នឹកផ្ទះ

ខែ​មីនា 8, 2011 at 5:09 ល្ងាច មតិ 9

 

មេឃ​ចាប់​ផ្ដើម​ស្រទុំៗ ដូច​កល​ភ្លៀង… ខ្ញុំចង់​ឱ្យ​មេឃ​ភ្លៀង​ណាស់ នឹង​អាល​បាន​មើល​ភ្លៀង និង​ស្ដាប់​សំឡេង​ទឹក​ភ្លៀង… ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​តែង​តែ​ស្រែក​ហៅ​អារម្មណ៍​ស្រណោះ​ស្រណោក​​មក​ឱ្យ​​ខ្ញុំ ហើយ​ក៏​បណ្ដាល​ឱ្យ​ខ្ញុំ​សរសេរ​ចម្រៀង​នេះ ទាំង​​មិន​បាន​ព្រៀង​ទុក។  តាម​ពិត​មុន​ដំបូង​ខ្ញុំ​តែង​ន័យ​ផ្សេង​ទេ តែ​មាន​អារម្មណ៍​ថា​​ស្ទើរៗ មិន​ពេញ​ចិត្ត​ខ្លួន​ឯង ក៏​សម្រេច​ចិត្ត​ប្ដូរ​មក​តែង​ន័យ​នេះ​​វិញ។ ខ្ញុំ​​ប្រើ​ពេល​ពេញ​មួយ​ថ្ងៃ​ទើប​សរសេរ​ចប់។

កាល​សរសេរ​បទ ​«ឈាមពេជ្រ» មាន​អ្នក​ស្ដាប់​ខ្លះ​ប្រាប់​ខ្ញុំ​ថា គួរ​តែ​និយាយ​ពី​ឪពុក​ផង។ ពេល​នេះ​ខ្ញុំ​មាន​ឱកាស​ធ្វើ​តាម​សំណូម​ពរ​នោះ​ហើយ។ ការ​តែង​និពន្ធ​មិន​ប្រាកដ​ថា​ត្រូវ​សរសេរ​រឿង​ខ្លួន​ឯង​ឡើយ។ ខ្ញុំ​កំព្រា​ឪពុក​តាំង​ពី​កើត តែ​ខ្ញុំ​ក៏​អាច​សរសេរ​ពី​ឪពុក​បាន​ដែរ គឺ​ខ្ញុំ​ប្រើ​អារម្មណ៍​ចង់​មាន​ឪពុក​មក​សរសេរ។ ​ការ​តែង​និពន្ធ​គឺ​ជា​ពិភព​លោក​មួយ ដែល​ខ្ញុំ​អាច​សម្រេច​នូវ​ក្តី​ស្រមៃ​គ្រប់​យ៉ាង។

 

នឹកផ្ទះ

១.     ទីក្រុងឆើតឆាយ   តែស្ដាយខ្ញុំរស់ឯកា   នឹកដល់មាតាបិតា   សុខទុក្ខម្ដេចម្ដាកូនបារម្ភណាស់   សម្លឹងទៅផ្លូវ   ឆ្ងាយម៉ែឪដូចនៅឆ្ងាយព្រះ   ពេលមានមេឃភ្លៀងរន្ទះ   កូនយំនឹកផ្ទះធ្លាប់រស់កក់ក្ដៅ។

២.     កាយនៅទីក្រុង   អារម្មណ៍កូននៅឯស្រុក   ស្រមៃបានក្បែរម៉ែពុក   ស្រណោះទំនុកម៉ែធ្លាប់ស្រែកហៅ   នៅឮរងំ   ពាក្យពេចន៍ពុកខ្ញុំទូន្មានប្រដៅ   យើងធ្វើស្រែក្រោមថ្ងៃក្ដៅ   តែរស់នៅបានសប្បាយចិត្ត។

R.     នឹកផ្ទះខ្លាំងណាស់   នឹករឿងចាស់កាលរស់ជុំគ្នា   ហូរទឹកនេត្រា   ព្រោះពេលវេលាផ្លាស់ផ្លូវជីវិត   រស់នៅដីក្រុងកូនខំរៀនបណ្ដុះគំនិត   ពុកម៉ែកុំពិបាកចិត្ត   កូនចេះគិតមិនដូចពីក្មេង។

៣.    ទោះរស់នៅឆ្ងាយ   តែចិត្តកាយកូននៅដដែល   ទោះគ្មានអ្នកណាមើលថែ   ប៉ុន្តែកូនចេះថែខ្លួនឯង   ពុកម៉ែដឹងទេ   ពេលទំនេរកូនតែងច្រៀងលេង   ច្រៀងបទដែលពុកតាក់តែង   ហើយប្រាប់ខ្លួនឯងថាត្រូវតស៊ូ។

ទំនុកច្រៀង សុខ ចាន់ផល (07-03-11)

 

Advertisements

Entry filed under: ចម្រៀង.

កម្មវិធី អរុណសួស្ដីកម្ពុជា ទទក Me on PPP ^^

9 មតិ Add your own

  • 1. Long  |  ខែ​មីនា 8, 2011 ម៉ោង 9:18 ល្ងាច

    ច្រៀងមិចទៅបង?​ មានអត្ថន័យណាស់!

    ឆ្លើយតប
  • 2. rona  |  ខែ​មីនា 8, 2011 ម៉ោង 9:30 ល្ងាច

    បទចំរៀងនេះពិតជាមានអត្ថន័យជ្រាលជ្រៅ និងទូលំទូលាយមែនទែន ជាពិសេសអត្ថន័យចំរៀងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ន ហើយបទចំរៀងនេះទៀតសោតត្រូវនឹងសាច់រឿងរបស់បងៗ​ ប្អូនៗ និស្សិត សិស្សានុសិស្ស ក៏ដូចជាអ្នកធ្វើការនៅទីក្រុងមួយចំនូន ដែលពួកគេបានឃ្លាតចាកពីស្រុកកំនើត មករស់នៅទីក្រុងដើម្បីបន្តការសិក្សា និងធ្វើការងារចិញ្ចឹមជីវិត។​ ខ្ញុំជឿជាក់ថាបទចំរៀងនេះពិតជាទទួលបានការគាំទ្រពីអ្នកស្តាប់ជាក់ជាមិន ហើយខ្ញុំក៏សង្ឃឹមថាបទចំរៀងនេះនឹងច្រៀងដោយ​ ក ឧក សុគន្ធកញ្ញា សូមអរគុណ៕

    ឆ្លើយតប
  • 3. neary  |  ខែ​មីនា 9, 2011 ម៉ោង 2:55 ព្រឹក

    Pit chea mean nei nas. Jong sdab bot pleng ..hope vea trov ning tomnuk dol laor nis. Orkun oun Phal del teng tar have something news mok entertain fans. 🙂

    ឆ្លើយតប
  • 4. ជំនោរ  |  ខែ​មីនា 9, 2011 ម៉ោង 7:13 ព្រឹក

    បើបទមានអត្ថន័យបែបនេះគួរតែឲ្យ លោកព្រាប សុវត្ថិ ច្រៀងវិញទើបស៊ីជម្រៅ។
    លោកធ្វើជាអ្នកក្រុងក៏បាន អ្នកស្រែក៏បានសម ប៉ុន្តែបើឲ្យ រាជ វិញម្យ៉ាងដែរ តែ ខ្លាចសម្តែងជាអ្នកស្រែមិនសម… ហើយស្រែកមេឡូឌីបទមិនបានក្រអួនក្រៅ!

    សូមអរគុណ!

    ឆ្លើយតប
  • 5. ពេជ្រ  |  ខែ​មីនា 9, 2011 ម៉ោង 6:14 ល្ងាច

    បងប្រុស ! បទចំរៀងមួយបទនេះពិតជាមានអត្តន៍យណាស់ ព្រោះរាល់ពេលមេឃរកកលចង់ភ្លៀង រឺ ក៏ភ្លៀងធ្លាក់មកម្តងៗ ខ្ញុំក៏ ធ្លាប់មានអារម្មណ៏ឯកា កណ្តោចកណ្តែង នឹកស្រុក នឹកស្រែ ពិសេសនឹកដល់ពុកម៉ែដែលធ្លាប់នៅនែបនិត្យជិតកាយបែបនេះដែរ។
    មានពេលខ្លះ ខ្ញុំស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនក៏មាន នូវរាល់ពេល ដែលខ្ញុំនឹកពួកគាត់ ។ ​ ក្រោយពេលដែលខ្ញុំបានអាន ទំនុកចំរៀងមួយបទនេះចប់ អារម្មណ៏ដ៏ឯកានោះក៏បានកំរើកឡើង សារជាថ្មីម្តងទៀត ពេញក្នុងបេះដូងខ្ញុំ ។

    ឆ្លើយតប
  • 6. Gumdie  |  ខែ​មីនា 9, 2011 ម៉ោង 6:41 ល្ងាច

    It’s meaning full more na Brother…It can encourage all student try to Study but if u can change the phrase (ពុកម៉ែដឹងទេ ពេលទំនេរកូនតែងច្រៀងលេង ច្រៀងបទដែលពុកតាក់តែង )to be other part that show abt singer feeling like(Pdach jha klung eng -Tor su breng derm bai chi vit – Tous jnhay re chit trov brng breng -ហើយប្រាប់ខ្លួនឯងថាត្រូវតស៊ូ។ Sorry abt my meaning na bong….Just only my idea. Waiting this song with the voice of Miss ;Aok sokunkanha…..
    I want to tell u that b1 dt think a lot abt the bad in the pass, now u have all ur fan stand near u and ur Father is smiling because of u na :-)su su su sori again

    ឆ្លើយតប
  • 7. បាត់ដំបង  |  ខែ​មីនា 9, 2011 ម៉ោង 11:27 ល្ងាច

    អត្ថន័យល្អ! ចូលចិត្ត ពេញចិត្តស្តូក

    ឆ្លើយតប
  • 8. ទឹម បឿន  |  ខែ​មីនា 22, 2011 ម៉ោង 2:09 ល្ងាច

    កែ​អក្ខរាវិរុទ្ធ “ក្រោយ​ថ្ងៃ​ក្ដៅ” ទៅ “ក្រោម​ថ្ងៃ​ក្ដៅ” ត្រង់​ទំនុក​ទី​ពីរ ។ បើ​អាច​ប្ដូរ​ឃ្លា “ពេលទំនេរកូនតែងច្រៀងលេង ច្រៀងបទដែលពុកតាក់តែង” ខ្ញុំ​ជឿ​ថា នឹង​ត្រូវ​សាច់រឿង​ពិត​ច្រើន​ជាង ។

    ខ្ញុំ​ចង់ឃើញ​ ព្រាប សុវត្ថិ ច្រៀង​បទ​នេះ​ដែរ ។

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែ​មីនា 22, 2011 ម៉ោង 3:24 ល្ងាច

      អរគុណ​បឿន ដែល​ជួយ​កែ​អក្ខរាវិរុទ្ធ!

      រីឯចំពោះ​ឃ្លា «ពេលទំនេរកូនតែងច្រៀងលេង ច្រៀងបទដែលពុកតាក់តែង» Gumdie ក៏​មាន​យោបល់​ដែរ ប៉ុន្តែ​​អត្តចរិត​តួ​ដែល​ខ្ញុំ​សរសេរ​នេះ គឺជា​​​មនុស្ស​ចូល​ចិត្ត​ច្រៀង ហេតុ​នេះ​ខ្ញុំ​មិន​យល់​ថា​គួរ​​តែ​ប្ដូរ​ទេ។ ការ​ស្រែក​ច្រៀង​មិន​មែន​ដើម្បី​តែ​សប្បាយ​ម្យ៉ាង​ឡើយ តែ​ដើម្បី​ដាស់​តឿន​ខ្លួន​ឯង ឱ្យ​ចេះ​តស៊ូ អត់​ធ្មត់… វា​រឹត​តែ​មាន​ន័យ​ថែម​ទៀត បើ​បទ​និពន្ធ​នោះ​គឺ​តែង​ដោយ​ឪពុក​ខ្លួន។ ទម្លាប់​នេះ​ក៏​ស្រដៀង​នឹង​រូប​ខ្ញុំ​ដែរ ពោល​គឺ​ពេល​ណា​អស់​សង្ឃឹម​ ខ្ញុំ​តែង​​ច្រៀង​ដើម្បី​ក្រែង​រំឭក​ខ្លួន​ឯង ឬ​ក៏​ដូច​ជា​និយាយ​ប្រាប់​ខ្លួន​ឯង​ថា «ស៊ូ! ស៊ូ!»

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: