បទថ្មីពី សាពួន មីដាដា

ខែ​មីនា 23, 2011 at 11:28 ព្រឹក មតិ 3

សាពូន មីដាដា នឹង​​ចេញ​អាល់ប៉ុម​ថ្មី ជាមួយ ណុប បាយ៉ារិទ្ធ និង សុគន្ធ នីសា ដែល​ចំណង​ជើង​អាល់ប៉ុម​​ គឺ «កូនកំព្រា» ក្នុង​នោះ​ចម្រៀង​របស់​គាត់​មាន​៤​បទ ដែល​៣​បទ ជា​ទំនុក​ច្រៀង​របស់​ខ្ញុំ។

ភ្លេចដកដង្ហើម ងាយជាងភ្លេចមនុស្សធ្លាប់ស្រលាញ់

បទ​នេះ​មិន​​សូវ​ជួន​ទាល់​តែ​សោះ។ គាត់​ច្រៀង​សួរ​ថា «ចង់ភ្លេចមនុស្សម្នាក់ ធ្វើយ៉ាងម៉េចទើបអាចភ្លេចគេបាន? បើអ្នកណាដឹង ជួយប្រាប់ផង ព្រោះជិតឆ្កួតហើយ» ដំបូង​គិត​ថា​នឹង​ងាយភ្លេចគេ តែ​នៅ​តែ​ភ្លេច​មិន​បាន «ព្រោះគេធ្លាប់ប្រាប់ថាស្រលាញ់ គេធ្លាប់ផ្ដល់អារម្មណ៍រំភើបឱ្យ ហើយគេធ្លាប់សន្យា មិនចោលខ្ញុំ…» តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរ នៅពេលស្ដាប់ចម្រៀងគ្មានចំណាប់ចួនបែបនេះ? ប្រហែលជាបន្ទោសអ្នកនិពន្ធទេដឹង? តែពេលខួរក្បាលច្របូកច្របល់ខ្លាំង តើឱ្យរកនឹកចំណាប់ចួនម្ដេចទៅ? ដូចគ្នានឹងមនុស្សដែលស្ទើរឆ្កួតព្រោះនឹកគេទៅហើយ ម៉េចនឹងមានអារម្មណ៍ខ្វល់ខ្វាយពីរូបរាងខ្លួនឯង? អ្វីដែលអាចធ្វើបាន គឺស្រែកច្រៀងពីអារម្មណ៍ពិបាកៗរបស់ខ្លួន ឱ្យគេឯងជួយដឹងឮ។

ទឹកភ្នែកមិនដឹងកំហុស

បទនេះនិពន្ធបទភ្លេងថ្មីដោយ សាពួន មីដាដា ផ្ទាល់!

កូនកំព្រា

បទភ្លេង និងអត្ថន័យដើម តែង​ដោយ​អ្នកនិពន្ធ​ខ្មែរសូរិន្ទ។ បទនេះខ្ញុំគ្រាន់តែសម្រួលអត្ថន័យខ្លះៗប៉ុណ្ណោះ។

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង.

ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាព ទេសចរណ៍ស្ថាននរក (ចង្កៀងនិទានរឿងខ្មោច)

3 មតិ Add your own

  • 1. ខេធី៤២  |  ខែ​មីនា 24, 2011 ម៉ោង 12:15 ល្ងាច

    សូមជួយផ្ដល់ជាមតិផង
    ចុចទីនេះ

    ឆ្លើយតប
  • 2. Samady KS  |  ខែ​មីនា 25, 2011 ម៉ោង 1:48 ល្ងាច

    សាពូន! ដូច​ជា​បាត់​មុខ​យូ​ហើយ ម្សូវ​ចេញ​បទ​ចម្រៀង​ថ្មី​សោះ

    ឆ្លើយតប
  • 3. JohnSon  |  ខែ​មេសា 7, 2011 ម៉ោង 11:47 ល្ងាច

    អីយ៉ា ពិរោះណាស់បង

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: