គ្មានអីទេ…

ខែធ្នូ 30, 2010 at 10:47 ព្រឹក មតិ 2

ខ្ញុំ​ស្រាប់​តែ​យល់​ពី​អ្វី​ហៅ​ថា​មិត្ត​ភក្តិ… មែន! ខ្ញុំ​នៅ​តែ​ជា​ក្មេង​ ហើយ​មាន​រឿង​ជា​ច្រើន​ដែល​មិន​ទាន់​យល់ មិន​ទាន់​ឆ្លង​កាត់… ខ្ញុំ​ខ្លាច​​មេរៀន​ថ្មីៗ​ណាស់ តែ​ចៀស​មិន​រួច គឺ​ត្រូវ​តែ​ជួប… មក​ពី​ខ្ញុំ​ល្ងង់​បែប​នេះ​ហើយ ទើប​ខ្ញុំ​បរាជ័យ​​រឿង​រាប់​អាន​មិត្ត​ភក្តិ… ប៉ុន្មាន​ថ្ងៃ​ហើយ ដែល​ខ្ញុំ​ដឹង​ថា មិត្ត​ល្អ​ម្នាក់​ឈប់​រាប់​អាន​ខ្ញុំ គឺ​គេ​បាន​លុប​ខ្ញុំ​ពី​មិត្ត​ភក្តិ​របស់​គេ​នៅ facebook ខ្ញុំ​សួរ​គេ​ថា​ម៉េច​ក៏​​ធ្វើ​អ៊ីចឹង? គេ​ឱ្យ​ខ្ញុំ​សួរ​ខ្លួន​ឯង… គិត​ទៅ​ ខ្ញុំ​បរាជ័យ​មែន តែ​ខ្ញុំ​មិន​អស់​សង្ឃឹម​ទេ ហើយ​ក៏​មិន​សង្ឃឹម​អ្វី​ច្រើន​ទៀត​ដែរ មាន​អ្វី​ធ្វើ​ក៏​ធ្វើ​ អាច​រស់​ទៀត​បាន​ក៏​រស់​… មួយ​រយៈ​នេះ​ខ្ញុំ​ស្មុគ​ស្មាញ​ហួស​ហេតុ អន់​ចិត្ត​នឹង​ជីវិត​ក៏​ច្រើន រួច​​ត្រូវ​មក​ជួប​មិត្ត​ភក្តិ​ក្រឡុក​ខួរ​ខ្ញុំ​ទៀត… យ៉ាង​ណា​តាម​ចិត្ត​គេ​ចុះ… ខ្ញុំ​នៅ​តែ​ស្វាគមន៍​​គេ បើ​គេ​នឹក​ឃើញ​ចង់​រាប់​អាន​ខ្ញុំ​វិញ។

និយាយ​ទៅ​ ខ្ញុំ​ជា​មនុស្ស​ទន់​ជ្រាយ​ ហើយ​ត្រូវ​ការ​មនុស្ស​ជុំ​វិញ​ខ្លួន​យក​ចិត្ត​ទុក​ដាក់​ ហើយ​ក៏​តែង​ទុក​មិត្ត​ភក្តិ​ជា​មនុស្ស​សំខាន់​… ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​ដឹង​ថា ការ​គិត​ខ្លះ​គឺ​​គិត​តែ​ម្នាក់​ឯង​។ ខ្ញុំ​តែង​តែ​ជឿ​ជាក់​គេ ស្រលាញ់​គេ ឱ្យ​តម្លៃ​គេ អាច​និយាយ​ដល់​ថា ខ្ញុំ​មិន​អាច​ខ្វះ​គេ តែ​គេ​បែរ​ជា… ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ជា​រឿង​ធម្មតា​ប៉ុណ្ណោះ គេ​ម៉េច​នឹង​មើល​ឃើញ​ចិត្ត​យើង​បាន ហើយ​ទោះ​ជា​គេ​មើល​ឃើញ​ចិត្ត​យើង ក៏​គេ​នៅ​តែ​ធ្វើ​តាម​ចិត្ត​របស់​គេ​ដែរ ឯ​យើង​ក៏​មិន​អាច​បង្ខំ​គេ​ឱ្យ​ធ្វើ​តាម​យើង… រាប់​អាន​មិត្ត​ភក្ដិ​មិន​មែន​​សម្រាប់​ផល​​ប្រយោជន៍​​ទេ តែ​ពេល​ត្រូវ​ការ​គេ​ម្ដងៗ ទើប​ដឹង​ថា អារម្មណ៍​ខក​ចិត្ត​វា​យ៉ាង​ម៉េច?

មែន​ហើយ ចុង​ក្រោយ​គឺ​នៅ​តែ​ត្រូវ​រៀន​បើក​ចិត្ត​ឱ្យ​ទូលាយ ព្រម​ទទួល​យក​គ្រប់​យ៉ាង​ដែល​ខ្លួន​ជួប… កុំ​គិត​តែ​ខ្លួន​ឯង ហើយ​ធ្វើ​រឿង​ល្អៗ​សម្រាប់​គេ​ឱ្យ​បាន​ច្រើន នោះ​បញ្ហា​ប្រាកដ​ជា​អាច​ដោះ​ស្រាយ​បាន។ ជីវិត​គឺ​បែប​នេះ យើង​ពិបាក​​ចិត្ត គេ​ក៏ពិបាក​ចិត្ត​ មិន​ដឹង​ថា​ត្រូវ​ប្រាប់​អ្នកណា ឬ​ពឹង​អ្នក​ណា​ដោះ​ស្រាយ​ឱ្យ… តែ​ក៏អាច​សរសេរ​នៅ​ប្លក​នេះ បន្ធូរ​អារម្មណ៍​បាន។

គ្មានអី​ទេ… មុន​ដំបូង​គ្រាន់​តែ​ចង់​សរសេរ​វិចារ​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ តែ​ដល់​សរសេរ​បាន​ច្រើន​ក៏​ដាក់​ជា​ប្រកាស​មួយ​ទៅ។

Advertisements

Entry filed under: អារម្មណ៍.

អ្នកមិនឯកា សាយ័ណ្ហឯកា

2 មតិ Add your own

  • 1. ឧត្តម  |  ខែធ្នូ 30, 2010 ម៉ោង 11:15 ព្រឹក

    ខ្ញុំយល់ពីអារម្មណ៍នេះបង! តែខ្ញុំអាចធ្វើចិត្តបាន! បើកចិត្តឲ្យទូលាយ ទទួលយកនូវអ្វីដែលនៅចំពោះមុខ! លើលោកនេះមានមនុស្សជាច្រើនទៀត រងចាំការរាប់អានរបស់យើង! កុំព្រោះតែម្នាក់ អាក់ខានជាមួយមនុស្សជាច្រើនផ្សេងទៀតឲ្យសោះ!​ នេះមិនមែនហៅថាដាច់ចិត្តទេ តែជាការធ្វើចិត្ត! តែក៏ទទួលយកការត្រលប់មកវិញរបស់គេដែរ នៅពេលដែលគេនឹកឃើញយើង ឃើញពីតម្លៃរបស់យើង!

    ឆ្លើយតប
  • 2. សុភាពបុរសខ្មែរ  |  ខែធ្នូ 30, 2010 ម៉ោង 11:33 ព្រឹក

    មានមិត្តម្នាក់ក្នុង facebook ដែលស្គាល់ខ្ញុំ ហើយរាប់អានខ្ញុំនៅខាងក្រៅទៀត បានលុបខ្ញុំពីតារាងមិត្តរបស់គេដែរ។ ខ្ញុំមិនដឹងពីមូលហេតុដែលគេធ្វើបែបនេះទេ ហើយខ្ញុំក៏មិនបានសួរនាំអ្វីដែរ តែពេលជួបគ្នាម្តងៗគេនៅតែរាក់ទាក់ និងលេងសើចជាធម្មតាជាមួយខ្ញុំ។ ខ្ញុំមិនយល់ពីគំនិតគេទាល់តែសោះ។ ខ្ញុំធ្លាប់ឈឺក្បាល និងមិនអស់ចិត្តពីរឿងនេះទាល់តែសោះ តែខ្ញុំមិនហ៊ានហាមាត់សួរគេដែរ ពីមូលហេតុ។ សង្ឃឹមថាពេលវេលានឹងកាត់សេចក្តីឲ្យផង​។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: