ដើរវង្វេងផ្លូវ រកបទពិសោធន៍

ខែកញ្ញា 22, 2010 at 9:43 ព្រឹក មតិ 14

នេះជាថ្ងៃសែនព្រះខែ… ខ្ញុំគួរ​តែ​និយាយ​ពី​អ្វី​ដែល​ទាក់​ទង​នឹង​ព្រះខែ តែ​​មិន​ដឹង​ត្រូវ​និយាយ​ពី​អី​ ព្រោះ​កំពុង​មាន​រឿង​ក្នុង​ចិត្ត​ជាច្រើន​ចង់​ប្រាប់​ព្រះ​ខែ​។ បុណ្យសែនព្រះខែឆ្នាំមុន… ខ្ញុំ​បាន​ជួប​អារម្មណ៍​មួយ ដែល​ជា​បទ​ពិសោធន៍​នា​ពេល​នេះ។ ជីវិត​នេះ​គឺ​កើត​មក​ដើម្បី​ឆ្លងកាត់​អារម្មណ៍​គ្រប់​ប្រភេទ​មុន​នឹង​ស្លាប់​ទៅ​វិញ។ ការ​ឆ្លង​កាត់​ខ្លះ​ប្រើ​ពេល​តិច​ប៉ុណ្ណោះ តែ​ត្រូវ​ប្រើ​ពេល​ទទួល​យក​យូរ​ណាស់… វា​ជា​ជីវិត​របស់​អ្នកនិពន្ធ ដើម្បី​មាន​រឿង​សរសេរ​ប្រាប់​គេ​ឯង? ជួន​កាល​ខ្ញុំ​នឿយណាយ​នឹង​កាតព្វកិច្ច​នេះ​ណាស់ ហើយ​តូច​ចិត្ត​​​ថា ម៉េច​ក៏​ទេវតា​ឱ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​និពន្ធ? … ដើម្បី​សរសេរ​អារម្មណ៍​ឈឺ​ចាប់​ចេញ អ្នក​ត្រូវ​តែ​ធ្លាប់​ឆ្លង​កាត់… ជីវិត​បែប​នេះ​គួរ​ឱ្យ​ខ្លាច​ទេ?

ខ្ញុំ​ក៏​បាន​លួង​ខ្លួន​ឯង​ឱ្យ​ស្ងប់​ចិត្ត​ថា វា​គឺ​ជា​ការ​លះបង់​ដើម្បី​ទទួល​យក!

ថ្មីៗ​នេះ​ ខ្ញុំ​បាន​ជួប​នឹង​របត់​ជីវិត​មួយ​ទៀត ជា​បទ​ពិសោធន៍​អារម្មណ៍​ដែល​ខ្ញុំ​បាន​រៀន​ពី​មនុស្ស​​នៅ​ជុំវិញ​ខ្លួន… អរគុណ​ពួក​គេ ហើយ​ក៏​សុំទោស…​​ ស្រលាញ់​មនុស្ស​ម្នាក់​ក៏​ខុស​ដែរ ខ្ញុំ​យល់​ច្បាស់​ជាង​មុន។ ធ្វើ​មនុស្ស​កុំ​អាត្មា​និយម កុំ​ដើម្បី​សេចក្ដី​សុខ​ខ្លួន​​ឯង ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺ​ចាប់។ ជីវិត​គឺ​បែប​នេះ… ល្មម​​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ជា​មនុស្ស​ចេះ​ដឹង​ម្ដង​ទៀត​ហើយ។ ខ្ញុំ​បាន​ដើរ​វង្វេង​ផ្លូវ​រក​បទ​ពិសោធន៍ ខ្ញុំ​ក៏​បាន​សម្រេច តែ​ខ្ញុំ​ក៏​បាត់​បង់​​អ្វី​ម៉្យាង​ទៅ​វិញ ព្រោះ​ខ្ញុំ​បាន​សាង​កំហុស​ពេល​ដើរ​វង្វេង​ផ្លូវ​នោះ។


Advertisements

Entry filed under: អារម្មណ៍.

ប្រាប់ខ្លួនឯងកុំយំ…ទាំងទឹកភ្នែកស្រក់ហូររហាម… Call មកបងពេលគេបោះបង់អូន

14 មតិ Add your own

  • 1. កំឡោះខ្មែរ  |  ខែកញ្ញា 22, 2010 ម៉ោង 9:55 ព្រឹក

    ថ្ងៃនេះជាថ្ងៃសែនព្រះខែមែន តែអ្នកសែនច្រើនតែជាកូនចៅចិនរ៉េ។ ខ្មែរយើងដូចជាសែនព្រះខែនៅថ្ងៃបុណ្យអុំទូក អកអំបុក្រ សំពះព្រះខែ នៅខែកក្តិកទេតើហី?

    ឆ្លើយតប
  • 2. ក្មួយពូផល  |  ខែកញ្ញា 22, 2010 ម៉ោង 11:19 ព្រឹក

    មានពេលខ្លះ ខ្ញុំក៏ឆ្ងល់នឹងខ្លួនឯងដែលថា ហេតុអីក៏ខ្ញុំត្រូវមកដឹងរឿងជាច្រើន ដែលគេមិនដឹងទៅវិញ…ហេតុអីក៏ជីវិតអ្នកនិពន្ធម្នាក់ៗ ត្រូវជួបប្រទះរឿងរ៉ាវជីវិតច្រើនជាងអ្នកដទៃ? ខ្ញុំលែងចង់ធ្វើអ្នកនិពន្ធហើយ :mrgreen:
    មែនហើយពូ! ធ្វើមនុស្សកុំឲ្យអាត្មានិយម កុំដើម្បីសេចក្តីសុខខ្លួនឯង ធ្វើឲ្យអ្នកដទៃឈឺចាប់..ថាពូចុះដើរវង្វេងហើយបានសម្រេច ចុះខ្ញុំ? ខ្ញុំក៏ដើរវង្វេងដែរ តែបែរជាមុតបន្លាទៅវិញ (ច្រឡំដើរកាត់ព្រៃ)…តែខ្ញុំតែងនិយាយលួងចិត្តខ្លួនឯងថា «គ្រប់បញ្ហាតែងមានដំណោះស្រាយ» ហើយនិង «គ្រប់យ៉ាងនឹងប្រសើរឡើង នៅថ្ងៃស្អែក» 🙂

    ឆ្លើយតប
    • 3. ចាន់ផល  |  ខែកញ្ញា 22, 2010 ម៉ោង 11:36 ព្រឹក

      ដែលខ្ញុំ​ថា​បាន​សម្រេច​នោះ មិន​មែន​មាន​ន័យ​ថា មិន​មុត​បន្លា​ឯណា តែ​បាន​សម្រេច​ព្រោះ​ដឹង​ថា មុត​បន្លា វា​ឈឺ​ប៉ុណ្ណា! បើ​អាច ខ្ញុំ​មិន​ចង់​ជួប​បទ​ពិសោធន៍​អាក្រក់ៗ​អី​ទៀត​ទេ ព្រោះ​ខ្ញុំ​ក៏​មិន​ចង់​សរសេរ​រឿង​កម្សត់​អី​ទៀត​ដែរ។

      ឆ្លើយតប
      • 4. ក្មេងទំនើង  |  ខែកញ្ញា 22, 2010 ម៉ោង 11:43 ព្រឹក

        ឈឺក៏ឲ្យវាឈឺទៅ បើជ្រុលជាមុតទៅហើយ សំខាន់ឲ្យតែយើងដកបន្លានោះបាន :mrgreen: ខ្ញុំទើបតែចេញពីពេទ្យ គេថាខ្ញុំមុតបន្លាច្រើនណាស់ តែឥឡូវបានដកអស់ហើយ…តែអត់រាងទេ!! ថ្ងៃក្រោយចូលព្រៃទៀត 😆 ព្រោះថាបន្លាវាមានច្រើនប្រភេទ ហើយខ្ញុំចង់សាកឲ្យបានច្រើន នឹងបានទៅធ្វើថ្នាំបន្សាប (ក្រែងលោវាមានពិស)

      • 5. ចាន់ផល  |  ខែកញ្ញា 22, 2010 ម៉ោង 12:22 ល្ងាច

        តែ​ស្ដាយ​ពេល​ណាស់… មិន​ដឹង​ថា អាច​រស់​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ផង ហេតុ​អ្វី​ត្រូវ​ចំណាយ​ពេល​លើ​រឿង​មុត​បន្លា​នោះ? ខ្ញុំ​ចង់​ឱ្យ​ជីវិត​ដែល​នៅ​សល់​របស់​ខ្ញុំ​ជា​ជីវិត​រីករាយ ចៀស​ឆ្ងាយ​ពី​បទ​ពិសោធន៍​ឈឺ​ចាប់។

      • 6. ក្មេងទំនើង  |  ខែកញ្ញា 22, 2010 ម៉ោង 12:41 ល្ងាច

        គ្មាននរណាម្នាក់ចង់ឈឺចាប់នោះទេពូ..សួរថា «អាចជ្រើសរើសបានទេ? »
        បើអាចរើសបាន ខ្ញុំក៏មិនចង់មុតបន្លា…រឿងដែលមិនចង់ឲ្យកើត វាបែរជាកើត ចំណែកឯរឿងដែលចង់ឲ្យកើត បែរជាមិនកើត…

      • 7. ចាន់ផល  |  ខែកញ្ញា 22, 2010 ម៉ោង 1:07 ល្ងាច

        អ៊ីចឹង​ឈប់​ចូល​ព្រៃ​ទៅ មាន​បន្លា​ឯណា​មក​មុត?

      • 8. ក្មេងទំនើង  |  ខែកញ្ញា 23, 2010 ម៉ោង 11:13 ព្រឹក

        មិនចង់ចូលឯណា តែវាដើរវង្វេងផ្លូវ…ផ្លូវមួយមានបន្លា ផ្លូវមួយទៀត ធំល្វឹងល្វើយ…ហើយមានផ្លូវតែពីរ…បើដើរតាមផ្លូវបន្លា វាត្រូវតែមុត ហើយឈឺ តែបើដើរតាមផ្លូវធំល្វឹងល្វើយ វាឯកោ…

  • 9. ម្ជុលប្រាក់  |  ខែកញ្ញា 22, 2010 ម៉ោង 11:30 ព្រឹក

    សែនព្រះខែ!…នំព្រះខែទិញមកញ៉ាំចង់អស់បាត់ហើយ!….គ្មានដឹងខ្យល់ អីទេថាគេសែនងៃណាៗ ហិ ហិ….

    ឆ្លើយតប
  • 10. គីមឡុង  |  ខែកញ្ញា 22, 2010 ម៉ោង 2:45 ល្ងាច

    អត់មានរូបខ្ញុំអីមួយ ! តូចចិត្តណាស់ ចង់តែសំលាប់បងផលទេ ! 🙂

    ឆ្លើយតប
    • 11. ចាន់ផល  |  ខែកញ្ញា 22, 2010 ម៉ោង 2:54 ល្ងាច

      ព្រោះ​ គីមឡុង ឯង​ជា​អ្នក​ថត ហើយ​មិន​ព្រម​ថត​ជាមួយ​ខ្ញុំ!

      ឆ្លើយតប
  • 12. គីមឡុង  |  ខែកញ្ញា 24, 2010 ម៉ោង 1:08 ព្រឹក

    តូចចិត្តណាស់ ! តាមពិតរូបខ្ញុំនៅFBក៏មានដែរ តែបងអត់ដាក់! ! L(

    ឆ្លើយតប
  • 13. oudomheng  |  ខែកញ្ញា 26, 2010 ម៉ោង 6:45 ព្រឹក

    @គឹមឡុង៖ ពូផលទុកយើងក្នុងចិត្តហើយតើ មិនចាំបាច់ដាក់រូបក៏បាន!! ខ្ញុំគិតថា វាសំខាន់ជាងគឺទឹកចិត្តនេះហើយ អ្វីដែលសំដែងខាងក្រោយ ពេលខ្លះ គ្រាន់តែជាការសំដែងក៏ថាបាន.. តែបើមិនបញ្ចេញមកខាងក្រៅ​ក៏គេមិនអាចដឹងដែរ.. អ្វីដែលគួរយកចិត្តទុកដាក់ទៀតនោះ គឺយើងត្រូវយល់ពីគ្នាទៅវិញទៅមក..

    @បងចាន់ផល និងក្មេងទំនើង៖ ខ្ញុំបានដើរកាត់បន្លា តែជាបន្លាស្នេហាមួយ ដែលធ្វើឲ្យខ្ញុំយល់ពីជីវិត.. ខ្ញុំបានស្រឡាញ់នារីម្នាក់..ហើយនេះ ជាបទពិសោធយ៉ាងធំនៅក្នុងជីវិតរ​បស់ខ្ញុំ.. ពេលនេះ ខ្ញុំបានជា​សះស្បើយគ្រាន់បើហើយ.. យើងនៅតែរក្សាទំនាក់ទំនងល្អនឹងគ្នាជានិច្ច..
    បើតាមអ្នកទាំងពីរនិយាយ អាចជាការដាក់កំហុសទៅលើបន្លា ទាំងស្រុងក៏ថាបាន! អ្នក​ចង់គេចចេញពីបន្លា.. តែសួរថា តើបន្លានោះ អាចជ្រើសរើសជីវិតកើតជាបន្លាបានដែរឬទេ? បើអាចគេក៏មិនចង់​ឲ្យ​មាន​រឿងបែបនោះកើតឡើងដែរ..រីតតែមិនចង់ឲ្យ​មានមនុស្ស​កើត​ទុក្ខ​ឈឺចាប់ដោយសារ​ខ្លួន​នោះ​ដែរ..
    គួរត្រូវយល់ពីធម្មជាតិផងដែរ..

    ឆ្លើយតប
  • 14. ចាន់ផល  |  ខែវិច្ឆិកា 15, 2010 ម៉ោង 10:18 ព្រឹក

    ថ្ងៃនេះ​ខ្ញុំ​ស្គាល់​អារម្មណ៍កាន់តែ​ច្រើន… អារម្មណ៍ដែល​ខ្ញុំ​មិន​ចង់​ជួប… វា​​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ខ្លួន​ណាស់ ល្ហិតល្ហៃ ថប់ដង្ហើម ឈឺក្បាល…

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 179,138 hits
Visit Cute-Spot.com!

%d bloggers like this: