ធម្មជាតិសខ្មៅ

ខែវិច្ឆិកា 25, 2010 at 12:01 ល្ងាច មតិ 27

ទឹក​ភ្នែក​ហូរ​ទប់​មិន​បាន ព្រោះ​អារម្មណ៍នឹក​​​ស្រណោះ​អ្នក​បាត់បង់​ជិវិត​ លាយ​នឹង​អារម្មណ៍​​រំភើប​ចំពោះ​ទឹក​ចិត្ត​ខ្មែរ​ដូច​គ្នា។ ព្រឹកមិញ​​តាម​ផ្លូវ​មក​ធ្វើការ​ខ្ញុំ​យំ​ទៀត​ហើយ គឺ​យំ​​ម្ដង​បន្ទាប់​ពី​មើល​ទូរទស្សន៍​ឃើញ សម្ដេច ហ៊ុន សែន យំ និង​យំ​ម្ដង​ទៀត​ពេល​ឃើញ​នៅ​តាម​ផ្លូវ​គេ​ដាក់​ទង់ជាតិ​បង្ហូត​ពាក់​​កណ្ដាល​ដង។ នា​គ្រា​ទុក្ខ​សោក​​បែប​នេះ ទើប​​ដឹង​ថា ខ្មែរ​ស្រលាញ់​គ្នា ចេះ​រួម​សុខ​ទុក្ខ​គ្នា។ ​ម្នាក់ៗ​ក្ដុក​ក្ដួល​ស្ទើរ​តែ​ធ្វើ​អ្វី​​លែង​កើត។ ខ្ញុំ​​ក៏​​គ្មាន​អារម្មណ៍​ធ្វើអ្វី​ដែរ ប៉ុន្តែ​កាល​ពី​ម្សិលមិញ​បែរ​ជា​អាច​សរសេរ​ចម្រៀង​មួយ​បទ​បាន។ ខ្ញុំបាន​រំសាយ​ទុក្ខ​​បន្តិច​​ក្រោយ​​ពី​​បាន​​បញ្ចប់​​បទ​​នេះ។ ប្រហែល​មក​ពី​ខ្ញុំ​បាន​ធ្វើ​កិច្ច​ការ​ចំពោះ​​ព្រលឹង​អ្នក​រងគ្រោះ ហើយ​វា​ធ្វើ​ឱ្យ​ខ្ញុំ​យល់ពី​ការ​​រំសាយ​ទុក្ខ​ឱ្យ​ខ្លួន​ឯង។

បទ​ចម្រៀង​នេះ ខ្ញុំ​បាន​សរសេរ​តាម​សម្ដី​ជន​រង​គ្រោះ​ម្នាក់ ដែល​​គាត់​​ព្យាយាម​ការពារ​សង្សារ​របស់​គាត់​ដល់​​ដង្ហើម​​ចុង​​ក្រោយ។ នាង​​ឈ្មោះ​​ស្រីរ័ត្ន មក​ពី​​ខេត្ត​ឧត្តរមានជ័យ។ នាង​​បាន​​ស្លាប់​​ក្នុង​​ទ្រូង​​គាត់។ នាង​ស្លាប់​ទាំង​ឈរ តែ​មុន​ផុត​ដង្ហើម នាង​ខំ​ប្រាប់​គាត់​ថា «អូន​លា​ហើយ តែ​បង​ត្រូវ​តែ​រស់ ដើម្បី​ជួយ​លា​ពុក​ម៉ែ​ឱ្យ​អូន​ផង…» គាត់​បាន​​ប្រាប់​នាង​​កុំ​ឱ្យ​​ខំ​និយាយ យើង​មិន​ស្លាប់​ទេ បន្តិច​ទៀត​មាន​គេ​ជួយ​យើង​ហើយ។ គាត់​ឈរ​ឱប​សព​សង្សារ​អស់​ពីរ​ម៉ោង រហូត​ដល់​សព​របូត​ពី​ដៃ​គាត់ តែ​គាត់​គ្មាន​កម្លាំង​លើក​នាង​មក​វិញ។ យ៉ាង​ណា​គាត់​នៅ​តែ​មិន​ជឿ​ថា នាង​ស្លាប់​ទេ។ មាន​មនុស្ស​ម្នា​បាន​ដើរ​ជាន់​លើ​ស្មា​របស់​គាត់​ដើម្បី​រំដោះ​ជីវិត​ខ្លួន តែ​គាត់​មិន​អាច​ទៅ​ណា​ចោល​សង្សារ​ឡើយ។ គ្រា​នោះ​គាត់​ស្ទើរ​តែ​ស្លាប់​តាម​សង្សារ​ទៅ​ហើយ ប៉ុន្តែ​ក្ដី​សង្ឃឹម​ចុង​ក្រោយ គឺ​គាត់​នឹក​ឃើញ​ពុក​ម៉ែ ថា​តើ​ពួក​លោក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​កូន​ស្លាប់?

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

សោកនាដកម្ម 22 វិច្ឆិកា 2010 ក្រៅពីអូនមិនយកប្រពន្ធ

27 មតិ Add your own

  • 1. ហនុមាន  |  ខែវិច្ឆិកា 25, 2010 ម៉ោង 12:27 ល្ងាច

    អរគុណ ! តែងបានពិរោះណាស់ សូមសសើរ អានគួរអោយអាណិតអាសូរជាទីបំផុត! អរគុណបានចែកចាយ

    ឆ្លើយតប
  • 2. គាឡុង  |  ខែវិច្ឆិកា 25, 2010 ម៉ោង 1:00 ល្ងាច

    ព្រឹកមិញ​ ស្តាប់វិទ្យុ លឺកំនាព្យបងហើយ ខ្ញុំបានស្រក់ទឹកភ្នែក ឥលូវ​អាន​ហើយ​នៅតែស្រក់ដដែល។ អោ កូនខ្មែរអើយ អនិច្ចាណាស់!

    ឆ្លើយតប
  • 3. ពត៌មានវិជ្ជាកូនខ្មែរ  |  ខែវិច្ឆិកា 25, 2010 ម៉ោង 1:00 ល្ងាច

    មិនទាន់នឹងបានអានផងក៏មានអារម្មណ៍ក្តុកក្តួលហើយបង ! គួរឲ្យអាណិតបងប្អូនខ្មែរយើងណាស់ !! 😦

    ឆ្លើយតប
  • 4. enana88  |  ខែវិច្ឆិកា 25, 2010 ម៉ោង 1:08 ល្ងាច

    អរគុណសម្រាប់ការចែកចាយកំណាព្យមួយនេះ!

    ឆ្លើយតប
  • 5. ឧត្តម  |  ខែវិច្ឆិកា 25, 2010 ម៉ោង 1:17 ល្ងាច

    😦

    ឆ្លើយតប
  • 6. Sophorn reachfc  |  ខែវិច្ឆិកា 25, 2010 ម៉ោង 4:29 ល្ងាច

    thanks for sharing this song with us… I feel so sad and i can’t stop crying when i read this song… It’s very meaningful and so sad… I wish she can stay in peace and reborn with a new happy life…

    ឆ្លើយតប
  • 7. សម្ផស្ស  |  ខែវិច្ឆិកា 25, 2010 ម៉ោង 4:58 ល្ងាច

    អរគុណ​បង! ដែល​បាន​និពន្ធ​ទំនុក​ច្រៀង​មួយ​នេះ សូម​អោយ​តារា​នៅ​ហង្យ​មាស​ទាំង​អស់​ច្រៀង​នឹង​ចេញ​ផ្សាយ​ផង ។

    ឆ្លើយតប
  • 8. សម្ផស្ស  |  ខែវិច្ឆិកា 25, 2010 ម៉ោង 5:00 ល្ងាច

    ស្តាយ​ណាស់​បទនេះ​ដូច​ជា​ខ្លី​បន្តិ​ អាន​ហើយ​អាន​ទៀន​នៅ​តែ​មិន​អស់​ចិត្ត​នឹង​ការ​ស្លាប់​ដល់​ទៅ​ជាង​៤០០​នាក់​ ។

    ឆ្លើយតប
  • 9. វណ្ណពិសិដ្ឋ  |  ខែវិច្ឆិកា 25, 2010 ម៉ោង 5:08 ល្ងាច

    😦

    ឆ្លើយតប
  • 10. ransiman  |  ខែវិច្ឆិកា 25, 2010 ម៉ោង 7:40 ល្ងាច

    បង ខ្ញុំសូមឲ្យតារា​នៅ​ហង្យ​មាស​ទាំង​អស់​ច្រៀង​នឹង​ចេញ​ផ្សាយ​ផង ខ្ញុំអាណិតពួកគេណាស់ ខ្ញុំចង់យំដើម្បីពួកគេណាស់ ខ្ញុំពិតជាចង់យំណាស់

    ឆ្លើយតប
  • 11. កូនចោរតូច  |  ខែវិច្ឆិកា 26, 2010 ម៉ោង 6:27 ព្រឹក

    ជិវិត ពិតជា ឆាកល្ខោន និង បទនិពន្ធ ដ៏គួរឲ្យកំសត់ ជូរចត់ មែន !
    ត្រឹមតែ ប៉ុន្មានម៉ោង សោះ ឈុតឆាក និង បទកាព្យ ជាច្រើន បានលេចឡើង នៅពេលនេះ ។

    សូមចូលរួម ចែករំលែក ក្នុង ឪកាស ដ៏ក្រៀមក្រំ ជាប្រវត្ដិសាស្រ្ដ មួយនេះផង ។

    ពី ខ្ញុំ ពិសិដ្ឋ ដោយសេចក្ដី គោរព យ៉ាងជ្រាលជ្រៅ​!

    ឆ្លើយតប
  • 12. សោកស្តាយ  |  ខែវិច្ឆិកា 26, 2010 ម៉ោង 8:38 ព្រឹក

    កំសត់ មានគូស្នេហ៍ជាច្រើនត្រូវព្រាត់គ្នា

    ឆ្លើយតប
  • 13. សុផាត  |  ខែវិច្ឆិកា 26, 2010 ម៉ោង 10:35 ព្រឹក

    គិតទៅប្រហែលជាពិបាកបំភ្លេចរឿងនេះណាស់ អ្នកភូមិវើដប្រេស និងហ្វេសប៊ុកនៅតែរំលឹក ធ្វើឲ្យខ្ញុំមានអារម្មណ៍កាន់តែក្តុកក្តួលទៀត 😦 ព្រោះនៅតែលឺសំលេងបងស្រីម្នាក់ ដែលគាត់ស្រែករកខ្យល់នៅជាប់ត្រចៀកនៅឡើយ។
    ព្យាយាមរំសាយបន្តិចម្តងៗទៅ ប្រយ័ត្នទៅជាឈឺទាំងអស់គ្នាណា!

    ឆ្លើយតប
  • 15. បុរិន្ទ  |  ខែវិច្ឆិកា 26, 2010 ម៉ោង 11:33 ព្រឹក

    😦

    ឆ្លើយតប
  • 16. ភារម្យ  |  ខែវិច្ឆិកា 26, 2010 ម៉ោង 12:58 ល្ងាច

    :cry::

    ឆ្លើយតប
  • 18. khmermen  |  ខែវិច្ឆិកា 26, 2010 ម៉ោង 5:13 ល្ងាច

    KOH PICH

    K=kill
    O=over
    H=hundred
    P=people
    I=in
    C=cambodia
    H=holiday

    ឆ្លើយតប
  • 21. ភារៈ  |  ខែវិច្ឆិកា 26, 2010 ម៉ោង 5:26 ល្ងាច

    បងផលរៀបរាប់បានល្អមែន! ​អារម្មណ៍នឹក​​​ស្រណោះ​អ្នក​បាត់បង់​ជិវិត ខ្ញុំក៏ដូចបង ដូចប្រជាជនខ្មែរទូទៅ តែអារម្មណ៍ដែលក្តុកក្ដួលពីទឹកចិត្តខ្មែរដែលស្រលាញ់ខ្មែរ ក្នុងស្ថានភាពនេះ ពិតជាគួរអោយស្ញប់ស្ញែងមែន! សូមអោយកូនខ្មែរ ចេះស្រលាញ់គ្នា ចេះជួយទុក្ខធុរៈគ្នា ដរាបតទៅ …

    ឆ្លើយតប
  • 22. dhruv  |  ខែវិច្ឆិកា 26, 2010 ម៉ោង 9:11 ល្ងាច

    បងផល ខ្ញុំសូមសំនូមពរឲ្យបទនេះច្រៀងហើយ​នឹង​ចេញ​ផ្សាយ​ផង ថ្ងៃនេះខ្ញុំនៅតែស្ដាប់បទរបស់បងនីសានិងបងរឹទ្អដែលច្រៀងចូមរួមកាន់ទុក្ខ ខ្ញុំពិតជាចង់យំណាស់ ខ្ញុំពិតជាស្រក់ទឹកភ្នែកណាស់ ខ្ញុំចង់យំដើម្បីពួកគេណាស់ ខ្ញុំពិតជាចង់ឲ្យវេលាវិលថយក្រោយណាស់

    ឆ្លើយតប
  • 23. សម្ផស្ស  |  ខែវិច្ឆិកា 27, 2010 ម៉ោង 8:51 ព្រឹក

    😦

    ឆ្លើយតប
  • 24. ថា រ៉ាឌី  |  ខែធ្នូ 4, 2010 ម៉ោង 9:37 ល្ងាច

    សួស្ដីបងផល ខ្ញុំសុំសួបងតាមត្រង់បទនេះនិយាយពីរឿងពិតរបស់មនុស្សពីរនាក់នៅខេត្ត ឧត្ដរមានជ័យមែនទេបង ? ពីព្រោះវាហាក់បីដូចជាសាច់រឿងរបស់អ្នកនៅខេត្តឧត្ដរមានជ័យពីរនាក់ដែលខ្ញុំបានស្គាល់ ពេលនេះខ្ញុំក៏រស់នៅឧត្ដរមានជ័យដែណាបង ។ សូមអរគុណជួបគ្នាពេលក្រោយ សង្ឃឹមថាបងនឹងឆ្លើយតបក្នុងថ្ងៃណាមួយមិនខាន !

    ឆ្លើយតប
    • 25. ចាន់ផល  |  ខែធ្នូ 6, 2010 ម៉ោង 10:29 ព្រឹក

      សួស្ដីប្អូន! មែន​ហើយ គឺ​ជា​សាច់​រឿង​ពិត​របស់​អ្នក​ខេត្ត​ឧត្ដរ​មាន​ជ័យ​មែន។ ប្អូន​ស្គាល់​ពួក​គាត់​មែន​ទេ?

      ឆ្លើយតប
  • 26. dhruv  |  ខែធ្នូ 7, 2010 ម៉ោង 7:17 ល្ងាច

    បងផល​ បងអាចផ្ញើបទ ចំរៀងមរណះ ឲ្យខ្ញុំផងបានទេ? ខ្ញុំចង់ច្រៀងបទហ្នឹង

    ឆ្លើយតប
    • 27. ចាន់ផល  |  ខែធ្នូ 8, 2010 ម៉ោង 11:11 ព្រឹក

      បងស្ដាប់តែតាមវិទ្យុដែរ អត់មានក្នុងកុំព្យូទ័រផង!

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: