ពី «បងប្រុសដែលអូនស្អប់»

ខែវិច្ឆិកា 6, 2010 at 10:08 ព្រឹក មតិ 53

 

បងប្រុសដែលអូនស្អប់


បងចង់ជួបអូនខ្លាំងណាស់   ទោះដឹងច្បាស់ខ្លួនជាមនុស្សអូនស្អប់   សុំត្រឹមតែជួបអូនម្ដង   ឱ្យបងបានរៀបរាប់   ខ្សែភ្នែកអភ័ព្វប្រាថ្នាឱ្យអូនសម្លឹង។

ខ្យល់រដូវបក់ប្ដូរផ្លាស់   ពាក់អាវក្រាស់ដែរទេពេលថ្មើរហ្នឹង?   តើអូនសុខទុក្ខយ៉ាងណា?   បងពិតជាចង់ដឹង   បុរសម្នាក់ហ្នឹងចង់លុតជង្គង់សុំទោស។

R.      អស់ឱកាសថែអូនហើយ   អស់ឱកាសរៀងរហូត   ខឹងខ្លួនឯងមិនសមឆ្កួតសារភាពសោះ   អនុស្សាវរីយ៍រីករាយសល់ត្រឹមក្ដីស្រណោះ   អូនទុកបងជាបងប្រុស   អូនអ្ហើយ!   បងខុសហើយ។

ពីបងប្រុសដែលអូនស្អប់   ចុងបញ្ចប់រស់មិនស្ងប់ចិត្តឡើយ   ស្រមោលស្នេហ៍តាមស្ដីជេរ   ចង់ឱ្យពេលថយក្រោយ   បងមិនបណ្ដោយឱ្យខ្លួនបាត់បង់អូនទេ។

 

បើគ្មានថ្ងៃនោះ តើថ្ងៃនេះនឹងយ៉ាងណា?   បើបងមិនស្គាល់អូន តើបងត្រូវស្គាល់អ្នកណា?   បើទំនាក់ទំនងយើងមិនប្រែប្រួល តើពេលនេះយើងកំពុងធ្វើអ្វី?   …បងមិនស្ដាយដែលមានថ្ងៃនោះ មិនស្ដាយដែលបានស្គាល់អូន ក៏មិនស្ដាយចំពោះស្នេហានេះដែរ តែបងស្ដាយដែលខ្លួនឯងធ្វើឱ្យបាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់ ព្រោះបងបានគូសស្នាមខ្មៅមួយក្នុងចិត្តអូន ដែលមិនអាចលុបចេញបាន… បងនឹកអូនណាស់… ចង់ជួបអូន… ចង់ថែទាំអូន… តែវាគ្រាន់តែជាក្ដីស្រម៉ៃប៉ុណ្ណោះ!

 

ភ្នំពេញ ថ្ងៃទី ៦ វិច្ឆិកា ២០១០

Advertisements

Entry filed under: ចម្រៀង.

វេលា​នៃ​ការ​រវើរវាយ… ស្រលាញ់គឺលះបង់

53 មតិ Add your own

  • 1. Neary  |  ខែវិច្ឆិកា 6, 2010 ម៉ោង 10:19 ព្រឹក

    Love the meaning of this song…Another good lyric from my favorite song writer…. 🙂

    ឆ្លើយតប
  • 2. V-Memo  |  ខែវិច្ឆិកា 6, 2010 ម៉ោង 11:30 ព្រឹក

    T-T

    ឆ្លើយតប
  • 3. khmerguy  |  ខែវិច្ឆិកា 6, 2010 ម៉ោង 11:48 ព្រឹក

    ពិតជាមានន័យមែន តើបទនេះចេញពេលណា?

    ឆ្លើយតប
  • 5. dhruv  |  ខែវិច្ឆិកា 6, 2010 ម៉ោង 12:10 ល្ងាច

    bong ah ? kyom jong oy bong sompor oy RHM jenh lok bot ‘Yerng jea Mjass pteas’ sang by Reach and Nisa ,kyom joljet klas nas ,sombey ter jas jas klas !nov kber pteas kyom min sov jojet bot samey elov kor koat niyey tha bot ning piros nas ,athaney mean ney pirous nas. doch jea bot ‘besdoung khmer’ vea jruol jreab knong besdoung brojea pulroth del mean chheam khmer kompng ho knong kloun nus.
    sangkhem tha bot nis ning jenh lok nov vol kroy nis,bot ning 1 chhnam jeang hery tang pi Annivesary of preavihear 7/07/2009 mles

    ឆ្លើយតប
    • 6. ចាន់ផល  |  ខែវិច្ឆិកា 6, 2010 ម៉ោង 12:53 ល្ងាច

      បទហ្នឹងចេញលក់ហើយតើ ព្រោះ​ថ្ងៃមុន​ទៅហាង​កាហ្វេ ឃើញ​គេ​ចាក់… ខ្ញុំមិន​ដឹង​ថា នៅ​វ៉ុល​ណា​ទេ តែ​ប្រហែល​ជា​ក្នុង​ការប្រគុំតន្ត្រី​ប្រចាំ​ឆ្នាំ​របស់​ហង្សមាស Top Music ^^

      ឆ្លើយតប
  • 7. dhruv  |  ខែវិច្ឆិកា 6, 2010 ម៉ោង 1:57 ល្ងាច

    bong Chrolom Bot hery min maen bot ‘Klen Pka preahvihear ‘ te keu bot nis http://www.youtube.com/watch?v=pBwKqzFPxO0 ,kyom neak koam tro RHM reoung ey del kyom min deoung jenh lok ,jomnaek RHM top Music khmean te bot ning bong

    ឆ្លើយតប
    • 8. ចាន់ផល  |  ខែវិច្ឆិកា 6, 2010 ម៉ោង 2:25 ល្ងាច

      អូហ៍! សូមទោស គឺ​ខ្ញុំ​ច្រឡំ​ជាមួយ​នឹង​បទ «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ»

      ឆ្លើយតប
  • 9. ជនអនាថាក្នុងwordpress  |  ខែវិច្ឆិកា 6, 2010 ម៉ោង 2:22 ល្ងាច

    តើបទនិងមានលួចចំឡងពីបរទេសមកទេ?

    បើលួចចំឡងបោះគេទេសូមអ្នកច្រៀងហើយ
    ទុកស្តាប់ខ្លួនអែងទៅ.

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែវិច្ឆិកា 6, 2010 ម៉ោង 2:30 ល្ងាច

      ខ្ញុំអត់ចម្លង​ពី​ណា​មក​ផង! :cry::

      ឆ្លើយតប
      • 11. គាឡុង  |  ខែវិច្ឆិកា 6, 2010 ម៉ោង 10:51 ល្ងាច

        បងផល កុំកើតទុក មានខ្ញុំនៅគាំទ្របង។ ស្នាដៃរបស់បង​ពិតជាអស្ចារ្យ​ណាស់។

    • 12. dhruv  |  ខែវិច្ឆិកា 6, 2010 ម៉ោង 2:32 ល្ងាច

      neak jea neakna? jol leng knong blog robos ke hery niyey min somrum teat neak jea koun khmer reu kor min maen ?

      ឆ្លើយតប
      • 13. sophatcam  |  ខែវិច្ឆិកា 7, 2010 ម៉ោង 2:37 ល្ងាច

        មិនមែនតែញ៉ុមទេដែលគិតបែបនេះ នៅមាន dhruv ទៀត 😀
        ទោះបីយ៉ាងណាក៏ដោយ ក៏មិនត្រូវប្រើពាក្យបែននេះដែរ

    • 14. sophatcam  |  ខែវិច្ឆិកា 6, 2010 ម៉ោង 3:10 ល្ងាច

      មិចយាយចឹង?​ ទោះបីចំលងពីគេ តែបទខ្លះខ្មែរយើងធ្វើបានល្អជាងបទដើមគេទៀត។ ដូចជាបទ “ស្រឡាញ់គឺលះបង់” បស់ សុគន្ធកញ្ញា បទភ្លេង នឹងទំនុកច្រៀង ពិរោះជាងបទដើមទៀត។ ញ៉ុមយាយចឹងមែនគាំទ្រខ្មែរឲ្យចំលងពីថែមទៀតទេ បើអាចគួរតែព្យាយាមខ្លួនឯង និងចៀសរវាងការចំលងពីគេ។ តាមញ៉ុមដឹង ហង្សមាសក៏មានចេញបទចំរៀង​ដែលជាបទភ្លេងថ្មីច្រើនដែរ។ ពេលខ្លះញ៉ុមក៏ពិបាកស្តាប់ដែរ ពេលលឺខ្មែរជេរខ្មែរគ្មាឯងពីការចំលងគេនឹង!

      ឆ្លើយតប
      • 15. គាឡុង  |  ខែវិច្ឆិកា 6, 2010 ម៉ោង 10:47 ល្ងាច

        ខ្ញុំគាំទ្រមតិបង ព្រោះថា​ឥលូវនេះ​មានខ្មែរជេរខ្មែរគ្នាឯងច្រើនណាស់។ អ្នកនិយម​បទបុរាណ ថា​ខ្មែរឥលូវចូលចិត្តខុសរបៀប ចូលចិត្ត​ខាង​ចំលងគេ ឯអ្នកចូលចិត្ត​បទសម័យ ថា​អ្នកចូលចិត្តបទបុរាណ ជាមនុស្ស​ហួសសម័យកាល។ តើថ្ងៃណា ទើបខ្មែរចេះស្រលាញ់ខ្មែរ? បទបុរាណមានចំនុចល្អរបស់បទបុរាណ ឯបទសម័យ​ក៍មាន​ចំនុចល្អរបស់​បទសម័យ។ ចូរយើងមើលក្នុងផ្លូវល្អទាំងអស់គ្នាផង។ ហើយត្រូវ​ចេះ​សាមគ្គីអភិវឌ្ឍប្រទេសជាតិយើង។ ខ្មែរត្រូវតែស្រលាញ់ខ្មែរ។

    • 16. គាឡុង  |  ខែវិច្ឆិកា 6, 2010 ម៉ោង 10:50 ល្ងាច

      សូមបងប្រូសកុំនិយាយបែបនេះ ចូរយើងជួយលើកតំកើងអ្នកនិពន្ធ​ខ្មែរយើង​ផង។

      ឆ្លើយតប
    • 17. សំឫទ្ធិ  |  ខែវិច្ឆិកា 7, 2010 ម៉ោង 1:48 ព្រឹក

      បើ​តាម​គំនិត​ខ្ញុំ ចម្លង​តាម​គេ ឬ​មិន​ចម្លង​តាម​គេ ឥត​ទាក់​ទង​នឹង​អ្នក​និពន្ធ​ទំនុក​ច្រៀង​ទេ 😦 តែ​វា​ជា​កិច្ចការ​របស់​អ្នក​និពន្ធ​បទ​ភ្លេង ខ្ញុំ​ជឿ​ថា​បង​ផល​មិន​មែន​ជា​អ្នក​ជ្រើស​រើស​ភ្លេង​ទេ គឺ​មាន​ន័យ​ថា​ គាត់​តែង​តាម​ភ្លេង​ដែល​ក្រុម​ហ៊ុន​កំណត់ ។ ឱ្យ​តែ​គាត់​កុំ​យក​អត្ថន័យ​ពី​បទ​ដើម​ទៅ មាន​ន័យ​ថា គាត់​មិន​ចម្លង​ហើយ… ខ្ញុំ​ក៏​ពុំ​សូវ​គាំទ្រ​នឹង​ការ​ចម្លង​បទ​ភ្លេង​ពី​ប្រភព​ដទៃ​ដែរ ក៏​ប៉ុន្តែ​វា​មាន​កត្តា​ជា​ច្រើន​ដែរ​ត្រូវ​គិត​ពិចារណា​មុន​នឹង​ថា​ការ​ចម្លង​នោះ​ល្អ​ ឬ​មិន​ល្អ….

      កត្តា​ដែល​សំខាន់​ជាង​គេ​នោះ គឺ​ការ​លួច​ចម្លង ថាស​ស៊ីឌី លក់ !! តើ​ផលិតកម្ម​ទាំង​អស់​ហ្នឹង​បាន​ប្រាក់​មក​ពី​ណា​ទៅ​ទិញ​បទភ្លេង​ថ្មី​ៗ បើ​ចំណូល​មិន​គ្រប់​គ្រាន់​ផង​នោះ ?? ខ្ញុំ​មិន​ចូល​ចិត្ត​អ្នក​ស្រែក​តវ៉ា​ឱ្យ​បំបាត់​អំពើ​អាក្រក់ ខណៈ​ពេល​ដែល​ខ្លួន​ឯង​កំពុង​តែ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​នោះ​ទេ 😦

      ឆ្លើយតប
      • 18. ឧត្តម  |  ខែវិច្ឆិកា 7, 2010 ម៉ោង 4:51 ល្ងាច

        ការចម្លងបទពីគេ វាមិនមែនជាកំហុសអ្នកនិពន្ធទេ! គឺផលិតកម្មជា​អ្នក​ឲ្យភ្លេង​មកសរសេរប៉ុណ្នោះ! បងផលគ្រាន់តែសរសេរ​តាម​អារម្មណគាត់ប៉ុណ្នោះ គឺទៅតាម​ភ្លេង​ មិនមែនចម្លងពីគេទេ! ខ្ញុំធ្លាប់​អង្គុយ​លេង​ជា​មួយ​គាត់​ខ្ញុំ​ដឹង!
        បើចង់បន្ទោស​គឺ​បន្ទោស​ផលិតកម្ម តែបើចង់បន្ទោស​ផលិតកម្ម​ គឺត្រូវ​បន្ទោស​អ្នក​កុបពី​ឌីស​ក្លែង​ក្លាយ​​លក់ព្រាត​ពេញ​ទី​ផ្សារ​ ហើយ​ក៏ត្រូវ​បន្ទោស​អ្នក​ស្តាប់​ដែល​តែង​តែ​ទិញ​ឌីស​ក្លែង​ក្លាយ​ទាំង​នោះ​ ដែល​ដូច​ជា​ការ​គាំ​ទ្រ​ឲ្យ​មាន​ការ​លួច​ចម្លង​គេ​ដូច្នោះ​ដែរ​។ នេះ​ជាការពិត​។​

        ពេល​ដែល​គ្រប់​គ្នា​រិះ​គន់​ ត្រូវ​សួរ​ខ្លួន​ឯង​សិន​! តើ​មាន​បាន​ទិញ​ឌីស​ចម្លង​ទាំង​នោះ​ដែរ​ឬទេ? បើ​ទិញ​ហើយ​ កុំបាច់​មក​លូចឹងទៀត​។ ហើយ​បើ​ថា​អត់លុយ​ទិញ​ឌីស​ស៊ីន​ទេ​ អាហ្នឹង​រិត​តែបាច់យិយ​ទេ! សុំទោស​បើ​ខ្ញុំ​យិយធ្ងន់!

      • 19. គាឡុង  |  ខែវិច្ឆិកា 8, 2010 ម៉ោង 9:34 ល្ងាច

        ខ្ញុំពិតជាគាំទ្រមតិបង។ អ្វីដែលបងគិតគឺដូចជា​អ្វីដែល​ខ្ញុំគិតដែរ។

    • 20. ជនអនាថាក្នុងwordpress  |  ខែវិច្ឆិកា 7, 2010 ម៉ោង 6:23 ល្ងាច

      ខ្ញុំមិនមាននៃចង់បន្ទោសទេ
      តែពេលណាខ្ញូំចាក់បទចំរៀងខ្មែរ
      អោយបរទេសស្តាប់គេតែងនិយាយថា
      បទនិងយកពីស្រុកថៃឬស្រុកយួន.
      ហើយគេបានអោយឌីសចំរៀងថៃដែលខ្មែរ
      ចំលងមកខ្ញុំទៀត.

      ជួនកាលបទបរទេសចេញតាំងពី១៩៩៥
      តែខ្មែរទើបតែច្រៀងនៅ២០១០នេះ.

      បើលោកមានស្នាដៃបែបនិងខ្ញុំសសើរ
      តែសូមតែម្យ៉ាងកុំចំលងពីគេអីវាគ្មាននៃទេ.

      ឆ្លើយតប
      • 21. សំឫទ្ធិ  |  ខែវិច្ឆិកា 7, 2010 ម៉ោង 8:08 ល្ងាច

        អ៊‍ីចឹង​! មេត្តា​យក​គំនិត​របស់​បង​នេះ ទៅ​ប្រាប់​ឱ្យ​ដល់​គ្រប់​ផលិតកម្ម​ផង​ទៅ ទើប​អ្វីៗ ត្រូវ​បាន​គេ​យកទៅ​ពិចារណា !! តែ​កុំ​ភ្លេច ! សរសេរ​ញត្តិ​ដាក់​ជូន គណកម្មការជាតិប្រឆាំង​អំពើ​ពុក​រលួយ​ផង ទើប​​ផលិតកម្ម​នានា អាច​ពិចារណា​បាន 🙂 ឥត​មាន​នរណា​ម្នាក់​ចង់​យក​របស់​គេ​ មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទេ !!

  • 22. dhruv  |  ខែវិច្ឆិកា 6, 2010 ម៉ោង 2:30 ល្ងាច

    ter bong arch somnompor RHM oy jenh lok bot ‘Yerng Jea Mjass Pteas’ ban te? kyom jeur tha bot nis ning lbey jea min khan ,kyom koam tro 100%,kyom sangkhem vol kroy ning mean voatmean bot nis

    ឆ្លើយតប
  • 23. គាឡុង  |  ខែវិច្ឆិកា 6, 2010 ម៉ោង 2:31 ល្ងាច

    តើអ្នកណាជាអ្នកច្រៀង បងផល? បទនេះពិតជា​មានន័យ​មែន។ បទរបស់​បងនិពន្ធពិតជាមានអត្ថន័យ។ សុំសួរបងរឿងមួយ តើថ្ងៃណា​បង​ចេញ សេ្នហាសុភាពបុរស​ភាគពីរ?

    ឆ្លើយតប
    • 24. ចាន់ផល  |  ខែវិច្ឆិកា 6, 2010 ម៉ោង 2:57 ល្ងាច

      បទនេះ​មិន​ទាន់​ដឹង​ច្បាស់​ថា អ្នកណា​ច្រៀង​នៅ​ឡើយ​ទេ។ 😉 … អរគុណ​ណា៎ ដែល​បាន​សួរ​ពី​រឿង ​ស្នេហាសុភាពបុរស វគ្គ២ គឺ​ថា ខ្ញុំ​រវល់​ជាមួយ​ការ​សរសេរ​ចម្រៀង​ពេក ទើប​មិន​ទាន់​បាន​សរសេរ​បញ្ចប់​រឿង​នោះ ហេតុ​នេះ​សូម​អភ័យទោសផង តែ​ខ្ញុំ​នឹង​ចេញ​ផ្សាយ​ឱ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​បាន។

      ឆ្លើយតប
  • 25. ឧត្តម  |  ខែវិច្ឆិកា 6, 2010 ម៉ោង 9:33 ល្ងាច

    បងដឹងហើយថាបងអាចត្រឹមជាបងប្រុសអូន 😦
    តែបងចង់ប្រាប់អូនថា បង​នៅតែចង់មើលថែអូន!

    ហិហិ 😀
    ឡូយម៉ង! តែអត់ទាន់មានភ្លេងអត់ទាន់ដឹងពិរោះ!
    ងៃណាចេញលក់បង? ចង់ស្តាប់! 😀

    ឆ្លើយតប
  • 26. dhruv  |  ខែវិច្ឆិកា 7, 2010 ម៉ោង 11:08 ព្រឹក

    bong ah ter bot’ Yerng jea Mjass Pteas’ mean sangkhem te ?

    ឆ្លើយតប
    • 27. ចាន់ផល  |  ខែវិច្ឆិកា 8, 2010 ម៉ោង 12:54 ល្ងាច

      បទ​នេះ​ជា​បទ​របស់​ក្រសួង​ទេសចរណ៍​ទេ ខាង​ក្រុមហ៊ុន​យើង​គ្រាន់​តែ​ផលិត តែ​មិន​មែន​ជា​អ្នក​ផ្សព្វផ្សាយ ពោល​គឺ​​មិន​មែន​ជា​ចម្រៀង​នៅ​ក្នុង​អាល់បុម​ស៊ីឌី ផលិតកម្មហង្សមាស ឡើយ។ ហេតុ​នេះ​ខ្ញុំ​គិត​ថា​ ក្រសួង​នឹង​ផលិត​វា​​​​ជា​វីដេអូមិនខាន។!

      ឆ្លើយតប
  • 28. oudomheng  |  ខែវិច្ឆិកា 7, 2010 ម៉ោង 3:09 ល្ងាច

    ឡូយ!!
    ពីរោះ​… មាន​ន័យ​ជ្រៅ​ដល់​បេះ​ដូង​ដែល​អភ័ព្ទ…
    ចង់​ស្តាប់​!!

    ចាំ​អុត​មើល​ តើ​តារា​ចម្រៀង​ម្នាក់​ណា​ប​ក​ស្រាយ​បទ​មួយ​នេះ!!

    ចាំ​ដាក់​ឲ្យ​ស្តាប់​បង​ណា​បង​ចាន់​ផល!!

    ឆ្លើយតប
  • 29. Virya  |  ខែវិច្ឆិកា 7, 2010 ម៉ោង 10:55 ល្ងាច

    @ជនអនាថាក្នុងwordpress: ខ្ញុំ​យល់ពី​អារម្មណ៍ហ្នឹង… តែ​សូម​មេត្តា​គិត​ឲ្យបាន​ច្រើន​ជាងនេះ​ទៀតមុន​នឹង​មក​និយាយស្តីមិន​មើល​មុខ​មើល​ក្រោយ​បែបនេះ…

    ថ្ងៃ​ក្រោយ​រក​ចម្រៀង​ដែល​ខ្មែរនិពន្ធ​ខ្លួន​ឯង​ទៅ​ឲ្យ​បរទេស​ស្តាប់ទៅ… វាមាន​ដែរ មិនមែន​ថា​មិន​មាន​សោះ​នោះទេ (ផលិត​កម្មរ៉ុក ដែល​ប្រកាស​ក្តែងៗ) របស់​ហង្សមាស​ក៏មាន​ខ្លះ​ដែរ តែ​មក​ពី​យើង​អ្នក​ស្តាប់មិន​ដឹង​ច្រើនជាង ថាមួយ​ណា​របស់ខ្មែរ មួយណាចម្លង​ភ្លេងពីគេ… ព្រោះ​អ្នក​ស្តាប់​ភាគ​ច្រើន​ទិញឌីស​ចម្លង ឬមិន​អញ្ចឹង​ទេ ដោន​ឡូត​តាម​អ៊ិនធើណិត ចឹង​ហើយមិន​បាន​អាចនៅ​ខ្នង​ឌីស​ពីព័ត៌មាន​លម្អិតមួយ ។ រឿងមួយ​ទៀត ចម្លង​បទ​ចាស់ ឬ​បទ​ថ្មី ១៩៩៥​ ឬ ២០១០ វាមិន​សំខាន់ទេ និយាយ​ទៅ​និយាយ​មក​គឺ​នៅ​តែចម្លង តែ​អ្នក​ត្រូវ​យល់​ពីសិល្បៈ​ឲ្យ​ច្រើន​ជាងនេះ​បន្តិច គឺ​វា​វិល ទៅវិល​មក​ បែប​ហ្នឹងឯង ឧ. បទ​ខ្មែរពីដើម​ឆ្នាំ ៦០ជាង​ជាច្រើន​បទ ដែល​ល្បី​ឡើង​វិញ នៅពេល​ហង្សមាស​យក​មក​ច្រៀង​ម្តង​ទៀត … បទ​អង់គ្លេស​ក៏អញ្ចឹង (ដូច​បទ Oh Yeh Yeh, មិនដឹង​ជាចេញ​តាំងពីឆ្នាំណាទេ ហើយ​មិនដឹង​ថា​ច្រៀង​មក​ប៉ុន្មាន​សិប​ដង​ហើយ​ដែរ គេ​សម្រួល​ភ្លេង​ខ្លះ តាម​សម័យ​និយម​ទៅវា​ក៏ទទួល​បា​ន​ការគាំទ្រ​ទៀត​ហើយ) របស់​ភាសា​ផ្សេងៗ​ទៀត​ក៏ចឹងដែរ ។ ហើយ​ប្រាប់ទៅវិញថា បទ​ថៃ ឬ​វៀតណាម ឬ​កូរ៉េ ឬ​ចិន ឬ​អង់គ្លេស​នេះ​ទៀត​សោត.. ក៏មិន​មែន​សុទ្ធ​តែខ្លួន​​ឯងដែរ វា​ឆ្លងទៅឆ្លងមក​តិច​តួច​វាតែងតែមាន​ (តែមិន​មែន​ច្រើន​សន្ធឹក​ដូច​យើង​សព្វថ្ងៃទេ) … សួរ​ខ្លួន​ឯង​សិន​ថា ទិញ​ស៊ីឌី​ Original ស្តាប់​បាន​ប៉ុន្មាន​ឌីសហើយ? ហើយ​បើ​អ្នក​ផ្សេងទៀតដូច​យើង​ដែរ តើ​ក្រុមហ៊ុន​ឬផលិត​កម្មទាំង​នោះ​យកស្អីទៅ​ចំណាយ​សម្រាប់​ការ​តែងបទភ្លេងថ្មី? … ខ្ញុំ​ជួប​អ្នក​ស្រែក​អញ្ចឹង​ច្រើន​នាក់ហើយ ដល់ពេល​សួរ​សំណួរខាង​លើ ស្ងាត់ដូចគេចុក ព្រោះ​អ្នក​ខ្លះមិន​ធ្លាប់ទិញ​របស់ Original សូម្បីតែម្តង! តែ​កុំ​ឲ្យ​តែ​ចម្រៀង​ចេញថ្មី ក្នុង​ iPod ឬ Laptop ឬ ទូរស័ព្ទ​ដៃ​គាត់​មាន​បទទាំងនោះដែរ សួរ​ថា​បាន​ពីណា ដោនឡូត កូពីបន្ត ។ល។ ….
    @ ចាន់ផល… ហេហេហេ បទហ្នឹង​ដូចមាន​អ្នក​ត្រូវ​ចិត្ត​ច្រើន​ ទាំងមិនទាន់បានស្តាប់ភ្លេងផង! T-T

    ឆ្លើយតប
    • 30. សំ​ឫទ្ធិ  |  ខែវិច្ឆិកា 8, 2010 ម៉ោង 11:55 ព្រឹក

      គាំទ្រ !! មតិ​ល្អ 🙂

      ឆ្លើយតប
    • 31. sophatcam  |  ខែវិច្ឆិកា 8, 2010 ម៉ោង 3:07 ល្ងាច

      @virya: ហេ.. 😀 មានវាចារក្បោះក្បាយល្អ សមហេតុផល!
      ចំពោះពាក្យសម្តី ជនអនាថាក្នុងwordpress យាយនឹង(បើលួចចំឡងបោះគេទេសូមអ្នកច្រៀងហើយ
      ទុកស្តាប់ខ្លួនអែងទៅ) ញ៉ុមធ្លាប់លឺក្នុង ហ្វេសប៊ុកម្តង។ ហើយនៅមានលើសពីនេះទៀត ដែលពួកគេនិយាយបន្ថោកសិល្បះខ្មែរ។ខ្ជិលលើកពីcommentបស់ពួកនឹងមកយាយណាស់ គ្រាន់តែចង់ប្រាប់ថា ពួកនឹងយាយហួសហេតុ។ ញ៉ុមមិនចូលចិត្តសោះ ពួកដែលចូលចិត្តលើកតំកើងវប្បធម៌គេ ហើយមកបង្អាប់វប្បធម៌ខ្លួនឯង។ ញ៉ុមមែនជាអ្នកជាតិនិយមអីនោះទេ ប៉ុន្តែវាមិនសម ដែលមកជេរខ្មែរគ្នាឯងតាម អនឡាញ(facebook) មែនតែខ្មែរណាដែលមើលឃើញ បើជាតិដ៏ទែមើឃើញ មិនដឹងគេគិតមិចរ៉េ?

      ឆ្លើយតប
    • 32. គាឡុង  |  ខែវិច្ឆិកា 8, 2010 ម៉ោង 9:38 ល្ងាច

      ពិតជាត្រូវចិត្តខ្ញុំមែន។

      ឆ្លើយតប
  • 33. neary  |  ខែវិច្ឆិកា 8, 2010 ម៉ោង 8:22 ល្ងាច

    @ជនអនាថាក្នុងwordpress…mental problem heoy….

    ឆ្លើយតប
  • 34. ជនអនាថាក្នុងwordpress  |  ខែវិច្ឆិកា 8, 2010 ម៉ោង 9:22 ល្ងាច

    ខ្ញុំនិយាយនេះព្រោះតែខ្ញុំខ្មែរ
    ចង់អោយខ្មែរចេះធ្វើអ្វីដោយខ្លួនអែងខ្លះ
    មិនរំពឹងគេ។
    ដោយសារំពឹងគេនិងហើយបានជាចំរៀងខ្មែរមិនទៅ
    មុខសោះនៅតែអាដែលៗៗៗៗតាមក្រោយខ្នងគេ.

    ដូចជារឿងទិញឌីសល្អឬឌីសមិនល្អ
    បើតាមខ្ញុំគិតក្រុមហ៊ុនលួចចំឡងស្នាដៃគេ
    ចឹងមិនចាំបាច់អីត្រូវត្រូវទិញអាល្អមកស្តាប់ទេ.

    អ្នកអែងលួចគេបានចឹងគេលួចអ្នកអែងមិនឬ
    ចង់សួរកកម្មសិទបញ្ញាទេ។
    និយាយអោយត្រង់ដូចជាក្រុមហ៊ុនខេអេចចឹង
    លួចចំលងបោះគេយកមក(ring ding dong)
    ត្រូវបានក្រមហ៊ុនកូរ៉េគេប្តឹងទាសងមិនត្រឹមតែប៉ុននឹងទេ
    វាធ្វើអោយគេគិតថាខ្មែរគ្មានគំណិត.

    និយាយច្រើនមិនបានទេព្រោះអ្នកគាំទ្រគំណិត
    លួចចំលងពីគេហើយ.

    ឆ្លើយតប
    • 35. sophatcam  |  ខែវិច្ឆិកា 9, 2010 ម៉ោង 10:40 ព្រឹក

      ប្រើពាក្យកាន់តែធ្ងន់ធ្ងរហើយ!!!

      ឆ្លើយតប
  • 36. គាឡុង  |  ខែវិច្ឆិកា 8, 2010 ម៉ោង 9:43 ល្ងាច

    បងអនាថា គ្មានកូនខ្មែរ​ណាដែលគាំទ្រគំនិតលួច​ចំលង​គេទេ ប៉ុន្តែបងត្រូវ​យល់ និងពិចារណាអោយ​បាន​ច្បាស់នូវ​អ្វីដែល​ជា​អតថភាព​ក្នុង​សង្គម​ខ្មែរផង។ ពួកខ្ញុំនិយាយបែបនេះ គឺមិនមែនគាំទ្រការលួច​ចំលង​បទបរទេស​ទេ ប៉ុន្តែពួកខ្ញុំគ្រាន់តែអោយ​បងគិតក្នុងផ្លូវមួយទៀត។ គ្រប់រឿងរ៉ាវទាំងអស់​ តែងមាន​ផ្លូវវិជ្ជមាន និងអវិជ្ជមាន។ ហើយការ​ប្រើពាក្យរបស់បងកាលពីខាងដើម ពិតជាមិនសមរម្យ និងមិនអាចទទួល​យក​បាន​ទេ។ ខ្ញុំសង្ឃឹម​ថា​បង​នឹងពិចារណា​ឡើងវិញ។

    ឆ្លើយតប
  • 37. Virya  |  ខែវិច្ឆិកា 9, 2010 ម៉ោង 1:52 ល្ងាច

    @ជនអនាមិក
    ខ្ញុំ​សុំ​សួរ​ថា៖ ផលិត​កម្ម​រ៉ុក ដែល​គ្នា​ខំធ្វើ​ខ្លួនឯង​ទាំង​ស្រុង​នោះ… ម៉េច​ក៏មិន​ទិញ​ឌីស​​Original គ្នា​ដែរ​ទៅ? ម៉េចបាន​ជា​មក​ដល់សព្វ​ថ្ងៃ​រ៉ុក​ហ្នឹង​ហើយ​ស្រែក​ខ្លាំង​ជាង​គេ… ព្រោះ​រឿង​ចម្លង! (ហើយ​ស្នាដៃ​កាន់តែធ្លាក់ទៅៗ???)

    និយាយ​ធ្វើ​មើល​តែគេ​រាល់​គ្នា​គាំ​ទ្រ​ការចម្លង​ ហើយមាន​តែខ្លួន​ម្នាក់ដែល​គិត​គូ ប្រឆាំង​រឿងនេះ!

    សូម​មេត្តា​តាម​ដាន​សភាព​ការជាក់ស្តែង​ឲ្យ​បានច្រើន​ជាងនេះ! មុន​នឹង​ចោទ​ប្រកាន់ ឬ ទម្លាក់​កំហុស​ទៅ​នរណា​ម្នាក់ គួរ​មើល​មួយ​ត្រួស​ជុំ​វិញ​ខ្លួន​សិន អំពី​ហេតុ​និង​ផល…..

    ….មួយ​រយៈមុន​ (ប្រហែល​១ឆ្នាំ) ពេល​ផលិត​កម្មរ៉ុក​ចេញ​មក​ ប្រកាសរឿង​មិន​ចម្លងគេ​ ក្រុម​ហ៊ុន​ធំៗ មានហង្សមាស ជាដើម ។ល។ បាន​ខំប្រឹង​កែ​ប្រែ​បែប​ផែន​ផលិត​ផល​របស់ខ្លួន ដោយ​មាន​បញ្ជូល​បទ​ដែល​ជា​ស្នាដៃខ្មែរទាំង​ស្រុង ហើយ​តាម​ខ្ញុំ​ដឹង មាន​វ៉ុល​ខ្លះ… គឺ​ចេញ​មក​ទាំងអស់គឺ​ជា​ស្នាដៃខ្មែរ ។

    តែ​អ្វី​ដែល​ក្រុមហ៊ុន​ ឬ​ផលិត​កម្ម​ទាំងនោះ​ខំ​ធ្វើ​វា​មិនបាន​សម្រេចឡើយ… ព្រោះ​ចំណាយ​ច្រើនជាមុន​ច្រើន ប្រើ​ពេល​វេលា​ច្រើន តែ​ចំណូល​មិន​បាន​រីក ព្រោះ​ការ​ចម្លង​ដូច​ព្យុះ​នៅ​មាន​ដដែល…
    និង​កត្តា​សំខាន់មួយ​ទៀត គឺ​មិន​សូវ​ទទួលបាន​ការពេញ​និយម​ពី​ទីផ្សា​រ អ្នក​ស្តាប់! (អាច​បណ្តាល​មកពី​ស្នាដៃ​នៅមាន​កម្រិត ឬមិន​ទាន់​ក្តាប់បាន​ទីផ្សារពិ​ប្រាក​របស់អ្នក​និពន្ធ)

    ប៉ុន្តែមក​ដល់​សព្វថ្ងៃក៏មិន​មែន​ថា​ក្រុម​ហ៊ុន​ទាំងនោះបោះ​បង់​ការព្យាយាម​របស់ខ្លួនឡើយ គាត់នៅ​មាន​ដាក់បញ្ជូល​ជា​ហូរហែរ​នូវ​បទ​ដែល​ខ្លួន​ខំធ្វើ​ជា​ស្នា​ដៃ​ខ្មែរ គ្រាន់តែ​ថា​យើងអ្នក​ស្តាប់ (ដែល​ទិញ​របស់ចម្លង ឬ​ ដោន​ឡូត) មិន​សូវបាន​ដឹង….

    ឧទារហណ៍៖ បទ​ បេះដូង​ខ្មែរ បែក​ទាំង​បង្ខំ​អារម្មណ៍ សាយ័ណ្ណ​ឯកា ។ល។

    ចំណុច​សំខាន់មួយ​ទៀត​ដែល​យើង​គ្រប់គ្នា​ មិន​សូវ​បាន​គិត​ដល់ ឬ​ព្យាយាម​មើល​រំលង… យើង​លើក​តែ​រឿងគេ​មើល​ងាយ លួច​របស់​គេ ជាតិ​ខ្មែរ​ វប្បធម័ខ្មែរ ស្នាដៃ​ខ្មែរ ។ល។ តែ​យើង​គ្រប់គ្នា​ភ្លេច​គិត​ថា ផលិត​កម្ម​​ចម្រៀងទាំងនោះ គេ​​បើក​មុខ​ជំនួញ គេ​ធ្វើ​ពាណិជ្ជកម្ម គេ​ត្រូវ​រកកម្រៃដើម្បី​ផល​ចំណេញ គេមិន​មែន​ជាស្ថាប័ណ​រដ្ឋ ដែល​មាន​ប្រាក់ឧបត្ថម្ភ​ ឬ​បៀវត្ស​ស្រាប់​នោះឡើយ គេ​មិន​មែន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែលមាន​ប្រាប់ឧបត្ថម្ភ​ ដើម្បី​ធ្វើ​ការងារជួយ​សង្គម​នោះដែរ ។ សួរ​ថា​បើ​ធ្វើ​ទៅ​ហើយខាត តើគេ​ធ្វើ​ដើម្បី​អី? ស៊ូ​ដើម្បីឲ្យ​មុខ​ជំនួញ​រីក​ចម្រើន ឬ​បន្ត​ (មោទនភាព​ជាតិ) តែ​​ត្រូវ​បិទ​ក្រុម​ហ៊ុន​???? ​

    រឿង​នេះ​ជា​រឿង​ធំ ដែល​មិន​មែន​បុគ្គល​ម្នាក់ពីរ​ នឹក​ចង់កែ នឹងអាច​កែបាន​នោះឡើយ វាត្រូវ​ការ​សហការ​ពី​ច្រើន​ផ្នែក ទាំង​ឯកជន ទាំង​រដ្ឋ ហើយ​ជាពិសេសគឺ​ ប្រជាជនទូទៅ​ (ពួកយើង​) នឹង​ឯង ត្រូវ​សហការគ្នា ។ សូម​ប្រែ​ក្លាយពី​ភាព​អវិជ្ជមាន​នៃ​ការ​រិះគន់ មក​ជា​ការរិះគន់ដើម្បី​ស្ថាបនា វា​ប្រសើរជាង ។ ជា​ពិសេស​ការ​និយាយ​ស្តី គិត​ពី​ចិត្ត​គេ​ចិត្តឯង​ខ្លះ​ផង ខ្មែរ​អីតែឯង ស្រឡាញ់ជាតិ​អីតែឯង ហើយ​ឈឺចាប់អីតែឯង … ខ្ញុំ​ជឿ​ថា​ខ្មែរនៅទីនេះ គេ​ស្រឡាញ់ជាតិ គេ​ឈឺចាប់ដូច​តែគ្នា…

    (អរគុណសម្រាប់​ការ​បញ្ចេញ​មតិ អរគុណ​ជំនួស​ម្ចាស់ប្លក់ និ​ង​មាន​សង្ឃឹម​យ៉ាងមុតមាំ​ ការ​តិទៀន​រិះគន់ស្ថាបនា​ទាំងនេះ នឹង​ធ្វើ​ឲ្យ​សិល្បៈ​ផ្នែក​ចម្រៀង​របស់ខ្មែរ មាន​ការរីកចម្រើន​ទៅ​ក្នុង​ទិស​ដៅ​មួយ​ដ៏ល្អ​ប្រសើរ…)

    ពី​កូន​ខ្មែរម្នាក់​ដែល​ស្រឡាញ់​ជាតិ​វប្បធម៌​ដូច​ខ្មែរ​ទូទៅ….

    ឆ្លើយតប
  • 38. ជនអនាថាក្នុងwordpress  |  ខែវិច្ឆិកា 9, 2010 ម៉ោង 4:53 ល្ងាច

    ខ្ញុំម្នាក់អែងមិនអាចធ្វើអ្វីបានទេ
    ហើយក៍មិនថាគំណិតខ្ញុំល្អទាំងអស់ដែរ
    ឬខុសទាំងអស់ដែរហើយក៍មិនថាខ្ញុំជាអ្នក
    ស្រលាញ់ជាតិតែម្នាក់អែងដែរ.ខ្ញុំរិះគន់ដើមបី
    ស្ធាបនាមិនមែនរិះគន់ដើមបីរិះគន់ទេ.

    ខ្ញុំសង់ខឹមថាបណ្តាក្រុមហ៊ុនចំរៀងទាំងអស់
    ដែលធ្លាប់លួចចំលងពីគេនិងងាកមករកអ្វី
    ដែលជារបស់ខ្លូននិងអតសាញ់ញាជាតិខ្លួន
    វិញហើយក្រុមហ៊ុនដែលបានខិតខំរក្សានៅ
    អតសាញ់ញាជាតិដែលចេញមកពីគំណិត
    របស់កូនខ្មែរពិតៗៗៗសូមស៊ូបន្តទៅទៀតដោយសប្បាយ
    កុំអោយបាត់បង់អោយសោះ.

    ឆ្លើយតប
  • 39. គាឡុង  |  ខែវិច្ឆិកា 10, 2010 ម៉ោង 10:51 ព្រឹក

    បងអនាថា
    ដើម្បី មិនមែន ដើមបី ទេ
    សង្ឃឹម មិនមែន សង់ខឹម ទេ
    អត្តសញ្ញាណ មិនមែន អតសាញ់ញា ទេ

    ឆ្លើយតប
  • 40. ជនអនាថាក្នុងwordpress  |  ខែវិច្ឆិកា 10, 2010 ម៉ោង 7:46 ល្ងាច

    សូមអគុណដែលបានជួយកែការខុស.

    ក្នុងនាមជាកូនខ្មែរទោះទៅដល់ទីណា
    ក៍មិនបោះបង់ជាតិខ្លួនដែរហើយក៍មិនcopyអត្តសញ្ញាណរបស់គេ
    មកធ្វើរបស់ខ្លួនដែរ.

    ឆ្លើយតប
    • 41. សុផាត  |  ខែវិច្ឆិកា 10, 2010 ម៉ោង 8:04 ល្ងាច

      😀 🙂
      ម្យ៉ាងដែរ នៅក្នុងភូមិនេះមានជនអានាថា 😀

      ឆ្លើយតប
  • 42. ជនអនាថាក្នុងwordpress  |  ខែវិច្ឆិកា 10, 2010 ម៉ោង 8:29 ល្ងាច

    http://www.allkpop.com/2010/09/sm-entertainment-to-take-action-against-copycat-shinee-group-in-cambodia

    (sic)

    ឆ្លើយតប
    • 43. គាឡុង  |  ខែវិច្ឆិកា 10, 2010 ម៉ោង 10:00 ល្ងាច

      សុភាសិតខ្មែរ​មួយឃ្លាបាន​ពោលថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។ បើយើង​គ្មានបាយទេ តើយើងទៅច្បាំងឈ្នះយ៉ាងដូចម្តេច? សូមបង​អនាថា​ពិចារណាផង។

      ឆ្លើយតប
    • 44. សំ​ឫទ្ធិ  |  ខែវិច្ឆិកា 10, 2010 ម៉ោង 11:40 ល្ងាច

      តាម​ពិត​ទៅ ខ្ញុំ​បាន​អាន​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ខាង​លើ​នេះ​រូច​ហើយ ហើយ​ខ្ញុំ​បាន​ បង្ហោះ​នៅលើ facebook របស់​ខ្ញុំ​ទៀត !! ខ្ញុំ​ក៏​បាន​ផ្តល់​ព័ត៌មាន​នេះ​ទៅ​បង​ផល ដោយ​សង្ឃឹម​ថា​គាត់នឹង​ផ្តល់​ដំណឹង​ទៅ​ ហង្សមាស​ ផង​ដែរ 🙂 ខ្ញុំ​យល់​ចិត្ត​របស់​បង !! តែ​ជាតិ​និយម​តែ​មួយ​មុខ មិន​អាចធ្វើ​ឱ្យ​ជាតិ​អភិវឌ្ឈន៍​ទេ !! សាកលភារូបនីយកម្ម និង civilization ទើប​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ 🙂

      ណាស់​ហើយ​ចុះ បញ្ឈប់​ការ​ឆ្លើយ​ឆ្លង​យោបល់​ត្រឹម​ប៉ុណ្ណឹង​ចុះ ។ ខ្ញុំ​ជឿ​ថា​បង​ផល​ ក៏​អាន​ឡើង​វិល​មុខ​ ហើយ​ដែរ !! កិច្ច​ពិភាក្សា​នេះ នឹង​គ្មាន​ទី​បញ្ចប់​បើ​សិន គ្មាន​ការ​បញ្ឍប់​ដោយ​ការ​យល់​ចិត្ត​គ្នា​ទេ​នោះ 🙂

      ឆ្លើយតប
      • 45. សុផាត  |  ខែវិច្ឆិកា 11, 2010 ម៉ោង 10:03 ព្រឹក

        ការពិតទៅ បើសម្តីជនអានាថាខាងលើគ្រាន់ជាការរិះគន់ក្នុងន័យស្ថាបនានោះ ពិតជាមិនមានអីត្រូវវែងឆ្ងាយអីនោះទេ​ គ្រាន់តែចង់ប្រាប់ថា សម្ដីដែលយាយម៉ោនឹងដូចជាពិបាកស្តាប់។ គ្មានណាគេគាំទ្រ អ្នកដែលមកលេងផ្ទះគេហើយ វ៉ៃម្ចាស់ផ្ទះទៀតចឹងទេ។ មែនអត់?

  • 46. ជនអនាថាក្នុងwordpress  |  ខែវិច្ឆិកា 11, 2010 ម៉ោង 11:02 ព្រឹក

    សូមអានCommentខ្ញុំឡើងវិញបានទេ?

    9. ជនអនាថាក្នុងwordpress | ខែវិច្ឆិកា 6, 2010 at 2:22 ល្ងាច
    តើបទនិងមានលួចចំឡងពីបរទេសមកទេ?

    បើលួចចំឡងបោះគេទេសូមអ្នកច្រៀងហើយ
    ទុកស្តាប់ខ្លួនអែងទៅ.

    ឆ្លើយតប

    10. ចាន់ផល | ខែវិច្ឆិកា 6, 2010 at 2:30 ល្ងាច
    ខ្ញុំអត់ចម្លង​ពី​ណា​មក​ផង!

    រឿងនិងចប់តាំងពីលោកចាន់ផលឆ្លើយតបមកខ្ញុំវិញម៉្លេះ

    តែពួកអ្នកតើដែលឆ្លើយតាំងគេមិនបានសួរ.

    សូមអ្នកមើលទៅតាំងពីCommentលេខ១១មកដល់១៩
    ខ្ញុំបានឆ្លើយតបទេ.

    តែពួកអ្នកតើបានបន្តរហូតដល់Commentលេខ៤៥.

    ឆ្លើយតប
  • 47. ចាន់ផល  |  ខែវិច្ឆិកា 11, 2010 ម៉ោង 11:21 ព្រឹក

    សួស្ដីអ្នកទាំងអស់គ្នា ហើយ​អរគុណ​ណាស់​ចំពោះ​ការ​បញ្ចេញ​មតិ​យោបល់​ល្អៗ។ តាម​ពិត​ទៅ បើ​ទោះ​ជា​ច្បាប់ សេដ្ឋកិច្ច… ​បាន​ជះ​ឥទ្ធិពល​ដល់ការ​បង្កើត​ស្នាដៃ​ថ្មី​ក៏​ដោយ ក៏​អ្នក​សិល្បៈ​​ខ្មែរ​មិន​​បោះបង់​សិល្បៈ​ខ្លួន​ឯង​​ដែរ។ ហេតុ​នេះ​​សូម​កុំ​មើល​រំលង​ស្នាដៃ​ទាំង​នោះ៖
    http://khmeryouthwriters.wordpress.com/2010/10/28/%E1%9E%94%E1%9F%81%E1%9F%87%E1%9E%8A%E1%9E%BC%E1%9E%84%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/

    ឆ្លើយតប
  • 48. ក្មេងម្នាក់  |  ខែវិច្ឆិកា 12, 2010 ម៉ោង 5:35 ល្ងាច

    បើតាមគំនិតខ្ញុំ ខ្ញុំមានយោបល់ថាៈ
    – ចំពោះទំនុកច្រៀង៖ យើងគូរតែបន្លែមនូវពាក្យថា “និពន្ធដោយ” ពីមុខចំពោះបទណាដែលនិពន្ធថ្មី និងដាក់ថា”បកប្រែនិងកែសម្រួលពី….ដោយ”ចំពោះបទណាដែលប្រែសម្រួលពីបរទេសមក។
    – ចំពោះទំនុកភ្លេង៖ យើងគួរតែបន្ថែមថា “និពន្ធដោយ” ពីមុខចំពោះបទណាដែលនិពន្ធថ្មី ហើយដាក់ថា “បទភ្លេងយកលំនាំតាមបទ…”បើជាបទដែលធ្លាប់មានទំនុកច្រៀងរួចហើយ។
    ហើយក៏អាចធ្វើសារជាសំឡេងដាក់មុនបទចម្រៀងសម្រាប់អ្នកដែលមិនចេះអក្សរ។
    តើទស្សនៈនេះអាចទទួលយកបានដែរឬទេ?

    ឆ្លើយតប
  • 49. darika  |  ខែវិច្ឆិកា 19, 2010 ម៉ោង 8:24 ល្ងាច

    បងផលបទនេះគឺតួប្រុសសារភាពប្រាប់ហើយតួស្រីបដិសេធមែនទេ???

    ឆ្លើយតប
    • 50. ចាន់ផល  |  ខែវិច្ឆិកា 20, 2010 ម៉ោង 10:17 ព្រឹក

      បាទ ហើយមិនត្រឹមតែបដិសេធទេ គឺស្អប់តួប្រុសទៀតផង!

      ឆ្លើយតប
  • 51. ចាន់ផល  |  ខែធ្នូ 30, 2010 ម៉ោង 3:16 ល្ងាច

    បង ដាដា ច្រៀង​ចប់ហើយ… ពីរោះ​ណាស់ ស្ដាប់​ហើយ​រំភើប​មែន​ទែន! ជា​ពិសេស​ត្រង់​កន្លែង​និយាយ…
    «បើគ្មានថ្ងៃនោះ តើថ្ងៃនេះនឹងយ៉ាងណា? បើបងមិនស្គាល់អូន តើបងត្រូវស្គាល់អ្នកណា? បើទំនាក់ទំនងយើងមិនប្រែប្រួល តើពេលនេះយើងកំពុងធ្វើអ្វី? …បងមិនស្ដាយដែលមានថ្ងៃនោះ មិនស្ដាយដែលបានស្គាល់អូន ក៏មិនស្ដាយចំពោះស្នេហានេះដែរ តែបងស្ដាយដែលខ្លួនឯងធ្វើឱ្យបាត់បង់មនុស្សដែលខ្លួនឯងស្រលាញ់ ព្រោះបងបានគូសស្នាមខ្មៅមួយក្នុងចិត្តអូន ដែលមិនអាចលុបចេញបាន… បងនឹកអូនណាស់… ចង់ជួបអូន… ចង់ថែទាំអូន… តែវាគ្រាន់តែជាក្ដីស្រម៉ៃប៉ុណ្ណោះ!»

    ឆ្លើយតប
    • 52. Long  |  ខែធ្នូ 30, 2010 ម៉ោង 4:07 ល្ងាច

      ចង់ស្តាប់ដល់ហើយ!

      ឆ្លើយតប
  • 53. ransiman  |  ខែធ្នូ 31, 2010 ម៉ោង 3:55 ល្ងាច

    អន់ចិត្តមែនទែនបង ម៉េចបទហ្នឹងមិនឲ្យបងរាជច្រៀង?ខ្ញុំគិតបងរាជ ច្រៀងពិរោះជាង

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: