ជួបដើម្បីបែក

ខែធ្នូ 30, 2010 at 11:48 ព្រឹក មតិ 5

ក្រែងធ្លាប់និយាយហើយតើ ថានឹងតស៊ូជាមួយគ្នា… ម៉េចក៏អូនភ្លេច? ក្រែងដឹងហើយ… ថាមនុស្សដែលត្រូវគេចាកចោលឈឺចាប់ប៉ុណ្ណា… ម៉េចក៏ដាច់ចិត្តទៅចោលបង?

 

 

វេលាស្នេហ៍ស្រាប់តែរលាយ   អូនលែងនិយាយរកបង   សល់ពាក្យពេចន៍មិនទាន់សាសង   កប់ទុកក្នុងបេះដូងឯកា   វេលានេះធម្មជាតិស្ងប់ស្ងាត់   ពពករសាត់ផ្ដាច់អនុស្សា   មាននិស្ស័យតែគ្មានវាសនា   ជួបដើម្បីបែក។

វេលាអើយសុំត្រឡប់ក្រោយ   ទុកឱកាសឱ្យត្រៀមខ្លួនបែក        សល់កិច្ចការច្រើនអនេកធ្វើរួមគ្នា    វេលាមុនអូនធ្លាប់វាចា   ថារៀបការនឹងគ្នា   យើងសន្យាមិនបោះបង់គ្នា   ឱ្យនៅឯកា។

ត្រឡប់វិញមកស្នេហ៍អើយ   ថ្ពក់ដៃគ្នាហើយម្ដេចភ្លេចសន្យា?   យើងតស៊ូដើម្បីស្នេហាយូរហើយណាមាសមេ   សន្យាគ្នាហើយម្ដេចធ្វើមិនបាន?   ពាក្យធ្លាប់អះអាងតើអូនចាំទេ?   តើរស់ធ្វើអ្វីគ្មានអូនរស់ក្បែរ?   វិលវិញមកអូន!

 

បទ «ជួបដើម្បីបែក» CDRHM Vol.429

ទំនុកច្រៀង សុខ ចាន់ផល (10-10-10)

សម្រួលតន្ដ្រី មាស សុគន្ធ

ច្រៀងដោយ ឆន សុវណ្ណរាជ

Advertisements

Entry filed under: ចម្រៀង.

សាយ័ណ្ហឯកា ក្ដីស្រលាញ់

5 មតិ Add your own

  • 1. ransiman  |  ខែធ្នូ 30, 2010 ម៉ោង 5:10 ល្ងាច

    ពិរោះណាស់!ខ្ញុំចង់ស្ដាប់ដល់ហើយ ពេលណាចេញលក់បង volថ្មីមានបទបង និពន្ធប៉ុន្មានបទបង?មានបងពេជ្រសោភាច្រៀងអត់?

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែធ្នូ 30, 2010 ម៉ោង 5:27 ល្ងាច

      Vol ថ្មីនេះ គឺ​ ឆន សុវណ្ណរាជ និង ឈិត សុវណ្ណបញ្ញា
      ហើយ​មាន​ទំនុកច្រៀង​ពី​ខ្ញុំ ២ បទ ៖ ជួបដើម្បីបែក និង អូនជាដង្ហើមបង

      ឆ្លើយតប
  • 3. Long  |  ខែធ្នូ 30, 2010 ម៉ោង 9:30 ល្ងាច

    ពិរោះណាស់!

    ឆ្លើយតប
  • 4. Neary  |  ខែធ្នូ 31, 2010 ម៉ោង 9:20 ព្រឹក

    Thanks for the lyric oun Phal. It melts my heart. I love it.

    ឆ្លើយតប
  • 5. ភារម្យ  |  ខែមករា 5, 2011 ម៉ោង 4:52 ល្ងាច

    បានស្តាប់ហើយពីរោះណាស់បង!តែមិឡូឌីសាដៀងបទផសកែវវេសនា

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: