អ្នកមិនឯកា

ខែ​មីនា 21, 2011 at 11:26 ព្រឹក មតិ 4

 

បទ​នេះ​ខ្ញុំ​តែង​​​ជា​ពិសេស​សម្រាប់​ក្មេង​រង​គ្រោះ​នៅ​អង្គការ​ Afesip កម្ពុជា តែ​ក៏​សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​អស់​សង្ឃឹម។ បាន​តែង​ចម្រៀង​អត្ថន័យ​បែប​នេះ ខ្ញុំ​រំភើប​ណាស់។ កាល​ណោះ​គឺ​ជិត​ដល់​ថ្ងៃ​ប្រគុំ​តន្រ្តី​ទៅ​ហើយ ទើប​ខ្ញុំ​ដឹង​ថា​ត្រូវ​សរសេរ​បទ​ចម្រៀង​មួយ​បទ ដើម្បី​លើក​ទឹក​ចិត្ត​​ដល់​កុមារ​រង​គ្រោះ​ទាំង​ឡាយ។ វា​ប្រថុចញ៉ុច​បន្តិច តែ​វា​ជា​អត្ថន័យ​ដែល​ខ្ញុំ​ប៉ង​សរសេរ។ ខ្ញុំ​ចំណាយ​ពេល​មួយ​ថ្ងៃ​គិតនិង​ព្រៀង​ពាក្យ​ពេចន៍ ហើយ​​នៅ​ទី​បំផុត​ក៏​រក​បាន​ចំណង​ជើង​ថា «អ្នកមិនឯកា»។

…ពេល​មួយ​នោះ ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ណាស់ ហើយ​ក៏​នឹក​ឃើញ​ចម្រៀង​នេះ រួច​ក៏​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​បាន​ធូរ​ស្រាល​។ ខ្ញុំ​តែង​និពន្ធ​ដើម្បី​បង្ហាញ​អារម្មណ៍​ខ្លួន​ឯង និង​បំពេញ​អារម្មណ៍​ខ្លួន​ឯង។ «អ្នក​មិន​ឯកា» ពេល​​កើត​ទុក្ខ ខ្ញុំ​សង្ឃឹម​ថា​មាន​មនុស្ស​ម្នាក់​និយាយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំមិន​ឯកា ខ្ញុំ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្បែរ​ខ្លួន។​ អ្វី​ដែល​ខ្ញុំ​ស្រម៉ៃ​ចង់​បាន ខ្ញុំ​ក៏​បាន​សរសេរ​ក្នុង​បទ​ចម្រៀង​នេះ។

 

 

ហង្សមាស Top Music 2010



ឆាកជិវិតជួនកាលក៏ជួបវិបត្តិ   ព្យុះបក់កាត់បំបាត់ស្នាមញញឹម

ទោះយ៉ាងណាកុំអាលអស់សង្ឃឹម   ត្រូវមានរំពឹងក្រោកឈរសាជាថ្មី។

 

រឿងកន្លងចាំចងតែកុំចុះចាញ់   ក្ដីស្រលាញ់នៅមានពេញផែនដី

ផ្លូវដើរឆ្ងាយសូមអ្នកកុំគិតខ្លី   ហើយកុំភិតភ័យអ្វីៗនឹងប្រែជាល្អ។

 

ឈប់យំទៅអ្នកនៅមានយើង   ត្រូវខំប្រឹងឡើងយើងនៅក្បែរអ្នក

ត្រូវជឿជាក់លើទឹកចិត្តស្មោះស

គ្មានរឿងអ្វីដោះស្រាយមិនបាន   ឱ្យតែក្លាហានហ៊ានរស់បន្ត

ចងចាំថារូបអ្នកមិនឯកាឡើយ។

 

មានដង្ហើមគឺនៅមានក្ដីសង្ឃឹម   ស្នាមញញឹមគឺជាកម្លាំងចិត្ត

កុំបោះបង់ខ្លួនឯងឡើយណាមិត្ត   នេះហើយជីវិតយើងតស៊ូជាមួយគ្នា។

 

 

អ្នកមិនឯកា

និពន្ធបទភ្លេងថ្មី រ៉េតធី ដូណា

និពន្ធទំនុកច្រៀង សុខ ចាន់ផល (15-12-10)

 

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង, ទស្សនវិជ្ជា, អារម្មណ៍.

ឈឺចាប់ក៏នៅរស់បាន ការពារជីវិតអ្នក ពាក់មួកសុវត្ថិភាព

4 មតិ Add your own

  • 1. ទឹម បឿន  |  ខែ​មីនា 21, 2011 ម៉ោង 1:54 ល្ងាច

    ចង់​ស្ដាប់​បទ​នេះ​យូរ​ហើយ!

    ឆ្លើយតប
  • 2. រចនា  |  ខែ​មីនា 22, 2011 ម៉ោង 8:21 ព្រឹក

    ធ្វើ​ខនស៊ើត​មក​រាប់​ឆ្នាំ ហង្សមាស​នៅ​តែ​មិន​ចេះ​ថត​ខនស៊ើត​យ៉ាង​ណា​ឱ្យ​ល្អ​មើល​ដដែល! មិន​ដឹង​ជា​ស្អី​ៗ..

    ឆ្លើយតប
  • 3. កុកស  |  ខែ​មីនា 23, 2011 ម៉ោង 9:09 ល្ងាច

    ហង្សមាសមិនចេះធ្វើការប្រគំតន្រ្តីទេ ប៉ុន្តែបើចំលងគេវិញគឺចេះ។ ហើយ
    នាំគ្នាតាំងខ្លួនជាអ្នកនិពន្ឋ។

    ឆ្លើយតប
  • 4. កុកស  |  ខែ​មីនា 23, 2011 ម៉ោង 9:12 ល្ងាច

    អ្នកចំរៀងហង្សមាសសុទ្ឋតែសំលេងល្អៗ ប៉ុន្តែអ្នកនិពន្ឋរបស់ហង្សមាស
    មួយចំនួនធំអត់ចេះអីសោះ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: