អារម្មណ៍​ឆ្លង​ថ្ងៃ​ខួប​កំណើត

ខែសីហា 27, 2010 at 1:20 ព្រឹក មតិ 19

នេះ​ជា​ថ្ងៃ​​ខួប​កំណើត​ខ្ញុំ​… ខ្ញុំ​​​សរសេរ​អត្ថបទ​មួយ​ជូន​ខ្លួន​ឯង 🙂

កន្លង​មក​តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាង​ម៉េច? ខ្ញុំ​ព្យាយាម​សប្បាយ​ចិត្ត កាន់​តែ​ព្យាយាម​កាន់​តែ​គួរ​ឱ្យ​អាណិត។ ខ្ញុំ​មិន​ឯកោ​ទេ ខ្ញុំ​ជឿ​ថា​អ៊ីចឹង។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ឯកោ​ និង​រងា​ណាស់។ វា​​ប្រៀប​ដូច​ជា​ចំណង​មួយ​ដែល​ចង​ដោយ​ព្រហ្ម​លិខិត ឬ​ក៏​ជា​កម្មពៀរ​ពី​អតីត​ជាតិ។ មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត ខ្ញុំ​នៅ​តែ​ព្យាយាម​ស្រាយ​ចំណង​នោះ​មិន​បាន។ ពេល​វេលា​កន្លង​​មក​​​ខ្ញុំ​បាន​ជួប​រឿង​រ៉ាវ​ជីវិត​​ជា​ច្រើន ក៏​​កាន់​តែ​ដឹង​ក្ដី​ជាង​មុន ដឹង​ក្ដី​តាម​​បទ​ពិសោធន៍​ជីវិត​ដែល​ខ្លួន​​ឆ្លង​កាត់។ ខ្ញុំ​ខ្លាច​បទ​ពិសោធន៍​ជីវិត​ណាស់ ហើយ​ខ្ញុំ​​ក៏​មិន​​ប្រាថ្នា​រៀន​​​សូត្រ​ពី​បទ​ពិសោធន៍​​អ្វី​ទៀត​ឡើយ។ កាន់​តែ​ដឹង​ក្ដី ខ្ញុំ​កាន់​តែ​​​បាត់​បង់​ថាមពល​ប្រកួត​ប្រជែង ហើយ​ក៏​ក្លាយ​ជា​​មនុស្ស​ខ្លាច​​អ្នក​​​ប្រកួត​ប្រជែង និង​ចេះ​តែ​កើត​អារម្មណ៍​នឿយ​ណាយ។ ខ្ញុំ​តែង​តែ​សរសេរ​ពី​អារម្មណ៍​ខ្លួន​ឯង​នៅ​ប្លក​នេះ​ រួច​​ក៏​ប្រាប់​ខ្លួន​ឯង​ឱ្យ​​រឹង​មាំ ឈប់​​រស់​នៅ​ក្នុង​មនោរម្មណ៍​ទៀត។ ប៉ុន្តែ​ខ្ញុំ​​នៅ​តែ​ខ្វះ​​ភាព​កក់​ក្ដៅ​​ ដើម្បី​ចេញ​ពី​អារម្មណ៍​រវើរវាយ​នេះ។

ខ្ញុំ​មិន​ដែល​ចាំ​ថ្ងៃ​ខួប​កំណើត​របស់​អ្នកណា​ទេ ព្រោះ​សូម្បី​តែ​​ថ្ងៃ​ខួប​កំណើត​ខ្លួន​ឯង​ក៏​ខ្ញុំ​មិន​ដែល​ចាប់​អារម្មណ៍​​ដែរ។ អាច​ជា​និស្ស័យ​​​របស់​មនុស្ស​ដែល​មិន​​ធ្លាប់​ទទួល​អារម្មណ៍​ថា​ខ្លួន​ឯង​​សំខាន់ ក៏​អាច​មក​ពី​ខ្ញុំ​​ធ្លាប់​ជា​កូន​ដែល​​ឪពុក​ម្ដាយ​មិន​​​ថ្នាក់​ថ្នម ជា​សិស្ស​ដែល​គ្រូ​​មិន​​សូវ​យក​ចិត្ត​ទុក​ដាក់ ជា​មិត្ត​ដែល​​​មិត្ត​​​ភ្លេច​នឹក​នា​​ដល់។ អារម្មណ៍​ទាំង​នោះ​នៅ​តែ​ដិត​ដាម​រហូត​មក​ ហើយ​ក៏​​​ធ្វើ​ឱ្យ​ខ្ញុំ​​ខ្វះ​ភាព​ជឿ​ជាក់​នឹង​រាប់​អាន​អ្នក​ដទៃ។ ខ្ញុំ​តែង​ប្រាថ្នា​ចង់​មាន​មនុស្ស​ម្នាក់​​​ចាត់​ទុក​រូប​ខ្ញុំ​សំខាន់​​​បំផុត​សម្រាប់​គេ រួច​​ខ្ញុំ​ក៏​សើច​នឹង​គំនិត​អាត្មានិយម​​នេះ។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួនឯង​​មាន​ទៅ ហើយ​កុំ​ប្រាថ្នា​អី​ទៀត ព្រោះ​ក្ដី​ប្រាថ្នា​គឺ​ជា​ទុក្ខ​ទោស​។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ពូកែ​ទេ ក៏​ប្រហែល​ជា​មិន​អាច​ក្លាយ​ជា​មនុស្ស​ទីមួយ​ក្នុង​ចិត្ត​អ្នកណា​​ឡើយ តែ​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ​ម្នាក់។

បើ​សិន​ជីវិត​ខ្ញុំ​មិន​បាន​កំណត់​ទុក​ទាំង​ស្រុង​នោះ​ទេ ខ្ញុំ​សូម​បួង​សួង​ឱ្យ​ខ្ញុំ​មាន​សេរីភាព​ស្វែង​រក​សុបិន​របស់​ខ្ញុំ​​ ឱ្យ​ខ្ញុំ​​អាច​ថែរក្សា​អ្វី​ដែល​ខ្ញុំ​មិន​ចង់​បាត់​បង់ និង​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ​ក្នុង​ជីវិត!

Advertisements

Entry filed under: អារម្មណ៍.

ខេមរា (បទពិសោធន៍និពន្ធរឿង) ជីវិត​ចុងក្រោយ (អ្វីជារឿងខ្លី?)

19 មតិ Add your own

  • 1. មេឃា  |  ខែសីហា 27, 2010 ម៉ោង 6:36 ព្រឹក

    ឲ្យបំណងដែលបានប៉ងសម្រេចដូចចិត្តប្រាថ្នាក្នុងឆ្នាំនេះ ហើយឆាប់ៗៗៗណា ចាន់ផល… តែកុំភ្លេចធ្វើតែអំពើល្អ ដើម្បីតបស្នង…

    ឆ្លើយតប
  • 2. Sovankongkea  |  ខែសីហា 27, 2010 ម៉ោង 6:58 ព្រឹក

    សួស្តីបងប្រុស! ខ្ញុំមិនបានដឹងថាខួបកំណើតបងនៅថ្ងៃណាទេ តែយ៉ាងហោចណាស់ក៏ខ្ញុំសូមជូនពរបងអោយបងសេចក្តីសុខ សុភមង្គលដែរ ជាពិសេសសូបអោយបងមានភាពកក់ក្តៅក្នុងជីវិតណា!!!!

    ឆ្លើយតប
  • 3. vathanakkhmer  |  ខែសីហា 27, 2010 ម៉ោង 7:46 ព្រឹក

    ជូនពរបងអោយឆាប់ជួបជាមួយនឹងអ្នកដែលយកចិត្តឆាប់ៗ 🙂

    ឆ្លើយតប
  • 4. ឌីយ៉ា  |  ខែសីហា 27, 2010 ម៉ោង 7:56 ព្រឹក

    មួយជីវិតខ្ញុំ​មិនដែលមាន​គេ​ធ្វើ​ខួបកំណើតឲ្យខ្ញុំទេ! ថ្ងៃកំណើត​របស់​ខ្ញុំជាថ្ងៃដែលរងារបំផុត ជាថ្ងៃដែលខ្ញុំតែនៅផ្ទះហើយដណ្តប់​ភួយ ក្នុងបន្ទប់តែឯងរាល់ឆ្នាំ។ រីករាយថ្ងៃកំណើតបងផល!

    ឆ្លើយតប
  • 5. pisitnseiha  |  ខែសីហា 27, 2010 ម៉ោង 8:38 ព្រឹក

    សួស្ដី​ចាន់​ផល សំរាប់​ញ៉ុម​វីញ​ក្នុង​ថ្ងៃ​កំណើត​របស់​ចាន់​ផល ញ៉ុម​សូម​អធិស្ឋាន​ទៅ​ព្រះ​របស់​ញ៉ុម អោយ​ប្រទាន​ពរ​ដល់​ចាន់​ផល ជាមួយ​និង​គំនិត​ប្រាជ្ញា ជាមួយ​និង​ស្មារតីខ្ពស់ និង​ជីវិត​ពេញ​ទៅដោយ​សុភមង្គល។ សូម​អោយ​ព្រះអង្គ​បាន​ប្រទាន​ព្រពរ​ដល់​ចាន់​ផល ក្នុង​ជីវិត​រស់​នៅ ក៏​ដូច​ជា​ជីវិត​គ្រួសារ​ដែល​នឹង​ជួប​ប្រទះ​នា​ពេល​ខាង​មុខ​នេះ។

    ឆ្លើយតប
  • 6. ឧត្តម's ប្លក  |  ខែសីហា 27, 2010 ម៉ោង 8:40 ព្រឹក

    រីករាយថ្ងៃកំណើតបង! អ្វីៗនឹងប្រែជាល្អឥតខ្ចោះសម្រាប់ជីវិតរបស់បងក្នុងមួយប៉ព្រិចភ្នែក!

    ឆ្លើយតប
  • 7. Rida  |  ខែសីហា 27, 2010 ម៉ោង 8:44 ព្រឹក

    It is a taste of life na Chanphal. Remember peace in mind is a real happiness so try to reduce pessimism about yourself. We were born as a human is so complicated, so please do not put more pressure on it. Start smiling at all kinds of obstacles and I am welcome for mental consultation in any case you need me.

    Ok chanphal, then Happy Birth to You!!! I wish you success in your life both work and love. With smile 🙂 ~rida

    ឆ្លើយតប
  • 8. បាត់ដំបង  |  ខែសីហា 27, 2010 ម៉ោង 9:17 ព្រឹក

    រីករាយថ្ងៃខួបកំនើត! 😉

    ឆ្លើយតប
  • 9. សុភ័ណ្ឌ  |  ខែសីហា 27, 2010 ម៉ោង 9:47 ព្រឹក

    ចាំពេលទំនេរខ្ញុំនាំដើរលេង ផឹកស៊ីអោយសប្បាយម្តងកុំអោយគិតច្រើនពេក… ជូនពរថ្ងៃកំណើតណា ចាន់ផល

    ឆ្លើយតប
  • 10. ធីតា  |  ខែសីហា 27, 2010 ម៉ោង 10:13 ព្រឹក

    សូមអោយបងប្រុសប្រាថ្នាអ្វីបានដូចបំណងដែលបងប្រុសប៉ងណា​​ ។

    ឆ្លើយតប
  • 11. V-Memo  |  ខែសីហា 27, 2010 ម៉ោង 11:28 ព្រឹក

    សូម​ចម្រើន​ទៅដោយ អាយុ វណ្ណៈ សុខៈ ពលៈ!
    រីករាយ​ថ្ងៃ​ខួប​កំណើត!

    ឆ្លើយតប
  • 12. ចាន់ផល  |  ខែសីហា 27, 2010 ម៉ោង 1:13 ល្ងាច

    ថ្ងៃ​នេះ​ខ្ញុំ​ទទួល​អារម្មណ៍​​​​​រំភើបបំផុត ព្រោះ​បាន​ទទួល​ពាក្យ​​រីករាយ​ថ្ងៃ​ខួប​កំណើត​ និង​ពរជ័យ​ជា​ច្រើន​ពី​មិត្ត​នៅ Facebook និង WordPress 😀 វា​ជា​ថ្ងៃ​ខួប​កំណើត​ដ៏​អស្ចារ្យ ព្រោះ​ខ្ញុំ​​មាន​មិត្ត​ភក្តិ​ជា​ច្រើន​ចូល​រួម។ អរគុណ​ចំពោះ​ទឹក​ចិត្ត​រាប់​អាន​​នេះ។ ​ខ្ញុំ​ស្រលាញ់​មិត្ត​គ្រប់​គ្នា​ណាស់!

    ឆ្លើយតប
  • 13. Sopheakna  |  ខែសីហា 27, 2010 ម៉ោង 4:57 ល្ងាច

    បងគឺជាមនុស្សគិតច្រើន ប្រហាក់ប្រហែលខ្ញុំដែរ! បងនឹងឈប់ខ្វល់ខ្វាយនៅពេលបងឈប់គិតពីរឿងស្មុគស្មាញ។
    រីករាយថ្លៃកំណើត,​ ជូនពរអោយមានសំណាងល្អនៅក្នុងជីរិតគ្រប់ពេល។

    ឆ្លើយតប
  • 14. ផ្កាយដុះកន្ទុយ  |  ខែសីហា 27, 2010 ម៉ោង 7:26 ល្ងាច

    រីករាយថ្ងៃកំណើត!​ រំករាយថ្ងៃកំណើត!​ រីករាយថ្ងៃកំណើត….
    រីករាយថ្ងៃកំណើតណាបងផល!!!
    សុំទោសផង អត់ដឹងថាចម្រៀងខួបកំណើតច្រៀងថា យ៉ាងម៉េច? ចេះតែច្រៀងទៅ! បើបងស្តាប់ឡើងឈ្លក់ទឹកមាត់ កុំប្រកាន់អី…
    ជាតឹកចុងក្រោយ មានតែជូនពរបង ឲ្យញញឹម ញញឹមដោយក្តីសុខ… និងសូមឲ្យបងអាចសម្រេចនូវបំណងប្រាថ្នារបស់បង…

    ឆ្លើយតប
  • 15. អង្គរក្សតូច  |  ខែសីហា 27, 2010 ម៉ោង 7:54 ល្ងាច

    សូមចូលរួមទៅញ៉ាំផង!!! ខួបកំណើតរីករាយ!!!!

    ឆ្លើយតប
  • 16. ចាន់ផល  |  ខែសីហា 27, 2010 ម៉ោង 11:37 ល្ងាច

    ថ្ងៃ​ខួប​កំណើត​ខ្ញុំ​ជិត​ផុត​ហើយ តែ​ខ្ញុំ​​នឹង​ចងចាំ​ថ្ងៃ​នេះ​ជា​រៀង​រហូត។ នេះ​ជា​ថ្ងៃ​ខួប​កំណើត​ដំបូង​គេ​ក្នុង​ជីវិត​ខ្ញុំ។ ខ្ញុំ​​បាន​ទទួល​នូវ​ទឹក​ចិត្ត​រាប់​អាន​ដ៏​កក់​ក្ដៅ​​ពី​មិត្ត​ភក្តិ។ អរគុណ​ទាំង​អស់​គ្នា​ណាស់។

    ឆ្លើយតប
  • 17. sambatt  |  ខែសីហា 28, 2010 ម៉ោង 10:07 ព្រឹក

    ខ្ញុំអត់់មានអីជូនជាកាដូទេ…សូមចូលរួមដែរហើយ!:)
    ហើយក៏សូមជូនពរចាន់់ផលមានសំណាងល្អ និងសុខប្បាយគ្រប់់ពេលវេលា។

    ឆ្លើយតប
  • 18. ភារម្យ  |  ខែសីហា 28, 2010 ម៉ោង 2:19 ល្ងាច

    ហេបពិបើសដេរធូយូ! ហាវអូលអាយូណាវ!

    ឆ្លើយតប
  • 19. វណ្ណដារ៉ា  |  ខែសីហា 31, 2010 ម៉ោង 8:51 ល្ងាច

    :(សូមទោសផងបងចាន់ផល ហួសបាត់ទៅហើយបានញុមទើបតាដឹង!
    មិនដឹងថាត្រូវជូនពរអីទេ គ្រាន់តែសូមឲ្យបង
    សុខភាពល្អ សំណាងល្អទាំងបងនិងក្រុមគ្រួសារ
    ជោគជ័យទាំងការងារ និង​ ជីវិត
    ធ្វើអ្វីបានដូចបំណង
    ប៉ងអ្វីបានដូចចឹត្ត
    សូមឲ្យឆាប់មានស្នេហ៍ពិត
    និងបាននៅជិតគ្នា4everណា:D

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: