ជិត​អស់​កិលេស​ហើយ?

ខែ​មេសា 26, 2011 at 3:02 ល្ងាច មតិ ១

ធំប៉ុននេះ​ហើយ ខ្ញុំ​នៅ​តែ​វិភាគ​ពីខ្លួន​ឯង​រាល់​ថ្ងៃ ហើយ​ក៏​នៅ​តែ​រក​ឃើញ​​បុគ្គលិក​លក្ខណៈ​​​ថ្មីៗរបស់​ខ្លួន​ឯង​​ជា​បន្ត​បន្ទាប់… ខ្ញុំ​ជា​មនុស្ស​បែប​ណា ខ្ញុំ​នៅ​តែ​មិន​អាច​ឆ្លើយ​ប្រាប់​ខ្លួន​ឯង​បាន ហើយ​ប្រហែល​ជា​ត្រូវ​ប្រើ​ពេល​សិក្សា​ពី​អារម្មណ៍​​ខ្លួន​ឯង​​យូរ​​​ទៀត។

ត្រឹម​ថ្ងៃ​នេះ ខ្ញុំ​​ដឹង​ត្រឹម​ថា ខ្ញុំ​ជា​មនុស្ស​ខ្ជិល​ម្នាក់… ខ្ញុំ​ខ្ជិល​​រៀន​សូត្រ ខ្ជិល​ធ្វើការ ខ្ជិល​ជជែក​វែក​ញែក ខ្ជិល​​ពិចារណា (តែ​ខួរ​ក្បាល​មិន​ព្រម​ខ្ជិល​តាម​អារម្មណ៍​សោះ)។ នឹក​ឃើញ​កាល​នៅ​រៀន ក៏​ដូច​ជា​សព្វ​​ថ្ងៃ​នេះ ខ្ញុំ​មិន​សូវ​មាន​មិត្ត​ភក្តិ​ច្រើន​ទេ មូល​ហេតុ​គឺ​ខ្ញុំ​ខ្ជិល​​ទាក់​ទង ឬ​ក៏​អាច​ថា​ជា​មនុស្ស​ខ្សោយ​ផ្នែក​ទំនាក់​ទំនង តែ​អ្នក​ខ្លះ​ក៏​យល់​ថា​​ខ្ញុំ​វាយ​ឫក។ ខ្ញុំ​ចូល​ចិត្ត​ដេក និង​ធ្វើ​អ្វី​តាម​អារម្មណ៍​ខ្លួន​ឯង ហើយ​ធុញ​ទ្រាន់​នឹង​កាតព្វកិច្ច។ ធម្មតា​ខ្ញុំ​ទម្លាប់​ដេក​ដក​ដង្ហើម​ចោល ទុក​សេរី​ភាព​ឱ្យ​​ខួរ​ក្បាល​ស្រមើល​ស្រមៃ​លេង។​ ការ​គិត​ដល់​​ផល​ប្រយោជន៍​គឺ​ជា​សម្ពាធ​ម្យ៉ាង​ដែល​រំខាន​​ជីវិត​រីករាយ​របស់​ខ្ញុំ។

កាល​ពី​មុន​ខ្ញុំ​បាន​​រៀប​កាលវិភាគ​ប្រចាំ​ថ្ងៃ​ឱ្យ​ខ្លួន​ឯង​​ឯកា តែ​ខ្ញុំ​ក៏​​ងាយ​នឹង​រំភើប​រីករាយ​ជាមួយ​រឿង​សាមញ្ញៗ ដែល​អ្នក​ផង​មិន​សូវ​ចាប់​អារម្មណ៍​។ គេ​មើល​មក​ខ្ញុំ​ហាក់​ដូច​ជា​កម្សត់​ តែ​ខ្ញុំ​មាន​សេរីភាព ហើយ​គ្មាន​រឿង​រញ៉េ​រញ៉ៃ​ជាមួយ​អ្នក​ណា​​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នា​ពេល​នេះ គឺ​ខ្ញុំ​ស្រាប់​តែ​បាត់​បង់​អារម្មណ៍​រំភើប​ទៅ​ណា​មិន​ដឹង។ មិន​ដឹង​តាំង​ពី​ពេល​ណា​ទេ តែ​​ដឹង​ខ្លួន​នា​ពេល​នេះ​ថា អារម្មណ៍​ខ្ញុំ​សោះ​កក្រោះ​សម្បើម​ណាស់។ ខ្ញុំ​មិន​ងាយ​នឹង​ចាប់​អារម្មណ៍​លើ​រឿង​អ្វី​ទេ។ គេ​បង្អាប់​ក៏​មិន​សូវ​ខឹង គេ​សរសើរ​ក៏​មិន​សូវ​ត្រេកអរ។

នឹក​ឃើញ​ពេល​​ត្រឡប់​មក​ពី​ដើរ​លេង​​វិញ ​គេ​ឯង​សួរ​នាំ​ថា តើ​ចាប់​អារម្មណ៍​អ្វី​ខ្លះ… ខ្ញុំ​ពិបាក​ឆ្លើយ​មែន​ទែន។ គេ​សួរ​ខ្ញុំ​ថា ទៅ​ណា​ខ្លះ? ខ្ញុំ​ថា​ទៅ​សមុទ្រ ទៅ​សួន ទៅ​ទីក្រុង… តែ​បើ​គេ​សួរ​បន្ថែម​ថា សមុទ្រ​ឈ្មោះ​អី សួន​ឈ្មោះ​អី ទីក្រុង​ឈ្មោះ​អី… ខ្ញុំ​មិន​ចាំ​ឡើយ ហើយ​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​ប្រយោជន៍​​អ្វី ដែល​ត្រូវ​មក​ប្រឹង​​ចាំ​​ឈ្មោះ​កន្លែង​ទាំង​អស់​នោះ។

វា​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ចំពោះ​បុគ្គលិក​លក្ខណៈ​ខ្លួន​ឯង ព្រោះ​មិន​ដឹង​ថា ខ្លួន​ឯង​ក្លាយ​ជា​គិត​ខ្ជីខ្ជា​បែប​នេះ​តាំង​ពី​​ពេល​ណា។ ខ្ញុំ​ក៏​សួរ​ខ្លួន​ឯង​ថា អ៊ីចឹង​តើ​ខ្ញុំ​ចាប់​អារម្មណ៍​លើ​អី​ខ្លះ​ទៅ? គេ​យក​ភាព​យន្ត​ឱ្យ​មើល​ ក៏​មើល​ តែ​មើលៗ​​ក៏​ងងុយ​ដេក។ កាល​ពី​មុន​មិន​មែន​អ៊ីចឹង​ទេ ខ្ញុំ​ធ្លាប់​ជា​មនុស្ស​ជក់​តាម​ដាន​រឿង​ភាគ​ តែ​ពេល​នេះ​ទោះ​សាច់​រឿង​​​គេ​ទៅ​ជា​អី​ក៏​មិន​ឈឺ​ឆ្អាល​ជាមួយ​ដែរ។ មាន​អី​ក៏​ធ្វើ​ហ្នឹង មិន​មាន​ក៏​មិន​ចង់​បាន។ ហាហា ឬ​​ក៏​ខ្ញុំ​ជិត​អស់​កិលេស​ហើយ! 😆

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍.

ទៅលេងផ្ទះអ្នកគ្រូ ប៉ិច សង្វាវ៉ាន Germination :D

1 មតិ Add your own

  • 1. ក្មេងប្រុសសុបិន  |  ខែ​មេសា 26, 2011 ម៉ោង 6:02 ល្ងាច

    បងហ្ហា៎! អ៊ីចឹងខ្ញុំសុំជូនពរឲ្យបងបានសម្រេច ហើយបានត្រាស់ដោយជោគជ័យណាបង…។ ព្រោះមនុស្សដែលអស់កិលេស មានប្រយោជន៍ខ្លាំងណាស់ចំពោះមនុស្ស គ្រប់គ្នា…. 🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: