ក្រោកឈរ

ខែ​មេសា 11, 2011 at 11:38 ព្រឹក មតិ 8

«ឆ្នាំថ្មី ជំហានថ្មី ឆ្នាំចាស់​បរាជ័យ ឆ្នាំថ្មី​ក្រោកឈរ​ទទួលជោគជ័យ!»

ការពិតខ្លះមិនមែនការប្រាថ្នា។ ទោះមិនអាចបំពេញអារម្មណ៍មនុស្សគ្រប់គ្នាបាន តែខ្ញុំត្រូវធ្វើជាខ្លួនឯងឱ្យល្អបំផុត។ ខ្ញុំក៏បានសរសេរបទ «ក្រោកឈរ» តាមភ្លេងបទ «Halo» របស់ Beyonce ឱ្យ ឱក សុគន្ធកញ្ញា ច្រៀង។

ខ្ញុំធ្លាប់​តូច​ចិត្ត និង​ឆ្អែត​ចិត្ត​ព្រោះ​តែ​វាសនា​​ដ៏​ស្មុគ្រ​ស្មាញ​របស់​ខ្លួន​ ប៉ុន្តែ​ក្រោយ​មក​​ខ្ញុំ​ក៏​​ដឹង​ថា ​រឿង​រ៉ាវ​ដែល​ខ្ញុំ​ធ្លាប់​​ជួប​គឺ​ជា​ទន់​ជីវិត​ដ៏​សំខាន់​ ដើម្បី​ក្លាយ​​ជា​អ្នក​និពន្ធ​ម្នាក់។ គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ហេតុផល សុទ្ធ​តែ​មាន​ប្រយោជន៍ ប៉ុន្តែ​យើង​ក៏​ត្រូវ​រៀន​ប្រឈម​មុខ​នឹងពួក​វា ពោល​គឺ​​ត្រូវ​មាន​គោល​ការណ៍​រស់​នៅ​ ដែល​មិន​ងាយ​នឹង​ចុះ​ចាញ់​ឆាក​ជីវិត។ ខ្ញុំ​ពេញ​ចិត្ត​ណាស់ ដែល​បាន​សរសេរ​​បទ​ចម្រៀង «ក្រោកឈរ» ព្រោះ​វា​នឹង​​អាច​ដាស់​តឿន​ខ្ញុំនៅ​ពេល​​ខ្ញុំ​ជួប​អារម្មណ៍​ទន់​ជ្រាយ ហើយ​វា​ក៏​ជា​បទពិសោធន៍​ជីវិត​មួយ​ ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ដល់​មនុស្ស​​កំពុងជួប​វិបត្តិ​ទាំង​ឡាយ។ យើង​នឹង​យល់​ថា​ឧបសគ្គ​​ជា​រឿង​ធម្មតា រីឯ​​​ទុក្ខ​វេទនា​គ្រាន់​តែ​ជា​ការ​ឆ្លង​កាត់ បន្ទាប់​ពី​យើង​បាន​ជួប​​វិបត្តិ​ជីវិត​ឡើង​ស៊ាំ​ទៅ​ហើយ ហើយ​យើង​ក៏​លែង​តូច​ចិត្ត​ ព្រោះ​យើង​​​​ដឹងពី​​អ្វី​ដែល​​​ត្រូវ​ធ្វើ​បន្ត​ទៀត។

ពេល​នេះ​​ ខ្ញុំ​បាន​​​ក្លាយ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​​មាន​កេរ្តិ៍​ឈ្មោះ​​ម្នាក់ ដែល​​​ចៀស​មិន​ផុត​ខ្ញុំ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​ពី​មហាជន។ គេ​ថា​ខ្ញុំ​ជា​អ្នក​និពន្ធ​ចម្លង សរសេរ​តែ​​បទ​ភ្លេង​លួច​ពី​គេ ​ធ្វើ​ឱ្យ​អាប់​ឱន​កិត្តិយស​ជាតិ ។ល។ បើ​ស្ដាប់​​ការ​រិះ​គន់​តែ​ម្ខាង គឺ​​ល្មម​ឱ្យ​ខ្ញុំ​​អស់​កម្លាំង​ចិត្ត​ធ្វើ​ការងារ​នេះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​​មនុស្ស​ជា​ច្រើន​ទៀត ដែល​ពួក​គាត់​មាន​ចិត្ត​ទូលាយ យល់​ពី​ផល​វិបាក​​​​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​បច្ចុប្បន្ន ដោយ​​ពួក​គាត់​លើក​ទឹក​ចិត្ត​ខ្ញុំថា ខ្ញុំ​ជា​អ្នក​និពន្ធ​ដែល​ពួក​គាត់​​ពេញ​ចិត្ត​បំផុត ហើយ​ពួក​គាត់​កំពុង​រង់​ចាំ​ស្នាដៃ​បន្ត​បន្ទាប់​​ទៀត​របស់​ខ្ញុំ។ ខ្ញុំ​ក៏​លែង​​ប្រកែក​​ការ​ពារ​ខ្លួន​ជាមួយ​​នឹង​​អ្នក​ដែលមិន​ឱ្យ​តម្លៃ​​ ខ្ញុំ ហើយ​ខ្ញុំ​ក៏​ខំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ យើង​មិន​អាច​ធ្វើ​អ្វី​ឱ្យ​ល្អ​ឥ​ត​ខ្ចោះ​ទេ តែ​យើង​ត្រូវ​ធ្វើ​វា​ឱ្យ​អស់​ពី​ចិត្ត។

 

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង, អារម្មណ៍.

ចង់បានស្នេហ៍ស្មោះពីមនុស្សក្បត់ ទៅលេងក្រចេះ

8 មតិ Add your own

  • 1. ក្មេងស្រែ  |  ខែ​មេសា 11, 2011 ម៉ោង 4:26 ល្ងាច

    គ្មាន​អ្នកណា​ថា​អោយ​បង​ដល់ថ្នាក់ហ្នុងនោះទេ, នរណាក៏ដឹងពី​ស្ថានភាព​សង្គម​ខ្មែរ ។ អ្វីដែលខ្ញុំ នឹង​អ្នករិះគន់ធ្វើ គឺ​ចង់​អោយ​បង​ត្រួតពិនិត្យ​អោយ​បាន​ម៉ដ្ឋចត់ជាង​នេះ​មុន​នឹង​យក (ចម្លង) ទំនុកភ្លេង ព្រោះ​បើ​យក​នូវ​បទ​បែប​ជាតិនិយម​បរទេសមក​នោះ គឺ​វា​មិន​ល្អទេ!

    សុំ​ទោស​ដែល​នៅ​តែ​មក​អំពាអំប៉ែនៅទីនេះ, តែដូច​ដែលធ្លាប់និយាយ ខ្ញុំ​ក៏​ជា​ហ្វេន​ស្នាដៃ​បង​ដូចគ្នា!

    ឆ្លើយតប
  • 2. Fidele  |  ខែ​មេសា 11, 2011 ម៉ោង 8:38 ល្ងាច

    តស៊ូ! ខ្ញុំ​គាំ​ទ្រ​ដូច​គ្នា។ :mrgreen:

    ឆ្លើយតប
  • 3. neakdek  |  ខែ​មេសា 13, 2011 ម៉ោង 4:43 ព្រឹក

    ផល ! ខ្ញុំបានអាន ពាក្យរិះគន់ជាច្រើន តាមប្លុកនានា ហើយក៏មានពាក្យសរសើរជាច្រើនលើសពីពាក្យរិះគន់រាប់រយពាន់ដងទៅទៀត។លើលោកនេះ អ្នកមិនធ្វើសោះក៏ខុស ហើយអ្នកធ្វើក៏ខុស។ តើមានអ្វីដែល ផ្គាប់ចិត្ត មនុស្សលោកបាន នោះ ព្រោះ គេតែងយកចិត្តគេមកថ្លឹងវាយតំលៃផល។
    ឲ្យតែមិនត្រូវចិត្តគេ គឺគេគិតថាមិនសម ប្រកប ។
    តែបើសិនជាគេតំកល់ចិត្តឲ្យកណ្ដាល រួចគិតម្ដងទៀងច្បាស់ជាឃើញការប្រឹងប្រែងរបស់ផលមិនខាន។
    -ខ្ញុំមិនចេះតែងនិពន្ធទេហើយ ចំរៀងដែលខ្ញុំស្ដាប់ មិនខ្វល់ពីចំលងពីណាមកទេ អោយមានន័យសំរាប់កូនខ្មែរ ទាំង សង្គម ការអប់រំ ស្នេហា សុទ្ធតែបង្កប់ន័យអប់រំ មិនបង្កឲ្យមានអសីលធម៌សង្គមនោះ វាប្រសើរប្រពៃណាស់
    ដូចចំរៀងមួយបទនេះអច្ចឹង ហេតុអី្វបងប្អូនមិនលើកទឹកចិត្តដល់កូនខ្មែរដូចផល?ដែលធ្វើការអបរំតាមរយះសិល្បះនេះផង។
    -បងប្អូនសូមចាំថា សូម្បី​តែ​អាមេរិកកាំង អូស្ត្រាលី កាណាដា ក៏​វា​គ្មាន​អក្សរ​សម្គាល់​ប្រទេស​វា​ដែរ ។ វា​ប្រើ​តែ​អង់គ្លេស​ ។ឃើញទេការសំខាន់យើងត្រូវទាញជាប្រយោជពីរបស់ទាំងអស់ដល់សង្គមយើង ។នឹងគាំទ្រលើកទឹកចិត្តដោយស្មោះត្រង់ដល់អ្នកបានធ្វើ
    ទាំងកំលាំងកាយ នឹងកំលាងបញ្ញា។
    ខ្ញុំសូមអរគុណ
    ពីខ្ញុំ នាគដេក

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែ​មេសា 18, 2011 ម៉ោង 5:24 ល្ងាច

      អរគុណ នាគដេក ខ្លាំង​ណាស់ ដែល​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​បែប​នេះ!

      ឆ្លើយតប
  • 5. អង្គរក្សខ្ញុំ-My bodyguard  |  ខែ​មេសា 14, 2011 ម៉ោង 10:46 ល្ងាច

    សួស្តីឆ្នាំថ្មីឆ្នាំថោះ! សូមសិរីឆ្នាំថ្មី ចូរមានដល់អ្នកទាំងអស់គ្នា!

    ឆ្លើយតប
  • 6. មួយលីម  |  ខែ​មេសា 21, 2011 ម៉ោង 11:54 ល្ងាច

    កុំតូចចិត្តអីបង!​មនុស្សយើងគ្មានអ្នកណាល្អគ្រប់យ៉ាងនោះទេ។​ហើយម្យ៉ាងទៀតយើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាត្រូវដែរ។
    ខ្ញុំយល់ស្របទាំងអស់នូវអ្វីដែរនាគដេកនិយាយ។
    បងត្រូវតែខំប្រឹងតទៅតទៀត​ ពួកយើងនៅតែគ្រាំទ្រស្នាដៃបងជានិច្ច។

    ឆ្លើយតប
  • 7. អាទិទេពចម្បាំង  |  ខែមិថុនា 18, 2011 ម៉ោង 6:32 ល្ងាច

    ត្រឹមត្រូវហើយ ព្រោះអ្នកនិពន្ធស្រុកខ្មែរភាគច្រើនបានទន់ទេរទៅតាមវប្បធម៌ចំលង
    ដល់យូរៗទៅសមត្ថភាពនិពន្ធដែលមានតាំងពីកំនើតរបស់ខ្លួន វាក្លាយទៅជាសមត្ថភាពចំលងអស់។ របស់ដែលចេញពីសមត្ថភាពពិតរបស់ខ្លួនមិនល្បី តែឯរបស់ដែលចំលងគេវិញគេគាំទ្របាក់ទឹកបាក់ដី…ដល់ចុងក្រោយនិងជាការពិតនោះ សមត្ថភាពចំលងរបស់ខ្លួនទេដែលធ្វើអោយអ្នកនិពន្ធម្នាក់នោះល្បីឈ្មោះ ឯសមត្ថភាពពិតប្រាកដនោះគ្រាន់តែជាកំលាំងបន្ទាប់បន្សំដែលជួយអោយសមត្ថភាពរិតតែមានប្រសិទ្ធភាព…

    ឆ្លើយតប
  • 8. អាទិទេពចម្បាំង  |  ខែមិថុនា 18, 2011 ម៉ោង 6:34 ល្ងាច

    ឯសមត្ថភាពពិតប្រាកដនោះគ្រាន់តែជាកំលាំងបន្ទាប់បន្សំដែលជួយអោយសមត្ថភាពចំលងនោះរិតតែមានប្រសិទ្ធភាព…*

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: