មិនដឹងស្អីជាស្អី

ខែតុលា 11, 2010 at 4:07 ល្ងាច មតិ 3

អរគុណ ហួត លី សម្រាប់​រូប​នេះ!

ជួនកាល​​​​គិត​វិល​វល់​មិន​ដឹង​ស្អី​ជា​ស្អី​សោះ… ​នឹក​ពី​រឿង​ស្នេហា ក៏​មិន​ដឹង​ថា​​ជា​ស្នេហា​ឬ​មិន​មែន… អាច​គ្រាន់​តែ​ជា​បំណង​មួយ អាច​ថា​ព្រោះ​ស្រលាញ់ តែ​ដូច​ជា​មិន​អាច​ថា​ជា​ស្នេហា​សោះ។ ស្អី​ជា​ស្នេហា​ហ្ន៎? ខ្ញុំ​គិត​ថា​រឿងនោះ​ជា​ស្នេហា​ តែ​​នៅ​តែ​មិន​ច្បាស់… តើ​ស្នេហា​បែប​នេះ​មែន​ទេ? …មាន​អារម្មណ៍​ថា​វា​សាមញ្ញ​ពេក គ្រាន់​តែ​ប្រាប់​គ្នា​ថា​ស្រលាញ់ ក៏​ហៅ​ថា​ស្នេហា… ក្រោយ​មក​គេ​ឈប់​ស្រលាញ់ ខ្ញុំ​ក៏​ខូច​ចិត្ត? ខ្ញុំ​ក៏​ដឹង​​ថា ​គេ​មិន​ច្បាស់​លាស់​ជាមួយ​ខ្ញុំ​ដែរ​ តែ​ខ្ញុំ​នៅ​តែ​គិត​ថា​វា​​ជា​ស្នេហា… ទទួល​ស្គាល់​ថា​ខ្ញុំ​នៅ​តែ​ស្រលាញ់​គេ តែ​បើ​សួរ​ថា តើ​ខ្ញុំ​អាច​ស្រលាញ់​អ្នក​ផ្សេង​អត់? គឺ​ខ្ញុំ​អាច! ហេតុ​អ្វី​ត្រូវ​នៅ​ស្រលាញ់​មនុស្ស​ដែល​មិន​ស្រលាញ់​ខ្លួន​នោះ? បែប​នេះ​ខ្ញុំ​ក៏​គិត​ថា ខ្ញុំ​គ្មាន​ចិត្ត​ស្មោះ​សោះ ព្រោះ​ម៉េច​ក៏​​មិន​ស្រលាញ់​មនុស្ស​តែ​ម្នាក់​ដល់​ស្លាប់​ទៅ? ព្រោះ​ស្នេហា​​នៅ​ក្នុង​កុន គឺ​គេ​ធ្វើ​អ៊ីចឹង។ អាច​មក​ពី​​ម្នាក់​នោះ​លែង​ស្រលាញ់​ខ្ញុំ ហើយ​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់​ទៀត។ វា​មិន​មែន​ជា​ស្នេហា​ទេ ព្រោះ​ស្នេហា​ប្រាកដ​ជា… និយាយ​មិន​ចេញ… អាច​ថា ស្នេហា​ទាល់​តែ​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ពួក​គេ​មាន​អារម្មណ៍​ដូច​គ្នា ក៏​គ្មាន​ថ្ងៃ​ចោល​គ្នា​ដែរ… តែ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ជួប​នោះ​មិន​មែន​ទេ! មិន​មែន​ស្នេហា​ទេ!

Advertisements

Entry filed under: អារម្មណ៍.

ផ្កា​អង្គាបុស្បក្រោយ​ភ្លៀង… និយាយ​ពី​ទៅ​ភ្ជុំ​នៅ​ស្រុក

3 មតិ Add your own

  • 1. ផ្កាយដុះកន្ទុយ  |  ខែតុលា 11, 2010 ម៉ោង 8:55 ល្ងាច

    បង​ផល​ និយាយ​ប្រលោមលោក ក៏​រឿង​ពិត​ហ្នឹង​???​ មិន​ដឹង​ស្អី​ជា​ស្អី​??? ហិហិហិ…

    ឆ្លើយតប
  • 2. ckvirya  |  ខែតុលា 11, 2010 ម៉ោង 10:11 ល្ងាច

    វាមានសណ្ឋាន​ ឬ​ទម្រង់​ប្រហែល​និង​ចិត្ត​មនុស្ស​ដែរ ព្រោះ​ស្នេហា​ជា​ផ្នែក​មួយ​នៃ​ចិត្ត ។ ចិត្ត​មនុស្ស​ជា​អ្វី​ដែល​មិន​អាច​មើល​ឃើញ មិន​អាច​ស្មាន​ត្រូវ មិន​អាច​ស្ទង់បាន​ងាយ​ឡើយ ហើយ​កាន់​តែពិបាក​ប៉ាន់ស្មានទៀត​ត្រង់​ថា​ចិត្ត​មនុស្ស​ ខុស​ប្លែក​គ្នា​សឹង​ទាំងអស់ បើ​ទោះ​បង​ប្អូន​ភ្លោះ​គង់នៅមានចិត្ត​ខុស​គ្នា ។

    ត្រឡប់មក​ដល់ពាក្យ​ថា​ស្នេហាវិញ​ ​គឺ​វា​គ្មាន​សណ្ឋាន​ រូបរាង ឬ​ភិនភាគច្បាស់លាស់ឡើយ ពី​មនុស្ស​ម្នាក់ទៅមនុស្សម្នាក់​ ការ​ស្រឡាញ់ ការ​ចូល​ចិត្ត​ ការ​ចង់បាន​របស់គេ​មិន​ដូច​គ្នា​ឡើយ គ្រាន់​តែ​ថា​វា​អាច​មាន​ភិនភាគ​ប្រហាក់ប្រហែល​គ្នា​ប៉ុណ្ណោះ ។ ឬ​អ្នក​ទាំង​ពីរនាក់នោះអាច​ ស្វែង​រក​ចំណុច​ណា​ដែល​ប្រសព្វ​ត្រួត​ស៊ីគ្នា​បាន​ឬអត់?

    បើ​ចង់​ដឹង​ស្នេហាជា​ស្អី​ឲ្យ​ពិត(របស់ខ្លួន​ឯង)​មាន​សណ្ខាន​បែប​ណានោះ ទាល់តែ​វាស់ចិត្ត ឬ​ដឹង​ពីទំហំ​របស់ចិត្ត​ ខ្លួន​ឯង​​ឲ្យបាន​ជាមុន​សិន! ហើយ​មិន​អាច​យក​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ផ្សេងណា ទើប​ហៅថា​ស្នេហា​នោះទេ… ព្រោះ​ស្នេហា​មិន​មាន​សណ្ឋាន​ច្បាស់លាស់ គ្នា​នរណា​ម្នាក់អាចចេញ​ម៉ូដ​ស្នេហា​ សម្រាប់​ឲ្យ​អ្នក​ណា​ម្នាក់បាន​ឡើយ វា​ទាម​ទារឲ្យ​ភាគី​ទាំងពីរ​ធ្វើ​ទៅជាមួយ​គ្នា និង​ដំណាលគ្នា វា​ជា​រឿង​របស់​មនុស្ស​តែពីរនាក់​ច្រើនជាង ។

    ឆ្លើយតប
  • 3. ចាន់ផល  |  ខែតុលា 13, 2010 ម៉ោង 9:05 ព្រឹក

    យ៉ាងណានៅតែជាគេជាមនុស្សដំបូងធ្វើឱ្យខ្ញុំរំភើបខ្លាំង នៅតែជាគេជាមនុស្សធ្លាប់ស្រលាញ់ខ្ញុំ… ចង់ដឹងណាស់ ថាឥឡូវនេះគេសល់ចិត្តស្រលាញ់ខ្ញុំតិចតួចអត់?
    យល់ថា ខ្លួនឯងមិនមែនកើតមកដើម្បីមានស្នេហាទេ តែគ្រាន់តែកើតមកដើម្បីស្នេហា។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: