ទៅចូលឆ្នាំនៅថៃ

ខែ​មេសា 20, 2011 at 4:51 ល្ងាច មតិ 5

ពីធីបុណ្យចូលឆ្នាំ​ចប់​ហើយ។  ធម្មតា​បន្ទាប់​ពី​​សប្បាយ​ ខ្ញុំ​តែង​តែ​ស្រងូត​ស្រងាត់… នឹក​ដល់​ពេល​សប្បាយ​​ដែល​បាន​​បញ្ចប់ ធ្វើ​ឱ្យ​មាន​អារមុ្មណ័​ថា ខ្លាច​បាត់​បង់​របស់​ដែល​ខ្លួន​កំពុង​តែ​មាន។ មនុស្ស​ត្រូវ​រស់​ជាមួយ​នឹង​អនុស្សាវរីយ៍​មែន​ទេ? ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា គួរ​តែ​ចេះ​ស្កប់​ស្កល់ កុំ​លោភលន់ពេក។

ចូលឆ្នាំ​ថ្មី​ឆ្នាំ​នេះ ខ្ញុំ​បាន​ទៅ​លេង​ថៃ​ជាមួយ​មិត្ត​ភក្តិ​ប៉ុន្មាន​នាក់… បាន​មើល​បុណ្យ​នៅ​ស្រុក​គេ​​ គឺ​ប្លែក​អារម្មណ៍ ហើយ​សប្បាយ​ម្យ៉ាង​ដែរ។ ខ្ញុំ​ចេញ​ដំណើរ​នៅ​យប់​ថ្ងៃ​ទី​១២ គឺ​ដេក​លើ​ឡាន​ក្រុង… ​លើក​ទី​មួយ​ហើយ​ដែល​​ខ្ញុំ​បាន​​ធ្វើ​ដំណើរ​យប់​បែប​នេះ។ ចេញ​ពី​ភ្នំពេញ​នៅ​ម៉ោង​ជាង​៩ ហើយ​ឡាន​ឈប់​ឱ្យ​​ញ៉ាំ​បបរ​ស​នៅ​ពោធិ៍​សាត់ ទាំង​ពាក់​កណ្ដាល​យប់។ ជា​អនុស្សាវរីយ៍​​ពិសេស​ណាស់​សម្រាប់​ខ្ញុំ។ ព្រលឹម​ឡើង​ទើប​យើង​ទៅ​ដល់​ព្រំដែន​ខ្មែរ​ថៃ។

ថ្ងៃ​ទី​១៣ ពួក​យើង​ទៅ​លេង​​ប៉ាតាយ៉ា ញ៉ាំ​អាហារ​ថៃ ហិលៗ ឆ្ងាញ់​ៗ។ ​នៅ​ថ្ងៃ​ទី​១៤​ បង​ប្រុស​ម្ចាស់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ​បាន​ធ្វើ​អាហារ​ថ្ងៃ​ត្រង់​​​យ៉ាង​ឆ្ងាញ់​ ហើយ​​ពួក​យើង​ដើរ​លេង​ដល់​យប់​ ទើប​ជិះ​ឡាន​ក្រុង​ទៅ​បាងកក។ ទៅ​ដល់​បាងកក គឺ​ជិត​ពាក់​កណ្ដាល​អាធ្រាត្រ​ រួច​ស្អែក​ឡើង​ពួក​យើង​ដើរ​លេង​​ដល់​យប់ ​ត្រូវ​គេ​ជិះ​ទឹក ប៉ាត​ម្ស៉ៅ… ​ខំ​ចៀស​ដែរ តែ​ចៀស​មិន​​ផុត​សោះ។ ទៅ​ដល់​ផ្ទះ​សំណាក់​វិញ ងូត​ទឹក​ប្ដូរ​ខោអាវ ដេក​លក់​ស្រួល​ណាស់។ ស្អែក​ឡើង​ក្រោក​ដើរ​​មើល​ផ្សារ​ តែ​ដើរ​បែក​ផ្លូវ​គ្នា​បី​បួន​ក្រុម។

ខ្ញុំ​​ត្រឡប់​​មក​ខ្មែរ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧។ ដើរ​លេង​ប៉ុន្មាន​ថ្ងៃ​សប្បាយ អត់​ឈឺ​សោះ ស្រាប់​តែ​ថ្ងៃ​ត្រឡប់​មក​ស្រុក​វិញ ខ្ញុំ​ពុល​ឡាន។ ​ស្រណោះ​ថ្ងៃ​នោះ​ជាង​គេ… តាម​ផ្លូវ​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ​មេឃ​ភ្លៀង ហើយ​​យប់​នោះ​នៅ​ពោធិ៍សាត់​មាន​ព្រះចន្ទ​រះ​យ៉ាង​​ស្រងេះស្រងោច​។ យើង​មក​ដល់​ភ្នំពេញ​នៅ​​យប់​ម៉ោង​ជាង​៩ ដូច​គ្នា​នឹង​ពេលចេញ​ដំណើរ​ដែរ។

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

ទៅលេងក្រចេះ I’m proud of U

5 មតិ Add your own

  • 1. Kalyane  |  ខែ​មេសា 20, 2011 ម៉ោង 6:29 ល្ងាច

    ឡូយ​ណាស់កូនគេបានទៅលេងថៃង៉ៃបុណ្យចូលឆ្នាំ។
    សប្បាយមែនក៏អី?

    ឆ្លើយតប
  • 2. Virya  |  ខែ​មេសា 21, 2011 ម៉ោង 1:02 ល្ងាច

    ខ្ញុំ​ចូល​ឆ្នាំ​ឈឺ ដើរ​បាន​ក្បែរ​ផ្ទះ!

    ឆ្លើយតប
  • 3. ចិត្រា  |  ខែ​មេសា 21, 2011 ម៉ោង 11:55 ល្ងាច

    មានបញ្ញើខ្ញុំទេផល?!!! ហេហេហេ

    ឆ្លើយតប
  • 4. ក្មេងប្រុសសុបិន  |  ខែ​មេសា 23, 2011 ម៉ោង 5:51 ល្ងាច

    អត់ដឹងបងផលមកក្រចេះសោះ ព្រោះរវល់អត់បានជជែកជាមួយ កុំអីប្រហែលមានរបស់ជូនទៅវិញច្រើន ស្តាយដល់ហើយ។
    ក្មេងប្រុសសុបិន

    ឆ្លើយតប
  • 5. vich yanak  |  ខែកក្កដា 4, 2011 ម៉ោង 12:06 ព្រឹក

    ពិតជាពិស្តារ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: