ស្នេហាខ្ញុំដូចក្នុងរឿងនិទាន

ខែ​មេសា 5, 2011 at 5:41 ល្ងាច មតិ 12

 

 

១.     ផ្ញើចិត្តតាមចន្ទ   សុំស្រលាញ់មនុស្សម្នាក់   នៅក្រោមជំនោរត្រជាក់   នាពេលរាត្រី   សន្សើមរុះរោយ   រងាពេញដួងហឫទ័យ   សម្លឹងមើលមេឃដី   ចាំចម្លើយពីគេ?

២.     ច្រៀងផ្ញើតាមខ្យល់   ទៅលំហអាកាស   ថានឹកគេខ្លាំងណាស់   គេមានដឹងខ្លះទេ?   បេះដូងរំភើប   ដើរដេកនឹកឃើញតែគេ   ដូចកម្មពីបុព្វេ   ឃាត់ក្តីស្នេហ៍មិនបាន។

R.     ស្នេហាខ្ញុំដូចក្នុងរឿងនិទាន   ជារឿងមិនធ្លាប់នឹកស្មាន   ទោះយូរយ៉ាងណា   ក៏ចាំបាន   ឱ្យតែបានស្ដាប់ពាក្យស្រលាញ់។

៣.    ផ្ញើក្ដីស្រមៃ   សង្ឃឹមថាគេអាណិត   ច្រៀងចម្រៀងដួងចិត្ត   សូមកុំប្រកាន់   ទំនុកច្រៀងនេះ   កត់ទុកនៅក្នុងព្រះចន្ទ   រង់ចាំក្ដីស្រលាញ់   ពីមនុស្សតែម្នាក់គត់។

 

តែងចប់នៅថ្ងៃទី ៥ មេសា ២០១១

 

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

ធម្មតា​​​តែធ្វើ​មិន​បាន ចង់បានស្នេហ៍ស្មោះពីមនុស្សក្បត់

12 មតិ Add your own

  • 1. យូហេង  |  ខែ​មេសា 5, 2011 ម៉ោង 5:53 ល្ងាច

    អីយ៉ាបងផល! ពិរោះណាស់តើនៀក!​ មានន័យជ្រៅតាម៉ង ហេសហេ សម្រាប់អ្នកណាច្រៀងដែរបង? 🙂

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មេសា 5, 2011 ម៉ោង 5:57 ល្ងាច

      បងមិនទាន់ដឹង​ទេ! គិតថា​ច្រៀង​ខ្លួន​ឯង ហេហេ 😉

      ឆ្លើយតប
  • 3. rotha natty  |  ខែ​មេសា 5, 2011 ម៉ោង 6:08 ល្ងាច

    really sweet song coz it same like me now….. pong ta lan ke ma nak

    ឆ្លើយតប
  • 4. ហេង ឧត្តម  |  ខែ​មេសា 5, 2011 ម៉ោង 6:25 ល្ងាច

    ចង់​ស្តាប់​បង​ចាន់​ផល​ច្រៀង​បទ​នេះដល់​ហើយ!!
    😀
    អារម្មណ៍​លួច​ស្នេហ៍​មនុស្ស​ម្នាក់​តែ​គេ​មិ​នដឹង​ មិន​ដឹង​ថា​មាន​ក្តី​សុខ​ឬយ៉ាង​ណា​ទេ។ តែ​សម្រាប់​ខ្ញុំ​គឺ​ឈឺចាប់..

    ឆ្លើយតប
  • 5. វិចិត្រ  |  ខែ​មេសា 5, 2011 ម៉ោង 6:35 ល្ងាច

    គង់​មាន​ថ្ងៃ​ណា​មួយ​ព្រះចន្ទ​នឹង​និយាយ​ចេញ​មក​ថា នែ​វើយ ខ្ញុំ​មិនមែន​អ្នក​នាំ​សំបុត្រ​ទេ​វើយ 😀

    ឆ្លើយតប
  • 6. ឌីយ៉ា  |  ខែ​មេសា 5, 2011 ម៉ោង 7:15 ល្ងាច

    that’s meaningful!

    ឆ្លើយតប
  • 7. ក្មេងប្រុសសុបិន  |  ខែ​មេសា 5, 2011 ម៉ោង 8:58 ល្ងាច

    សួស្តីបងផល! ថ្ងៃនេះកើតអីហ្នឹងតែងហើយចង់ច្រៀងខ្លួនឯងទៀត។ បើមែន!!! ខ្ញុំសុំទិញអាល់ប៊ុមនេះមុនគេ ណា៎បង។អត្ថន័យទៀតសោតបើបងច្រៀង ប្រាកដជាឌីស បងរាជ និងបង ដាដា លក់លែងដាច់ហើយ!!!! ខ្ញុំនិយាយលេងទេណា៎ តែសុំសសើរអស់ពីចិត្ត។ខ្ញុំដូចជាធ្លាប់មានអារម្មណ៍ចឹងដែរពេលខ្លះ
    ជាពិសេសពេលឯកា…
    ក្មេងប្រុសសុបិន

    ឆ្លើយតប
  • 8. ចាន់ផល  |  ខែ​មេសា 6, 2011 ម៉ោង 12:43 ល្ងាច

    like all comments here 😉

    ឆ្លើយតប
  • 9. ចាន់ផល  |  ខែ​មេសា 6, 2011 ម៉ោង 2:01 ល្ងាច

    មុនដំបូងគិតថា ខ្ញុំមិនត្រូវស្រលាញ់គេខ្លាំងទេ តែខ្ញុំធ្វើមិនបានសោះ។ ថ្ងៃមុនស្រលាញ់ត្រឹមប៉ុនទន្លេ ថ្ងៃនេះស្រលាញ់ប៉ុនសមុទ្រ។ ដំបូងខ្ញុំស្រលាញ់អារម្មណ៍បរិសុទ្ធរបស់គេ បន្ទាប់មកខ្ញុំស្រលាញ់គ្រប់យ៉ាងរបស់គេ។ ខ្ញុំនឹង​រង់​ចាំ​ពាក្យ​ «ស្រលាញ់» ពី​គេ ទោះ​ត្រូវ​ចំណាយ​ពេល​មួយ​ជីវិត​ក៏​ដោយ។

    ឆ្លើយតប
    • 10. ផ្កាយ​ដុះ​​កន្ទុយ​  |  ខែ​មេសា 6, 2011 ម៉ោង 10:29 ល្ងាច

      ស្រឡាញ់​មនុស្ស​ម្នាក់ ដោយ​គ្មាន​ហេតុ​ផល!

      ឆ្លើយតប
  • 11. សុភាពបុរសខ្មែរ  |  ខែ​មេសា 8, 2011 ម៉ោង 1:55 ល្ងាច

    សង្ឃឹមថានារីម្នាក់នោះ បានទទួលចិត្តនឹកនេះតាមអារម្មណ៍ដែរចុះ! 🙂

    ឆ្លើយតប
  • 12. ហេង ឧត្តម  |  ខែ​មេសា 12, 2011 ម៉ោង 12:08 ល្ងាច

    ជូនពរ​ឲ្យ​នារីម្នាក់​នោះ នឹក​បង​រហូត.. ហើ​យ​បង​ស្រឡាញ់​នាង​រហូតដែរ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,441 hits
Visit Cute-Spot.com!

%d bloggers like this: