;) សង្ស័យតែមានស្នេហា…

ខែមករា 29, 2011 at 11:27 ព្រឹក មតិ 4

😉

រំភើបៗ… ដូចម៉េចទេ… សង្ស័យតែមានស្នេហា! 😀

អត់ចេះមានស្នេហាផង អត់ដឹងថាធើម៉េចទេ!

😉

រាល់​ថ្ងៃ​នេះ​ខ្ញុំឯកោ… (ថាឈប់និយាយអ៊ីចឹងហើយ ហេហេ) …បើ​មិន​មាន​ប្លក​នេះ អផ្សុក​ស្លាប់​ហើយ! ហេតុ​នេះ​ខ្ញុំ​ស្រលាញ់​​គ្រប់​គ្នា​នៅ​ទី​នេះ​ណាស់ ព្រោះ​ពេល​ខ្លះ​ខ្ញុំ​​តូច​ចិត្ត​អស់​សង្ឃឹម​អី មក​សរសេរ​​នៅ​ទី​នេះ ​អ្នក​ទាំង​អស់​គ្នា​ក៏​​ជួយ​លើក​ទឹក​ចិត្ត បើ​មិន​បញ្ចេញ​មតិ ក៏​ចុច Like hehe​ ពិតជា​អរគុណ!

អ្នក​និពន្ធ​ដូច​ខ្ញុំ​មាន​អី​ទៅ ក្រៅ​ពី​សរសេរ ចេះ​តែ​សរសេរ មិន​ចេះ​ធ្វើ ហើយ​មិន​សូវ​មាន​​ពួក​ម៉ាក់​ក្នុង​សង្គម​សោះ តែ​ដល់​ស្គាល់​មិត្ត​ភក្តិ​តាម​អ៊ីនធើណេត គឺ​ល្អ​ណាស់ មិន​ដែល​ជួប​គ្នា តែ​អាច​ជជែក​​គ្នា​ ជួយ​រំលែក​ទុក្ខ​គ្នា​បាន… ថែម​ទាំង​ស្និទ្ធ​ស្នាល​គ្នា​ទៀត!

នេះជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ!

តែ​អត់​ទាន់​អស់​ទេ… នៅ​ទៀត! យប់​មិញ​យល់​សប្តិ​ច្រើន​ដល់​ហើយ តែ​គ្មាន​សប្តិ​ប្រាប់ លេខ​ឆ្នោត​សោះ។ មួយ​រយៈ​នេះ ចេះ​តែ​មាន​អារម្មណ៍​ចង់​ក្លាយ​ជា​អ្នក​មាន ព្រោះ​ធ្លាប់​តែ​ក្រ ចង់​ដឹង​ថា តើ​អ្នក​មាន​​គេ​មាន​អារម្មណ៍​យ៉ាង​ម៉េច? ចង់​ដឹង! ចង់​ដឹង! បើ​អារម្មណ៍​អ្នក​ក្រ អ្នក​កម្សត់ មិន​បាច់​ស្គាល់​ទៀត​ទេ ឆ្អែត​ហើយ អត់​សូវ​សប្បាយ​ទេ… តែ​ក៏​មាន​ប្រយោជន៍ ព្រោះ​ឱ្យ​ខ្ញុំ​មាន​គំនិត​តែង​និពន្ធ… និយាយ​​ទៅ យប់​មិញ​ដេក​លេងៗ អស់​សង្ឃឹម​លេងៗ ក៏​នឹក​ថា បើ​ខ្ញុំ​កម្សត់​កាន់​តែ​យូរ មាន​ន័យ​ថា​អាយុ​ខ្ញុំ​ក៏​​កាន់​តែ​វែង​ដែរ… ហេតុ​នេះ​គួរ​តែ​សប្បាយ​ចិត្ត​ជាមួយ​នឹង​ជីវិត​កម្សត់ ទើប​ឆ្លាត។ មាន​ឱកាស​កម្សត់​ហើយ គួរ​តែ​ពេញ​ចិត្ត មែន​ទេ? ជីវិត​មើល​មិន​ឃើញ​ផង ​យើង​អាច​រស់​នៅ​ដល់​ពេល​ណា​ក៏​មិន​ដឹង… ហេតុ​នេះ​សប្បាយ​ចិត្ត​ឱ្យ​បាន​ច្រើន​ណា៎!

 

Advertisements

Entry filed under: កម្សាន្ត.

អាចមកពីខ្ញុំជាអ្នកនិពន្ធ… ក្រៅពីអូនមិនយកប្រពន្ធ

4 មតិ Add your own

  • 1. ចាន់ផល  |  ខែមករា 29, 2011 ម៉ោង 11:53 ព្រឹក

    និយាយអ៊ីចឹង តាម​ផ្លូវ​មក​ធ្វើ​ការ​ព្រឹក​មិញ ឃើញ​ឡាន​គេ​ដឹក​ទា… ទា​ទាំង​អស់​សុទ្ធ​តែ​មាន​ទឹក​មុខ​ញញឹម ដូច​មិន​ខ្វល់​ថា មនុស្ស​កំពុង​តែ​យក​ពួក​គេ​ទៅ​ធ្វើ​ម្ហូប​សោះ! សរសើរ​ទឹក​មុខ​ទា​មែន ញញឹម​រហូត…

    ឆ្លើយតប
    • 2. មហោសថ  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 11:38 ព្រឹក

      ចេះមើលដឹងទាចេះសើចទៀត @.@ enjoy what we have…. 🙂 is the best way for our happiness

      ឆ្លើយតប
  • 3. cambomaths  |  ខែមករា 29, 2011 ម៉ោង 4:42 ល្ងាច

    ជាអ្នក​និពន្ធចឹង មិនថា ដេក ដើរ ឈរ អង្គុយ ឬចូលបន្ទប់ទឹក ស្រួលមិនស្រួល នឹក​ឃើញ​និពន្ធរឿងមួយបាន​បាត់… ហេ ហេ…

    ឆ្លើយតប
  • 4. កូន អ្នកស្រែ  |  ខែមករា 29, 2011 ម៉ោង 9:40 ល្ងាច

    អូយខ្ជឹលអានណាស់លោកពូអើយបើវែងម្លឹងៗ 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: