ចង់បានស្នេហ៍ស្មោះពីមនុស្សក្បត់

ខែ​មេសា 11, 2011 at 10:41 ព្រឹក មតិ ១

ជឿជាក់ខ្លួនឯង​ថា​មាន​ចិត្ត​​ស្មោះ​ទេ? អ៊ីចឹង​ពេល​បាន​ស្ដាប់​បទ​នេះ សាក​រៀន​ឱ្យ​ចេះ​ស្មោះណា៎! ស្មោះ​ដើម្បី​មនុស្ស​ដែល​យើង​ស្រលាញ់ ក៏​ដើម្បី​តប​ស្នង​គេ​ដែល​ព្រម​ស្រលាញ់​យើង។ អារម្មណ៍​មនុស្ស​តែង​ប្រែ​ប្រួល ប៉ុន្តែ​​មនោសញ្ចេតនា​មនុស្ស​នឹង​ស្ថិត​ស្ថេរ។

…ជិត​ចូល​ឆ្នាំ​ថ្មី​ហើយ​តើ! 😉 សូម​ជូន​ពរ​ឱ្យ​​បង​ប្អូនទាំង​អស់​គ្នា​​ជួប​ស្នេហា​ស្មោះ​ណា៎! តែ​យើង​​ក៏​ត្រូវ​រៀន​ធ្វើ​ជា​មនុស្ស​ស្មោះ​ដែរ! Okay?

 

 

ខឹងនឹងខ្លួនឯងយល់ព្រមឱ្យបងធ្វើបាប   តែមិនខឹងបងទោះបងធ្វើបាបអូន   មនុស្សស្រីម្នាក់នេះរស់មិនបានបើគ្មានស្ងួន   ខ្លួនមែនមិនខ្លួនព្រោះតែស្នេហា។

ព្យាយាមស្អប់បងតែស្អប់មិនបាន   ដឹងតែម្យ៉ាងខ្លាចបាត់បង់បង   ស៊ូស្អប់ខ្លួនឯងដែលស្ម័គ្រចិត្តឈឺផ្សារ   ដឹងច្បាស់បងមានបេះដូងជាព្រាន   បងមិនចេះស្មោះនឹងអ្នកណា   តែនៅគិតថា   ស្នេហ៍ស្មោះអាចប្ដូរចិត្តប្រុសថ្លៃ។

ចង់បានស្នេហ៍ស្មោះពីមនុស្សក្បត់   មិនដកចិត្តពីបងឡើយ   ជ្រុលស្រលាញ់បងហើយស្រលាញ់លុះក្ស័យ   រង់ចាំដល់ពេលបងចេះស្មោះ   សង្ឃឹមថាគង់មានថ្ងៃ   បងអាចកែប្រែនិស្ស័យ   អូននៅចាំបង។

យំក្រោយខ្នងបងមិនចង់ឱ្យបងបានដឹង   ព្រោះខ្លាចបងខឹងអូនមិនដែលវាចា   ដឹងថាវាល្ងង់តែនេះគឺជាស្នេហា   ឈឺចាប់យ៉ាងណាក៏ចង់ក្បែរបង។

 

ទំនុកច្រៀង សុខ ចាន់ផល (16-10-10)

 

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង.

ស្នេហាខ្ញុំដូចក្នុងរឿងនិទាន ក្រោកឈរ

1 មតិ Add your own

  • 1. Happy Woman  |  ខែមិថុនា 18, 2011 ម៉ោង 11:06 ព្រឹក

    តសូស្រលាញ់មនុស្សក្បត់ស្មើរនឹងធ្វើបាបខ្លួនឯង ហាមខាត់ខ្លួនឯងមិនអោយមានសុភមង្គល។ មតិនេះប្រហែលជាអត្មានិយម តែវាជាជមរើសមួយសំរាប់សុភមង្គលជីវិត។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: