I’m proud of U

ខែ​មេសា 21, 2011 at 10:25 ព្រឹក មតិ 15

អារម្មណ៍​ខ្ញុំ​រំភើប​ពេល​នឹក​​ដល់​អ្នក… ធ្លាប់​គិត​ថា​ជា​ស្នេហា តែ​មិន​មែន​ទេ ជា​ការ​ស្ញប់​ស្ញែង​​ទេ​តើ! ជីវិត​អ្នក​ពិត​ជា​អស្ចារ្យ​ណាស់​ចំពោះ​ខ្ញុំ។ ខ្ញុំ​តែង​តែ​គិត​ថា រូប​អ្នក​ប្រៀប​បាន​នឹង​តួ​ឯក​ក្នុង​រឿង​និទាន ដែល​គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​អាច​ស្គាល់​រស​ជាតិ​ជីវិត​​ដូច​អ្នក​ឡើយ ​ក៏​មិន​អាច​ស្មាន​ដឹង​ពី​​អារម្មណ៍​ដ៏ស្ងប់​ស្ងៀម​របស់​អ្នក​ដែរ។ សុំទោស​ដែល​ជួន​កាល​ខ្ញុំ​ហាក់​ដូច​ជា​សម្ដែង​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​អ្នក ឬ​ក៏​ចង់​ដឹង​ឮ​រឿង​រ៉ាវ​​ផ្ទាល់​ខ្លួន​​របស់​អ្នក។ ខ្ញុំ​ចង់​ដឹង​ថា​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ខ្លះ រាប់​អាន​អ្នក​ណា​គេ ពេល​ទំនេរ​​ទៅ​លេង​កន្លែង​ណា ហើយ​ធ្លាប់​អផ្សុក​ដូច​ជា​ខ្ញុំ​ទេ…? ចុះ​រឿង​ស្នេហា​? មាន​អារម្មណ៍​ថា អ្នក​ដូច​ជា​ឯកា​ណាស់… ហេតុ​អ្វី​ក៏​មនុស្ស​ដែល​មាន​លក្ខខណ្ឌ​ល្អ​ដូចជា​អ្នក ក៏​​​ជួប​អារម្មណ៍​បែប​នេះ? តើ​អ្នក​កំពុង​តែ​គិត​អ្វី​ខ្លះ​ទៅ? ហ៊ឺ… ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​​អ្នក​ណាស់។ ខ្ញុំ​ដឹង​ថា​ទេវតា​បង្កើត​មនុស្ស​មក​មិន​ដូច​គ្នា​ទេ… អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​មួយ​លាន​អ្នក ឯ​ខ្ញុំ​គឺ​ជា​អ្នក​និពន្ធ ហេតុ​នេះ​​ទុក​ឱ្យ​ខ្ញុំ​​សរសេរ​ពី​ជីវិត​របស់​អ្នកណា៎! 😉

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

ទៅចូលឆ្នាំនៅថៃ ទៅលេងផ្ទះអ្នកគ្រូ ប៉ិច សង្វាវ៉ាន

15 មតិ Add your own

  • 1. Virya  |  ខែ​មេសា 21, 2011 ម៉ោង 12:56 ល្ងាច

    អ្នកណា​គេ​ផល? ខ្ញុំ​ស្គាល់​អត់ ហិហិ សាក​ទាយ​សិន… គេ​នៅ​ឆ្ងាយ គេ​​រៀន​ពូកែ គេ​ស្រស់​ស្អាត ត្រូវ​អត់?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 21, 2011 ម៉ោង 1:41 ល្ងាច

      ប្រហែលហើយ 😉 រឿង​និទាន ឬ​​ក៏​ជីវិត​ពិត? គ្រាន់​តែ​ស្ញប់ស្ញែង ឬ​ក៏ស្រលាញ់? អ្វី​ជា​ស្នេហា? ​គឺ​ពិត​ជា​វិល​វុល​មែន!

      ឆ្លើយតប
  • 3. កូនផ្សោត  |  ខែ​មេសា 21, 2011 ម៉ោង 2:53 ល្ងាច

    បទចំរៀងណឹង នឹងចេញក្នុងវុលណា? ហិហិហិ

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 21, 2011 ម៉ោង 3:09 ល្ងាច

      មិន​ទាន់​បាន​សរសេរ​ផង 😀

      ឆ្លើយតប
      • 5. ឧត្តម  |  ខែ​មេសា 21, 2011 ម៉ោង 5:10 ល្ងាច

        រឿងហ្នឹងបោះពុម្ភនៅ? 😀

      • 6. ចាន់ផល  |  ខែ​មេសា 21, 2011 ម៉ោង 5:11 ល្ងាច

        😆

  • 7. ទឹម បឿន  |  ខែ​មេសា 21, 2011 ម៉ោង 7:10 ល្ងាច

    មិន​ដឹង​ថា​ជា​រឿង​ពិត​ ឬ ជា​ការស្រមៃ​ចង់​សរសេរ​រឿង​ទេ​នេះ! 😀

    ឆ្លើយតប
  • 9. ផ្កាយ​ដុះ​​កន្ទុយ​  |  ខែ​មេសា 22, 2011 ម៉ោង 2:46 ល្ងាច

    I am also PROUD of you 😀

    ឆ្លើយតប
  • 11. ពត៌មានទូរស័ព្ទ  |  ខែ​មេសា 23, 2011 ម៉ោង 7:33 ព្រឹក

    ចង់អោយតែងបទ ជិវិតនិស្សិតមកពីខេត្ត ហើយតែងពីការពិតនៃជីវិត ខ្លួនក្រតែត្រដរចង់រៀន ព្រលឹមឡើងអត់បបរសៀង លេបទឹកជំនួសបាយ ចង់រៀនជំនាញបន្ថែម តែអាណិតម្តាយពុកនៅស្រែ ….. 😀

    ឆ្លើយតប
  • 13. សីហា កៅ  |  ខែ​មេសា 25, 2011 ម៉ោង 11:51 ព្រឹក

    ដឹងថាជាអ្នកណាហើយ!!!!!!!!!!ហេហេហេហេហេហេហេហេ!!!!!!!កក់ក្តៅជំនួសគេមែនទែនពេលបានអានវារួច!!!!!!

    ឆ្លើយតប
  • 14. ចាន់ផល  |  ខែ​មេសា 28, 2011 ម៉ោង 3:27 ល្ងាច

    … តើមានមនុស្សប៉ុន្មាននាក់លួចស្រលាញ់អ្នកទៅហ្ន៎? ហាហា បើល្អយ៉ាងហ្នឹង! 😉

    ឆ្លើយតប
  • 15. small girl  |  ខែកក្កដា 25, 2012 ម៉ោង 11:19 ព្រឹក

    បងស្រីម្នាក់នោះគាត់ពិតជាល្អណាស់ហើយទើបធ្វើអោយអ្នកនិពន្ធយើងស្លុងអារម្មណបែបនេះ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: