អាចមកពីខ្ញុំជាអ្នកនិពន្ធ…

ខែមករា 27, 2011 at 7:42 ល្ងាច មតិ 4

ហេតុអ្វីក៏មានមនុស្សមិនជឿអ្វី​ដែល​ខ្ញុំ​និយាយ… បើ​ខ្ញុំ​មិន​ដែល​កុហក​គេ​ផង… អាច​មក​ពី​ខ្ញុំ​លេង​សើច​ពេក… អាច​មក​ពី​ខ្ញុំ​ជា​អ្នក​និពន្ធ… បើ​គេ​អាច​មើល​ចិត្ត​ខ្ញុំ​ឃើញ បាន​គេ​ដឹង​ថា ខ្ញុំ​មាន​អារម្មណ៍​សាមញ្ញ​បំផុត… មែន! ជីវិត​ខ្ញុំ​បរាជ័យ​ច្រើន តែ​វា​មិន​បាន​កែ​ចរិត​ខ្ញុំ​ឱ្យ​ស្អប់​មនុស្ស​ទេ… ខ្ញុំ​យក​អារម្មណ៍​ដែល​ធ្លាប់​ឆ្លង​កាត់​មក​សរសេរ​ជា​បទ​និពន្ធ… ព្រោះ​ខ្ញុំ​មិន​ពូកែ​និយាយ​ឱ្យ​គេ​ស្ដាប់… ព្រោះ​ខ្ញុំ​ចង់​បំពេញ​ក្ដី​ស្រមៃ​ខ្លះៗ ដែល​ជីវិត​ពិត​ខ្ញុំ​គ្មាន… បើ​សិន​ជា​អ្នក​គិត​ថា ខ្ញុំ​មាន​គំនិត​អាក្រក់​អ្វី​មួយ​លើ​អ្នក សូម​គិត​ម្ដង​ទៀត ថា​ខ្ញុំ​មាន​គំនិត​នោះ​ដើម្បី​អី? ក្ដី​ប្រាថ្នា​ខ្ញុំ​គឺ​សាមញ្ញ​ទេ គឺ​គ្រាន់​តែ​ចង់​រស់​នៅ​រីករាយ មាន​គេ​រាប់​អាន ហើយ​ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា ហេតុអ្វី​ក៏​ត្រូវ​ឈ្លោះ​គ្នា​ឡើយ… អាច​នឹង​មាន​អ្នក​ខ្លះ​គិត​ថា វា​ដូច​ជា​ប្រលោមលោក តែ​វា​ជា​អារម្មណ៍​ពិត… ខ្ញុំ​មិន​ឆ្លាត… មិន​ពូកែ… មិន​អស្ចារ្យ​អី​ទាំង​អស់… តែ​ខ្ញុំ​ចេះ​សរសេរ​រឿង សរសេរ​ចម្រៀង ព្រោះ​តែ​ខ្ញុំ​មាន​អារម្មណ៍​មួយ​ដែល​បរិសុទ្ធ… បើ​អ្នក​ស្អប់​ខ្ញុំ ខ្ញុំ​សូម​ឱ្យ​អ្នក​គិត​ឡើង​វិញ ថា​ព្រោះ​ហេតុ​អី? រួច​សូម​ប្រាប់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​អ្នក… តើ​អ្នក​ជឿ​ទេ ថា​ក្នុង​លោក​នេះ​ពិត​ជា​មាន​មនុស្ស​ល្អ? ខ្ញុំ​ជឿ… ព្រោះ​មួយ​ជាតិ​នេះ​ខ្ញុំ​មិន​ដែល​គិត​អាក្រក់​ដាក់​អ្នកណា​ឡើយ… ខ្ញុំ​តាំង​ចិត្ត​រួច​ហើយ ថា​នឹង​កើត ហើយ​ស្លាប់​ទៅ​វិញ ក្នុង​អំពើ​ល្អ… ហើយ​ខ្ញុំ​ប្រយ័ត្ន​ប្រយែង​បំផុត ខ្លាច​ខ្លួន​ឯង​ធ្វើ​ខុស​ដាក់​គេ… វា​ប្រហែល​ជា​ចៀស​មិន​ផុត ព្រោះ​ខ្ញុំ​អាច​ធ្វើ​ខុស​ដោយ​មិន​ដឹង​ខ្លួន ប៉ុន្តែ​ខ្ញុំ​ពិតជា​គ្មាន​ចេតនា​នោះ​ទេ…

ហ៎ះ.. នៅសុខៗក៏ស្រាប់តែ​សរសេរ​ចេញ​មក… ខ្ញុំ​ចង់​ឱ្យ​គេ​ឯង​អាន​ណាស់ តែ​ខ្ញុំ​ខ្លាច​រំខាន​គេ ប៉ុន្តែ​បើ​អ្នក​បាន​អាន សូម​អរគុណ​ណា៎!

 

Advertisements

Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍.

Sabay New Online «ខែរងា» ;) សង្ស័យតែមានស្នេហា…

4 មតិ Add your own

  • 1. ចាន់ផល  |  ខែមករា 28, 2011 ម៉ោង 10:21 ព្រឹក

    អរគុណបងប្អូនទាំងអស់ដែលបានអាន… តាមពិតទៅ ខ្ញុំបានគិត និងបានសម្រេចចិត្តរួចហើយ គ្រាន់តែពេលខ្លះអារម្មណ៍មិនអស់ចិត្តក៏ផុសឡើង ហើយខ្ញុំគិតថាគួរតែកត់វាទុក ដើម្បីចងចាំខ្លួនឯង និងដើម្បីឱ្យគ្រប់គ្នាដឹងថា ខ្ញុំកំពុងតែគិតអី… ខ្ញុំតែងតែថ្នមអារម្មណ៍គេជានិច្ច សូម្បីតែអន់ចិត្តនឹងគេ ក៏មិនហ៊ាននិយាយចេញផង ទើបខ្ញុំស្រងាកចិត្តពេលគេនិយាយមកខ្ញុំ ដូចខ្ញុំជាមនុស្សមិនចេះគិត… ខ្ញុំជាអ្នកនិពន្ធតែក្នុងស្នាដៃនិពន្ធប៉ុណ្ណោះ តែជីវិតខ្ញុំមិនមែនខ្ញុំនិពន្ធខ្លួនឯងទេ។

    ឆ្លើយតប
  • 2. pisitnseiha  |  ខែមករា 28, 2011 ម៉ោង 10:31 ព្រឹក

    ហី​អ្នក​ណា​ស្ដី​អោយ​អី​ បងផល​អើយ!! បាន​ជា​បញ្ចេញ​អារម្មណ៍​នៅ​ហ្នឹង​វិញ!!!

    ឆ្លើយតប
  • 3. បញ្ញា  |  ខែមករា 28, 2011 ម៉ោង 12:43 ល្ងាច

    អារម្មណ៍ពិតនៃមនុស្សគឺជាដែនអនុស្សាវរីយ៍មួយ នៅពេលដែលយើងលើកវាយកមកនិយាយ។ អ្នកណាថាមេឃធំ? ហើយអ្នកណាថាចក្រវាឡធំ? តាមពិត មកអ្នកទាំងនោះស្រម៉ៃក្នុងខួរក្បាលគេតែប៉ុណ្ណោះ។ តាមពិត ធំប៉ុណ្ណាក៏ដោយ ក៏មានត្រឹមតែដែនក្រឡង់នៃភ្នែកដែលយើងអាចមើល ឃើញក្នុងក្ដីពិតតែប៉ុណ្ណោះ សល់ប៉ុន្មានគឺស្រមើលស្រម៉ៃ ឯជីវិតមនុស្សក៏ដូចគ្នា ពីក្មេងដល់ចាស់ យូរណាស់ តែពេលដល់ខ្លួនចាស់ទើបដឹងថាឆាប់ បើគិតឲ្យវែង ម៉េចមិនព្រមរក្សាក្ដីស្រឡាញ់ជាមួយគ្នានឹងគ្នាហ្ន៎? នេះហើយគឺជីវិត។
    អរគុណបងផល!

    ឆ្លើយតប
  • 4. Comet  |  ខែមករា 28, 2011 ម៉ោង 3:50 ល្ងាច

    មែន​ហើយ​! ពេល​ខ្លះ​ពិត​ជា​លំបាក​​ពេក​ហើយ ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ជឿ​យើង​… ដូច​ខ្ញុំ​ចឹង ព្យាយាម​ធ្វើ​ជា​មនុស្ស​ត្រង់ និយាយ​ត្រង់​… តែ​គេ​បែរ​ជា​មិន​ជឿ​​នូវ​អ្វី​ដែល​ខ្ញុំ​ប្រាប់​គេ​… ខ្ញុំ​ប្រាប់​គេ​ថា​ ខ្ញុំ​ខ្ជិល​ណាស់… ហេតុ​អ្វី​ក៏​មិន​ជឿ​? នេះ​ប្រហែល​ជា​គេ​ឃើញ​ខ្ញុំ​​ចូល​ចិត្ត​ធ្វើ​អី​លឿន​ៗ​ហើយ​មើល​ទៅ​… ឃើញ​ធ្វើ​រហូត​… តែ​ប្រាប់​ឲ្យ​ត្រង់​ចុះ​ មក​ពី​ខ្ញុំ​ខ្ជិល ទើប​ខ្ញុំ​រវល់​…​

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: