ចម្រៀងពី Calltune

ខែធ្នូ 4, 2010 at 2:21 ល្ងាច មតិ 20

នេះជាបទចម្រៀងតបន័យគ្នា ដែលកំពុង​ទទួល​​បាន​ការ​ចាប់​អារម្មណ៍… ​ក៏​ត​សាច់​រឿង​ពី​បទ «Call មកបង ពេលគេបោះបង់អូន» និង​បទ «អូនមិន Call ទៅបង ព្រោះ​មិន​ចង់​ឱ្យ​បង​ឈឺ​ចាប់» ផងដែរ។ បន្ត​ពី Call ក៏​ចូល​ដល់ Calltune ​​បទ​ភ្លេង​​​ដែល​ឮ​ពេល​យើង​ Call ទៅ​​គេ។ ​បទ​ចម្រៀង​នេះ​​គឺ​សរសេរ​​ចេញ​ពី​ភាសា​មនុស្ស​ស្មោះ… មាន​មនុស្ស​ស្មោះ​អ៊ីចឹង​​អត់​ហ្ន៎? ហេហេ… 😀 និយាយ​ពីវីដេអូ​នៃ​ចម្រៀង​ពីរ​បទ​នេះ​វិញ ខ្ញុំ​មើល​ឡើង​ព្រឺ​សម្បុរ… ស្រលាញ់​តែ​មិន​អាច​ស្រលាញ់… ហ៊ើយ… សុំដក​ដង្ហើម​ធំ​មួយ… 😦

Advertisements

Entry filed under: ចម្រៀង.

ក្រៅពីអូនមិនយកប្រពន្ធ យ៉ាងណា…

20 មតិ Add your own

  • 1. Heng  |  ខែធ្នូ 4, 2010 ម៉ោង 3:30 ល្ងាច

    i really like this video, i really meanful, eapecially the talent of their perform….

    ឆ្លើយតប
  • 2. sokheng  |  ខែធ្នូ 4, 2010 ម៉ោង 4:05 ល្ងាច

    i really like this song……….it really sad

    ឆ្លើយតប
  • 3. គាឡុង  |  ខែធ្នូ 4, 2010 ម៉ោង 9:18 ល្ងាច

    មនុស្សពីរនាក់ស្រលាញ់គ្នា តើវាពិតពិបាកណាស់រឺ? តាមគំនិតប្អូន បើ​ពួកយើងគ្មានវាសនាទេ គួរតែបញ្ចប់ត្រឹមនឹងចុះ ព្រោះបើនៅធ្វើបែប​នេះ​មាន​តែឈឺចាប់ទាំងសងខាង ហើយ​អាចនឹងឈឺចាប់ដល់មនុស្ស​គ្មាន​កំហុសទៀត។ ទាំងអត្ថន័យ និងការសំដែងពិតសក្តិសម​ឥតខ្ចោះ។

    ឆ្លើយតប
  • 4. Virya  |  ខែធ្នូ 4, 2010 ម៉ោង 11:22 ល្ងាច

    យំ​សម​ម៉្លេះ!!!!

    ឆ្លើយតប
  • 5. biengraiya  |  ខែធ្នូ 5, 2010 ម៉ោង 11:42 ព្រឹក

    Because she’s a actoress

    ឆ្លើយតប
  • 6. sreysrasrun  |  ខែធ្នូ 5, 2010 ម៉ោង 11:43 ព្រឹក

    គួេអាយអានិត

    ឆ្លើយតប
  • 7. biengraiya  |  ខែធ្នូ 5, 2010 ម៉ោង 11:46 ព្រឹក

    និក​អូនណាស់​ទេ?

    ឆ្លើយតប
  • 8. ជនអនាថាក្នុងwordpress  |  ខែធ្នូ 5, 2010 ម៉ោង 9:02 ល្ងាច

    អស់ពីថៃពេលនេះដល់យួនម្ដង____ឆ្នៃបន្តិចបន្តួចរួចមួយបទ.

    ឆ្លើយតប
    • 9. គាឡុង  |  ខែធ្នូ 5, 2010 ម៉ោង 9:08 ល្ងាច

      មុននឹងថាអោយអ្នកដទៃ មើលថាក្នុងខ្លួន​ជារបស់ខ្មែរមួយរយភាគរយ​រឺនៅ?

      ឆ្លើយតប
    • 10. dhruv  |  ខែធ្នូ 5, 2010 ម៉ោង 9:31 ល្ងាច

      ខ្ញុំដូចជាឆ្ងល់នឹងអ្នកណាស់ ទំលាប់របស់អ្នកចូលលេងផ្ទះគេ ហើយជេរគេអញ្ចឹងហា?

      ឆ្លើយតប
    • 11. ចាន់ផល  |  ខែធ្នូ 6, 2010 ម៉ោង 10:24 ព្រឹក

      ជនអនាថាក្នុងwordpress អ្ហា៎! មិនមែនច្នៃបន្តិចបន្តួចទេ… ចេះ​យួន​អត់​យើង? សាក​ទៅ​រក​បទ​យួន មក​​ស្ដាប់​មើល៍ ថា​តើ​គេ​និយាយ​ពី​អី? ​បើ​អត់​ចេះ​​ទេ​ ចូរ​រក​​ខ្មែរ​យើង​ដែល​​ចេះ​យួន ​ឱ្យ​គេ​ជួយ​បក​ប្រែ​ឱ្យ រួច​ចាំ​មក​​ប្រៀប​ធៀប​​ជាមួយ​​បទ​ខ្មែរ​នេះ ថា​តើ​​​ខ្ញុំសរសេរ​តាម​ន័យ​គេ​ឬ​អត់? ខ្ញុំ​មិន​ចង់​​ការ​ពារ​ខ្លួន​ឯង​ជាមួយ​ខ្មែរ​ដូច​គ្នា​ទេ តែ​យើង​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ​អ្ហេះ? ពាក្យ​សម្ដី​ដែល​​សរសេរ​មក​គឺ​រក​រឿង​គេ​ ធ្វើ​ឱ្យ​អ្នកណា​បាន​អាន​ក្ដៅ​ក្រហាយ។ សប្បាយ​ចិត្ត​ណាស់​ទៅ​អ្ហ ចំពោះ​អត្តចរិត​ខ្លួន​ឯង​អ៊ីចឹង? នេះ​គេ​ហៅ​ថា ​មនុស្ស​មិន​ជួយ​ចូក​មិន​ជួយ​ចែវ តែ​យក​ជើង​រា​ទឹក! កែ​ទម្លាប់​នេះ​ចោល​ទៅ វា​អត់​ប្រយោជន៍​ទេ! មាន​តែ​ការ​ស្រលាញ់ ការ​យោគយល់ និង​សាមគ្គី​​ភាព​ទេ ទើប​ជា​ទង្វើ​មាន​ប្រយោជន៍ ទើប​ជា​ទង្វើ​ឈ្លាសវៃ​របស់​អ្នក​មាន​បំណង​ល្អ។

      ឆ្លើយតប
      • 12. ជនអនាថាក្នុងwordpress  |  ខែធ្នូ 6, 2010 ម៉ោង 8:52 ល្ងាច

        ទំនុកភ្លេងនិងលំនាំបទគឺដូចមិនមែនការសសេរទេ.
        ជាពិសេសម្នាក់អីស្រីច្រៀងម្ញែកៗៗៗម៉្លេះ.
        អ្នកចំរៀងខ្លះមិនដឹងមកពីណាទេ.អោយឡើងឆាក
        ហក់លោតៗតែពីឬបីបទទៅល្បីដែរថតដាក់ថាស.ទិញស្តាប់ពេញស្រុក.

      • 13. គាឡុង  |  ខែធ្នូ 6, 2010 ម៉ោង 9:40 ល្ងាច

        ប្រើសំដីប្រមាថគេយ៉ាងនេះ ខ្ឡួនឯងជាខ្មែររឺអត់? ចរិតកូនខ្មែរមិនមែន​របៀបនេះទេ បើខ្លាំងទៅបើកផលិតកម្មមួយទៅបើថាស្រួលដូចការគិត​ខ្លួនឯងនេះ កុំបានតែសំដី ហើយការអនុវត្តមិនបាន!

  • 14. មួយលីម  |  ខែធ្នូ 6, 2010 ម៉ោង 1:36 ព្រឹក

    ពិរោះណាស់បង​ហើយ​កំសត់​ទៀត។
    សុំសួរ​ទៅ ជនអនាថាក្នុងwordpress មួយ ពេលដែរ​ចូលលេងផ្ទះអ្នកដទៃមានទំលាប់ជេរ​គេ​ចឹងហ៎?
    ហើយមួយទៀត ថាអោយគេ​ណឹង​ខ្លួនឯងដែរនិពន្ធ​បានចំរៀងមួយបទហើយនៅ?

    ឆ្លើយតប
  • 15. សម្ផស្ស  |  ខែធ្នូ 6, 2010 ម៉ោង 10:32 ព្រឹក

    ពិត​ជាពិរោះ​មែន​ គិត​ទៅ​មនុស្ស​ស្រលាញ​គ្នា​តែ​សុខ​ចិត្ត​ចឹង​ណ៎ ! បើ​ខ្ញុំ​ពួកគេ​គួ​តែ​ធ្វើ​អ្វី​ម្យាង​ទៅ​បើ​ស្រលាញ់​គ្នា គួ​មាន​សេចក្តី​ខ្លា​ហា​នធ្វើ​វា តែ​បើ​ថា​មិន​គួ​រ គួរ​តែ​ចេញ​អោយ​ឆ្ងាយ​កុំ​ទៅ​មុខ ក៍មិន​ទៅ ទៅ​ក្រោយ​ក៍​មិន​ទៅ​នោះ​។ ចាន់​ផល​ថា​បទនេះ​ត​ពី​សាច់​រឿង​ចាស់​តែ​តួ​សម្តែង​ម្តេ​ច​មិន​ប្រើ​តួ​ចាស់​ដែរ​ទៅ​ហើយ​ធ្វើ​វា​ជា​ខ្សែរឿង​ (នេះ​គ្រាន់​តែ​ជាមត្តិ​ទេ ដូច​សាច់​រឿង​របស់​លោក​ព្រាព​សុវត្តិ​ កាល​សម័យ​ខ្លុយ​ស្នេហ៍​ត្នោត​ទេ រឺ ម្ចាស់​ស្ទឹង​ប្រែ​ចិត្ត​ជា​ដើម ) បើ​បាន​ចឹង​រឺត​តែ​គួ​អោយ​ចង់​ទស្សនា​ទៀត ។

    ឆ្លើយតប
  • 16. Kalyane  |  ខែធ្នូ 6, 2010 ម៉ោង 10:05 ល្ងាច

    បើខ្មែរមានតែម៉ាក ជនអនាថាក្នុងwordpress តែបួនដប់នាក់ទៀត មិន​បាច់ខំអភិវឌ្ឍន៍ខ្លួនអីទេ… គិតថាខំងើបពីភក់ពីជ្រាំចង់ទៅរកទឹកស្អាត ទៅជាមានមារមកជះភក់ថែមទៀត។
    សំណូមពរទៅជនអនាថាក្នុងwordpress៖ រៀនអានសៀវភៅ លោកតា​ក្រមង៉ុយ សម្តេចសង្ឃ ជួន ណាត ខ្លះទៅ។

    ឆ្លើយតប
  • 17. យុត្តិធម៌  |  ខែធ្នូ 6, 2010 ម៉ោង 10:53 ល្ងាច

    សួស្តីបាទ! ចូលចិត្តចម្រៀងពីរបទនេះណាស់។ សម្រាប់ជនអនាថា លោកល្មមទទួលស្គាល់ទៅថា លោកជាមនុស្សក្រៅសង្គម (បើមានមនុស្ស១០នាក់ តែមាន៩នាក់ឆ្គួត​ ហើយមានតែលោកឯងជា​នោះអ្មកទាំង៩ហ្នឹងថាលោកឯងឆ្គួតវិញទេ) ។ ប៉ុន្តែសម្រាប់លោក ចាន់ផល ញ៉ុមសូមសរសើរ ​​​ពេលដែលលោកសរសេរ​វាពីគំនិត​របស់លោកផ្ទាល់ ដែលខុសពីបទចម្រៀងមុនមុនមួយចំនួនរបស់
    លោក គេយកភ្លេងថៃមកអោយលោក ហើយលោកយកន័យ
    របស់គេទៀត!

    ឆ្លើយតប
  • 18. ទឹម បឿន  |  ខែធ្នូ 13, 2010 ម៉ោង 3:03 ល្ងាច

    ជា​បទ​ចម្រៀង​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង ។

    ឆ្លើយតប
  • 19. Monika - ម៉ូនីការ  |  ខែធ្នូ 20, 2010 ម៉ោង 11:50 ព្រឹក

    សង្កេតមើល ឃើញមនុស្សច្រើនណាស់ចូលចិត្តបទណឹង

    ឆ្លើយតប
  • 20. Virak Chan  |  ខែ​ឧសភា 15, 2012 ម៉ោង 10:50 ព្រឹក

    This song is so amazing. Can you tell me whose real love is it? is he/she living in PP? teenager or mature person? They will live in misery forever if they can’t forget the past.

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: