យ៉ាងណា…

ខែធ្នូ 13, 2010 at 1:55 ល្ងាច មតិ 16

យ៉ាងណាកុំចុះចាញ់ កុំបោះបង់ ព្រោះយើងនៅមានជីវិត… ត្រូវជឿជាក់ កុំតូចចិត្ត ហើយច្រៀងបទនេះ…

«យ៉ាងណា»

ទេវតាគិតមិនមែនដូចមនុស្សគិត ជីវិតខកបំណង គេមើលរំលងអ្វីដែលយើងព្យាយាមធ្វើ យ៉ាងណាកុំចុះចាញ់។

ជីវិតផុតសង្ឃឹម ញញឹមចំអកខ្លួនឯង ក្ដីស្រម៉ៃរសាត់បាត់ចាប់មិនបានដូចផ្សែង យ៉ាងណាកុំបោះបង់។

គ្មានអ្នកណា ដឹងថាស្អែកជួបរឿងអ្វី ទោះបរាជ័យប៉ុន្តែផែនដីនៅតែមានខ្យល់ឱ្យដកដង្ហើម យើងក៏នៅតែមានជីវិត យ៉ាងណាក៏មានជីវិត។

ធម្មជាតិមិនទៀងទាត់ ឃាត់មិនបានអ្វីត្រូវកើត ក៏មិនដឹងថាស្អែកអាចប្រសើរជាងថ្ងៃនេះ យ៉ាងណាក៏ត្រូវជឿជាក់។

បេះដូងអាចស្រលាញ់ដោយគ្មានហេតុផល អាចផ្ដល់ចំពោះមនុស្សម្នាក់ ទោះគេនោះនឹងចេញពីអ្នកនៅថ្ងៃណាមួយ យ៉ាងណាកុំតូចចិត្ត។

ចម្រៀងនេះយើងច្រៀងឱ្យខ្លួនឯង ប្រជែងនឹងភាពឯកា (ទោះ)គ្មានអ្នកណានឹងចងចាំថាយើងច្រៀងក៏ដោយ យ៉ាងណាក៏នៅច្រៀង យ៉ាងណាក៏នៅតែច្រៀង… នៅច្រៀង នៅរស់ នៅចាំ… យ៉ាងណាក៏ដោយ…

 

លំនាំបទ “Anyway”

Advertisements

Entry filed under: ចម្រៀង.

ចម្រៀងពី Calltune តើ​អ្នក​ណា​នឹង​ទៅ?

16 មតិ Add your own

  • 1. ឧត្តម  |  ខែធ្នូ 13, 2010 ម៉ោង 1:58 ល្ងាច

    ថតហើយនៅបង!

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែធ្នូ 13, 2010 ម៉ោង 2:21 ល្ងាច

      អត់​ទាន់​ថត​ទេ… ខ្ញុំ​ទើប​តែ​សរសេរ​កាល​ពី​យប់​មិញ!

      ឆ្លើយតប
  • 3. ទឹម បឿន  |  ខែធ្នូ 13, 2010 ម៉ោង 2:56 ល្ងាច

    ខ្ញុំ​ចូលចិត្ត​បទ​អង់គ្លេស រង់ចាំ​មើល​បទ​ខ្មែរ យ៉ាង​ណា​ក៏​រង់ចាំ ។

    ឆ្លើយតប
  • 4. គាឡុង  |  ខែធ្នូ 13, 2010 ម៉ោង 4:53 ល្ងាច

    ពិតជាមានន័យមែន! តើតារារូបណាអ្នកច្រៀនបងផល?

    ឆ្លើយតប
    • 5. ចាន់ផល  |  ខែធ្នូ 13, 2010 ម៉ោង 4:58 ល្ងាច

      មិនទាន់ដឹងទេ ព្រោះ​បទ​នេះ​បង​សរសេរ​ឱ្យ​អង្គការ​​ក្រៅ​រដ្ឋាភិបាល មិន​មែន​ខាង​ផលិតកម្ម​ឡើយ។

      ឆ្លើយតប
  • 6. គីមឡុង  |  ខែធ្នូ 13, 2010 ម៉ោង 11:09 ល្ងាច

    ពីរោះមែន ! 🙂

    ឆ្លើយតប
  • 7. កុកស  |  ខែធ្នូ 13, 2010 ម៉ោង 11:36 ល្ងាច

    ជីវិតផុតសង្ឃឹម និងជីវិតអស់សង្ឃឹម វាមានន៍យដូចគ្នាដែររឹទេ?

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែធ្នូ 14, 2010 ម៉ោង 12:42 ល្ងាច

      ន័យ​ដូច​គ្នា តែ​អារម្មណ៍​អ្នក​និយាយ​ខុស​គ្នា…

      ឆ្លើយតប
  • 9. កុកស  |  ខែធ្នូ 13, 2010 ម៉ោង 11:46 ល្ងាច

    សូមអភ៍យទោស សូមសួរមួយទៀត៖ រដូវរីកផ្កា និងរដូវផ្ការីក មានន៍យដូចគ្នារឺទេ? បើខុសគ្នាតើមានន៍យដូចម្ត៉េច? ញ៉ុមស្តាប់លឺបទ
    ចំរៀងរបស់លោក ព្រាប សុវតិ្ថ ច្រៀងថា រដូវរីកផ្កា…

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែធ្នូ 14, 2010 ម៉ោង 12:39 ល្ងាច

      ខ្ញុំក៏​មិន​ច្បាស់​ដែរ តែ​គិត​ថា​ន័យ​​ដូច​គ្នា គ្រាន់​តែ​មិន​ដែល​ឮ​គេ​និយាយ​ថា រដូវរីកផ្កា។

      ឆ្លើយតប
  • 11. vibol  |  ខែធ្នូ 14, 2010 ម៉ោង 12:13 ព្រឹក

    សួស្តីផល! បទ Anyway ហ្នឹង ជាបទដើមរបស់អ្នកណាច្រៀង?
    អាចភ្ជាប់ Link អោយខ្ញុំផងបានទេ?!
    ដោយក្តីរាប់អាន និងអរគុណទុកជាមុន។

    ឆ្លើយតប
    • 12. ចាន់ផល  |  ខែធ្នូ 14, 2010 ម៉ោង 12:36 ល្ងាច

      បទ Anyway ច្រៀង​ដោយ Martina McBride ។ វិបុល​ សាក​ឆែក​នៅ Youtube មើល៍ ព្រោះ​ខ្ញុំ​ស្ដាប់​តាម​ Mp3 ទេ។

      ឆ្លើយតប
      • 13. vibol  |  ខែធ្នូ 14, 2010 ម៉ោង 1:28 ល្ងាច

        អរគុណផលដែលបានឆ្លើយតប។ បើអីចឹងខ្ញុំមិនបានច្រឡំបទចម្រៀងទេ។ ខ្ញុំបានមើលMTV បទនោះជាភាសាអង់គ្លេសហើយ។ ស័ក្តសមនឹងអត្ថន័យជាខ្មែរណាស់ដែរ។ សង្ឃឹមថានឹងបានលឺបទនេះដែលច្រៀងដោយ តារាណាមួយរបស់ហង្សមាស។

  • 14. បាត់ដំបង  |  ខែធ្នូ 14, 2010 ម៉ោង 3:19 ល្ងាច

    ពេញចិត្ត

    ឆ្លើយតប
  • 15. kh2kh  |  ខែធ្នូ 15, 2010 ម៉ោង 9:24 ល្ងាច

    សួស្តី​ផល

    ទេវតាគិតមិនមែនដូចមនុស្សគិតុ… ធ្វើ​អោយ​ខ្មុំ​នឹកដល់ ឃ្លា ក្នុង​គម្ពីរ​ព្រះ​​យេស៊ូ​:

    Car vos pensées ne sont pas mes pensées, et mes voies ne sont pas vos voies…

    For my thoughts are not your thoughts, neither are your ways my ways…

    អរគុណ ដែល​​​បាន​​សរសេរ​​ចែក​ខ្មុំ​មើល។

    ឆ្លើយតប
  • 16. oudomheng  |  ខែធ្នូ 20, 2010 ម៉ោង 7:50 ល្ងាច

    ចង់ស្តាប់!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: