នេះជាទំព័រអនុស្សាវរីយ៍

ខែសីហា 16, 2010 at 11:14 ល្ងាច មតិ 8

នៅទីនេះ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទាក់​ទង​នឹង​ខ្ញុំ… ជា​អារម្មណ៍​ពិត​ដែល​ខ្ញុំ​បាន​កត់​ទុក… ខ្ញុំ​ឱ្យ​តម្លៃ​លើ​ការ​កំណត់​របស់​ព្រហ្មលិខិត លែង​ខ្លាច​ញញើត​​អំពើ​អាក្រក់ ហើយ​ខំ​រស់​នៅ​​ដោយ​ចេតនា​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា។ ខ្ញុំ​រីករាយ​ណាស់​ ដែល​បាន​រាប់​អាន​មិត្ត​ទាំង​ឡាយ ហេតុ​នេះ​សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​បាន​កត់​ឈ្មោះ​របស់​អ្នក​នៅ​ទី​នេះ​ផង។ សូម​ចាត់​​ទុក​រូប​ខ្ញុំ​ជា​បងប្អូន​ម្នាក់​ និង​ចាត់​ទុក​ទី​នេះ​ដូច​ជា​ផ្ទះ​របស់​អ្នក​ផង​ចុះ!

អរគុណ សុផាន់ណា ដែល​បាន​ជួយ​រចនា ពាក្យ «អនុស្សាវរីយ៍» នេះ​ឱ្យ​ខ្ញុំ 😀 ខ្ញុំ​ស្រលាញ់​​ស្លឹក​ឈើ​ ស្រលាញ់​មេឃ ​​ផ្ទៃ​មេឃ​ដែល​ជួនកាល​មាន​ពណ៌​ខៀវ​ដូច​ជា​ទឹក​សមុទ្រ… ហើយ​ចំណង់​ចំណូល​ចិត្ត​នេះ​​គឺ​ជា​អ្នក​សាង​អនុស្សាវរីយ៍​​ឡើង។

Advertisements

Entry filed under: អារម្មណ៍.

បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន ខេមរា (បទពិសោធន៍និពន្ធរឿង)

8 មតិ Add your own

  • 1. ផ្កាយ NoVeLs  |  ខែសីហា 17, 2010 ម៉ោង 12:26 ព្រឹក

    ក្រោយ​ពី​ទិញ​០១៨​បាន កណ្តាល​យប់​ក៏​អាប់​ដេត​ដែរ​ហ្ន៎!! 😀

    ឆ្លើយតប
  • 2. ឧត្ដម  |  ខែសីហា 17, 2010 ម៉ោង 1:05 ព្រឹក

    ចាត់ទុកជាផ្ទះយូរហើយតើ!! ហិហិ!
    ខ្ញុំក៏ស្រឡាញ់រូប ដែលបងផាន់ណាធ្វើនេះដែរ។ គិតថាថ្ងៃណាពេលចេញសៀរវភៅសុំឲ្យគាត់ជួយធ្វើមួយដែរ។
    😀

    ឆ្លើយតប
  • 3. ភារ:  |  ខែសីហា 17, 2010 ម៉ោង 2:16 ព្រឹក

    ទើបតែទៅលេងផ្ទះបង រាត្រី គាត់បាននិយាយដល់បងផល ឥឡូវមកដល់ផ្ទះបងផល ឈឹបម៉ង 😀 ដូចជាបាត់មុខបាត់មាត់បងយួរ សុខទុក្ខយ៉ាងណាដែរទេ?

    ឆ្លើយតប
    • 4. ចាន់ផល  |  ខែសីហា 17, 2010 ម៉ោង 11:12 ល្ងាច

      សុខទុក្ខ​ធម្មតា​ទេ តែ​មួយ​រយៈមុន​អារម្មណ៍​ស្មុគស្មាញ​បន្តិច… ឥឡូវ​គិត​យល់​ហើយ ខ្លាច​​តែ​បន្តិច​ទៀត​អាច​​លែង​យល់​វិញ 😀 បើ ភារៈ នឹក​ស្រុក ចូល​មក​លេង​ទី​នេះ​ណា៎!

      ឆ្លើយតប
      • 5. ឧត្តម's ប្លក  |  ខែសីហា 18, 2010 ម៉ោង 11:01 ព្រឹក

        បងភារៈលង់ស្នេហ៏ក្រមុំយួនលេងចង់មកវិញហើយ! ហិហិ 😀

    • 6. ភារ:  |  ខែសីហា 18, 2010 ម៉ោង 12:59 ល្ងាច

      មិនមែនមានតែពេលនឹកស្រុកទេ ជួលកាលខ្ញុំមានអារម្មណ៍ ល្ហល្ហេវ ង៉េញង៉ាង អផ្សុក… ក៏ចូលចិត្តមកលេងប្លុកបងដែរ អានរឿងខ្លីៗបស់បង…ដូចជាធូរស្រាលក្នុងចិត្ត រឺ ក៏ថាបានប្រសើរឡើង 😦 😦 គ្រាន់តែមួយរយៈហ្នឹង ដូចជាប្លែក បាត់មុខបងពីពិភពគុន យ៉ាងណាបងសុខសប្បាយ ប្រសើរហើយ។ ឧត្តម ចេះតែនឹកដល់ក្រមុំយួនហ្នឹង បែបបែប ហ្នឹងហើយហ្នឹង 😆 😆

      ឆ្លើយតប
      • 7. ផ្កាយដុះកន្ទុយ  |  ខែសីហា 20, 2010 ម៉ោង 12:11 ព្រឹក

        មែនហើយបង! កាលពីប៉ុន្មានថ្ងៃមុន ឮថាធ្លាប់ស្រឡាញ់ក្រមុំយួន… អីយ៉ាស់!​ ពិតជាគួរឲ្យសង្ស័យមែនទែន… 😆 😆

  • 8. ផ្កាយដុះកន្ទុយ  |  ខែសីហា 20, 2010 ម៉ោង 12:09 ព្រឹក

    ពិតជាគួរឲ្យស្រឡាញ់មែនទែនឡូហ្គូថ្មី!!! 😀

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Top Clicks

Blog Stats

  • 178,391 hits
Visit Cute-Spot.com!

%d bloggers like this: