ស្រលាញ់ខ្ញុំម្ដងទៀតបានទេ?

ខែមករា 20, 2011 at 4:05 ល្ងាច មតិ 7

ខ្ញុំ​ស្រលាញ់​មេឃ… ស្គាល់​គ្នា​ដំបូង​ក៏​យើង​និយាយ​គ្នា​ពី​មេឃ… ដល់​ពេល​បែក​គ្នា ខ្ញុំ​​ក៏​តែង​តែ​មើល​ទៅ​​មេឃ ហើយ​ថត​មេឃ​ទុក​មើល​ជាមួយ​គេ… យប់ខ្លះ​ខ្ញុំ​ឃើញ​ផ្កាយ​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​ថត​បាន​ត្រឹម​តែ​ភាព​ងងឹត​ប៉ុណ្ណោះ… ​ខ្ញុំ​ក៏​ធ្លាប់​ប្រាប់​ខ្លួន​ឯង​ឱ្យ​រឹង​មាំ រៀន​រស់​ជាមួយ​ភាព​ឈឺ​ចាប់ រស់​ដោយ​គ្មាន​គេ… ប៉ុន្តែ​អត់​ហ៊ាន​ប្រាប់​ខ្លួន​ឯង​ឱ្យ​ភ្លេច​គេ​ទេ… នៅ​តែ​នឹក​ នៅ​តែ​ហូរ​ទឹក​ភ្នែក… សម្ដី​ដែល​គេ​ប្រាប់​ថា​ស្រលាញ់​ខ្ញុំ គឺ​ពីរោះ​ខ្លាំង​ណាស់ ប៉ុន្តែ​​វា​គ្រាន់​​តែ​ជា​​សម្តី​…

គិត​ថា​​នោះ​មិន​មែន​ជា​ស្នេហា​ពិត​របស់​ខ្ញុំ​ទេ តែ​នៅ​តែ​ភ្លេច​គេ​មិន​បាន ហើយ​បើ​សើរើ​អារម្មណ៍​ខ្លួន​ឯង​ឡើង​វិញ គឺ​​ខ្ញុំ​ធ្លាប់​ឆ្កួត​ដោយសារ​តែ​គេ… ខ្ញុំ​​បាន​សួរ​ទ្វីបលោក​ថា «ស្គាល់​ក្ដីស្រលាញ់ទេ?» ក្ដីស្រលាញ់​គឺ​ជា​គ្រប់​យ៉ាង​នៃ​ជីវិត​ខ្ញុំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រស់​បន្ត​ទៀត​បាន… ហើយ​ខ្ញុំ​ធ្លាប់​គិត​ថា នឹង​ប្រើ​​ជីវិត​ខ្លួន​ឯង​ជាមួយ​​ការ​ចង​ចាំ​ពី​​ក្ដី​ស្រលាញ់​ក្នុង​អតីតកាល…

 

ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​ស្ទើរ​តែ​ភ្លេច​អារម្មណ៍​ឈឺ​ចាប់​នោះ​ទៅ​ហើយ ទាល់​តែ​ស្ដាប់​ចម្រៀង​នេះ ទើប​នឹក​ឃើញ… មិន​យល់​ដែរ ថា​ហេតុអ្វី​ខ្ញុំ​​អាច​​ធ្វើ​​ចិត្ត​ឱ្យ​រីក​រាយ​​វិញ​បាន? ទោះ​មិន​អាច​ភ្លេច​គេ តែ​ក៏​មិន​ឈឺ​ចាប់​ដូច​មុន… ប៉ុន្តែ​សារភាព​ថា  ព្រោះ​ធ្លាប់​តាំង​ចិត្ត​ថា​ស្មោះ​នឹង​មនុស្ស​ដែល​មិន​ស្រលាញ់​​ខ្លួន ​ ខ្ញុំ​ក្លាយ​ជា​​​​ខ្លាច​ស្នេហា​… ​​បេះដូង​ធ្លាប់​មាន​របួស​បែប​នេះ​ក៏​ដូច​ជា​អស់​ជំនឿ​ចិត្ត​ យល់​ថា​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​យល់​សប្តិ គ្មាន​អី​គួរ​ឱ្យ​ខ្ញុំ​ដាក់​ចិត្ត​ ឬ​ក៏​ធ្វើ​បាប​ខ្លួន​ឯង​ជាមួយ​ទៀត​សោះ…

 

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

ការបោះពុម្ពសៀវភៅខែរងា មិត្តភក្តិ facebook អើយ! សង្សារខ្ញុំទាត់ចោល

7 មតិ Add your own

  • 1. Long  |  ខែមករា 20, 2011 ម៉ោង 6:02 ល្ងាច

    ពេលវេលាជាឱសថទិព្វ!

    ឆ្លើយតប
    • 2. Fidele  |  ខែមករា 20, 2011 ម៉ោង 9:28 ល្ងាច

      really…?

      ឆ្លើយតប
      • 3. Long  |  ខែមករា 21, 2011 ម៉ោង 6:14 ល្ងាច

        ពិតណាស! ផេនដាជាឧទាហរណ៍ស្រាប់!

  • 4. darika  |  ខែមករា 20, 2011 ម៉ោង 8:23 ល្ងាច

    បងធ្លាប់ប្រាប់អូនថាបងជាមនុស្សឯកាចង់រស់នៅក្បែរអូនលុះមរណាប៉ុន្តែពេលនេះ……

    ឆ្លើយតប
  • 5. monyrinataro  |  ខែមករា 21, 2011 ម៉ោង 9:10 ព្រឹក

    គេដណ្តើមបាត់ហើយ គេគ្មានស្រលាញ់ខ្ញុំទេ

    ឆ្លើយតប
  • 6. មួយលីម  |  ខែមករា 22, 2011 ម៉ោង 4:30 ព្រឹក

    មានតែពេលវេលាប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាទាំងនេះបាន។

    ឆ្លើយតប
  • 7. វឌ្ឍនា  |  ខែមករា 22, 2011 ម៉ោង 5:11 ព្រឹក

    អាហ្នឹងគេហៅថា «ស្រលាញ់ឡើងឆ្អែត»….
    នៅពេលដែលឆ្អែតនិងស្រលាញ់គេហើយ ក៏លែងសូវឈឺចាប់ដូចមុន នៅតែស្រលាញ់ នៅតែនឹក តែមិនឆ្កួតដោយសារគេទៀត។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: