មើលមេឃ

ខែសីហា 31, 2010 at 10:34 ល្ងាច មតិ 16

ប្រាប់​ខ្លួន​ឯង​ថា កុំ​តូច​ចិត្ត ប៉ុន្តែ​​នៅ​តែ​ឯកោ… ពេល​មាន​អារម្មណ៍​បែប​នេះ មើល​មេឃ​អាច​ជួយ​ខ្ញុំ​ឱ្យ​ស្បើយ។ មេឃ​ដ៏​ធំ​ល្វឹង​ល្វើយ មិន​មែន​ជា​របស់​អ្នកណា តែ​ជា​មិត្ត​របស់​ភាព​ឯកា​ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​ស្ងប់​ចិត្ត​ច្រើន​ពេល​បាន​មើល​មេឃ។ ខ្ញុំ​នឹង​រៀន​ធ្វើ​ចិត្ត​ឱ្យ​ធំ​ទូលាយ​ដូច​មេឃ ហើយ​ញញឹម​ដូច​ពន្លឺ​ព្រះ​ចន្ទ ដើម្បី​ឱ្យ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​សប្បាយ​ចិត្ត។

Advertisements

Entry filed under: អារម្មណ៍.

ជីវិត​ចុងក្រោយ (អ្វីជារឿងខ្លី?) RHM CD 418 & 419

16 មតិ Add your own

  • 1. ឧត្តម's ប្លក  |  ខែសីហា 31, 2010 ម៉ោង 10:41 ល្ងាច

    រាត្រីសួស្តីបង!
    សូមបងបាននិន្រ្ទាលង់លក់ស្កប់ស្កល់ក្នុងរាត្រីនេះ!

    ឆ្លើយតប
  • 3. សុភា  |  ខែសីហា 31, 2010 ម៉ោង 11:05 ល្ងាច

    ដើម្បីជៀសវាងការតូចចិត្ត
    1-​ញញ្ញឹងទៅអ្នកដ៏ទៃដោយមិនចាំបាច់ទទូលការញញ្ញឹមមកវិញ
    2-ស្រលាញ់អ្នកដ៏ទៃ ដោយមិនចាំបាច់ទទូលការស្រលាញ់មកវិញ
    3- សរុបមក ធ្វើអ្វីមួយ ដោយមិនរំពឹកផលតបស្នងមកវិញ

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែសីហា 31, 2010 ម៉ោង 11:12 ល្ងាច

      ឈប់​តូច​ចិត្ត​ហើយ ប៉ុន្តែ​នៅ​តែ​ឯកោ… 😦

      ឆ្លើយតប
      • 5. រដ្ឋា  |  ខែកញ្ញា 4, 2010 ម៉ោង 1:06 ព្រឹក

        បង​ ចាន់​ផល ពិត​ជា​ត្រូវ​ការ​ស្រី​ស្នេហ៍​ម្នាក់ដើម្បី​រំលាយ​ភាព​ឯការក្នុង​ដួង​ចិត្ត​គាត់។ តើ​មាន​សុភាព​នារី​ណា​ស្មាក់​ប្រគល់​ដូង​អោយ​បង​ ចាន់​ផល បេះ​ទេ?

  • 6. គីមឡុង  |  ខែសីហា 31, 2010 ម៉ោង 11:07 ល្ងាច

    ម៉្យាងដែរហ្ន័រ !​​ 🙂

    ឆ្លើយតប
  • 8. ភារៈ  |  ខែកញ្ញា 1, 2010 ម៉ោង 1:59 ព្រឹក

    ពីមុន ខ្ញុំក៏ចូលចិត្តអីចឹងដែរ តែឥឡូវប្លែកត្រង់ថា ពេលចាប់ផ្តើមមើលមេឃ មើលផ្កាយ បែរជាចាប់ផ្តើមមានអារម្មណ៏ថា កាន់តែឯការទៅវិញ 😦 😦 ខ្ញុំចេះតែនឹកដល់អនុស្សាវរីយ៍មិនសប្បាយចិត្តមួយចំនួន កាន់តែសោះកក្រោះទៅ…តែខ្ញុំក៏ចូលចិត្តអារម្មណ៍មួយ បែបធម្មជាតិអីចឹងដែរ 😛

    ឆ្លើយតប
  • 9. ឌីយ៉ា  |  ខែកញ្ញា 1, 2010 ម៉ោង 8:08 ព្រឹក

    ចិត្ត​បង​ផល​ម៉េច​ក៏​ឆាប់​តូច​ម៉្លេះ​!

    ឆ្លើយតប
  • 10. pisitnseiha  |  ខែកញ្ញា 1, 2010 ម៉ោង 9:49 ព្រឹក

    កុំ​មើល​មេឃ​យូរ​ពេក​ប្រយត្ន័​គេ​ថា​ យើង​ឡប់​សតិ! ហិហិហិ Cheer UP!

    ឆ្លើយតប
  • 11. ចាន់ផល  |  ខែកញ្ញា 1, 2010 ម៉ោង 2:12 ល្ងាច

    ខ្ញុំ​នឹក​ឆ្កែ​ខ្ញុំ​ណាស់ នឹក​អារម្មណ៍​ដែល​វា​ផ្ដល់​ឱ្យ​ខ្ញុំ។ ទោះ​វា​ស្លាប់​ចោល​ខ្ញុំ​យូរ​ហើយ​ តែ​ខ្ញុំ​នៅ​តែ​នឹក​វា និង​យល់​សប្តិ​​ឃើញ​វា។ នឹក​ឃើញ​កាល​ណោះ​ខ្ញុំ​ឯកោ​ណាស់ ហាក់​គ្មាន​អ្នកណា​ស្រលាញ់​ខ្ញុំ​ទេ គឺ​មាន​តែ​វា។ វា​កាច​ដាក់​មនុស្ស​គ្រប់​គ្នា តែ​ស្លូត​បូត​ចំពោះ​ខ្ញុំ​ ហើយ​ខ្លាច​ខ្ញុំ​ណាស់ ព្រោះ​ពេល​ខ្លះ​​ខ្ញុំ​ខឹង ហើយ​បាន​​វ៉ៃ​វា។ ​ខ្ញុំ​ដឹង​ច្បាស់ ថា​វា​ស្រលាញ់​ខ្ញុំ​ជាង​គេ ហើយ​នឹក​ខ្ញុំ​ជាង​គេ។ ខ្ញុំ​មិន​សូវ​ល្អ​ដាក់​វា​ប៉ុន្មាន​ទេ តែ​ហេតុអ្វី​ក៏​វា​ស្រលាញ់​ខ្ញុំ​ម្ល៉េះ? រហូត​ដល់​ពេល​នេះ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា វា​នៅ​ក្បែរ​ខ្ញុំ ហើយ​មក​ពន្យល់​សប្តិ​ខ្ញុំ។ ក្នុង​យល់​សប្តិ​ខ្ញុំ​ឃើញ​វា​ក្លាយ​ជា​មនុស្ស ហើយ​ព្យាយាម​ដើរ​រក​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា ឯង​បាន​ចាប់​ជាតិ​ជា​មនុស្ស​មែន ហើយ​ពួក​យើង​នឹង​បាន​ជួប​គ្នា​។

    ឆ្លើយតប
    • 12. ឧត្តម  |  ខែកញ្ញា 1, 2010 ម៉ោង 2:44 ល្ងាច

      😆 ញុមកប់យោបល់ហើយបង! ដូចបងស្រីញុមណាស់!

      ឆ្លើយតប
    • 13. រដ្ឋា  |  ខែកញ្ញា 4, 2010 ម៉ោង 1:18 ព្រឹក

      បង​ ចាន់​ផល តិច​ឆ្កែ​បង់​មក​ចាប់​ជាតិ​ជា​មនុស្ស​ស្រី​ទៅ? ប្រហែល​ជា​វា​ដើរក​បង​ដែរ​ តែ​ក្នុង​ចក្រវ៉ាល​ខុស​គ្នា។ ក្នុង​រឿង​និទានប្រភេទ​ sci-fi គេ​ថាមាន​វេលា​ដ៏​ទៃ​ទៀត​ដែរ។ តិច​ឆ្កែ​របស់​បង​ទៅ​ចាប់​ជាតិ​នៅ​ចក្រ​វ៉ាល​ហ្នឹង​ទៅ 🙂

      ឆ្លើយតប
      • 14. ចាន់ផល  |  ខែកញ្ញា 4, 2010 ម៉ោង 10:03 ព្រឹក

        😀

  • 15. មេឃា  |  ខែកញ្ញា 1, 2010 ម៉ោង 3:03 ល្ងាច

    មើល មេឃ មើល ផ្កាយ ក៏ អាចជួយឲ្យអារម្មណ៍បានសុខម្តងម្កាលដែរ…

    ឆ្លើយតប
  • 16. oudomheng  |  ខែកញ្ញា 2, 2010 ម៉ោង 7:23 ព្រឹក

    បិទទំព័រជីវិតសោកសៅទៅ ជីវិតរបស់យើងមិនកម្សត់ពេកនោះទេ!!!
    បងស្រីសុភានិយាយត្រូវ ដើម្បីជៀសវាងការតូចចិត្ត
    1-​ញញ្ញឹងទៅអ្នកដ៏ទៃដោយមិនចាំបាច់ទទូលការញញ្ញឹមមកវិញ
    2-ស្រលាញ់អ្នកដ៏ទៃ ដោយមិនចាំបាច់ទទូលការស្រលាញ់មកវិញ
    3- សរុបមក ធ្វើអ្វីមួយ ដោយមិនរំពឹកផលតបស្នងមកវិញ។

    សូមរក្សាស្នាមញញឹមជានិច្ច!! ញញឹម ! ញញឺមប្រកបដោយក្តីសង្ឃឹមណាបងប្រុស!!
    ស៊ូស៊ូ

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: