ទេសចរណ៍ស្ថាននរក (ចង្កៀងនិទានរឿងខ្មោច)

ខែ​មីនា 25, 2011 at 12:11 ល្ងាច មតិ 7

ពេលនេះខ្ញុំកំពុងតែ​រៀប​ចំ​បោះពុម្ពសៀវភៅ​ថ្មី មាន​ចំណង​ជើង​ថា «ចង្កៀងនិទានរឿងខ្មោច» សៀវភៅ​នេះ​ធ្លាប់​ចេញ​ផ្សាយ​ម្ដង​ហើយ ក៏​លក់​ដាច់​ណាស់​ដែរ តែ​ការ​បោះពុម្ព​ថ្មី​នេះ​មិន​ដូច​សៀវភៅ​មុន​ទេ ពោល​គឺ​មាន​ថែម​រឿង​ថ្មី និង​មាន​បទ​ពណ៌នា​នៃ​ប្រវត្តិ​ស្នាដៃ​​នីមួយៗ​ផង​ដែរ។ មិន​និយាយ​​ច្រើន​ទៀត​​ទេ ​សុំ​ដាក់​រឿង​ខ្លី​មួយ ជា​រឿង​ក្នុង​រឿង​ក្នុង​សៀវភៅ​នេះ៖

 

រឿង ទេសចរណ៍ស្ថាននរក

(-៣៣៣) គឺ​ជា​លេខ​កូដ​ទូរស័ព្ទ ដែល​ហៅ​មក​ខ្ញុំ​នៅ​យប់​មួយ។ សំឡេង​ដ៏​ស្រួយ​ស្រែស​របស់​នារី​ម្នាក់​ឧទាន​ឡើង «ជម្រាប​សួរ! នាង​ខ្ញុំ​ទូរស័ព្ទ​ពី​ស្ថាន​នរក ដើម្បី​អញ្ជើញ​លោ​ក​មក​ចូល​រួម​ដំណើរ​ទេសចរណ៍​​នៅ​ស្ថាន​យើង​ខ្ញុំ។ លោក​មិន​បាច់​ភ្ញាក់​ផ្អើល​អី​ទេ ហើយ​ក៏​មិន​បាច់​រៀប​​ចំ​អីវ៉ាន់​អី​ដែរ។ បន្តិច​ទៀត​នឹង​មាន​ក្រុម​ការងារ​នៃ​ក្រសួង​ទេសចរណ៍​យើង​ខ្ញុំ​ទៅ​ទទួល​យក​​ព្រលឹង​របស់​លោក​ហើយ។ ខាង​ស្ថាន​នរក​យើង​​នឹង​រ៉ាប់​រង​ចំពោះ​ថ្លៃ​ធ្វើ​ដំណើរ ការ​ស្នាក់​នៅ និង​ការ​ហូប​ចុក ដោយ​មិន​ឲ្យ​​​លោក​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ឡើយ។ ឥឡូវ​សូម​លោក​ចូល​សម្រាន្ត​​​តាម​ធម្មតា​ចុះ ហើយ​កុំ​ប្រាប់​នរណា​ពី​រឿង​នេះ​ឲ្យ​សោះ បើ​​មិន​ដូច្នេះ​យើង​ខ្ញុំ​នឹង​លុប​ចោល​ការ​អញ្ជើញ​នេះ។ ជម្រាប​លា!»

«អេ!…»

ប្រញាប់​ដល់​ហើយ! នារី​ខ្មោច​ម្នាក់​នេះ​និយាយ​លឿន​ដូច​ម៉ាស៊ីន ហើយ​អត់​ទុក​ឱកាស​ឲ្យ​ខ្ញុំ​បាន​សួរ​ឆ្លើយ​ឆ្លង​អី​សោះ។ គិត​ម៉េច​អ៊ីចេះ មាន​គេ​អញ្ជើញ​ទៅ​ទេសចរណ៍​ស្ថាន​នរក​បែប​នេះ?

វា​ជា​ដំណើរ​ទេសចរណ៍​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ម៉ោង​១២ រំលង​អធ្រាត្រ​ក៏​មាន​សេនា​ខ្មោច​ពីរ​នាក់ ​មក​ហៅ​ព្រលឹង​ខ្ញុំ​ចេញ​ពី​ខ្លួន អញ្ជើញ​ខ្ញុំ​ទៅ​ជិះ​រថភ្លើង​ក្រោម​ដី​មួយ​ដ៏​ទំនើប។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​​មនុស្ស​ប្រហែល​ដប់​នាក់។

«អ្នក​ធ្លាប់​ទៅ​លេង​ស្ថាន​នរក​ទេ?» ជា​សំណួរ​របស់​បុរស​ចំណាស់​ម្នាក់​​សួរ​ទៅ​អ្នក​ដែល​អង្គុយ​ក្បែរ ខណៈ​ដែល​រថភ្លើង​ចេញ​ដំណើរ។

ស្ត្រី​ម្នាក់​នោះ​ឆ្លើយ​តប​ថា «ជា​លើក​ទី​មួយ​ហើយ! ឮ​ថា​មិន​ងាយ​បាន​ទៅ​លេង​ទេ​ណា៎! មុន​នេះ​គ្រាន់​តែ​ឮ​គេ​ទូរស័ព្ទ​ប្រាប់ ខ្ញុំ​រំភើប​ទាល់​តែ​​​សន្លប់ គ្មាន​បាន​ផ្តាំ​ផ្ញើ​កូន​ចៅ​អី​ទេ!»

«រួច​ដឹង​ថា​ហេតុ​អី​គេ​អញ្ជើញ​ពួក​យើង​ទៅ​ទេ?»

«ឮ​ថា​គេ​ចង់​ជូន​រង្វាន់​ដល់​មនុស្ស​ល្អ​ៗ​ ឲ្យ​បាន​ទស្សនា​ស្ថាន​នរក ព្រោះ​ដល់​យើង​ស្លាប់ គឺ​ហោះ​​ទៅ​ស្ថាន​សួគ៌តែ​ម្ដង មិន​បាន​ចូល​លេង​ស្ថាន​នរក​ទេ។»

«ចុះ​ទៅ​លេង​យូរ​អត់? ខ្ញុំ​ត្រូវ​មើល​ថែ​ជំងឺ​អ្នក​ម្តាយ​ជរា​របស់​ខ្ញុំ​ផង!»

«មិន​អី​ទេ! យ៉ាង​យូរ​មួយ​យប់​ប៉ុណ្ណោះ។ ភ្ញាក់​ឡើង​យើង​នៅ​គេង​លើ​គ្រែ​ក្នុង​ផ្ទះ​យើង​វិញ​ហើយ។ ខ្ញុំ​ក៏​ប្រញាប់​ទៅ​ធ្វើ​បុណ្យ​វិញ​ដែរ ព្រោះ​ស្អែក​ត្រូវ​ចុះ​ទៅ​ចែក​អំណោយ​ ដល់​កុមារ​កំព្រា​នៅ​ឯ​ជាយ​ក្រុង​​ផង។»

រថភ្លើង​បរ​ទៅ​មុខ​គ្មាន​ឈប់​ កាត់​ក្រោម​ដី​ដ៏​ងងឹត​ឈឹង រួច​ក៏​ឈប់​​នៅ​ចំណត​ស្ថាន​នរក។ សំឡេង​មួយ​បាន​បន្លឺ​ឡើង​ចេញ​ពី​មេក្រូ «សូម​​​អញ្ជើញ​អស់លោក លោក​ស្រី នាង​កញ្ញា​ទាំង​អស់​ចុះ​ពី​រថភ្លើង! ខណៈ​​នេះ​ លោក​អ្នក​បាន​មក​ដល់​ស្ថាន​នរក​ហើយ! យើង​ខ្ញុំ​សូម​ស្វាគមន៍​​ដំណើរ​ទេសចរណ៍​របស់​អស់​លោក!»

«Ladies and gentlemen…»​​ ជា​សំឡេង​ភាសា​អង់គ្លេស​ផ្ទួន​អត្ថន័យ។

ពួក​យើង​ក៏​នាំ​គ្នា​ចុះ​ពី​លើ​រថភ្លើង រួច​ឃើញ​ខ្មោច​ជា​ច្រើន​ស្លៀក​ពាក់​​​ស្អាត​បាត ឈរ​តម្រៀប​គ្នា​ញញឹម​ទទួល​ពួក​យើង។ នារី​ខ្មោច​ម្នាក់​ទំនង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ បាន​បន្លឺ​ណែ​នាំ​ដល់​ក្រុម​ទេសចរ​យើង​​ឲ្យ​ស្គាល់​លោក​អភិបាល​ក្រុង  «នេះ​គឺ​ជា​លោក​អភិបាល​ក្រុង​នរក​របស់​​យើង ដែល​លោក​បាន​អញ្ជើញ​មក​ស្វាគមន៍​ដំណើរ​របស់​អស់​លោក​​អ្នក​ទាំង​អស់​គ្នា!»

ខ្ញុំ​ងាក​ទៅ​តាម​ដៃ​របស់​ម្ចាស់​សំឡេង ក៏​ឃើញ​បុរស​ចំណាស់​ម្នាក់​ ស្លៀក​ពាក់​បុរាណ​ចង​ក្បិន កំពុង​ញញឹម​ពព្រាយ​មក​កាន់​ពួក​យើង។ លោក​អភិបាល​បាន​មាន​ប្រសាសន៍​ថា «តាំង​នាម​ខ្ញុំ​ជា​អភិបាល​ក្រុង​នរក សូម​ស្វាគមន៍​ភ្ញៀវ​មនុស្ស​ទាំង​ដប់​រូប។ ក្រសួង​ទេសចរណ៍​ស្ថាន​​នរក​យើង​បាន​គ្រោង​រៀប​ចំ​ដំណើរ​កម្សាន្ត សម្រាប់​មនុស្ស​ល្អ​ជិត​​១០០០​ឆ្នាំ​​មក​ហើយ ហើយ​ថ្ងៃ​នេះ​លោក​អ្នក​គឺ​ជា​ភ្ញៀវ​មនុស្ស​ល្អ​ជំនាន់​ទី​១​នៃ​ស្ថាន​យើង។»

សំឡេង​ទះ​ដៃ​លាន់​រំពង​ស្ទើរ​ពេញ​ស្ថាន​នរក ហើយ​បន្ទាប់​មក​មនុស្ស​ម្នាក់ៗ ​ក៏​ទទួល​បាន​នូវ​កាលវិភាគ​នៃ​ដំណើរ​កម្សាន្ត​ជាមួយ​នឹង​​ចិត្ត​ដ៏សែន​​រំភើប…

 

Entry filed under: រឿងខ្លី, សៀវភៅ.

បទថ្មីពី សាពួន មីដាដា ធម្មតា​​​តែធ្វើ​មិន​បាន

7 មតិ Add your own

  • 1. សុផាត  |  ខែ​មីនា 25, 2011 ម៉ោង 1:55 ល្ងាច

    អុញ

    ឆ្លើយតប
  • 2. lavorn (ឡាវ័ន​)  |  ខែ​មីនា 25, 2011 ម៉ោង 1:59 ល្ងាច

    វ៉ោវ​!!! គួរ​ឲ្យ​ចង់​អាន​មែន​!! ប្លែក​ពិត​ជា​ប្លែក​មិន​ដែល​ឮ ^^

    ឆ្លើយតប
  • 3. ទឹម បឿន  |  ខែ​មីនា 25, 2011 ម៉ោង 3:48 ល្ងាច

    ខ្ញុំ​ចាប់អារម្មណ៍​ដែរ! មិន​បាន​អាន​សៀវភៅ​បោះពុម្ព​លើក​ទីមួយ ចាំ​អាន​សៀវភៅ​ចេញ​គ្រា​ទី​ពីរ​នេះ​វិញ​ចុះ ។

    ឆ្លើយតប
  • 4. ពត៌មានទូរស័ព្ទ  |  ខែ​មីនា 26, 2011 ម៉ោង 4:03 ព្រឹក

    មិនព្រមដាក់អោយច់ រំបល់យរកំពុងតែជក់ផង អរគុណដែលបានដាក់

    ឆ្លើយតប
  • 5. Khmerling  |  ខែ​មីនា 29, 2011 ម៉ោង 8:41 ព្រឹក

    ឃើញលេខទូរស័ព្ទ ៣៣៣​ នឹកដល់រឿងទូរស័ព្ទ ៩៩៩-៩៩៩ ។ ឃើញរូបក្របសៀវភៅ រឿងនេះគួរអានពេលយប់ឬពេលថ្ងៃ ?

    ឆ្លើយតប
  • 6. រតនៈ  |  ខែមករា 29, 2013 ម៉ោង 9:28 ល្ងាច

    វាកាលីបត្រង់ថាមានស្ថាននរកមានភាសាបរទេសទៀត ​@@

    ឆ្លើយតប
  • 7. ravyyuth  |  ខែមករា 29, 2013 ម៉ោង 9:44 ល្ងាច

    I gonna buy to read soon. This story look like show about Khmer belief. 🙂
    I wish some part of this story are funny as other of ur story that I used to read. I like such story.
    Again and again, I want to tell that u have a sense of humor so plz continue ur writing (novel). Plz be an entertainer by ur story or ur song. I am supportor.
    Thank you!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 229,302 hits
Visit Cute-Spot.com!

%d bloggers like this: