ខ្ញុំ និង ព្រាប សុវត្ថិ

ខែមករា 6, 2011 at 3:59 ល្ងាច មតិ 18

 

ខ្ញុំ​ចេះ​តែ​ជួប​រឿងដែលស្មានមិនដល់…


គេ​សួរ​ខ្ញុំ​ថា ម៉េច​ក៏​ខ្ញុំ​ចេះ​សរសេរ​ចម្រៀង… ខ្ញុំ​គិត​ថា ព្រោះ​​មក​ពី​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ចម្រៀង គឺ​ស្ដាប់​ទាល់​តែ​ចេះ​សរសេរ តែ​​​ខ្ញុំ​ពិត​ជា​មិន​ដែល​គិត​ថា ខ្លួន​ឯង​អាចក្លាយ​ជា​អ្នក​និពន្ធ​ម្នាក់​ដូច​ជា​ពេល​នេះ​ឡើយ។ គ្រប់​យ៉ាង​នៃ​ការ​ចាប់​ផ្ដើម​ប្រៀប​ដូច​ជា​ការ​យល់​សប្តិ… ​ខ្ញុំ​តែង​គិត​ថា ជិត​ភ្ញាក់​ហើយៗ រហូត​ដល់​​ថ្ងៃ​មួយ​ដែល​ខ្ញុំ​ជឿ​ថា នេះ​ជា​ជីវិត​ពិត​របស់​ខ្ញុំ។

ខ្ញុំ​បាន​​ថត​រូប​​ជាមួយ​ លោក ព្រាប សុវត្ថិ 😉 គាត់​ជា​កំពូល​តារា​ចម្រៀង​ដ៏​ល្បី​ល្បាញ​នៅ​ស្រុក​ខ្មែរ ហើយ​​​ពេល​នេះ​ខ្ញុំ​ហៅ​គាត់​ថា ​បង​សុវត្ថិ ។ មិន​គួរ​ឱ្យ​ជឿ​សោះ ព្រោះ​កាល​ពី​មុន​ ខ្ញុំ​​មិន​ដែល​ទាំង​គិត​ថា ខ្ញុំ​អាច​ជួប​និយាយ​ជាមួយ​គាត់​ផង។ ព្រាប សុវត្ថិ គឺ​ជា​អ្នក​ចម្រៀង​ ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​ តាំង​ពី​នៅ​រៀន​ថ្នាក់​ទី​៧ ដែល​កាល​ណោះ​ខ្ញុំ​ចេះ​ច្រៀង​បទ​គាត់​ស្ទើរ​តែ​គ្រប់​បទ។ ផលិតកម្ម​រស្មី​ហង្សមាស ក៏​ជា​ផលិតកម្ម​ដែល​ខ្ញុំ​យល់​ថា​អស្ចារ្យ​បំផុត ទោះ​ស្រមៃ​ចង់​ធ្វើ​ការ​នៅ​ទី​នោះ ក៏​ខ្មាស​ខ្លួន​ឯង​ដែរ។ ប៉ុន្តែ​ខ្សែ​ជីវិត​មនុស្ស​ពិត​ជា​​មើល​មិន​ឃើញ​… ក្មេង​ម្នាក់ ក៏​ជា​សិស្ស​ម្នាក់ ឈ្មោះ សុខ ចាន់ផល បាន​​ក្លាយ​ជា​អ្នក​និពន្ធ​ហើយ។ វា​អាច​មិន​អស្ចារ្យ​ សម្រាប់​អ្នក​ដទៃ តែ​សម្រាប់​ខ្ញុំ​គឺ​អស្ចារ្យ​បំផុត។

 

Advertisements

Entry filed under: កម្សាន្ត, ចម្រៀង, អារម្មណ៍.

ផ្ដើមលេង WordPress ផ្ដើមមានស្នេហា បបរស ពងទាប្រៃ

18 មតិ Add your own

  • 1. Samady KS  |  ខែមករា 6, 2011 ម៉ោង 4:05 ល្ងាច

    ទាំង​ទឹក​មុខ​ទាំង​សម្រស់ គឺ​បង​ផល​ឯង​ស៊ី​ដាច់ បង​ព្រាប​សុវត្ថិ​ហ្មង,,, (SHINee) ha ha

    ឆ្លើយតប
  • 2. Long  |  ខែមករា 6, 2011 ម៉ោង 4:36 ល្ងាច

    ឱ! សង្ហារដូចគ្នា! ហិហិហិ

    ឆ្លើយតប
  • 3. ហួត លី  |  ខែមករា 6, 2011 ម៉ោង 5:53 ល្ងាច

    កៀកគិតណាស់នែ!^^

    ឆ្លើយតប
  • 4. pisitnseiha  |  ខែមករា 6, 2011 ម៉ោង 6:15 ល្ងាច

    ឡូយណាស់

    ឆ្លើយតប
  • 5. ទឹម បឿន  |  ខែមករា 6, 2011 ម៉ោង 7:16 ល្ងាច

    អ្នក​និពន្ធ​ដ៏​ល្បី!

    ឆ្លើយតប
  • 6. ភារម្យ  |  ខែមករា 6, 2011 ម៉ោង 7:40 ល្ងាច

    ពូវត្តិចាញ់ពូផលត្រង់ពូផលអត់ទាន់មានប៉ាពន្ធ!! 😆 យិយពីទំរង់មុខ ម្យ៉ាងម្នាក់ហេ!!!!!

    ឆ្លើយតប
  • 7. កុកស  |  ខែមករា 6, 2011 ម៉ោង 8:45 ល្ងាច

    អ្នកត្រូវប្រឹងប្រែងបន្ថែមទៀត។ ខ្ញុំឃើញស្នាដៃរបស់លោក ជុំ ប៊ុនធឿន
    ធ្វើអោយលោកព្រាប សុវតិ្ថល្បី។ ប៉ុន្តែគួរអោយស្តាយគាត់ស្លាប់បាត់។

    ឆ្លើយតប
  • 8. madarika  |  ខែមករា 6, 2011 ម៉ោង 9:05 ល្ងាច

    អំភើបណាស់បងផលដែលបានថតជាមួយសូបផើស្តារដែលខ្លួនពេញចិត្ត

    ឆ្លើយតប
  • 9. latephonenews  |  ខែមករា 7, 2011 ម៉ោង 7:14 ព្រឹក

    haha ឡូយផស់គេ តែសំរាប់ខ្ញុំតាំងពីបាក់ចំរៀងព្រាបសុវត្តិនឹង (បៀមព្រះមកស្បថក៍មិនជឿរ) ជាមួយពួកថៃ ខ្ញុំស្អប់បទល្បងនឹងច្រៀងរហូត
    ខំប្រកែកគេថាបទខ្មែរ ពិតជាអត់ដឹងអីអាលីង គេផាខ្ញុំចង់លេចអេចម៍ ហាហា

    ឆ្លើយតប
  • 10. ឧត្តម  |  ខែមករា 7, 2011 ម៉ោង 8:08 ព្រឹក

    អ្នកនិពន្ធភ្នែកចិន 😆

    ឆ្លើយតប
  • 12. Help Get Money  |  ខែមករា 7, 2011 ម៉ោង 5:17 ល្ងាច

    ឡូយហ្មង

    ឆ្លើយតប
  • 13. ខេធី៤២  |  ខែមករា 7, 2011 ម៉ោង 10:37 ល្ងាច

    បងវ៉ាត់ និងបងផល គ្មានដូចគ្នាម៉ាតិច

    ឆ្លើយតប
  • 14. សម្ផស្ស  |  ខែមករា 8, 2011 ម៉ោង 9:10 ព្រឹក

    ចំជាអស់​ចា​មែន​ បាន​ថត​រួប​ជាមួយ​កំពូល​តារា
    រូប​ថត​បងផល​ម្យ៉ាងម្នាក​ជាមួយ​លោក​ព្រាប​ សុវត្តិ​ដែរ​តើ

    ឆ្លើយតប
  • 15. -:-បាត់ដំបង-:-  |  ខែមករា 8, 2011 ម៉ោង 11:57 ព្រឹក

    ចូលចិត្តត្រង់ វា​អាច​មិន​អស្ចារ្យ​ សម្រាប់​អ្នក​ដទៃ តែ​សម្រាប់​ខ្ញុំ​គឺ​អស្ចារ្យ​បំផុត។ ពាក្យនេះខ្ញុំក៏ធ្លាប់និយាយដែរ។ និយាយមិនចេញ គឺ ខ្ញុំចូលចិត្ត

    ឆ្លើយតប
  • 16. thearet  |  ខែមករា 15, 2011 ម៉ោង 4:11 ព្រឹក

    ខ្ញុំសូមសរសើរចំពោះលោកចាន់ផលដែលក្លាយជាអ្នកតែងបទចំរៀងដ៏ល្បី។ ខ្ញុំមានរឿងរាវផ្ទាល់ខ្លួនជាច្រើនទាក់ទងនឹងជីវិត ខ្ញុំអាចតាក់តែងជាបទចំរៀងបាន តែគ្មានមធ្យោបាយឱ្យក្លាយជាការពិតទេ។ តើលោកអាចជួយយកអត្ថបទខ្ញុំទៅផលិតជាចំរៀងផងបានទេ? អរគុណ

    ឆ្លើយតប
    • 17. ចាន់ផល  |  ខែមករា 15, 2011 ម៉ោង 12:07 ល្ងាច

      លោកអាចផ្ញើមកផលិតកម្មផ្ទាល់ ឬក៏​ផ្ញើ​មកឈ្មោះ​ខ្ញុំ​ក៏​បាន ព្រោះ​ជា​រឿយៗ​គឺ​យើង​តែង​តែ​​ទទួល​​ការ​ផ្ញើ​មក​បែប​នេះ!

      ឆ្លើយតប
  • 18. សេង  |  ខែមករា 24, 2011 ម៉ោង 4:02 ល្ងាច

    ខ្ញុំសុំសរសើរដោយស្មោះចំពោះស្នាដៃរបស់បងប្រុស និង​សូមសំណូមពរ ព្យាយាមប្រឹងប្រែងទៅមុខទៀត ពីព្រោះខ្ញុំមានអារម្មណ៍ខ្មាស់គេណាស់នៅពេលដែលលឺបទចំរៀងជាភាសាខ្មែរ ប៉ុន្តែបកប្រែពីគេទាំងដុល។ បទចំរៀងក៍ជាកត្តាចំបងមួយដើម្បីបង្ហាញពីអរិយធម័ជាតិ បើបទចំរៀងចេះតែចំលងពីគេនោះ ទៅមុខទៀតវានឹងបាត់បង់ជាមិនខាន ដោយសារតែប្រយោជន៍បុគ្គល។ មិនតែប៉ុណ្ណោះខ្ញុំឆ្ងល់ថាហេតុអ្វីបានជារស្មីហង្សមាសយកបទពីដើមមកបំលែងអោយបាត់សំនៀងដើមរបស់បុព្វបុរសយើង​? នេះគ្រាន់តែជាចំនុចដែលត្រូវគិតឡើងវិញ ហើយគិតថាបងនឹងមិនអាក់អន់ចិត្តចំពោះយោបល់ដើម្បីកែលំអររបស់ខ្ញុំទេ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: