ខ្មែរអប្សរាសម្ភាសខ្ញុំ

ខែ​កុម្ភៈ 8, 2011 at 2:26 ល្ងាច មតិ ១

ទស្សនាវដ្ដីនេះចេញលក់កាលពីខែមករា ឆ្នាំ២០១១ លេខ​១១៩ ហើយ​បាន​ចុះ​អត្ថបទ​មួយ​ពី​ខ្ញុំ។ ជា​កិត្តិយស​មួយ​របស់​ខ្ញុំ​ដែល​មាន​ទស្សនាវដ្ដី​សម្ភាស ហើយ​នេះ​ក៏​ជា​ឯកសារ​ជីវិត​មួយ​ដែល​គួរ​ថែ​រក្សា​ទុក។ ប៉ុន្តែ​យ៉ាង​ណា ទស្សនា​វដ្ដី​នេះ​ក៏​បាន​សរសេរ​ព័ត៌មាន​ខុស​ខ្លះៗ ដូច​ជា​ថា​​ ខ្ញុំ​រៀន​ថ្នាក់​ទី​៩ នៅ​ខេត្ត​កំពង់​ចាម ដែល​ការ​ពិត​ខ្ញុំ​រៀន​ថ្នាក់​ទី​៩ នៅ​ខេត្ត​ក្រចេះ​។ ព្រោះ​ដំណើរ​ជីវិត​ខ្ញុំ​រាង​ស្មុគ​ស្មាញ ​ការ​សិក្សា​ក៏​ត្រូវ​ផ្ទេរ​ច្រើន​សាលា ហេតុ​នេះ​ពិត​ជា​រំខាន​ដល់​ការ​សរសេរ​អត្ថបទ​របស់​គេ​ណាស់។ មុន​បញ្ចប់​វិទ្យាល័យ ខ្ញុំ​រៀន​នៅ​​៧​សាលា​ខុស​គ្នា ក្នុងខេត្ត​ចំនួន​៣ កំពង់​ចាម ក្រចេះ និង រតនៈគីរី ដោយ​ឡែក ខេត្ត​ក្រចេះ គឺ​ធ្លាប់​រៀន​ថ្នាក់​ទី៤​ម្ដង និង​ម្ដង​ទៀត គឺ​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២។ មួយ​ទៀត គេ​ដាក់​ថា ខ្ញុំ​មាន​កំពស់​១៦៤ម៉ែត្រ តែ​កំពស់​ពិត​របស់​ខ្ញុំ​គឺ​១,៦៦ម៉ែត្រ។ ខ្ញុំ​​ក៏​មាន​អារម្មណ៍​ថា​អៀន ពេល​អាន​អ្វី​ដែល​គេសរសេរ​ ព្រោះ​គេ​រៀប​រាប់​ដូច​ក្នុង​ប្រលោមលោក​យ៉ាង​ម៉េច​ទេ 😉 សុំទោស​ណា៎! បើ​អ្នក​ទស្សនាវដ្ដី​បាន​អាន​នៅ​ទី​នេះ ប្រាកដ​ជា​អន់​ចិត្ត​ណាស់​ហើយ តែ​វា​ជា​ភាព​ទន់​ខ្សោយ​មួយ​នៅ​ក្នុង​ប្រព័ពន្ធ​ផ្សព្វ​ផ្សាយ ដែល​អត្ថបទ​នីមួយ​សរសេរ​​ខុស​ឬ​​ឆ្គង ខុស​វេយ្យាករណ៍ ខុស​អក្ខរាវិរុទ្ធ ប្រើ​ពាក្យ​តាម​គ្នា​ដដែលៗ ដូច​ជា​ពាក្យ «ផងដែរ» «តែម្ដង» ឬ​ក៏ «ជាមួយនឹង» ដែល​ពេល​ខ្លះ​មិន​ត្រូវ​ប្រើ​សោះ។ និយាយ​បែប​នេះ ថ្ងៃ​ក្រោយ​គ្មាន​អ្នកណា​មក​សម្ភាស​ទៀត​ទេ ខ្ញុំ 😉 ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​​​អ្នក​ធ្វើ​ការ​ទាំង​អស់​ចេះ​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន។

និយាយ​ទៅ ខ្ញុំ​ចង់​លើក​រឿង​មួយ​មក​ប្រាប់! ខាង​រោងពុម្ព​ដែល​ខ្ញុំ​បោះ​ពុម្ព​សៀវភៅ​នោះ សន្យា​នឹង​ខ្ញុំ​ថា ពួក​គេ​នឹង​អាច​បញ្ចប់​​ការងារ​ឱ្យ​ខ្ញុំ​​ក្នុង​ពេល​មួយ​សប្ដាហ៍។ ខ្ញុំ​ជឿ​ជាក់​ណាស់ ហើយ​បង់​លុយ​ឱ្យ​គេ​មុន​៩០% ប៉ុន្តែ… រហូត​មក​ដល់​ពេល​នេះ​គឺ​ជាង​មួយ​ខែ​ហើយ នៅ​មិន​ទាន់​រួច​ទៀត ហើយ​ព្រឹក​មិញ​នេះ​ថែម​ទាំង​ហៅ​ខ្ញុំ​ទៅ​ជួប​ប្រាប់​ថា ក្រប​សៀវភៅ​ដែល​ខ្ញុំ​តម្រូវ​ឱ្យ​គេ​បត់​នោះ គេ​ធ្វើ​មិន​បាន… គេ​សុំទោស… ខ្ញុំ​ថា​មិន​អី​ទេ ធ្វើ​ឱ្យ​អស់​លទ្ធភាព​ទៅ ហើយ​​ទូរស័ព្ទ​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​លុយ​ជូន​ឱ្យ​គ្រប់​តែ​ម្ដង។ ពេល​ខ្ញុំ​ដើរ​ចេញ​មក គេ​អាច​នឹង​សើច​ចំអក​ថា​ខ្ញុំ​ល្ងង់? ហេតុ​អ្វី​គេ​មិន​ចេះ​ខ្លាច​ចិត្ត​អ្នក​ដទៃ​ដូច​ជា​ខ្ញុំ? ហ៊ឺ… ខ្ញុំ​បារម្ភ​ណាស់ ថ្ងៃ​ក្រោយ​ឱ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ​ជាមួយ​អ្នកណា? ពេល​ខ្លះ​ពាក្យ​សុំទោស​ពិត​ជា​មិន​គួរ​និយាយ​មែន! ខ្ញុំ​មិន​ចេះ​ឈ្លោះ​គ្នា​ទេ តែ​បែរ​ជា​ត្រូវ​គេ​ធ្វើ​​បែប​នេះ​ដាក់!

Advertisements

Entry filed under: កម្សាន្ត, បទនិពន្ធ, សៀវភៅ, អារម្មណ៍.

ក្រៅពីអូនមិនយកប្រពន្ធ ចម្រៀងស្នេហ៍ Calltune ដ៏កម្សត់

1 មតិ Add your own

  • 1. ទឹម បឿន  |  ខែ​កុម្ភៈ 8, 2011 ម៉ោង 2:40 ល្ងាច

    ចូលរួម​រីករាយ! រឿង​សៀវភៅ​ប្រលោមលោក​នោះ ខ្ញុំ​ចាំ​អាន​យូរ​ណាស់​ហើយ រហូត​ចង់​ភ្លេច​ទៅ​វិញ ។ សង្ឃឹម​ថា​ពេល​រោងពុម្ព​ចេញ​សៀវភៅ​នេះ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​និពន្ធ​ខក​ចិត្ត​ទេ ។ ជូនពរ​ឲ្យ​ជោគជ័យ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: