ស្រលាញ់តែមិនអាចស្រលាញ់

ខែកញ្ញា 10, 2010 at 7:20 ល្ងាច មតិ 18

ពីរថ្ងៃនេះ តែងចម្រៀងបានបួន​បទ… ហើយ​​ក៏​បាន​សរសេរ​នូវ​​អត្ថន័យ​​តាម​​សំណូមពរ​​របស់​មិត្តភក្តិ​បងប្អូន​​​ដែរ ដោយ​​ក្នុង​​នោះ​​មាន​​មួយ​បទ​​ជា​​សំណូមពរ​របស់​ ផ្កាយ Novel + ឧត្តម និង ក្មេង​តូច គឺ​បទ «ស្រលាញ់តែមិនអាចស្រលាញ់» ឃើញ​ថា ព្រួញ​​មួយ​បាញ់​បាន​ចាប​ដល់​ទៅ​បី ហេហេ 😀 ប៉ុន្តែ​អត្ថន័យ​ល្អៀង​ពី​អារម្មណ៍​ពួក​គេ​យ៉ាង​ណា សុំ​អភ័យ​ទោស​​ផង ព្រោះ​ខ្ញុំ​សរសេរ​តាម​ភ្លេង មិន​អាច​ប្រើ​ពាក្យ​បាន​តាម​ចិត្ត​ទេ… តែ​សង្ឃឹម​ថា​អ្នក​ទាំង​បី​នឹង​ញញឹម កុំ​កើត​ទុក្ខ​តាម​អត្ថន័យ​នេះ​ណា៎!

ស្រលាញ់តែមិនអាចស្រលាញ់

R1.    បងស្រលាញ់អូន   ប៉ុន្តែបងមិនអាចស្រលាញ់   មានតែគេចមុខដើរចេញ ទាំងកំពុងស្នេហ៍   ស្អប់បងទៅទើបអូនអាចទទួលគេ   មាសមេលុបបងចេញពីបេះដូងចុះ!

R2.    បងស្រលាញ់អូន   ប៉ុន្តែពួកយើងមិនអាចទេ   បងនេះមិនល្អដូចគេ   ឱ្យបងសុំទោស   ស្រលាញ់គ្នាគឺជាការសាងទោសកំហុស   ឈប់ជួបគ្នាត្រឹមនេះចុះ   ស្រលាញ់តែមិនអាច…

១.     គ្មានអ្វីឈឺស្មើពេលឮ   អូនថាស្រលាញ់   ចង់ប្រាប់វិញក៏ស្រលាញ់   បងស្រលាញ់អូនខ្លាំងណាស់   ប៉ុន្តែមិនអាចនិយាយ   បែរជាប្រាប់អូនកុំ(ឱ្យ)គិតផ្ដេសផ្ដាស   សុំទោសដែលធ្វើឱ្យអូនខ្មាស   ព្រោះបងមិនសក្តិសម។

២.     ស្ដាយដែលបងមិនអាចប្រាប់អូនថា   បេះដូងមានតែអូន   សុំទោសផងព្រោះតែទង្វើបងបានធ្វើឱ្យអូនយំ   មិនមែនមិនស្រលាញ់ទេ   ប៉ុន្តែរូបគេទើបជាមនុស្សសក្តិសម   ដើម្បីអូនបងត្រូវតែបង្ខំ   ធ្វើឱ្យអូនស្អប់។

R1,R2

ភ្លេង,២,R1,R2

ទំនុកច្រៀង សុខ ចាន់ផល (10-09-10)

…ហេតុអ្វី? ស្នេហ៍​ស្មោះ​ពិត​ជា​មាន​ ប៉ុន្តែ​ព្រហ្មលិខិតមិន​អាណិត​មនុស្ស​ស្រលាញ់​គ្នា​សោះ 😥 ព្រហ្មលិខិត​ឆ្កូត​នេះ! ខ្ញុំ​ធ្លាប់​​តូច​ចិត្ត​ដែល​ស្រលាញ់​គេ​តែ​ម្ខាង តែ​​គិត​ទៅ​វា​មិន​ឈឺចាប់​អី ដូច​គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ស្មោះ​ទាំង​សងខាង បែរ​​ជា​ត្រូវ​ព្រាត់​គ្នា… ស្រលាញ់​គ្នា​មិន​បាន… ស្រលាញ់​តែ​មិន​អាច​ស្រលាញ់… ពី​បេះដូង​អ្នក​និពន្ធ​ម្នាក់ ខ្ញុំ​សូម​ឱ្យ​អ្នក​មាន​ស្នេហា​ស្មោះ​ទាំង​អស់​បាន​ជួប​គ្នា!

Advertisements

Entry filed under: ចម្រៀង.

ធ្វើឱ្យខ្ញុំលែងយល់ ប្រពន្ធអ្នកណាផ្ញើទឹកភ្នែកមក?

18 មតិ Add your own

  • 1. សុភាពបុរស  |  ខែកញ្ញា 10, 2010 ម៉ោង 7:28 ល្ងាច

    ពិតជាអស្ចារ្យតែម្ដង!!!

    ឆ្លើយតប
  • 2. គីមឡុង  |  ខែកញ្ញា 10, 2010 ម៉ោង 8:59 ល្ងាច

    ទើបហ្នឹងដឹងថា រាល់ថ្ងៃបងផលចាត់ទុកពួកខ្ញុំជាសត្វចាបសោះ ! 😦

    ឆ្លើយតប
  • 3. ធីតា  |  ខែកញ្ញា 10, 2010 ម៉ោង 9:38 ល្ងាច

    ខ្ញុំមិនកើតទុកទេ អោយតែបានបងនិពន្ធខ្ញុំរីករាយនឹងស្តាប់ជានិច្ច។​  ប៉ុន្តែបទនេះអ្ន្កកណាជាអ្នកច្រៀងទៅ​​ ខ្ញុំសង្ឃឹមថាបងស្រីសុគន្ធកញាជា​ អ្នកច្រៀង។

    ឆ្លើយតប
  • 4. darika  |  ខែកញ្ញា 10, 2010 ម៉ោង 9:51 ល្ងាច

    បងប្រុសហេតុអ្វីត្រូវបែកគ្នាដោយសារការមិនសក្ត័សម វណ្ណះមិនត្រូវគ្នា
    ស្នេហាមិនប្រកាន់វណ្ណះ អាយុ ពណ៌សម្បុរ​ទេ

    ឆ្លើយតប
  • 5. Fidele  |  ខែកញ្ញា 11, 2010 ម៉ោង 7:43 ល្ងាច

    សង្ឃឹម​ថា​នឹង​បាន​ស្ដាប់​ឆាប់ៗ​នេះ! :mrgreen: តើ​យក​លំនាំ​បទ​អ្វី រឺ​តែង​ភ្លេង​ថ្មី?

    ឆ្លើយតប
  • 6. Nith  |  ខែកញ្ញា 11, 2010 ម៉ោង 8:34 ល្ងាច

    បងផល តើបទនេះចេញលក់នូវ?
    វុលណាដែរជួយប្រាប់ផង​ ^_^

    ឆ្លើយតប
  • 7. ចាន់ផល  |  ខែកញ្ញា 11, 2010 ម៉ោង 10:35 ល្ងាច

    😀
    @Fidele៖ បទ​នេះ​យក​លំនាំ​តាម​បទ​ចិន!
    @Nith៖ មិន​ដឹង​ថា​នឹង​ចេញ​លក់​ថ្ងៃ​ណា​ឡើយ ព្រោះ​ខ្ញុំ​ទើប​តែ​តែង​កាល​ពី​ម្សិល​មិញ!

    ឆ្លើយតប
  • 8. darika  |  ខែកញ្ញា 11, 2010 ម៉ោង 10:40 ល្ងាច

    បទចិន!​តើច្រៀងដោយអ្នកណាដែរបង?​មើលទៅគួរឲ្យចាប់អារម្មណ៍ណាស់។​ខ្ញុំក៏តែងតែសរសេរបទចំរៀងចិនមកខ្មែរដែរតែចេះតែសរសេឲ្យគ្រាន់ស្តាប់ខ្លួនឯងទេ!!!

    ឆ្លើយតប
    • 9. ចាន់ផល  |  ខែកញ្ញា 11, 2010 ម៉ោង 10:45 ល្ងាច

      អ្នក​ចម្រៀង​អាច​ជា ព្រាប សុវត្ថិ ឬ ឆន សុវណ្ណរាជ …អត់​ទាន់​ប្រាកដ!

      ឆ្លើយតប
  • 10. lee wayng  |  ខែកញ្ញា 11, 2010 ម៉ោង 11:15 ល្ងាច

    អាចដឹងចំណងជើងបទចិនទេ?

    ឆ្លើយតប
  • 12. ក្មួយពូផល  |  ខែកញ្ញា 12, 2010 ម៉ោង 4:44 ល្ងាច

    ហាក់ដូចជាមិនត្រូវរឿងខ្ញុំទេ តែក៏មិនអីដែរ សង្ឃឹមថា បាន១បទទៀតណា។ ខ្ញុំសង្ឃឹមនឹង ឃើញបងបញ្ញាច្រៀងបទនោះ…

    ឆ្លើយតប
  • 13. Neary  |  ខែកញ្ញា 13, 2010 ម៉ោង 7:04 ព្រឹក

    Bong som oy Chorn Sovannreach sing this song na… ❤

    ឆ្លើយតប
  • 14. enana88  |  ខែកញ្ញា 13, 2010 ម៉ោង 8:17 ព្រឹក

    អរុណសូស្តីបង រីករាយណាស់ដែលបានជួបបង!

    ឆ្លើយតប
    • 15. ចាន់ផល  |  ខែកញ្ញា 13, 2010 ម៉ោង 9:27 ព្រឹក

      អរុណសួស្ដី! រីករាយ​ដូច​គ្នា​ដែល​បាន​ស្គាល់ ណាណា!

      ឆ្លើយតប
  • 16. កំឡោះខ្មែរ  |  ខែកញ្ញា 13, 2010 ម៉ោង 10:33 ព្រឹក

    ត្រូវការការពិគ្រោះយោបល់តាមទូរស័ព្ទដោយឥតគិតថ្លៃដើម្បីដោះស្រាយបញ្ហា? សូមទាក់ទងមកលេខ ៖
    -សម្រាប់ទូរស័ព្ទលើតុ សូមតេមកលេខ ១២៨០-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -សម្រាប់ទូរស័ព្ទដៃ សូមតេមកលេខ ០២៣ ២១ ៧៦ ៣៥ ឬ ០២៣ ២១ ៧៦ ៣៧-ឥតគិតថ្លៃសម្រាប់ប្រព័ន្ធ០២៣ លេខ៦ខ្ទង់។
    -ផ្ញើរសារទូរស័ព្ទមកលេខ ០១៧ ៩៨ ៥៨ ១០។
    -ទស្សនាគេហទំព័របណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដើម្បីដាក់សំនួរ ទទួលចម្លើយ ស្តាប់និងទាញយកបទចំរៀងខ្មែរ និងអង់គ្លេសពិរោះៗ និងអានព័ត៌មានដែលទាក់ទងនិងកុមារ និងយុវវ័យ ៖
    http://www.childhelpline.org.kh/Defaultkh.aspx

    ឆ្លើយតប
  • 17. dydara  |  ខែតុលា 19, 2010 ម៉ោង 12:33 ល្ងាច

    I like yr blog.

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: