អ្នកមិនឯកា

ខែធ្នូ 25, 2010 at 9:46 ព្រឹក មតិ 28

ហង្សមាស Top Music 2010




(និសា) ឆាកជិវិតជួនកាលក៏ជួបវិបត្តិ   (បញ្ញា) ព្យុះបក់កាត់បំបាត់ស្នាមញញឹម

(រិទ្ធ) ទោះយ៉ាងណាកុំអាលអស់សង្ឃឹម   (រាជ) ត្រូវមានរំពឹងក្រោកឈរសាជាថ្មី។

 

(សោភា) រឿងកន្លងចាំចងតែកុំចុះចាញ់   (ស្រីពេជ្រ) ក្ដីស្រលាញ់នៅមានពេញផែនដី

(សាវ៉េត) ផ្លូវដើរឆ្ងាយសូមអ្នកកុំគិតខ្លី   (ដាដា) ហើយកុំភិតភ័យអ្វីៗនឹងប្រែជាល្អ។

 

(សុវត្ថិ) ឈប់យំទៅអ្នកនៅមានយើង   ត្រូវខំប្រឹងឡើងយើងនៅក្បែរអ្នក

(កញ្ញា) ត្រូវជឿជាក់លើទឹកចិត្តស្មោះស

(រាជ) គ្មានរឿងអ្វីដោះស្រាយមិនបាន

(កញ្ញា) ឱ្យតែក្លាហានហ៊ានរស់បន្ត

(និសា) ចងចាំថារូបអ្នកមិនឯកាឡើយ។

 

(រួមស្រី) មានដង្ហើមគឺនៅមានក្ដីសង្ឃឹម   ស្នាមញញឹមគឺជាកម្លាំងចិត្ត

(រួមប្រុស) កុំបោះបង់ខ្លួនឯងឡើយណាមិត្ត   នេះហើយជីវិតយើងតស៊ូជាមួយគ្នា។

 

 

អ្នកមិនឯកា

និពន្ធបទភ្លេង រ៉េតធី ដូណា

និពន្ធទំនុកច្រៀង សុខ ចាន់ផល (15-12-10)

Advertisements

Entry filed under: ចម្រៀង.

ធ្វើបុណ្យ គ្មានអីទេ…

28 មតិ Add your own

  • 1. Long  |  ខែធ្នូ 25, 2010 ម៉ោង 9:50 ព្រឹក

    ចង់ស្តាប់ដល់ហើយ! ពេលណាទៅបានស្តាប់? មានអត្ថន័យល្អមែណ!

    ឆ្លើយតប
  • 2. ឧត្តម  |  ខែធ្នូ 25, 2010 ម៉ោង 10:01 ព្រឹក

    ឯណាភ្លេង!! 😀

    ឆ្លើយតប
  • 3. អ៊ឹង ចំរើន  |  ខែធ្នូ 25, 2010 ម៉ោង 10:08 ព្រឹក

    ពេញចិត្ត​ខ្លាំងណាស់ ចំពោះ​បទចម្រៀង ដែលបាន​បណ្តុះ​គំនិត​តស៊ូ។ បរា​ជ័យ​គឺ​ជាបទពិសោធន៍នៃ​ជោគ​ជ័យ។

    ឆ្លើយតប
  • 4. ចាន់ រដ្ឋា  |  ខែធ្នូ 25, 2010 ម៉ោង 10:11 ព្រឹក

    បងផល ខ្ញុំចង់ស្តាប់បទនេះ យប់មិញខ្ញុំទៅចូលរួមដែលប៉ុន្តែនៅអត់ដល់ បទនឹងទេ។​ បងជួយ អាប់ឡោត ដាក់ផងបានទេ?

    ឆ្លើយតប
  • 5. អែម ចាន់​បុទុំ  |  ខែធ្នូ 25, 2010 ម៉ោង 10:18 ព្រឹក

    ស្តាប់រួចហើយយប់មិញ

    ឆ្លើយតប
  • 6. dhruv  |  ខែធ្នូ 25, 2010 ម៉ោង 10:20 ព្រឹក

    ចឹងពិរោះទេ?ខ្ញុំគិតថាពិរោះណាស់

    ឆ្លើយតប
  • 7. dhruv  |  ខែធ្នូ 25, 2010 ម៉ោង 10:45 ព្រឹក

    តាមធម្មតា ខ្ញុំចំនាំឲ្យតែបទច្រៀងរួមគ្នាច្រើនតែពិរោះ ដូចជាបទ ដើម្បីថ្ងែស្អែក ជំហានថ្មីមួយទៀត ជាពិសេស បទ​រយលានសង្ឈឹម មានអត្ថន័យណាស់ ហើយបទអ្នកមិនឯកានេះប្រាកដជាពិរោះមិនខាន តែវាជាធម្មតា ឲ្យតែបទហង្សមាសគឺពិរោះអស់ទាស់តែម្ដង

    ឆ្លើយតប
  • 8. សុផាត  |  ខែធ្នូ 25, 2010 ម៉ោង 5:13 ល្ងាច

    ពេលណាបានស្តាប់ហូវ? ស្តាយណាសអត់បានទៅមើល 😦

    ឆ្លើយតប
  • 9. ជនអាណាថា  |  ខែធ្នូ 25, 2010 ម៉ោង 6:18 ល្ងាច

    ថ្វីបើបទនេះចាស់តែវាមានន័យសំរាប់អ្នកនិពន្ធឬអ្នកតែងបទ
    ភ្លេងខ្មែរ.

    ខ្ញុំដាក់នេះមិនមែនខ្ញុំនិយមអ្នកចំរៀងនិងទេតែវាមានន័យសំរាប់ពិចារណា.

    ឆ្លើយតប
  • 10. ទឹម បឿន  |  ខែធ្នូ 25, 2010 ម៉ោង 11:03 ល្ងាច

    ខ្ញុំ​ស្ដាប់​ហើយ ភ្លេច​ទំនុក​ដែរ​ហើយ តែ​បទ​នេះ​មានន័យ​ណាស់ ។

    ឆ្លើយតប
  • 11. កូនខ្មែរ  |  ខែធ្នូ 26, 2010 ម៉ោង 11:28 ព្រឹក

    អូយស្តាយណាស់ ដែលអត់បានស្តាប់ ។

    ឆ្លើយតប
  • 12. hong  |  ខែធ្នូ 26, 2010 ម៉ោង 2:37 ល្ងាច

    realy enjoy

    ឆ្លើយតប
  • 13. ចាន់ផល  |  ខែធ្នូ 26, 2010 ម៉ោង 4:59 ល្ងាច

    អ្នក​ដែល​សរសេរ​បទ​នេះ ពេល​នេះ បែរ​ជា​ទន់​ជ្រាយ​ បាត់​អស់​កម្លាំង​តស៊ូ… 😥 ខ្ញុំ​ពិត​ជា​ចង់​ឱ្យ​អ្នកណា​ម្នាក់​ច្រៀង​បទ​នេះ​ឱ្យ​ខ្ញុំ​ស្ដាប់​ណាស់…

    ឆ្លើយតប
  • 14. Sathya  |  ខែធ្នូ 26, 2010 ម៉ោង 11:07 ល្ងាច

    I love this song nas have best meaning

    ឆ្លើយតប
  • 15. Neary  |  ខែធ្នូ 26, 2010 ម៉ោង 11:58 ល្ងាច

    Good meaning nas ….make me want to listen to it ….

    ឆ្លើយតប
  • 16. -:-បាត់ដំបង-:-  |  ខែធ្នូ 27, 2010 ម៉ោង 8:19 ព្រឹក

    ស្តាប់នៅTop Music ហើយហើយ​ តែភ្លេចMelodyបាត់ហើយ។ តែដឹងតែពិរោះ

    ឆ្លើយតប
  • 17. ណាមភីន  |  ខែធ្នូ 27, 2010 ម៉ោង 9:15 ព្រឹក

    ខ្ញុំ​ចូលចិត្ត​បទ​ដែល​គាំ​ទ្រ​ផ្នែក​​ទឹក​ចិត្ត​នឹង​ស្មារតី​បែប​នេះ ព្រោះ​ពេល​យើង​អស់​សង្ឃឹម​នឹង​អ្វី​មួយ​ស្តាប់​បទ​បែប​នេះ​ឬ​ច្រៀង​បទ​បែប​នេះ​ធ្វើឱ្យ​យើង​ធូរ​ស្បើយក្នុង​ចិត្ត ដូច​ជាបទដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​នោះ​គឺ MKS មិន​ដឹង​ចំណង​ជើង​អី​ទេ តែ​ចាំ​អត្ថន័យ​ “​ជីវិត​យើង​មិន​អស់​សង្ឃឹម​រហូត​ទេ យើង​ត្រូវ​តែៗ​ខំ​ពុះ​ពារ​ មិន​យូរ​មិន​ឆាប់​នឹង​គង់​មាន​ដួង​ចន្រ្ទា ពេល​ព្យុះ​ព្យូមារ​បោក​បក់​រួច​ហើយ” ពេលដែល​មិន​សប្បាយ​ចិត្ត​ឬ​មានអារម្មណ៍ថា​អស់​សង្ឃឹម​ខ្ញុំ​តែង​តែ​លួច​ច្រៀង​បទ​នេះ​ខ្សិបៗ​ម្នាក់​ឯង។ 🙂

    ឆ្លើយតប
    • 18. សុផាត  |  ខែធ្នូ 28, 2010 ម៉ោង 10:26 ល្ងាច

      បទនឹងញ៉ុមមានតើ ស្តាប់ច្រើនដងហើយ តែនៅតែចង់ស្តាប់

      ឆ្លើយតប
  • 19. Long  |  ខែធ្នូ 27, 2010 ម៉ោង 11:16 ព្រឹក

    ចង់ស្តាប់អត់?
    http://www.facebook.com/video/video.php?v=165367286841774&oid=117457388306847&comments

    ឆ្លើយតប
  • 21. កុកស  |  ខែធ្នូ 27, 2010 ម៉ោង 5:45 ល្ងាច

    តើពាក្យ ចាំចង និងពាក្យ ចងចាំ មានអត្ថន៍យដូចគ្នារឹទេ? សូមអរគុណ

    ឆ្លើយតប
  • 23. កុកស  |  ខែធ្នូ 27, 2010 ម៉ោង 5:48 ល្ងាច

    តើប្រយោគ រដូវរីកផ្កា និង រដូវផ្ការីក មានអត្ថន័យដូចគ្នារឺទេ?

    ឆ្លើយតប
    • 24. ចាន់ផល  |  ខែធ្នូ 28, 2010 ម៉ោង 9:38 ព្រឹក

      ខ្ញុំមិនធ្លាប់ឮ «រដូវរីកផ្កា» ទេ!

      ឆ្លើយតប
    • 25. សុផាត  |  ខែធ្នូ 28, 2010 ម៉ោង 10:40 ល្ងាច

      រីកផ្កាៈធ្វើឲ្យរីក
      ផ្ការីកៈរីកខ្លួនឯង 😀

      ឆ្លើយតប
  • 26. កុកស  |  ខែធ្នូ 30, 2010 ម៉ោង 1:20 ល្ងាច

    សាកសួរ ហង្សមាសទៅ នឹងបានឮពាក្យ រដូវរីកផ្កា
    ច្រៀងដោយលោក ព្រាបសុវត្ថិ
    ខ្ញុំមិនចាំចំនងជើង

    ឆ្លើយតប
  • 27. កុកស  |  ខែធ្នូ 30, 2010 ម៉ោង 1:24 ល្ងាច

    ខ្ញុំចាំចងអនុស្សាវរីយ៍កាលនៅពីក្មេងៗ។ ខ្ញុំចងចាំអនុស្សាវរីយ៍កាលពីនៅ
    ក្មេងៗ។ តើយើងគួរយកប្រយោគណាមួយ?

    ឆ្លើយតប
  • 28. ransiman  |  ខែធ្នូ 31, 2010 ម៉ោង 3:56 ល្ងាច

    ចងចាំ គឺត្រឹមត្រូវ គឺចងឲ្យចាំ ចាំចងគឺជាពាក្យ ដែលគេតែងដើម្បីឲ្យចាប់ចុងជួន ទៅតាមអត្ថន័យបទចំរៀងប៉ុណេ្ណះ រឺហៅបានគឺជាភាសានិយាយ មិនអាចប្រើប្រាស់ផ្លូវការទេ បើមិនយល់សូមមើលទីនេះhttp://dictionary.tovnah.com/

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: