RHM CD 418 & 419

ខែកញ្ញា 7, 2010 at 10:26 ល្ងាច មតិ 9

មាន​ទំនុក​ច្រៀង​របស់​ខ្ញុំ ១៣ បទ ៖

Talk Talk Talk, ស្មានតែ Crazy, បងមិនឈឺចាប់តែអូនឈឺចាប់, ស្នេហ៍ស្មោះពិតជាមាន, អូនកើតអី?, ចោលបងទៅស្នេហ៍អ្នកណា?, ឧបមា, ឈឺចាប់ក៏នៅរស់បាន, ប្រពន្ធអ្នកណាផ្ញើទឹកភ្នែកមក?, ជួយ​កុហក​អូន​ថាបងមិនក្បត់, ពេលវេលា, ស្រលាញ់អូនម្ដងទៀតបានទេ? & ឈឺចាប់បីនាក់

ស្នេហា​កើត​ឡើង​ដោយ… គិត​ថា​ជា​រឿង​គ្មាន​ហេតុផល​ទេ។ ខ្ញុំ​ជា​មនុស្ស​តែង​គិត​ពី​ហេតុផល​គ្រប់​ដង្ហើម តែ​វិភាគ​ពី​ស្នេហា​មិន​យល់​សោះ។ ហេតុអ្វី​ក៏​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា ស៊ូ​លះបង់​គ្រប់​យ៉ាង​ដើម្បី​អ្នក​​ដែល​គេ​​ស្រលាញ់ ដោយ​មិន​ប្រាថ្នា​ការ​តបស្នង? ស្រលាញ់​គឺ​ស្រលាញ់ មិន​បាច់​សួរ​ថា ហេតុអ្វី​បាន​ជា​ស្រលាញ់​គេ មិន​ស្រលាញ់​ខ្ញុំ​នោះ​ឡើយ! ជា​ការ​ចង​ក្រង​របស់​ពេល​វេលា កើត​ចេញ​ពី​​បេះ​ដូង ឆ្លាក់​ជាប់​ក្នុង​ជីវិត… ជីវិត​ដែល​ពួក​គេ​ត្រូវ​ការ​គ្នា អាណិត​ ស្រលាញ់​គ្នា​ដោយ​​​រក​នឹក​មិន​ឃើញ​ថា​មក​ពី​ហេតុអ្វី… អាច​មក​ពី​ពួក​គេ​ងាយ​នឹង​ស្វែង​យល់​ចិត្ត​គ្នា​ ឯ​ផ្លូវ​ដែល​ពួក​គេ​បាន​ជួប​គ្នា​តែង​តែ​ក្រាល​ដោយ​អារម្មណ៍​រំភើប ហើយ​ប្រាកដ​ជា​រឿង​ឧបនិស្ស័យ​ដ៏​ពិបាក​យល់។

Advertisements

Entry filed under: ចម្រៀង.

មើលមេឃ ធ្វើឱ្យខ្ញុំលែងយល់

9 មតិ Add your own

  • 1. រចនា  |  ខែកញ្ញា 7, 2010 ម៉ោង 10:29 ល្ងាច

    ស្នេហា​ជា​រឿង​គ្មាន​ហេតុផល <– 1000% Agreed!

    ឆ្លើយតប
  • 2. ទឹម បឿន  |  ខែកញ្ញា 8, 2010 ម៉ោង 12:09 ល្ងាច

    ឥឡូវ​ក្លាយ​ជា​អ្នក​សរសេរ​អត្ថបទ​ចម្រៀង​សំខាន់​បំផុត​នៅ​ហង្សមាស​ហើយ! ឃើញ​ចេញ​សុទ្ធតែ​បទ​របស់ សុខ ចាន់ផល ។

    ឆ្លើយតប
  • 3. សុវិចិត្រ  |  ខែកញ្ញា 8, 2010 ម៉ោង 12:25 ល្ងាច

    😀

    ឆ្លើយតប
  • 4. សំប្ញទ្ធិ  |  ខែកញ្ញា 8, 2010 ម៉ោង 2:22 ល្ងាច

    សុំទោស​ក្រែង​លោ​ខ្ញុំ​តាម​ដាន​បទ​បង​និសា មិន​អស់ ។​ តែ​សម្រាប់​ខ្ញុំ នេះជា លើក​ទី​១ ដែល​ខ្ញុំ​ឃើញថា​​ និសា ច្រៀង​បទ​របស់​បង​ផល 🙂 រាល់​ដង​ឃើញ​តែបង​ជំនោរ​ អ្នក​និពន្ធ​រហូត 🙂

    ២ វ៉ុល, បទបង​ផល ១៣​ បទ, មិន​ធម្មតា​ទេ 🙂

    ឆ្លើយតប
  • 5. vathanakkhmer  |  ខែកញ្ញា 8, 2010 ម៉ោង 2:25 ល្ងាច

    បងផលឡូយមែន! ហាហាហា ស្រីនៅក្នុងថ្នាក់ញ៉ុមស្តាប់តែបទបងឯងទេ!

    ឆ្លើយតប
  • 6. Fidele  |  ខែកញ្ញា 8, 2010 ម៉ោង 8:19 ល្ងាច

    សូម​ជួយ​អប​អរ​សាទរ! :mrgreen:

    ឆ្លើយតប
  • 7. សុភាពបុរស  |  ខែកញ្ញា 10, 2010 ម៉ោង 2:50 ល្ងាច

    អូ!!! ប៉ុន្មានបទនេះ មិននឹកស្មានថាជាស្នាដៃរបស់បងចាន់ផលទេ ។ ហេតុម៉េចមិននិពន្ធអោយ ពេជ្រ សោភា និងឈិត សុវណ្ណបញ្ញា ផងទៅ ? ឃើញតែ ឱក សុគន្ធកញ្ញា ព្រាប សុវត្ថិ ណុប បាយ៉ារិទ្ធិ ឆន សុវណ្ណរាជ … ដដែលៗនឹង!!!

    ឆ្លើយតប
  • 8. darika  |  ខែកញ្ញា 10, 2010 ម៉ោង 9:56 ល្ងាច

    អូនកើតអី? បទនេះឡូយមែន!!!​
    ពេលដែលខ្ញុំស្តាប់បទចំរៀង ស្រលាញ់អូនម្តងទៀតបានទេ?​ខ្ញុំពិតជាអន្លង់អន្លោចនិងស្រលាញ់បទនេះខ្លាំងណាស់។
    ជាពិសេសស្តាប់ពេលយប់។​ពិតជាពិរោះមែន!!!

    ឆ្លើយតប
  • 9. Moylim  |  ខែកញ្ញា 15, 2010 ម៉ោង 11:53 ល្ងាច

    ey ya tech, tech teat bong phal klay jea neak jomreang douch midada dae tov, kan ta lbey tov lbey tov huey ey lov, jolrom ob or del bong ban jorkjey na bong

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: