ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាព

ខែ​មីនា 22, 2011 at 11:54 ព្រឹក មតិ 10

 

អរគុណ បឿន ដែលបានថតរូបនេះ!

ផ្ទះ​ខ្ញុំ​នៅ​មុខ​អាកាសយានដ្ឋាន​ពោធិ៍ចិនតុន គឺ​វា​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ការ​គួរ​សម ហើយ​ពេល​យប់ៗ​ដែល​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​ឧស្សាហ៍​ឃើញ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាស់។ ម្ដង​នោះ​ខ្ញុំ​ឮ​សំឡេង​គ្រាំង​ពី​ក្រោយ​ខ្នង​ខ្ញុំ ដល់​ងាក​ទៅ​ឃើញ​ម៉ូតូ​មួយ​ហាក់​បែកខ្ចេច ឯ​ម្ចាស់​ម៉ូតូ​ដេក​ស្ដូក​ស្ដឹង ចំណែក​ឡាន​​ដែល​ប៉ះ​ជាមួយ​ម៉ូតូ​​នោះ​ក៏​បើក​គេច​ទៅ​បាត់។ ខ្ញុំ​ខ្លួន​ឯង​ក៏​ធ្លាប់​ត្រូវ​​គេ​​បុកដែរ។ ទោះ​បី​យើង​​ខំ​ប្រយ័ត្ន​ក៏​ដោយ​ តែ​បើ​គេ​មិន​សូវ​ប្រយ័ត្ន បើ​គេ​កំពុង​ស្រវឹង យើង​ក៏​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ជាមួយ​គេ។ ពេល​ប្រទះ​ហេតុ​ការណ៍​បែប​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ធ្វើ​ដំណើរ​​គឺ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​​ខ្លាំង​ណាស់។ ខ្ញុំ​កើត​អារម្មណ៍​សង្វេគ​ជីវិត​សត្វ​លោក។ តើ​កម្ម​ពៀរ​អី នៅ​សុខៗ​ក៏​ស្លាប់​ទាំង​ក្មេង​ខ្ចី​អ៊ីចឹង? ពួក​គេ​អាច​ផុត​គ្រោះ​ថ្នាក់​ប្រសិន​បើ​​គ្រប់ៗ​គ្នា​ចេះ​ធ្វើ​ចរាចរណ៍​ដោយ​​ប្រយ័ត្ន​ប្រយែង​។ ​ខ្ញុំ​សង្ឃឹម​ថា​មនុស្ស​ដែល​ខ្ញុំ​ស្គាល់​​មាន​សុវត្ថិភាព។ ហេតុ​នេះ​កុំ​ធ្វេស​ប្រហែស​ឱ្យ​សោះ​ណា៎!

 

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

អ្នកមិនឯកា បទថ្មីពី សាពួន មីដាដា

10 មតិ Add your own

  • 1. រចនា  |  ខែ​មីនា 22, 2011 ម៉ោង 12:00 ល្ងាច

    បាទ​អ្នក​បង!

    ឆ្លើយតប
    • 2. Samady KS  |  ខែ​មីនា 22, 2011 ម៉ោង 12:24 ល្ងាច

      អាន​អត្ថបទ​នេះ​​ចាប់​​អារម្មណ៍​ណាស់​ហើយ​ចង់​សរសេរ​ជា​យោបល់ ស្រាប់​តែ​អាន​​ចូល​ដល់ Comment ទី១​របស់ រចនា​ភ្លាម​​ស្រាប់​តែ​ភ្លេច​បាត់​ប៉ាដោយ ម្ដឹង​ថា​ត្រូវ យិយ​យ៉ាង​ម៉េច?

      ឆ្លើយតប
  • 3. រចនា  |  ខែ​មីនា 22, 2011 ម៉ោង 12:56 ល្ងាច

    😉

    ឆ្លើយតប
  • 4. ទឹម បឿន  |  ខែ​មីនា 22, 2011 ម៉ោង 1:54 ល្ងាច

    ខ្ញុំ​ពាក់​មួក​រហូត​ដែរ ។ អរគុណ​!

    ឆ្លើយតប
  • 5. ក្មេងស្រែ  |  ខែ​មីនា 22, 2011 ម៉ោង 4:30 ល្ងាច

    តាមផ្លូវទៅផ្ទះបង (ក៏ដូចជាផ្ទះខ្ញុំ) ឧស្សាហ៍ណាស់! មួយថ្ងៃ ជិះតែពីរដងសោះ ហើយ​ម្តងមិនលើសពី២០ នាទី​តែ​យ៉ាងហោចណាស់ ក៏​ឃើញ​ពីរ ឬ បីករណីគ្រោះថ្នាក់ដែរ មិនថាស្រាលឬធ្ងន់! វាជារឿងបារម្ភមួយ ដែល​យើង​ជា​អ្នក​បើកបរ (អាចង្រិត) គួរ​ត្រូវ​មើល​មិន​រំលង! ហេសហេសហេស…. អរគុណម៉ាក់ ដែល​បាន​បង្ខំកូន​អោយ​ពាក់​មួកសុវត្ថិភាព​ពីដំបូង! 😀

    ឆ្លើយតប
  • 6. ភារម្យ  |  ខែ​មីនា 22, 2011 ម៉ោង 5:19 ល្ងាច

    😀

    ឆ្លើយតប
  • 7. កុកស  |  ខែ​មីនា 22, 2011 ម៉ោង 8:49 ល្ងាច

    ការពារជីវិតអ្នក គឺគោរពច្បាប់ចរាចរ។

    ឆ្លើយតប
    • 8. ភារៈ  |  ខែ​មីនា 23, 2011 ម៉ោង 2:18 ព្រឹក

      គោរពច្បាប់ចរាចរ គឺ ការពារជីវិតអ្នក 😀 😀

      ឆ្លើយតប
  • 9. កុកស  |  ខែ​មីនា 22, 2011 ម៉ោង 8:50 ល្ងាច

    ពាក់មួកមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃមុនឃើញអ្នកស្លាប់ដោយបាក់កនឹងមួក

    ឆ្លើយតប
  • 10. សម្ផស្ស  |  ខែ​មីនា 23, 2011 ម៉ោង 1:18 ល្ងាច

    ខ្ញុំ​ក៍​ពាក់​មួក​រហូត​ដែរ​ព្រោះ​បើ​អត់​ពាក់​ប៉ូលីស​ផាក​ណា!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: