សោកនាដកម្ម 22 វិច្ឆិកា 2010

ខែវិច្ឆិកា 23, 2010 at 1:35 ល្ងាច មតិ 8

កាលពីយប់មិញ ជាបុណ្យអុំទូកថ្ងៃទីបី ហើយ​​សោកនាដកម្ម​មួយ​ក៏​បាន​កើត​ឡើង…

អារម្មណ៍​ខ្ញុំ​​ច្របូកច្របល់ ហើយ​ទឹក​ភ្នែក​ចេះ​តែ​ចេញ… ហេតុអ្វី​ក៏​រឿង​អកុសល​បែប​នេះ​ស្រាប់​តែ​កើត​ឡើង? ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​ខ្ញុំ​បាន​ដើរ​លេង​ជួប​ជុំ​ជាមួយ​មិត្ត​ភក្តិ ហើយ​ពួក​យើង​ក៏​សប្បាយ​ចិត្ត​ដែរ… លុះ​មក​ដល់​យប់​ចុង​ក្រោយ​នេះ ដើរៗ​ក៏​ស្រាប់​តែ​ឃើញ​​​បង​ស្រី​ម្នាក់​​ស្រែក​យំ ព្រោះ​បាត់​កូន… ម្ដាយ​របស់​គាត់ និង​​អ្នក​នៅ​ក្បែរ​គាត់​ក៏​យំ​… ពួក​គាត់​ជា​អ្នក​លក់​នំចំណី​ក្នុង​ពិធី​បុណ្យ។ បន្ទាប់​មក​ក៏​ឃើញ​ប្ដី​របស់​បង​ស្រី​ដែល​យំ​បាត់​កូន​នោះ ទាត់​ធាក់​របស់​របរ​លក់​ដូរ ធ្វើ​ឫកកំរោលចូល​ដាក់​ម្ដាយ​ ដាក់​ប្រពន្ធ ស្រែក​ជេរពួកគេ​ថា​ធ្វើឱ្យ​​កូន​បាត់ ហើយ​គំរាម​​ប្រុង​បោក​ធុង​ហ្គាស​ឱ្យ​ផ្ទុះ​ស្លាប់​ទាំង​អស់​គ្នា… គេ​​ប្រទាញ​ប្រទង់​គ្នា​ជាមួយ​នឹង​ម្ដាយ ហើយ​មាន​មនុស្ស​ពីរ​បី​នាក់​ចូល​ទៅ​ជួយ​ឃាត់ ឯ​​មនុស្ស​ម្នា​ក៏​នាំ​គ្នា​រត់​ចេញ​ខ្លាច​ធុង​ហ្គាស​​ផ្ទុះ។ ខ្ញុំ​ក៏​រត់​នឹង​គេ​ដែរ ដោយ​គិត​ក្នុង​ចិត្ត​ជាប់ ហេតុអី​ក៏​ខ្ញុំ​បែរ​ជា​រត់​ពី​ហេតុការណ៍​ ដោយ​មិន​ព្រម​ចូល​ទៅ​ជួយ​ពួក​គេ? មនុស្សគឺ​អាត្មា​និយម​អ៊ីចឹង​មែន​ទេ? ហេតុអី​ក៏​គ្រួសារ​មួយ​នេះ​កម្សត់​ម្ល៉េះ? តើ… យាយ និង​បង​ស្រី​កម្សត់​នោះ​នឹង​យ៉ាង​ណា? ជា​អ្នក​ក្រ គិត​ថា​នឹង​លក់​ដូរ​ក្នុង​បុណ្យ​​នេះ​ ដើម្បី​បាន​ប្រាក់​ចំណេញ​បន្តិច​បន្តួច ប៉ុន្តែ​​បែរ​ជា​បាត់​កូន គ្រួសារ​ឈ្លោះ​ប្រកែក​គ្នា ប្រើ​អំពើ​ហិង្សា…

ក្រុម​ពួក​យើង​ក៏​នាំ​គ្នា​ដើរ​ទៅ​វត្ត​បទុម ហើយ​ក៏​បាន​ដឹង​រឿង​រន្ធត់​មួយ​ទៀត… ស្ពាន​​កោះពេជ្រ​បាក់! ខ្ញុំ​ដឹង​ត្រឹម​ថា​មាន​មនុស្ស​គ្រោះ​ថ្នាក់ មិន​បាន​ដឹង​ថា វា​ធ្ងន់​ធ្ងរ​ប៉ុណ្ណា​ឡើយ។ ក្រោយ​មក​ពួក​យើង​ក៏​បាន​ដឹង​បន្ថែម​បន្តិច​ម្ដងៗ ហើយ​ពេលនាំ​គ្នា​ដើរ​ទៅ​ផ្ទះ​វិញ ម្ដាយ​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​មក​ពី​ស្រុក សួរ​នាំ​ពី​កូន​ក្មួយ… ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ថា ជា​គ្រោះ​ថ្នាក់​ធំ​ ដែល​កំពុង​ផ្សាយ​តាម​ទូរទស្សន៍។ ខ្ញុំ​ទូរស័ព្ទ​ទៅ​សួរ​ពូ​ខ្ញុំ ហើយ​ដឹង​ថា ពួក​គេ​មិន​អី​ទេ… បី​ថ្ងៃ​ហើយ ខ្ញុំ​មិន​បាន​ដើរ​លេង​ជាមួយ​បង​ប្អូន​ទេ ហើយ​​ខ្ញុំ​​គិត​រហូត ថា​តើ​ខ្ញុំ​ធ្វើ​ត្រូវ​អត់? ខ្ញុំ​ជ្រើស​រើស​មិត្ត​ភក្តិ​ មិន​ជ្រើស​រើស​បង​ប្អូន… ខ្ញុំ​ចាប់​ផ្ដើម​ទទួល​អារម្មណ៍​ថា​ខុស​ជា​បន្ត​បន្ទាប់​…

បី​ថ្ងៃ​នេះ​ ខ្ញុំ​ដឹង​ថា​ខ្ញុំ​លេង​ច្រើន​ពេក លេង​ស្ទើរ​ភ្លេច​ស្លាប់ ហើយ​ទើប​តែ​ភ្ញាក់​ខ្លួន​នៅ​ពេល​ឃើញ​មនុស្ស​ស្លាប់​នៅ​នឹង​មុខ… តាម​ផ្លូវ​មាន​ឡាន​ពេទ្យ​បន្ត​បន្ទាប់ ដឹក​សាកសព និង​អ្នក​របួស​ទៅ​ពេទ្យ… ពួក​យើង​ក៏​ដឹង​ថា វា​ជា​សោកនាដកម្ម​មួយ​ដែល​កំពុង​តែ​កើតឡើង។ ហេតុការណ៍​នេះ​​ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ័យ ហើយ​ស្នើរ​ឱ្យ​ខ្ញុំ​ទៅ​ដេក​នៅ​ផ្ទះ​មិត្ត​ភក្តិ​មួយ​យប់​ ព្រោះ​ផ្ទះ​ខ្ញុំ​ឆ្ងាយ។ ខ្ញុំ​បាន​ទៅ​ដេក​នៅ​ផ្ទះ​មិត្តភក្តិ ហើយ​សំងំ​ដេក ដោយ​សង្ឃឹម​ថា រឿង​អាក្រក់​នឹង​ក្លាយ​ជា​ធម្មតា​វិញ​នៅ​ពេល​បន្ទាប់​មក… ទូរទស្សន៍​នៅ​តែ​បន្ត​ផ្ទាល់​ជាប់​ពី​រូបភាព​នៅ​កន្លែង​កើត​ហេតុ… បន្ទាប់​មក​ក៏​ឃើញ​ លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍​មក​កាន់​ជន​រួម​ជាតិ។ ខ្ញុំ​ក៏​ដេក​លក់​មួយ​ស្រលេត… ដឹង​ខ្លួន​ឡើង​​មាន​អារម្មណ៍​ឯកោ​ខ្លាំង​មែន​ទែន… ទើប​តែ​ជួប​រឿង​អាក្រក់ ហើយ​មក​ដេក​ប្លែក​កន្លែង​ទៀត ធ្វើ​ឱ្យ​ខ្ញុំ​​រវើរវាយ​ និង​ខ្លាច… ខ្ញុំ​ដេក​លែង​លក់ ហើយ​គិត​គ្រប់​យ៉ាង… ខ្ញុំ​ពិត​ជា​ចង់​ឈប់​និយាយ​ថា ខ្លួន​ឯង​កម្សត់​ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​បាន​ជួប​មនុស្ស​ដែល​កម្សត់​ជាង​ខ្ញុំ​ជា​ច្រើន ប៉ុន្តែ​នៅ​តែ​មិន​អាច​បំបាត់​អារម្មណ៍​មួយ​នេះ​បាន… តើ​​កន្លង​មក ការ​រស់​នៅ​​របស់​ខ្ញុំ ការ​គិត​របស់​ខ្ញុំ ការ​ប្រាថ្នា​របស់​ខ្ញុំ ត្រឹម​ត្រូវ​ទេ? តើ​ខ្ញុំ​គួរ​រស់​នៅ​បន្ត​ទៀត​យ៉ាង​ម៉េច? ហេតុអ្វី​ក្តី​ប្រាថ្នា មិន​មែន​ជា​របស់​ខ្លួន?

អត្ថបទ​មួយ​នេះ គឺ​ខ្ញុំ​សរសេរ​នៅ​​កន្លែង​ធ្វើ​ការ​… ពេល​ខ្ញុំ​ចេញ​ពី​មិត្តភក្តិ​​ទៅ​ផ្ទះ មេឃ​​រលឹម​តិចៗ ជា​ទិដ្ឋភាព​កាន់ទុក្ខ។ ខ្ញុំ​ពាក់​អាវ​ពណ៌​ខ្មៅ​មក​ក្រុមហ៊ុន ទាំង​​គ្មាន​អារម្មណ៍​ធ្វើ​ការ ហើយ​​គិត​ថា​​ត្រូវ​រៀប​ចំ​ឆាក​ជីវិត​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត… «កុំ​និយាយ​ពី​អ្វី​ដែល​ខ្លួន​ឯង​​ចង់​បាន ហើយ​ប្ដូរ​មក​និយាយពី​អ្វី​ដែល​ខ្លួន​ឯង​មាន​» ហេតុអ្វី? ជីវិត​ជា​អ្វី? ស្នេហា​ជាអ្វី? ខ្ញុំ​នឹង​នៅ​រង់ចាំ​​ស្វែង​​យល់​បន្ត​ទៀត!

Advertisements

Entry filed under: អារម្មណ៍.

ស្រលាញ់គឺលះបង់ ធម្មជាតិសខ្មៅ

8 មតិ Add your own

  • 1. ចរិយា  |  ខែវិច្ឆិកា 23, 2010 ម៉ោង 2:02 ល្ងាច

    យ៉ាងម៉េចហើយ? សុខសប្បាយជាទេ?
    មើលរឿងនេះហើយ បេះដូងសឹងតែស្ទះ។ ខ្ញុំស្លុតមិនទាន់បាត់ទេ។ ពេលនេះ ខ្លាចខ្លាំងណាស់។ កុំថាឡើយ មើលទូរទស្សន៍ សូមី្បតែឮ ក៏មិនចង់ឮដែរ។

    ឆ្លើយតប
  • 2. ចាន់ផល  |  ខែវិច្ឆិកា 23, 2010 ម៉ោង 2:28 ល្ងាច

    ទឹកភ្នែកនៅដក់ជាប់ក្នុងប្រឡង់ភ្នែក…

    ឆ្លើយតប
  • 3. ឌីយ៉ា  |  ខែវិច្ឆិកា 23, 2010 ម៉ោង 2:58 ល្ងាច

    ម៉េចបានជារឿងនេះកើតឡើង? ម៉េចបានជាមនុស្សចេះតែលេងសើចផ្តេសផ្តាស ហើយធ្វើឲ្យមានបញ្ហាកើតឡើងអ៊ីចឹង? ខ្ញុំមិនចង់លឺថា បងប្អូនរបស់ខ្ញុំទៅដើរលេងទីក្រុងខ្មោចនោះទេ។ ខ្ញុំសប្បាយចិត្តដែលមិនបានយកស្រីណែតទៅ ហើយសប្បាយចិត្តដែលយើងមិនបានប៉ះទីនោះសូម្បីបន្តិច ទោះបីយើងបានទៅលេងទីនោះពីរថ្ងៃហើយក៏ដោយ។ បេះដូងខ្ញុំស្ទើរផ្ទុះពេលឃើញឡានពេទ្យជិះកាត់យើងម្តងៗ។ ពួកគាត់គ្រាន់តែចង់សប្បាយម្តង ក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះប៉ុណ្ណោះ ម៉េចក៏មិនបាន! ហេតុអីក៏មានរឿងនេះកើតឡើង?

    ឆ្លើយតប
  • 4. ransiman  |  ខែវិច្ឆិកា 23, 2010 ម៉ោង 5:39 ល្ងាច

    បេះដូងដូចគេហែកពេលឃើញពត័មាននេះ តើបងប្អូនមានជំនឿ
    ទៅលើផ្លូវងងឹតទេ? ខ្មែរទើបតែបានសុខហេតុអ្វីជួបរឿងបែបនេះ:((:((:((

    ឆ្លើយតប
  • 5. oudomheng  |  ខែវិច្ឆិកា 23, 2010 ម៉ោង 8:59 ល្ងាច

    ខ្ញុំ​ចេះ​តែ​ព្រឺ​ៗ​បាស់​ៗ​រោម នៅ​ពេល​ដែល​នឹក​គិត​ពី​រឿងនោះ…
    សូម​ឱ្យ​វិញ្ញាណក្ខន្ធ​ជន​ដែល​ស្លាប់​បាត់​បង់​ជីវិត​ ទៅ​កាន់​សុគតិភព​ផង​ចុះ

    ឆ្លើយតប
  • 6. មួយលីម  |  ខែវិច្ឆិកា 23, 2010 ម៉ោង 9:57 ល្ងាច

    ​វា​ពិតជាធ្វើអោយខ្ញុំរន្ធត់ចិត្តខ្លាំងណាស់។
    គ្រប់ពេលដែលខ្ញុំបានលឺនិងឃើញពត៍មាន​ទាំងនេះ ទឹកភ្នែករបស់ខ្ញុំក៏ហូរចុះមក។​ហើយខួរក្បាលរបស់ខ្ញុំក៏ចាប់ផ្តើមសួរខ្លួនឯងថា​ហេតុអីក៏សោកនាដកម្ម ទាំងនេះកើត​ឡើងចំពោះខ្មែរ។
    នៅប្រទេសបារាំង​បាន​ផ្សាយ​ពី​ហេតុការណ៍នេះសឹងតែគ្រប់ប៉ុស្ត៍។
    ខ្ញុំសូមចូលរួមសោកស្តាយ​ និង​សូមជួយរំលែកទុកដល់ក្រុមគ្រួសារ​របស់អ្នកបាត់បង់ជិវិតទាំងអស់ផង។

    ឆ្លើយតប
  • 7. សុភា  |  ខែវិច្ឆិកា 23, 2010 ម៉ោង 10:56 ល្ងាច

    ចាន់ផល់មានតែងចំរៀងសំរាប់ចូលរួមសោកនាថកម្មនេះទេ?

    ឆ្លើយតប
  • 8. popolove  |  ខែវិច្ឆិកា 25, 2010 ម៉ោង 2:34 ល្ងាច

    ញ៉ុមបានទៅជាប់លើស្ពាននោះដែលតែ សំណាងល្អបានពួកប៉ូលីស PM មកជួយទាន់កុំបងប្អូនរបស់ញ៉ុមគឺទៅទាំងអស់!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: