50 ព្រឹក

    លុបខ្ញុំចេញពីបញ្ជី​friend បាត់បងផល 😦

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​ឧសភា 10, 2011 ម៉ោង 12:10 ល្ងាច

      ទេ! យល់ច្រឡំហើយ​ 😦 តើមានហេតុផលអី ដែលខ្ញុំត្រូវលុបប្អូនចេញពីបញ្ជី friend របស់ខ្ញុំ?

      ឆ្លើយតប
      • 3. monyrinataro  |  ខែ​ឧសភា 10, 2011 ម៉ោង 8:06 ល្ងាច

        ចឹងសូមទោសហើយ ដែលយល់ច្រឡំ ទៅមើលគេហាត់កីឡានៅស្តាត ។ បើមានអារម្មណ៍ច្របូកច្របល់ បងគួរតែចូលគេងមុនម៉ោង៩ ទើបជាការល្អ ផឹកទឹកដោះគោដៅមួយកំប៉ុងមុនចូលគេង ជារៀងរាល់ថ្ងៃ មើលភាពយន្តដែលចូលចិត្តបំផុត ហើយនិយាយទូរស័ព្ទទៅកាន់មនុស្សដែល យើងយល់ថាអាចនិយាយគ្នាបាន និយាយពីនេះពីនោះ មុនពេលចូលគេង ១ម៉ោង រឺ ប្រសិនជាអាចចំនាយពេលទៅម៉ាស្សា (កុំច្រឡំថាទៅធ្វើអី តាមពិតគ្រាន់តែទៅម៉ាស្សាសំរួលសរសៃខ្លួន​ប្រាណ) ដើម្បីឲ្យធូរអារម្មណ៍។
        តែតាមខ្ញុំគិតមើលទៅ បងប្រហែលជាគ្មានពេលសំរាប់ខ្លួនឯងច្រើនទេ…. ប្រើវិធីខ្ញុំ មុនពេលចូលគេងមួយអាទិត្យ ធានាថាខួរក្បាលស្វាងចះហ្មង

  • 4. បញ្ញា  |  ខែ​ឧសភា 10, 2011 ម៉ោង 1:29 ល្ងាច

    រកពេលសម្រាកខ្លះទៅបងអើយ!! ខ្ញុំទើបរាងធូរពីអារម្មណ៍បែបនេះដែរទេ!!! សង្ឃឹមថាអ្វីៗនឹងល្អប្រសើរ!

    ឆ្លើយតប
  • 5. lim san  |  ខែ​ឧសភា 10, 2011 ម៉ោង 1:40 ល្ងាច

    ចាន់ ផល កីឡាជាឱសថតែមួយគត់ ដែលអាចជួយសម្រាលបញ្ហានេះ . តែត្រូវធ្វើជា កំសាន្ត ហើយអោយបាន ទៀងទាត់ . ខ្ញុំគិតថាអញ្ចឹង !

    ឆ្លើយតប
  • 6. ka ka  |  ខែ​ឧសភា 10, 2011 ម៉ោង 4:00 ល្ងាច

    i or same bong del. same time i hate my self nas. i boring nas, i hate my life……..

    ឆ្លើយតប
  • 7. ក្មេងប្រុសសុបិន  |  ខែ​ឧសភា 11, 2011 ម៉ោង 7:21 ព្រឹក

    គួរតែដើរលំហែខ្លះហើយ! ជួនកាលវាអាចធ្វើអារម្មណ៍ឲ្យកាន់តែល្អហើយ យើងអាចចំនេញ និងទេសភាពដ៏ល្អៗទាំងនោះ សម្រាប់បំផុស មនោសញ្ចោតនាក្នុងបទតែងនិពន្ធរបស់បងទៀត ឬ ចេះ!ក៏បានដែរ រកអ្នក ដែលអាចធ្វើឲ្យអារម្មណ៍ធូរស្រាលវិញទៅ ។​ខ្ញុំគិតថាបើចងដោយរឿងអី គួរតែស្រាយដោយរបៀបនោះវិញជាការស្រេច….

    ឆ្លើយតប
  • 8. JerrY  |  ខែ​ឧសភា 16, 2011 ម៉ោង 1:00 ល្ងាច

    ខ្ញុំក៏កើតបែបនឹងដែរ​​​  ជួយផង

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: