ធ្វើបុណ្យ

ខែធ្នូ 24, 2010 at 9:56 ព្រឹក មតិ 6

ទើប​តែ​មក​ដល់​កន្លែង​ធ្វើការ… ហើយ​ចង់​សរសេរ​ប្រកាស​មួយ។ យប់មិញ​គេង​អត់​ស្រួល​សោះ ​ដូច​ជា​ឈឺ​ហើយ ព្រោះ​មួយ​រយៈ​នេះ​រៀប​ចំ​សៀវភៅ​រឿង​បោះពុម្ព អត់​សូវ​បាន​ដេក។ ប៉ុន្តែ ស៊ូ! ស៊ូ! មួយ​រយៈ​នេះ​ខ្ញុំ​ចូល​ចិត្ត​និយាយ​ម្នាក់​ឯង​អ៊ីចឹង​ណាស់! ជិះ​ម៉ូតូ​មក​ធ្វើ​ការ​ក៏​និយាយ​ដែរ… ព្យាយាម​ញញឹម​ដើម្បី​រំសាយ​អារម្មណ៍​តប់​ប្រមល់ ហើយ​បើក​ភ្នែក​ឱ្យ​ភ្លឺ​ច្បាស់ ​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​បន្ត​ទៀត។

ចេញ​ពី​ផ្ទះ… ខ្ញុំ​ជិះ​ម៉ូតូ​កាត់​អាកាសយានដ្ឋាន ក៏​ឃើញ​តា​ចាស​ជរា​ម្នាក់​អង្គុយ​សំពះ​នៅ​តាម​ចិញ្ចើម​ថ្នល់… គាត់​សុំទាន​គេ ប៉ុន្តែ​កន្លែង​ដែល​គាត់​អង្គុយ​នោះ​ឆ្ងាយ​ពី​ស្ដុប​ ប្រហែល​មិន​សូវ​មាន​អ្នកណា​ដាក់​ទាន​ឱ្យ​គាត់​ទេ។ ខ្ញុំ​ជិះ​ម៉ូតូ​ហួស​គាត់​ទៅ​ហើយ តែ​មិន​ដាច់​ចិត្ត​ក៏​ឈប់​ម៉ូតូ​ដក​លុយ​ ជិះ​យក​ទៅ​ជូន​គាត់​… មាន​​បង​ស្រី​ម្នាក់​ជិះ​ម៉ូតូ​ពី​មុខ​ខ្ញុំ… ខ្ញុំ​គិត​ថា​គាត់​​ប្រហែល​ជា​ជិះ​ខាង​ឆ្វេង​ហើយ ដឹង​អី​គាត់​ស្រាប់​តែ​ឈប់​ដាក់​ទាន​ដែរ… ខ្ញុំ​ត្រូវ​ឈប់​​ចាំ​ពី​ក្រោយ​គាត់ ព្រោះ​គាត់​រវល់​ដក​លុយ​យូរ រួច​ក៏​ឃើញ​គាត់​ជិះ​ត្រឡប់​ក្រោយ​វិញ​ដូច​ខ្ញុំ​ដែរ។ ចួន​គ្នា​ណាស់ ហើយ​វា​ធ្វើ​ឱ្យ​ខ្ញុំ​ញញឹម…

ខ្ញុំ​ជិះ​ម៉ូតូ​ពី​ក្រោយ​គាត់​ដដែល ហើយ​ឃើញ​គាត់​ឌុប​ក្មេង​តូច​​ពី​ក្រោយ​ម្នាក់ ពី​មុខ​​ម្នាក់។ វា​រឹត​តែ​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ចិត្ត ពេល​ឃើញ​លក្ខខណ្ឌ​ធ្វើ​ដំណើរ​របស់​គាត់​បែប​​នេះ… ​ប្រាកដ​ជា​មិនងាយ​ស្រួល​​ ដូច​ខ្ញុំ​ជិះ​តែ​ម្នាក់​ឯង​ទេ ប៉ុន្តែ​គាត់​នៅ​តែ​ស៊ូ​ជិះ​ត្រឡប់​ក្រោយ​​មក​ធ្វើ​បុណ្យ។ ខ្ញុំ​គិត​ដល់​អារម្មណ៍​ក្មេង​តូច​ទាំង​ពីរ ហើយ​ខ្ញុំ​ជឿ​ថា​ពួក​គេ​នឹង​ចង​ចាំ​ទិដ្ឋភាព​ថ្ងៃ​នេះ រួច​ទៅ​​ថ្ងៃ​ក្រោយ​​ពួក​គេ​ប្រាកដ​ជា​ចេះ​ធ្វើ​បុណ្យ​ដែរ។

Advertisements

Entry filed under: អារម្មណ៍.

តើ​អ្នក​ណា​នឹង​ទៅ? អ្នកមិនឯកា

6 មតិ Add your own

  • 1. កូនចោរតូច  |  ខែធ្នូ 24, 2010 ម៉ោង 10:03 ព្រឹក

    ជំរាបសួរ បង !!!

    នេះពិតជា ទឹកចិត្ដ សប្បុរស មែន…ប្អូន ក៏មានអារម្មណ៏ រំភើបដែរ ដែលគ្រាន់តែ បានស្ដាប់ អំពី​ការអធិប្បាយរបស់ បង ..
    ទឹកចិត្ដសប្បុរស បង្កើតចិត្ដមេត្ដា​ អោយរីកសុះសាយ បីដូចជា ស្ថានសួគ៏ ដែលមានសេចក្ដីសុខ ..ធ្វើបុណ្យ ដាក់ទាន ! បន្ដិច ឬ ច្រើន ក៏ជាការសន្សំកុសល សំរាប់ជិវិត ..

    សូមអរគុណ..

    ឆ្លើយតប
  • 2. sambatt  |  ខែធ្នូ 24, 2010 ម៉ោង 11:09 ព្រឹក

    ខ្ញុំអាណិតអ្នកសុំទាន តែមិនចង់់អោយមានអ្នកសុំទានទេ!
    អ្នកសុំទានកាន់់តែកើនច្រើនប្រសិនជាប្រទេសជាតិកាន់់តែក្រ។
    ចឹងមានតែការធ្វើអោយប្រទេសជាតិកាន់់តែរីកចំរើនទេ ទើបកាត់់បន្ថយ
    ចំនួនអ្នកសុំទាន។

    ឆ្លើយតប
  • 3. monyrinataro  |  ខែធ្នូ 24, 2010 ម៉ោង 11:09 ព្រឹក

    គ្រាន់តែចូលមកមើលក៏មានអារម្មណ៍ថាបានបុណ្យនឹងគេដែរ 🙂
    ចុះទំរាំអ្នកអនុវត្តន៍ផ្ទាល់វិញនោះ មិនដឹងជាបុណ្យប៉ាប៉ុនណាទេណ៎ 😆

    ឆ្លើយតប
  • 4. -:-បាត់ដំបង-:-  |  ខែធ្នូ 24, 2010 ម៉ោង 3:02 ល្ងាច

    Perfect

    ឆ្លើយតប
  • 5. កុកស  |  ខែធ្នូ 25, 2010 ម៉ោង 8:34 ព្រឹក

    តាមពិតមានកនែ្លងធ្វើបុណ្យច្រើនណាស់ ហើយឃើញលទ្ឋផលភ្លាមៗ។
    ដូចជាទិញសៀវភៅសិក្សា ប៊ិច ខោអាវ…យកទៅចែកអោយក្មេងដែល
    កំពុងខ្វះខាតនៅសាលារៀន។ បុណ្យទាំងនេះមិនចាំបាច់ជាតិខាងមុខទេ
    ប៉ុន្តែទទួលបាននូវបច្ចុប្បន្នភាពតាម៉ង។

    ឆ្លើយតប
  • 6. កុកស  |  ខែធ្នូ 25, 2010 ម៉ោង 8:47 ព្រឹក

    ខ្ញុំឃើញអ្នកសុំទានមួយចំនួនមានកំលាំងបរិបូណ៍ក្នុងការប្រកបរបរ។
    ខ្ញុំឃើញអ្នកសុំទានមួយចំនួនយកលុយដែលសុំបានទៅផឹកស្រា…។
    ខ្ញុំឃើញចាស់ជរាមួយចំនួនសុខចិត្តដើររើសសំបកឡាំងទៅលក់អេតចាយ។
    ខ្ញុំឃើញចាស់ជរាពិការមួយចំនួនសុខចិត្តវេញខ្សែគោដើម្បីលក់បានកំរៃ ជៀសជាងដើរសុំទានគេ។
    ទាំងនេះជាផ្នែកមួយ មិនទាំងអស់នោះទេ។
    តើហេតុអ្វីបានជាមានអ្នកសុំទានច្រើនម្ល៉េះនៅស្រុកខ្មែរ?
    តើផ្នែកណាមួយជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ?
    ស្រុកគេមួយចំនួនក៏មានដែរប៉ុន្តែមិនច្រើនដូចស្រុកយើង។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 182,010 hits
Visit Cute-Spot.com!

%d bloggers like this: