Call មកបងពេលគេបោះបង់អូន

ខែកញ្ញា 25, 2010 at 2:27 ល្ងាច មតិ 25

ព្រាប សុវត្ថិ កក្រើក​ម្ដងទៀត​ជាមួយ​បទ Call មកបងពេលគេបោះបង់អូន

ប្រជាប្រិយភាព​របស់ ព្រាប សុវត្ថិ បាន​ធ្លាក់ចុះ​យូរ​មក​ហើយ ស្រាប់​តែ​ថ្មីៗ​នេះ​ទៅណា​ក៏​ឮ​គេ​ចាក់​សំឡេង​គាត់ ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​រក​ថា​មិន​ត្រូវ។ ខ្ញុំ​ចេះ​តែ​នឹក​ថា តើ ព្រាប សុវត្ថិ អាច​ល្បី​ខ្លាំង​ដូច​មុន​ទេ ស្រប​ពេល​ដែល ខេមរៈ សេរីមន្ត និង មាស សុខសោភា វ៉ា​ដាច់​គាត់​យ៉ាង​យូរ… ហើយ​ក៏​ធ្លាប់​ស្រម៉ៃ​ថា ចង់​សរសេរ​ចម្រៀង​មួយ​បទ​ឱ្យល្បី​ផ្អើល​នឹង​គេ 😉 ហេហេ ឥឡូវ​នេះ​ក៏​បាន​សម្រេច​មែន! Call មកបងពេលគេបោះបង់អូន ទៅណា​ក៏​ឮ​ដែរ សោត​ឯ​អ្នក​ស្ដាប់​ជា​ច្រើន​ក៏​ងាក​មក​ស្ដាប់​ចម្រៀង​របស់ រស្មីហង្សមាស វិញ ផលិតកម្ម​ដែល​ស្ងប់ស្ងាត់​យូរ​មក​ហើយ​នោះ ក៏​ស្រាប់​តែ​ម្នាក់ៗ​និយាយ​ថា បទ​ចម្រៀង​ហង្សមាស​ឥឡូវ​ពីរោះៗ​ណាស់! 😀


Advertisements

Entry filed under: ចម្រៀង.

ដើរវង្វេងផ្លូវ រកបទពិសោធន៍ មិន Call ទៅបង ព្រោះមិនចង់ឱ្យបងឈឺចាប់

25 មតិ Add your own

  • 1. machmorn  |  ខែកញ្ញា 25, 2010 ម៉ោង 3:15 ល្ងាច

    តើបទនេះលោកជាអ្នកតែងមែនទេ ???

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែកញ្ញា 25, 2010 ម៉ោង 3:20 ល្ងាច

      គឺ​ខ្ញុំ​ជា​អ្នក​តែង​ទំនុក​ច្រៀង!

      ឆ្លើយតប
  • 3. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ  |  ខែកញ្ញា 25, 2010 ម៉ោង 5:49 ល្ងាច

    ខ្ញុំ​ស្រលាញ់​បទ​នេះ​ណាស់។

    ឆ្លើយតប
  • 4. oudomheng  |  ខែកញ្ញា 26, 2010 ម៉ោង 6:22 ព្រឹក

    ខ្ញុំតែងតែស្តាប់បទនេះ..
    តែខ្ញុំមិនអាចធ្វើចិត្តនៅពេលដែលមិត្តនារីរបស់ខ្ញុំចាកចេញទៅ..
    គ្រាន់តែចង់ឲ្យនាងមានក្តីសុខជាមួយបុរសទីបីនោះ..
    ហើយខ្ញុំតែងតែញញឹម​ចំពោះមុខនាង.. ហើយនៅចំពោះមុនអ្នកទាំង​ឡាយ.. ប៉ុន្តែសូមមិនឆ្លើយថា ខ្ញុំកំពុងតែសប្បាយចិត្តឬអត់..

    ឆ្លើយតប
    • 5. ikhmerhome  |  ខែតុលា 2, 2010 ម៉ោង 11:13 ល្ងាច

      បើជាខ្ញុំវិញ ខ្ញុំប្រាកដជាឲ្យនាងទៅជាមួយមនុស្សដែលនាងជ្រើសរើសហើយ ហើយទំនាក់ទំនងយើងទាំងប្រាកដជាកាត់ផ្តាច់ជាមិនខាន

      ឆ្លើយតប
  • 6. dhruv  |  ខែកញ្ញា 26, 2010 ម៉ោង 11:32 ព្រឹក

    Sour Sdey Bong Chanphol ,Kyom jong sour bong tha Bot ‘Yerng Jea Mjass pteas ‘ Pel na jenh lok bong ? Bong Deoung te

    ឆ្លើយតប
  • 8. oudomheng  |  ខែកញ្ញា 26, 2010 ម៉ោង 9:55 ល្ងាច

    អរគុណបងផល សម្រាប់ការ​ជិះ​ទូក​នៅ​ល្ងាច​នេះ!!

    ឆ្លើយតប
  • 9. machmorn  |  ខែកញ្ញា 27, 2010 ម៉ោង 7:48 ព្រឹក

    ពូកែមែន សូមសរសើរ 🙂

    ឆ្លើយតប
  • 10. ស្តារ  |  ខែកញ្ញា 27, 2010 ម៉ោង 8:29 ព្រឹក

    បទនេះពិរោះ សូម្បីតែកាយវិការក៏ល្អដែរ ។ ខ្ញុំចូលចិត្តណាស់ ។
    សូមអភ័យទោសផងចុះ តែបទភ្លេងយកមកពីខាងណាដែរ ឬ និពន្ធខ្លួនឯង ?

    យ៉ាងណាក៏ខ្ញុំចូលចិត្ត

    ឆ្លើយតប
    • 11. ចាន់ផល  |  ខែកញ្ញា 27, 2010 ម៉ោង 11:47 ព្រឹក

      ​គឺ​បទ​ភ្លេង​ដើម​ពី​បរទេស 🙂

      ឆ្លើយតប
  • 12. V-Memo  |  ខែកញ្ញា 27, 2010 ម៉ោង 10:25 ព្រឹក

    ចូល​ចិត្ត​ពេល​ ព្រាប​សុវត្ថិ ពោល! ព្រឺសម្បុរ​ណាស់… ស្តាប់ទៅ​ស្តែង​ចេញ​អារម្មណ៍​អត្ថន័យ​​ច្បាស់ៗហ្មង!

    ឆ្លើយតប
  • 13. គីមស៊្រុន  |  ខែកញ្ញា 27, 2010 ម៉ោង 1:13 ល្ងាច

    បទនេះពីរោះណាស់។ អរគុណដែលបាននិពន្ធបទនេះ។

    ឆ្លើយតប
  • 14. កំឡោះខ្មែរ  |  ខែកញ្ញា 27, 2010 ម៉ោង 1:41 ល្ងាច

    បទនេះ កាលពីទើបចេញមិនទាន់ពិរោះទេ។ តែបានមួយរយៈមក ឃើញថា ពិរោះមែន។ អ្នកណាៗក៏ស្តាប់ដែរ។ អត្ថន័យនៃបទនេះ ពិតជាបានអន្ទងចិត្តអ្នកស្តាប់ពេញផ្ទៃប្រទេស។ ស្នាដៃល្អ។

    ឆ្លើយតប
  • 15. ឧត្តម  |  ខែកញ្ញា 27, 2010 ម៉ោង 2:13 ល្ងាច

    ញុមចូលចិត្ត! 😀

    ឆ្លើយតប
  • 16. kooms  |  ខែកញ្ញា 27, 2010 ម៉ោង 2:22 ល្ងាច

    ខ្ញុំ​ពេញ​ចិត្ដ​បទនេះ​ នឹងបទស្រីមួយ​ទៀត​ដែល​ជាស្នាដៃ​របស់ច្ចាស់ប្លក់ Chanphal

    ឆ្លើយតប
  • 17. ចារបុរស  |  ខែកញ្ញា 27, 2010 ម៉ោង 3:36 ល្ងាច

    ញ៉ុមក៍ចូលចិត្តបទនេះដែរ តែនៅចាញ់បទ ត្រូវគ្នាវិញបានទេ
    បទ Call មកបងពេលគេបោះបង់អូន ញ៉ុមលឺគេនិយាយថា
    ចម្លងមកពីវៀតណាម តើមែនឬទេ?

    ឆ្លើយតប
    • 18. ចាន់ផល  |  ខែកញ្ញា 27, 2010 ម៉ោង 4:20 ល្ងាច

      ខ្ញុំ​អត់​ច្បាស់​ដែរ… បើ​ទោះ​ជា​ខ្ញុំ​ធ្លាប់​ស្ដាប់​បទ​នេះ​ជា​បទ​វៀតណាម តែ​ក៏​មិន​ហ៊ាន​អះអាង ព្រោះ​បទ​ខ្លះ វៀតណាម​ក៏​មាន ចិន​ក៏​មាន ថៃ​ក៏​មាន។

      ឆ្លើយតប
  • 19. គីមស៊្រុន  |  ខែកញ្ញា 27, 2010 ម៉ោង 4:22 ល្ងាច

    តើមានអ្នកណាស្គាល់ចំណងជើងបទនេះជាភាសាចិនទេ?

    ឆ្លើយតប
  • 20. dhruv  |  ខែកញ្ញា 27, 2010 ម៉ោង 5:41 ល្ងាច

    Bong phl bong mean Email ot ? som bong brab phong

    ឆ្លើយតប
  • 22. វឌ្ឍនា  |  ខែកញ្ញា 28, 2010 ម៉ោង 6:22 ព្រឹក

    ចង់ល្បីសុះសាយទៀត ក្រោយៗសរសេររឿងរ៉ាវរបស់ខ្ឡួនឯងអញ្ចឹង ទៀតមកណា! 😀
    សុំសួរមួយ អ្នកដឹកនាំសម្តែងហ្នឹងជានរណាដែរទៅ?

    ឆ្លើយតប
    • 23. ចាន់ផល  |  ខែកញ្ញា 28, 2010 ម៉ោង 9:55 ព្រឹក

      គាត់គឺ Rainbow មិនដឹងត្រូវប្រាប់​ម៉េចទៀតទេ 😉

      ឆ្លើយតប
  • 24. V-Memo  |  ខែកញ្ញា 28, 2010 ម៉ោង 1:58 ល្ងាច

    បទ​ហ្នឹង​ចេញ​បទ​ស្រី​ឆ្លើយ​តប​ហើយ! បានសាច់​រឿងពេញ​មួយ​រឿង! ហាហាហា
    http://blog.ckvirya.com/2010/09/28/3298

    ឆ្លើយតប
  • 25. ណារ៉ាក់  |  ខែតុលា 3, 2010 ម៉ោង 10:58 ព្រឹក

    បើនិយាយពីក្បែរកន្លែងញ៉ុមវិញ សឹងគ្រប់កន្លែងបញ្ចូលបទភ្លេងនាំគ្នា ចាក់បទហ្នឹងដើម្បី ទាក់ទាញភ្ញៀវ ពិតជាពិរោះមែន ដូចបងផលនិយាយ ចឹងដែរ គ្រប់គ្នាឥលូវនិយាយថា ហង្សមាសស្ងប់ស្ងាត់ មួយរយៈ មិនមែន អន់ទេ គឺសំងំហាត់ក្បាច់គុណថ្មីៗ។ បទថ្មីៗ របស់ហង្សមាស ឥលូវមាន គេចាក់ច្រើនដល់ហើយ ពិតជាឡូយមែន៎!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: