ទៅលេងផ្ទះអ្នកគ្រូ ប៉ិច សង្វាវ៉ាន

ខែ​មេសា 25, 2011 at 11:49 ព្រឹក មតិ 6

ម្សិលមិញ​នេះឯង! 😀 ខ្ញុំ​បាន​ញ៉ាំ​អាហារ​បារាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ស្នាដៃ​​របស់​អ្នក​គ្រូ​! បន្ទាប់​មក​ក៏​បាន​មើល​ភាពយន្ត​រឿង «ជើងមេឃថ្មី» ថែម​ទៀត! អរគុណ​អ្នក​គ្រូ និង​លោកពូ ចំពោះ​ការ​រាប់​អាន​ដ៍​កក់​ក្ដៅ​នេះ។ មិន​ដឹង​ថា​​ត្រូវ​និយាយ​អី​​​ទៀត​ទេ មានតែដាក់​រូប​ថត​ជំនួស​!

សុំថតរូបមេផ្ទះគំរូ 😉

មែនហើយ! ខ្ញុំចង់ថតឱ្យស្អាត​ជូនអ្នកគ្រូ ហើយគឺមួយប៉ុស្តិ៍នេះហើយ ដែលខ្ញុំពេញចិត្តជាងគេ!

ជាមួយគ្នានោះ ខ្ញុំក៏បានជួបអ្នកគ្រូ អ៊ុំ សុផានី ផងដែរ!

… 😀

លោកពូថតវីដេអូ ទុកមើលថ្ងៃក្រោយ!

ថតជាមួយអ្នកគ្រូ មុន​នឹង​ចូល​តុ ញ៉ាំអាហារថ្ងៃត្រង់!

នេះគឺពួកយើងជូនផ្លែឈើទៅអ្នកគ្រូ!


Advertisements

Entry filed under: កម្សាន្ត.

I’m proud of U ជិត​អស់​កិលេស​ហើយ?

6 មតិ Add your own

  • 1. សីហា កៅ  |  ខែ​មេសា 25, 2011 ម៉ោង 2:13 ល្ងាច

    ណារូបបងហរ​ផល?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 25, 2011 ម៉ោង 3:06 ល្ងាច

      នៅខាងក្រោយនោះហ៍! 😀 បាត់​តែ​បញ្ញា​ម្នាក់​ទេ ព្រោះ​ពេល​នោះ​គេ​កាន់​ម៉ាស៊ីនថត​វីដេអូ!

      ឆ្លើយតប
  • 3. pechsangwawann  |  ខែ​មេសា 25, 2011 ម៉ោង 5:09 ល្ងាច

    អរគុណចាន់ផលដែលបានផ្សាយទំព៍រនេះទុកជាអនុស្សាវរីយ៍នៃ
    ក្រុមអ្នកស្នេហាអក្សរសាស្រ្តអក្សរសិល៍្បខ្មែរនៅផ្ទះអ្នកគ្រូ។​​
    យើងហត់ទាំងអស់គ្នា្នមែន​តែសប្យាយនិងស្និទ្ធស្នាលគ្នា។​ ក្នុងចំណោមពួកយើង អ្នកដែលហត់ជាងគេ​គឺ​ឧត្តម​។ តាំងពី
    យប់និងពេញមួយថ្ងៃនោះរហូតដល់យប់ទៀតដើម្បីយើងទាំងអស់
    គ្នា។​ គួរឲ្យអាណិតណាស់ ….!!!!!
    លើសពីនេះ អ្នកគ្រូសូមតែម៉្យាង គឺចង់ឃើញអ្នកទាំងអស់គ្នា
    ដែលអ្នកគ្រូសរសើរនិងស្រឡាញ់ រាប់អានគ្នា ថែរក្សាមិត្តភាព
    ឲ្យបានរឹងមាំហើយនិងជួយធុរៈគ្នាដូចកាលពីថ្ងៃ២៥មេសា២០១១
    នេះណ៎ា។

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 25, 2011 ម៉ោង 5:22 ល្ងាច

      បាទ​អ្នកគ្រូ! 😉 ខ្ញុំ​តែង​ប្រាប់​ខ្លួន​ឯង​ឱ្យ​​រស់​ក្នុង​ក្ដី​ស្រលាញ់ ហើយ​​​ចៀស​ឆ្ងាយ​ពី​ក្ដីស្អប់ ច្រណែន ឈ្លោះ​គ្នា ដែល​​ជា​រឿង​គ្មាន​ន័យ​សោះ។ ខ្ញុំ​នឹង​ស្រលាញ់​ ហើយ​ឱ្យ​តម្លៃ​មនុស្ស​គ្រប់​គ្នា ដែល​ព្រម​រាប់​អាន​ខ្ញុំ។

      គិត​ទៅ ស្រណោះ​កាល​ពី​ម្សិល​មិញ​ណាស់… វា​ក្លាយ​ជា​អនុស្សាវរីយ៍​បាត់​ទៅ​ហើយ ហើ​យ​មិន​ដឹង​ថ្ងៃ​ណា​ទើប​មាន​ឱកាស​រីករាយ​ជុំគ្នា​បែប​នេះ​ម្ដង​ទៀត​ទេ។ ខ្ញុំ​ពិត​ជា​នឹក​ដល់​រស​ជាតិ​សាលាដ ដែល​អ្នក​គ្រូ​បាន​ធ្វើ​ទទួល​ពួក​ខ្ញុំ​ណាស់។ សាលាដ ម្ហូប​បារាំង តែ​អ្នក​គ្រូ​ធ្វើ​តាម​ចំណូល​ចិត្ត​របស់​ខ្មែរ។ ឆ្ងាញ់​មែន​ទែន! 😀

      ឆ្លើយតប
  • 5. កុកស  |  ខែ​មេសា 25, 2011 ម៉ោង 10:35 ល្ងាច

    ស្តាប់ទៅហាក់ដូចជាលង់ក្នុងអនុស្សាវរីយ៍ ហើយពេលខ្លះស្តាប់ទៅ
    ដូចជាបង្ហាញនូវភាពទន់ជ្រាយផ្នែកមនោសញ្ចេតនា។

    ឆ្លើយតប
  • 6. កុកស  |  ខែ​មេសា 25, 2011 ម៉ោង 10:43 ល្ងាច

    ខ្ញុំចាំបាន កាលណោះ លោក កៅ សីហា រៀនផ្នែកអក្សរសាស្រ្ត ឯខ្ញុំ
    រៀនទស្សនវិជ្ជា។ សម្តីអ្នកអក្សរសាស្ត្រ ហាក់បីដូចជាទន់ភ្លន់ លង់លក់
    ទៅក្នុងស្នាមអតីតកាល ដែលជន់លេចទៅដោយអារម្មណ៍នឹកស្រណោះ
    ដល់វត្ថុដែលមិនអាចឃាត់់បាន។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: