«ខែរងា» ដល់ហើយ!

ខែ​កុម្ភៈ 16, 2011 at 7:52 ល្ងាច មតិ 22

ខែរងា​ដល់​ម្ដង​ទៀត​ហើយ ហេហេ 😉 Why? ព្រោះ​​សៀវភៅ​ប្រលោមលោកខ្ញុំ ទីបំផុត​បោះពុម្ព​រួច​រាល់​ហើយ! 😀 ​ខ្ញុំ​ក៏​បាន​ប្រគល់​ឱ្យ​អ្នក​ចែក​ចាយ​​រួច​រាល់​ហើយ​ដែរ ហើយ​គេ​សន្យា​ថា​នឹង​​ដាក់​លក់​ឱ្យ​បាន​ច្រើន​កន្លែង រួម​ទាំង​នៅ​តាម​ខេត្ត​ផង​។

 

 

ជូនចំពោះមនុស្ស​គ្រប់​គ្នា ដែលស្រលាញ់អនុស្សាវរីយ៍

 

 

ឆ្នាំ ២០០៦

 

ឱ! ភួយ​ខ្នើយ​អើយ ព្រឹក​នេះ​អ្នក​សែន​កក់​ក្តៅ​ម៉េ្លះ​ទេ! ទម្រាំ​តែ​ខ្ញុំ​តាំង​ចិត្ត​ក្រោក​សាមុង​បាន ត្រូវ​ចំណាយ​ពេល​ស្ទើរ​តែ​កន្លះ​ម៉ោង​ទៅ​ហើយ។ ខ្ញុំ​បង់​ក​ក្រមា​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ សំដៅ​ទៅ​រក​ពាង​ទឹក រួច​ឈរ​ឱន​មើល​ស្រមោល​ខ្លួន​ឯង​ ក្នុង​ទឹក​ពាង​នោះ​​អស់​ឡើង​មួយ​ស្របក់ ទើប​ដាច់​ចិត្ត​លូក​ដៃ​កាន់​ផ្តិល​ដួស​ទឹក​ យក​មក​លុប​មុខ។ គ្រាន់​តែ​ប៉ះ​ទឹក​ភ្លាម ខ្យល់​ដ៏​ត្រជាក់​ស្រឹប​ក៏​បក់​មក​ប៉ះ​ប្រាណ​​ខ្ញុំ​ ​ឲ្យ​រងា​រណ្ដំ​ថ្គាម។

សួស្ដី​ខែរងា!

ឆ្នាំនេះ ​ប្រទេស​ខ្មែរ​ចូល​ដល់​ខែ​រងា​បាន​ប្រមាណ​បី​ថ្ងៃ​ហើយ គឺ​ចាប់​ផ្តើម​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ហើយ​បើ​រាប់​តាម​អាយុ​ខ្ញុំ​ពេល​នេះ ខ្ញុំក៏​​បានឆ្លង​កាត់​ខែ​រងា​ចំនួន​ម្ភៃ​បី​ដង​ហើយ​ដែរ​។ ឲ្យ​តែ​ចូល​ដល់​ខែ​​រងា អារម្មណ៍​​ខ្ញុំ​តែង​តែ​អណ្ដែត​ត្រសែត​ ទៅ​រក​អនុស្សាវរីយ៍​​ដ៏​ស្រណោះ​ស្រណោក តែ​ហាក់​ស្រពេច​ស្រពិល​ប្រៀប​បាន​នឹង​ផ្សែង​អ័ព្ទ​រសាត់ ហើយមាន​សភាព​ជា​ស្រមោល ភ្នែក​មើល​មិន​ឃើញ មាន​តែ​ចិត្ត​​ទេ​ទើប​អាច​មើល​ឃើញ។

ខ្ញុំ​យក​ក្រមា​ជូត​មុខ រួច​រត់​ចូល​​ទៅ​ក្នុង​ផ្ទះ​វិញ ដោះ​អាវ​ចេញ ហើយ​ក៏​ស្រាប់​តែ​អស់​សំណើច​ខ្លួន​ឯង ព្រោះ​ភ្លេច​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ។ ខំ​តែ​ត្រដរ​ក្រោក​ធ្វើ​អី ថ្ងៃ​នេះ​មិន​ធ្វើ​ការ​ផង? ធាតុ​អាកាស​បែបនេះ​ត្រូវ​ដេក​ដណ្ដប់​ភួយ​បន្ត​ទៀត​វិញ។

^^^

 

គេ​ឈ្មោះ​ កត្តិក​ ហើយ​គេ​គឺ​បែប​នេះ រាង​ឡប់ៗ 😆 …ហើយ​​ចូល​ចិត្ត​មើល​កុន និង​ស្ដាប់​ចម្រៀង​តាម​វិទ្យុ ជា​ហេតុ​ឱ្យ​គេ​បាន​ជួប​ ប្រភា នៅ​ក្នុង​រោង​កុន។ ព្រោះ​ចាប់​អារម្មណ៍​លើ​ស្រី​ស្អាត កត្តិត និយាយ​ច្រើន​​រហូត​ធ្វើ​ឱ្យ ប្រភា ធុញ ដូរ​កន្លែង​ ឈប់​អង្គុយ​ក្បែរ។ ​មិន​នឹក​ស្មាន​ថា យប់​ឡើង​ កត្តិក​ បើក​វិទ្យុ​ស្ដាប់​ ក៏​ឮ​ ប្រភា ធ្វើ​ពិធីករ​ក្នុង​កម្ម​វិធី​មួយ ដែល​នាង​ស្រាប់​តែ​​​និយាយ​ពី​រឿង​នៅ​ក្នុង​រោង​កុន​កាល​ពី​ព្រឹក​​ក្នុង​កម្មវីធី​​នោះ។ កត្តិត​ ចាប់​ផ្ដើម​ស្រលាញ់​ ប្រភា តែ​ម្នាក់​ឯង​ខ្លាំង​ឡើងៗ ហើយ​ចៃ​ដន្យ​គេ​ក៏​បាន​ជួប​នាង​​ជា​លើក​ទី​ពីរ។ គេ​យល់​ថា នោះ​ជា​និស្ស័យ តែ​នាង​មិន​ជឿ​លើ​និស្ស័យ​ឡើយ ហើយ​ដល់​ថ្ងៃ​​មួយ កត្តិក ក៏​លែង​ឮ​​សំឡេង​របស់ ប្រភា 😥 មួយ​ឆ្នាំ​កន្លង​ផុត ទើប​និស្ស័យ​ខ្យល់​ខែ​រងា បក់​ឱ្យ​កើត​រឿង​ចៃ​ដន្យ​មួយ​ទៀត ដោយ​ធ្វើ​ឱ្យ​ពួក​គេ​បាន​ជួប​គ្នា​ម្ដង​ទៀត… ខ្ជិល​និយាយ​ទៀត​ណាស់! ខ្លាច​ដឹង​រឿង​នេះ​​អស់​ទៅ​ លែង​មាន​អ្នក​ណា​​ទៅទិញ​សៀវភៅ! 😉

 

 

Advertisements

Entry filed under: បទនិពន្ធ, ប្រលោមលោក, សៀវភៅ.

Happy Valentine’s Day កម្មវិធី​ផ្ទះតារា FM 104.5

22 មតិ Add your own

  • 1. heangboong  |  ខែ​កុម្ភៈ 16, 2011 ម៉ោង 9:02 ល្ងាច

    តំលៃប៉ុន្មានបង ស្អែកគិតទៅរកទិញមួយហើយ!

    ឆ្លើយតប
  • 2. Long  |  ខែ​កុម្ភៈ 16, 2011 ម៉ោង 10:20 ល្ងាច

    ចាំទំនេរ ទៅទិញមួយដែរ! ហិហិហិ

    ឆ្លើយតប
  • 4. កូនផ្សោត  |  ខែ​កុម្ភៈ 16, 2011 ម៉ោង 10:37 ល្ងាច

    ខ្ញុំនឹងឆ្ងាយចឹង មិនដឹងកាលណាបានអានផង

    ឆ្លើយតប
  • 5. ឧត្តម  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 8:30 ព្រឹក

    ទំនេរទៅរកទិញហើយ 😀

    ឆ្លើយតប
  • 6. មេឃា  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 9:10 ព្រឹក

    សង្ឃឹមថា រកនឹកឈុតបញ្ជប់រួចហើយ ទើបសម្រេចបោះពុម្ភផ្សាយណា… កុំឲ្យអ្នកគាំទ្រ ស្រែកតវ៉ា ទៀត…

    ឆ្លើយតប
  • 7. ចាន់ផល  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 9:56 ព្រឹក

    សួស្ដីមិត្តភក្តិ​ប្លក​ទាំង​អស់! អរគុណ​ណាស់ ដែល​បាន​គាំ​ទ្រ​ខ្ញុំ ហើយ​សុំ​បញ្ជាក់​ប្រាប់ មេឃា ថា សៀវភៅ​នេះ គឺ​មួយ​ក្បាល​ចប់ ហេហេ 😉 ចំណែក​រឿង​តម្លៃ​ ខ្ញុំ​មិន​បាន​កំណត់​ទេ គឺ​ទុក​ឱ្យ​អ្នក​ចែក​ចាយ​គេ​ចាត់​ចែង​ចុះ គ្រាន់​តែ​ប្រាប់​ថា មិន​ថ្លៃ​ទេ! រី​ឯ​កន្លែង​លក់​វិញ គឺ​នៅ​តាម​តូប​សៀវភៅ​ និង​​បណ្ណាគារ​នានា ក្នុង​ក្រុង​​ភ្នំពេញ និង​តាម​ខេត្ត​ផង​ដែរ។

    អេ កូន​ផ្សោត! ថ្ងៃ​ណា​មក​ស្រុក? ខ្ញុំ​ទុក​មួយ​ក្បាល​ឱ្យ​ណា៎!

    ឆ្លើយតប
    • 8. កូនផ្សោត  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 7:03 ល្ងាច

      មែនអី? ចាំទៅចាំទៅរកទិញក៏បានដែរ កុំអោយខាតចាន់ផលឯង 🙂

      ឆ្លើយតប
  • 9. ឧត្តម  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 11:43 ព្រឹក

    មិញ! ញុមទៅរកនៅបណ្ណាគារសន្តិភាពផ្លូវភ្លោះអូរឬស្សី អត់ឃើញផង!

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 12:21 ល្ងាច

      ខ្ញុំ​ទើប​តែ​ទូរស័ព្ទ​សួរ អ្នក​ចែក​ចាយ​ប្រាប់​ថា ថ្ងៃ​នេះ​ពួក​គាត់​ដើរ​ដាក់​តាម​តូប​សៀវភៅ​សិន ទាល់​តែ​ស្អែក​ទើប​យក​ទៅ​ដាក់​នៅ​បណ្ណាគារ។

      ឆ្លើយតប
  • 11. ចិត្រា  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 12:47 ល្ងាច

    សួស្តីផល
    ខ្ញុំនៅឆ្ងាយឯនាយសមុទ្រនេះ។ ចង់អានសៀវភៅនេះណាស់ -ធ្វើម្តេចបានទៅហ្ន?! ខ្ញុំក៏មានសៀវភៅកំណត់ហេតុស្នេហ៌របស់ផលមួយដែរ។

    ឆ្លើយតប
    • 12. ចាន់ផល  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 2:17 ល្ងាច

      មាន​តែ​ចាំ​ពេល​ចិត្រា​មក​ដល់​ស្រុក​ខ្មែរ​ទេ​អ៊ីចឹង 😉

      ឆ្លើយតប
      • 13. កូនផ្សោត  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 8:02 ល្ងាច

        ខ្ញុំគិតចង្កើតបណ្ណាគារអនឡាយហើយចឹង ទុកលក់សៀវភៅរឿងតាមអ៊ីនធឺណេត ហិហិហិ

  • 14. ភារម្យ  |  ខែ​កុម្ភៈ 17, 2011 ម៉ោង 3:21 ល្ងាច

    ចាំរកជាវអាន!!! 😉

    ឆ្លើយតប
  • 15. sambatt  |  ខែ​កុម្ភៈ 20, 2011 ម៉ោង 10:55 ព្រឹក

    ខែរងា ,ម៉េចសរសេរប្រែជាអង់់គ្លេសថា winter love ទៅវិញ?

    ឆ្លើយតប
    • 16. ចាន់ផល  |  ខែ​កុម្ភៈ 20, 2011 ម៉ោង 3:14 ល្ងាច

      បាទ ព្រោះ​សាច់​រឿង​នេះ ខ្ញុំ​​សរសេរ​ពី​ស្នេហា​មួយ​ ដែល​បាន​​កើត​ឡើង​ក្នុង​ខែ​រងា ដូច​ល្បះ​មួយ​នៃ​អារម្មណ៍​​តួអង្គ​ក្នុង​សៀវភៅ៖ «នេះហើយគឺជាស្នេហារបស់យើងទាំងពីរនាក់… ស្នេហាឆ្លាក់ចារដោយធាតុអាកាសដ៏សែនត្រជាក់ តាក់តែងដោយខ្យល់ដែលបក់ត្រសៀកៗពីទិសឧត្តរ ហើយកើតឡើងនៅក្រោមពន្លឺព្រះអាទិត្យភ្លឺត្រចះ និងក្រោមស្បៃរាត្រីដ៏ត្រជាក់ស្រឹប… គឺជាស្នេហាផ្សំផ្គុំដោយនិស្ស័យខ្យល់ខែរងា…
      ទេសភាពខែរងាមិនរុះរោយពីដួងចិត្តមនុស្សឡើយ
      ហើយអនុស្សាវរីយ៍ខែរងានៅតែក្រអូបឆួល​ពេញបេះដូងពួកយើងជានិរន្តរ៍។»

      ឆ្លើយតប
  • 17. Fidele  |  ខែ​កុម្ភៈ 20, 2011 ម៉ោង 7:58 ល្ងាច

    Just finished it! Cool… :mrgreen:

    ឆ្លើយតប
  • 18. មេឃា  |  ខែ​កុម្ភៈ 21, 2011 ម៉ោង 11:06 ព្រឹក

    បានអានរួចរាល់ហើយ…
    វិភាគកម្ម ប្រលោមលោក ខែរងា ៖ របៀបរៀបចំ (layout) បែបហ្នឹង មិនទាន់ថ្មីទាំងស្រុងទេ បើចង់ថ្មី សុទ្ធទាល់តែ សរសេរមួយចំហៀងម្នាក់… អាចដាក់បញ្រ្ចាស់គ្នាក៏បាន… មួយចំហៀងប្រុស មួយចំហៀងស្រី… ដូចសៀវភៅ មួយចំហៀងភាសាខ្មែរ មួយចំហៀង ភាសាអង់គ្លេសអីចឹង…
    បានអានដំបូង ដក់ជាប់បេះដូងមែនទែន… អាចប្រាប់បានថា អានភ្លេចបាយភ្លេចទឹក…
    បើតាមអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំទេ ….ទឹកដៃ អ្នកនិពន្ធ រាងធ្លាក់បន្តិច ពិសេសចាប់ផ្តើមពី តួស្រី រៀបរាប់ ដោយខ្លួនឯង (លាហើយភ្នំពេញ)… ប្រហែលជា មកពី បុរស ជាអ្នកសរសេរ ទើបមិនសូវយល់ចិត្តស្រីៗ ឬមិនបានដាក់ចិត្តថា ខ្លួនជាស្រីពិត… ហាសហា…

    ជា យោបល់ ៖ លើកក្រោយបើ មានបញ្ជូលមនោសញ្ចេតនាតួអង្គពីរ (ប្រុស~ស្រី) អីចឹង… ចាន់ផល​​ អាចសហការណ៍ សរសេរជាមួយនឹង នារី ណាម្នាក់ (រចនា ទឹកដៃក៏មិនអន់ដែរ ពិសេស មានអារម្មណ៍ កំសត់ និងអន្លង់អន្លោច ដូចគ្នា) សរសេរពីអារម្មណ៍ បុរស និងស្រី្ត ផ្សេងគ្នា តែផ្គួបក្នុងសៀវភៅតែមួយ… ធានា ថា ឡូយ ហើ​យ លក់ដាច់បំផុតប្រចាំឆ្នាំ ហ្នង…

    ឆ្លើយតប
    • 19. ចាន់ផល  |  ខែ​កុម្ភៈ 21, 2011 ម៉ោង 12:38 ល្ងាច

      យោបល់​ល្អ​ណាស់ អរគុណ​ណា!
      ប៉ុន្តែ​ការ​រៀប​ចំ​សៀវភៅ​មួយចំហៀងប្រុស មួយចំហៀងស្រី… ដូច​ជា​មិន​ថ្មី​ទេ ព្រោះ​ខ្ញុំ​​ធ្លាប់​ឃើញ​គេ​ធ្វើ​សៀវភៅ​បែប​ហ្នឹង​យូរ​ហើយ។

      ឆ្លើយតប
      • 20. មេឃា  |  ខែ​កុម្ភៈ 21, 2011 ម៉ោង 1:15 ល្ងាច

        ខ្ញុំអត់ដែលឃើញ បានជាមិនដឹង… តែវាជា គំនិតដែលបានមកពីការអាន ខែរងា… ចូលចិត្តវិភាគ… ហាសហា…

  • 21. Chanphal Sok: Love Still Exists In Silly Mobile Phone Generation « អនុស្សាវរីយ៍  |  ខែ​កុម្ភៈ 25, 2011 ម៉ោង 11:51 ព្រឹក

    […] Chanphal: That’s right. I always try my best to develop my writing skill with a lot of people. So far, I have joined Khmer Writer Association, Nou hach Literature Association. In fact I was a novelist before song writer. I like to write book so much and now I just publish a novel is called “Winter Love“. […]

    ឆ្លើយតប
  • 22. Interview with Cambodian young talent song writer Chanphal Sok  |  ខែ​មេសា 21, 2012 ម៉ោង 11:11 ល្ងាច

    […] Chanphal: That’s right. I always try my best to develop my writing skill with a lot of people. So far, I have joined Khmer Writer Association, Nou hach Literature Association. In fact I was a novelist before song writer. I like to write book so much and now I just publish a novel is called “Winter Love“. […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,622 hits
Visit Cute-Spot.com!

%d bloggers like this: