ធម្មតា​​​តែធ្វើ​មិន​បាន

ខែ​មីនា 28, 2011 at 9:57 ព្រឹក មតិ 8

ធម្មតា​ខ្ញុំតែង​ចង់​បាន​មិត្ត​ភក្តិ​ច្រើន គឺ​ច្រើន​តាម​ដែល​​អាច​ធ្វើ​បាន… ខ្ញុំ​ធ្លាប់​តូច​ចិត្ត​ព្រោះ​គេ​មិន​រាប់​អាន ហើយ​ធ្លាប់​ខូច​ចិត្ត​ព្រោះ​គេ​រាប់​អាន​​ហើយ​ក៏​ឈប់​រាប់​អាន​ខ្ញុំ​វិញ… តែ​រឿង​មិត្ត​ភក្តិ​​គឺ​ជា​រឿង​និស្ស័យ។ ខ្ញុំ​ខ្វល់​ចិត្ត​ព្រោះ​គិត​ថា​ខ្លួន​ឯង​មិន​ល្អ​ទើប​គេ​មិន​រាប់​អាន ប៉ុន្តែ​ធាតុ​ពិត​ទៅ​មិន​មែន​អ៊ីចឹង​ទេ គឺគ្រាន់​តែ​គេ​គ្មាន​និស្ស័យ​ជាមួយ​ខ្ញុំ។

ធម្មតា​មិត្ត​ភក្តិ​មិន​មែន​ជា​មនុស្ស​ដែល​យើង​ស្រលាញ់​តែ​ម្យ៉ាង​ទេ តែ​គឺ​ជា​មនុស្ស​ដែល​ស្និទ្ធ​ស្នាល​នឹង​យើង។ មនុស្ស​មួយ​ចំនួន​គេ​ប្រាប់​ថា​ជា​មិត្ត​​​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ទទួល​អារម្មណ៍​នោះ​ពី​គេ​សោះ។ ពោល​គឺ​មិត្ត​​​មាន​ន័យ​ត្រឹម​​តែ​​មិន​មែន​ជា​សត្រូវ។ អារម្មណ៍​ជា​មិត្ត​ភក្តិ​មិន​ចាំ​បាច់​ឱ្យ​យើង​ត្រូវ​ប្រឹង​គិត​ពី​គ្នា​នោះ​ទេ ព្រោះ​វា​តែង​តែ​ផុស​មក​ឯងៗ។ ខ្ញុំ​ធ្លាប់​ប្រឹង​ទាញ​អារម្មណ៍​មនុស្ស​​ដែល​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ឱ្យ​គេ​ត្រឡប់​មក​វិញ តែ​ធ្វើ​​មិន​បាន​សោះ ហើយ​​បន្ទាប់​មក​ក៏​រអៀស​ខ្លួន ព្រោះ​ដឹង​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ​ចំពោះ​គេ។

ធម្មតា​ក្រុម​ហ៊ុន​ខ្ញុំ​​តែង​តែ​ផ្ដល់​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្រ្តី​ឱ្យ​ខ្ញុំ ដើម្បី​ចែក​បង​ប្អូន​ឬ​មិត្ត​ភក្តិ។ ពេល​នោះ​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ថា​ឱ្យ​អ្នកណា​ខ្លះ។ មិត្ត​ខ្លះ​ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​គេ ប៉ុន្តែ​គេ​នៅ​សែន​ឆ្ងាយ​ពី​ខ្ញុំ ហើយ​​គេ​ក៏​គ្មាន​​អារម្មណ៍​ស្និទ្ធ​ស្នាល​នឹង​​ហា​មាត់​សុំ​សំបុត្រ​នោះ​ពី​​ខ្ញុំ។ ការ​សុំ​សំបុត្រ​​ពី​មិត្ត​មិន​មែន​មាន​ន័យ​ថា​ព្រោះ​ចង់​សន្សំ​លុយ​​នោះ​ទេ តែ​ព្រោះ​ចង់​បាន​នូវ​ក្ដី​ស្រលាញ់​ពី​មិត្ត។ ទី​បំផុត​ខ្ញុំ​ក៏​ឱ្យ​សំបុត្រ​ទៅ​មិត្ត​ដែល​តែង​តែ​នៅ​ក្បែរ​ខ្ញុំរាល់​ថ្ងៃ ដែល​ជួន​កាល​ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ចាត់​ទុក​គេ​ជា​មិត្ត ប៉ុន្តែ​គេ​តែង​តែ​នៅ​ក្បែរ​ខ្លួន​ខ្ញុំ ទោះ​ពេល​ខ្ញុំ​ជួប​ទុក្ខ ឬ​ក៏​ពេល​ខ្ញុំ​រីក​រាយ។ ពួក​គេ​ជា​មិត្ត​ដែល​ខ្ញុំ​អាច​ជួប​គ្រប់​ពេល ដោយ​មិន​បាច់​ទូរស័ព្ទ​ហៅ​ ឬ​ត្រូវ​ណាត់​​កន្លែង​ជួប។

ធម្មតា​គឺ​ខ្ញុំ​មិន​ដែល​គិត​ថា នឹង​ចាក​ចោល​អ្នក​ណា​ឡើយ ប៉ុន្តែ​គេ​ក៏​ចាក​ចោល​ខ្ញុំ។ ឆាក​ជីវិត​​ពិត​ជា​មិន​សម​បំណង​មែន ហេតុ​នេះ​ខ្ញុំ​ត្រូវ​តែ​ហ៊ាន​​ប្រឈម​មុខ​នឹង​​ក្ដី​ស្រលាញ់ ឬ​ក្ដី​​ស្អប់​ពី​មនុស្ស​​នៅ​ជុំ​វិញ​ខ្លួន។ ជា​​ការ​ចាំ​បាច់​ផង​ដែរ ​ដែល​យើង​ត្រូវ​​ហ៊ាន​ទទួល​ស្គាល់​ថា អ្នក​ណា​ខ្លះ​​ជា​មិត្ត​ពិត​ប្រាកដ​របស់​យើង។

ធម្មតា​ដែល​ខ្ញុំ​តែង​តែ​ចង់​មាន​មិត្ត​ភក្តិ​ច្រើន​នោះ ដល់​ពេល​​មួយ​ដែល​ខ្ញុំ​មាន​របស់​​ចង់​​ចែក​រំលែក​ឱ្យ​ពួក​គេ ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​លទ្ធភាព​ចែក​ឱ្យ​​មនុស្ស​ច្រើន​​ដូច​ដែល​ខ្ញុំ​ចង់​បាន​ទេ។

 

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍.

ទេសចរណ៍ស្ថាននរក (ចង្កៀងនិទានរឿងខ្មោច) ស្នេហាខ្ញុំដូចក្នុងរឿងនិទាន

8 មតិ Add your own

  • 1. pisitnseiha  |  ខែ​មីនា 28, 2011 ម៉ោង 11:06 ព្រឹក

    បើចាន់ផលចង់មានមិត្តច្រើន តើនឹងមានពេលគ្រប់គ្រាន់សំរាប់មិត្តទាំងនោះទេ ដើម្បីបង្កើតភាពស្និទ្ធស្នាល និងបន្ថែមការយល់ចិត្តអោយកាន់តែច្រើន

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មីនា 28, 2011 ម៉ោង 11:18 ព្រឹក

      មែន​ហើយ ព្រោះ​មនុស្ស​មាន​តែ​ខ្លួន​មួយ ហើយ​មួយ​ថ្ងៃ​មួយ​មាន​តែ​២៤​ម៉ោង… 😉

      ឆ្លើយតប
  • 3. monyrinataro  |  ខែ​មីនា 28, 2011 ម៉ោង 11:32 ព្រឹក

    មិត្តម្នាក់ដែលចេះយល់ចិត្ត ល្អជាងមិត្តរាប់ពាន់នាក់ដែលមិនចេះយល់ចិត្ត

    ឆ្លើយតប
    • 4. សុផាត  |  ខែ​មីនា 28, 2011 ម៉ោង 12:59 ល្ងាច

      គូថ ! ញ៉ុមមានមិត្តច្រើន តែសម្លាញ់ញ៉ុមមានតែ២ទេ

      ឆ្លើយតប
  • 5. វិចូច  |  ខែ​មីនា 28, 2011 ម៉ោង 10:25 ល្ងាច

    ^_^

    ឆ្លើយតប
  • 6. achharia  |  ខែ​មីនា 29, 2011 ម៉ោង 2:57 ព្រឹក

    បានជួបគ្នា បានស្គាល់គ្នា បានជួយគ្នា បានស្រលាញ់រាប់អានគ្នា
    បានក្លាយជាមិត្តនឹងគ្នា បាននៅជិតក្បែរគ្នា បានសាងអនុស្សវរីយ៍
    ជាមួយគ្នា ពិតជាត្រូវមាននិស្ស័យនឹងគ្នាដូចគូសង្សារ ដូចប្ដីប្រពន្ធ
    មែនហ្នឹង ។ ទុកសំបុត្រអាំងវីតេសាកួរអោយខ្ញុំមួយផង ក្រែងខ្ញុំមាន
    និស្ស័យបានមកជួបប្អូន ចាន់ផល សុំភ្លាមបានភ្លែត 🙂

    ឆ្លើយតប
  • 7. Khmerling  |  ខែ​មីនា 29, 2011 ម៉ោង 8:32 ព្រឹក

    ជីវិតប្រៀបបាននឹងការធ្វើដំណើរដែលមិនអាចត្រឡប់បាន ។ តាមដង​ផ្លូវនៃជីវិតមានព្រឹត្តិការណ៍ច្រើនដែលយើងជួប ។ រឿងខ្លះដិតដាម​តាមយើងរហូត រឿងខ្លះបានរបេះនិងឃ្លាតចាកពីយើងទៅ ។ នេះជារឿងធម្មតា ។

    ឆ្លើយតប
  • 8. ចាន់ផល  |  ខែ​មីនា 29, 2011 ម៉ោង 9:01 ព្រឹក

    មាន​តែ​ភាព​ប្រែ​ប្រួល​ទេ​ដែល​ស្ថិត​ស្ថេរ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: