ក្ដីស្រលាញ់

ខែធ្នូ 31, 2010 at 11:52 ល្ងាច មតិ ១

ស្អីគេ…ក្ដីស្រលាញ់ហ្នឹង…? ឆ្ងល់​យូរ​ហើយ តែ​បែរ​ជា​ទើប​តែ​សរសេរ​ប្រកាស​ថ្ងៃ​នេះ… ចាត់​ទុក​ថា​ជា​កំណត់​ហេតុ​ឆ្លង​ឆ្នាំ​២០១០ ចូល​ឆ្នាំ​២០១១ តែ​ម្ដង​ទៅ!

មែន​ហើយ ក៏​ព្រោះ​ល្ងាច​មិញ​មើល​រឿង​ភាគ​ទូរទស្សន៍ បាន​ឃើញ​ក្ដី​ស្រលាញ់​ដ៏​ពិសេស… វា​អាច​គ្រាន់​តែ​ជា​ក្ដី​ស្រលាញ់​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ជួប គឺ​ពិសេស​ខ្លាំង​ណាស់។ មើល​គេ​បារម្ភ​ពី​គ្នា មើល​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា… ធ្វើ​ឱ្យ​ខ្ញុំ… អត់​ដឹង​ទេ… ឆ្ងល់​ថា​​ហេតុអ្វី​គេ​ស្រលាញ់​គ្នា​ម៉្លេះ? ក្ដី​ស្រលាញ់​ពិត​ជា​ពិសេស​ខ្លាំង​ណាស់ គឺ​ផុស​ចេញ​ពី​ចិត្ត​ ​រក​ពាក្យ​អ្វី​ពណ៌នា​មិន​​បាន… ឪពុក​ម្ដាយ​ស្រលាញ់​កូន បង​ប្អូន​ មិត្ត​ភក្តិ​ សង្សារ… ហ៊ឺ… អស្ចារ្យ​! ពួក​គេ​ស្រលាញ់​គ្នា​ដោយ​ឥត​លក្ខខណ្ឌ ការពារ លះ​បង់ លើក​លែង​… ​ស្រលាញ់​គឺ​សុទ្ធ​តែ​ល្អ… ហើយ​គេ​ក៏​ក្លាយ​ជា​មនុស្ស​អាត្មានិយម ដើម្បី​មនុស្ស​ដែល​គេ​ស្រលាញ់… ហេតុអី​ហ្ន? អារម្មណ៍​នោះ​យ៉ាង​ម៉េច​ទៅ? ខ្ញុំ​ចេះ​​តែ​លួច​មើល​ស្នាម​ញញឹម​ដែល​ពួក​គេ​សម្លឹង​គ្នា… ពិត​ជា​គួរ​ឱ្យ​​ស្ងើច​សរសើរ​ខ្លាំង​ណាស់! …ប៉ុន្តែ​ជួន​កាល​អ្នក​ដែល​មិន​ទទួល​បាន​ក្ដី​ស្រលាញ់ បែរ​ជា​ច្រណែន​គេ ហើយ​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​គេ​មិន​ស្រលាញ់​ខ្លួន​ដែរ? …ឆ្លើយ​មិន​ចេញ​ទេ ព្រោះ​ក្ដី​ស្រលាញ់​អត់​ហេតុ​ផល ហេហេ

ប្រាប់​តាម​ត្រង់…ចុះ… ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​​ក្ដី​ស្រលាញ់​​​រំភើប​អី​ទេ… អ៊ីចឹង​​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​បួង​សួង​ឱ្យ​ទទួល​បាន​នឹង​គេ​​ដែរ… មិន​ចង់​ស្វែង​យល់​ទេ តែ​ចង់​ទទួល​បាន​ជា​រៀង​រហូត… ជឿ​ថា​ចាប់​ពី​ឆ្នាំ​២០១១​នេះ​ទៅ ជីវិត​​​ខ្ញុំ​នឹង​កាន់​តែ​ប្រសើរ… ហើយ​ក៏​​សូម​ជូន​ពរ​មិត្ត​ភក្តិ​បង​ប្អូន​ឱ្យ​ជោគ​ជ័យ​​ទាំង​អស់​គ្នា! …ចង់​សុំទោស​ផង​ដែរ បើ​សិន​កន្លង​មក​ខ្ញុំ​មាន​ធ្វើ​អ្វី​​ខុស​ឆ្គង​លើស​លួស… កុំ​ប្រកាន់​នឹង​ខ្ញុំ​ណា៎ ហើយ​ជឿ​ខ្ញុំ​ចុះ គឺ​ខ្ញុំ​​មិន​ដែល​មាន​បំណង​អាក្រក់​ដាក់​អ្នក​ណា​ឡើយ… ខ្ញុំ​ចូល​ចិត្ត​គ្រប់ៗ​គ្នា!

ស្អែក​ខ្ញុំ​ទៅ​​លេង​កំពង់សោម​ជាមួយ​មិត្ត​ភក្តិ… ខ្ញុំ​មិន​សូវ​បាន​ទៅ​ណា​ទេ ទើប​មើល​ទៅ​ខ្ញុំ​ហាក់​ដូច​ជា​រៀប​ចំ​ណាស់ 😉 នេះ​គឺ​ឥវ៉ាន់​របស់​ខ្ញុំ សម្រាប់​ថ្ងៃ​ស្អែក៖

ធ្វើ​ដូច​សម្បើម​ណាស់​អ៊ីចឹង គ្រាន់​តែ​ទៅ​លេង​កំពង់សោម​សោះ ហាហា!

Advertisements

Entry filed under: កម្សាន្ត, អារម្មណ៍.

ជួបដើម្បីបែក មកវិញហើយ!

1 មតិ Add your own

  • 1. សុផាត  |  ខែមករា 2, 2011 ម៉ោង 3:59 ល្ងាច

    ញ៉ុមអត់ជឿថាបងមិនធ្លាប់មានក្តីស្រលាញ់ទេ។ ទាល់តែមានបទពិសោធន៍ខ្លះហើយទើបអាចសរសេរបទចំរៀងបានល្អ 😀 ។​ អេ..មើឥវ៉ានដូចជាខ្វះអាអីនោះហើយ 😛 ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: