និយាយ​ពី​ទៅ​ភ្ជុំ​នៅ​ស្រុក

ខែតុលា 12, 2010 at 11:21 ព្រឹក មតិ 7

កាលពីភ្ជុំ ខ្ញុំ​ទៅ​ស្រុក​កំណើត… ថា​មិន​ចង់​ទៅ​ដែរ តែ​បង​ប្អូន​តឿន​ពេក ក៏​ជិះ​ម៉ូតូ​ទៅ គឺ​ទាំង​ភ្លៀង… តក់ តក់… 😀 យ៉ាងណា​សប្បាយ​ណាស់ ពិសេស​គឺ​បាន​ក្រោក​ទៅ​វត្ត​តាំង​ពី​ងងឹត ហើយ​ត្រឡប់​ពី​វត្ត​ឃើញ​ថ្ងៃ​រះ​ត្រចេះ​ត្រចង់ ជា​ថ្ងៃ​រះ​នៅ​ស្រុក​កំណើត ថ្ងៃ​រះ​ដែល​មើល​ហើយ​រំភើប​ 😉 មែន​ហើយ ក៏​បាន​ជួប​រឿង​ខ្លះ​ធ្វើ​ឱ្យ​គិត​សង្វេគ… ​ចាស់ៗ​ក្នុង​ភូមិ​​​សម្លឹង​មក​ខ្ញុំ​ដោយ​ខ្សែ​ភ្នែក​…ទន់ជ្រាយ… យូរ​មក​ហើយ​ពួក​គាត់​នៅ​តែ​ប្រកប​របរ​ដដែល និយាយ​តិចៗ​ដដែល… មែន​ហើយ! បើ​ប្រៀបធៀប​នឹង​ខ្លួន​ឯង ខ្ញុំ​ខុស​ពី​មុន​ច្រើន ចេះ​លេង​សើច មិន​សូវ​សុភាព​ដូច​មុន ហើយ​រៀន​ចប់ មាន​ការងារ​ធ្វើ​ទៀត។ មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​មាន​អារម្មណ៍​យ៉ាង​ម៉េច​ទេ គឺ​គិត​ពី​ជីវិត​ដដែលៗ​របស់​​ពួក​គាត់ ដោយ​អារម្មណ៍​ស្មុគ​ស្មាញ។

ដាក់​រូប​ថត​ឱ្យ​មើល​វិញ!

ផ្កាឈូករ័ត្ន​ដុះ​នៅ​ចំហៀង​ផ្ទះ​យាយ 🙂

ធ្វើ​អី​ហ្នឹង? ភ្លេចបាត់! 😆

ថតក្បែរម្លូដែលយាយខ្ញុំដាំ

ហេហេ ថត​ក្រោម​ដើម​ល្ហុង

Cute! ​ចៅ​ទួត​ដំបូង​របស់​យាយតា​ខ្ញុំ ក៏ជាក្មួយខ្ញុំដែរ គួរឱ្យស្រលាញ់ណាស់ មើលចុះ!

Advertisements

Entry filed under: កម្សាន្ត.

មិនដឹងស្អីជាស្អី វគ្គថតរូប^^សួនមុខវត្ត

7 មតិ Add your own

  • 1. ឧត្តម  |  ខែតុលា 12, 2010 ម៉ោង 11:38 ព្រឹក

    ហិហិ 😀

    ឆ្លើយតប
  • 2. ភារម្យ  |  ខែតុលា 12, 2010 ម៉ោង 12:36 ល្ងាច

    ចាស់ៗគាត់សំលឹង រកលើកកូនកាមុំអោយហ្នឹងណាបង! 😀

    ឆ្លើយតប
  • 3. ក្មេងស្រែ  |  ខែតុលា 12, 2010 ម៉ោង 3:19 ល្ងាច

    រូប​ទីពីរ៖ ឈរ​សំឡក់​ផ្ការ​នឹក​រឿង! នេះ​ជា​ជីវិត​អ្នក​និពន្ធ! 😀

    ឆ្លើយតប
  • 4. V-Memo  |  ខែតុលា 12, 2010 ម៉ោង 3:49 ល្ងាច

    បង្អួត​សម្រស់ជាមួយ​ផ្កា​ឈូក​រ័ត្ន!!!

    ឆ្លើយតប
  • 5. មួយលីម  |  ខែតុលា 12, 2010 ម៉ោង 5:29 ល្ងាច

    បង​ផលខឹងចិត្ត​អី​ណឹង​ផ្កាឈូករត្ន័ណឹង​បាន​ជា​ឈរ​សំលក់​គ្នាដល់​ណឹង។​ហេហេហេហេហេ
    អូយ​កូនតូច​នោះ​ជាក្មួយបងផល​ឯង​ហ៎​ខ្ញុំស្មានតែ​ជាកូនបង​ឯង​ហេហេហេហេ គួរ​អោយ​ស្រលាញ់ដល់​ហើយ​

    ឆ្លើយតប
  • 6. oudomheng  |  ខែតុលា 15, 2010 ម៉ោង 11:32 ព្រឹក

    ហិហិ

    ឆ្លើយតប
  • 7. អង្គរក្សតូច  |  ខែតុលា 19, 2010 ម៉ោង 6:21 ល្ងាច

    សូមពូផល ទៅ​ make up ទៅ!! លាបម៉ាស់ស្ការ៉ា តែងខ្លួន ឲ្យឡូយតិចមើលពូផល!!
    ដាក់អាវកាក់ ស្បែកជើងផ្ទាត់ម្ខាងគោម្ខាងក្របី ខោជើងខ្លី និងថែមទឹកអប់ប្រហុកចិញ្ច្រាំ ទៀតរឹតតែល្អ!! 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: