បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន

ខែសីហា 10, 2010 at 5:12 ល្ងាច មតិ 13

សុំជាមនុស្សនឹកអូន   ទោះបីជាពេលនេះអូនភ្លេចបងហើយ   ភ្លេចអូនមិនបានឡើយ   ចម្រៀងនេះបងតែងផ្ញើអូន   បងគេងហាលសន្សើម   ដកដង្ហើមនឹកឃើញដល់ស្ងួន   តើពេលនេះរូបអូនកំពុងធ្វើអ្វី?

សុំនឹកអូនតែម្ខាង   បងមិនចង់រំខានអារម្មណ៍អូនទេ   ស្រលាញ់អូនជាងគេ   គឺស្រលាញ់មិនចង់បានអ្វី   តាំងចិត្តរក្សាស្នេហ៍   ក៏មិនដែលចង់មានអ្នកថ្មី   បងរស់នៅដើម្បីបានដឹងពីសុខទុក្ខអូន

បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន   ជីវិតនេះមានន័យឱ្យតែបងបាននឹកអូន   មានបេះដូងតែមួយ   សម្រាប់រំភើបឈឺចាប់ជាមួយនឹងស្ងួន   ស្នេហាមួយនេះគ្មានអូនក្បែរខ្លួនក៏មិនមានបញ្ហា

បុរសម្នាក់នេះរស់សម្រាប់ស្រលាញ់អូន   ជីវិតនេះមានន័យឱ្យតែបាននឹកជីវ៉ា   រឿងដែលបងសោកស្ដាយ   គឺបងមិនអាចក្លាយជាអ្នកថែរក្សា   តែសង្ឃឹមថា   នឹងមានមនុស្សម្នាក់ដែលអូនស្រលាញ់មើលថែអូន…

មិនអាចក្លាយជាគូស្នេហ៍ យើងធ្លាប់និយាយថាធ្វើជាបងប្អូន តែពេលនេះសូម្បីតែមិត្តភក្តិក៏មិនបានផង… គឺព្រោះតែបងនៅតែស្រលាញ់អូន… យើងខានជួបគ្នាយូរណាស់ហើយ… យូរល្មមអូនអាចភ្លេចបងបាន… តែបងនៅតែនឹកអូនរហូត ហើយមួយរយៈនេះអារម្មណ៍ចេះតែឆួលៗនឹកអូន… អូនមិនដឹងទេ ហើយក៏គ្មានហេតុផលអីដែលអូនត្រូវដឹងដែរ… ដឹងថាមនុស្សម្នាក់ដែលយើងមិនស្រលាញ់នឹកយើងគ្រប់ពេល វាគឺជាសម្ពាធអារម្មណ៍មួយ… ព្រោះចរិតយើងស្រដៀងគ្នា ទើបបងសង្ឃឹមថា អូនមិនបានដឹងថាបងនៅតែស្រលាញ់អូននោះទេ… តែ…អូនជាមនុស្សម្នាក់ដែលដឹងអារម្មណ៍បងច្បាស់ជាងគេ… នឹកឃើញកាលពីមុន ឱ្យតែបងគិតអី ឬឆ្ងល់អី អូនតែងតែផ្ញើសារមកបងពីរឿងនោះ… គឺអូនទទួលអារម្មណ៍បងបាន… ហេតុនេះបងគិតថា អូនប្រហែលជាដឹងបាត់ទៅហើយ ថាបងកំពុងសរសេរចម្រៀងនេះ… តែប្រហែលពេលនេះអូនមិនអាចទទួលអារម្មណ៍បងដូចកាលពីមុនក៏មិនដឹង… ក៏ល្អដែរ… គិតទៅបងគ្មានវិធីឈប់ស្រលាញ់អូនសោះ… ស្រលាញ់អូនធ្វើឱ្យបងស្គាល់អារម្មណ៍ពិសេសមួយ… ជាអារម្មណ៍ស្នេហា ដែលមិនខ្វល់ថាស្រលាញ់តែម្ខាងឡើយ… ទោះស្នេហាយើងគ្មានន័យសម្រាប់អូន តែមានន័យសម្រាប់បងណាស់… បងធ្លាប់សួរខ្លួនឯងថា តើបងត្រូវរស់បន្តទៀតដើម្បីអី… មានហេតុផលមួយដែលទាក់ទងនឹងអូន គឺរស់នៅដើម្បីស្រលាញ់អូន… បងសង្ឃឹមថាអាចមើលអូនពីចម្ងាយ   ហើយរីករាយតាមសុភមង្គលរបស់អូន… មែន បងធ្លាប់ខូចចិត្តព្រោះស្រលាញ់អូន តែក្រោយមកបងក៏ស្គាល់អារម្មណ៍ស្រលាញ់ពិត គឺបងសង្ឃឹមថាមនុស្សដែលបងស្រលាញ់បានសុខ… មិនមែនដើម្បីបងទេ តែអូនត្រូវតែរស់នៅដោយសុភមង្គល បាននៅក្បែរមនុស្សដែលអូនស្រលាញ់ និងដែលគេក៏ស្រលាញ់អូនវិញ…

You are my dream, I live for loving you… អូនគឺជាសុបិនស្នេហារបស់បងជារៀងរហូត… បងរស់នៅសម្រាប់ស្រលាញ់អូន…

Advertisements

Entry filed under: ចម្រៀង.

ជីវិតឯកា នេះជាទំព័រអនុស្សាវរីយ៍

13 មតិ Add your own

  • 1. គីមឡុង  |  ខែសីហា 10, 2010 ម៉ោង 8:12 ល្ងាច

    បងរស់ដើម្បីស្រលាញា់អូន ! បើបាត់អូនមួយ បងនិងរកអូនមួយទៀត ! 😀 hehe…

    ឆ្លើយតប
    • 2. ឧត្តម's Blog  |  ខែសីហា 10, 2010 ម៉ោង 9:02 ល្ងាច

      😀

      ឆ្លើយតប
    • 3. វាន់ឌីយ៉ា  |  ខែសីហា 10, 2010 ម៉ោង 9:56 ល្ងាច

      ហិហិ និយាយដូចមើលឃើញ ចិត្តបងចាន់ផលចឹង

      ឆ្លើយតប
  • 4. សារិកា  |  ខែសីហា 10, 2010 ម៉ោង 10:22 ល្ងាច

    “បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន” គួរតែដាក់ “កើតជាប្រុស សំរាប់ស្រលាញ់អូន” ហ្នឹងតាមខ្ញុំគិត។

    ឆ្លើយតប
    • 5. រចនា  |  ខែសីហា 10, 2010 ម៉ោង 10:40 ល្ងាច

      គិត​ថា «បុរស​ម្នាក់​នេះ​រស់​ដើម្បី​ស្រឡាញ់​អូន​ពិរោះ​ជាង»

      ឆ្លើយតប
    • 6. រចនា  |  ខែសីហា 10, 2010 ម៉ោង 10:41 ល្ងាច

      ដោយ​សារ​តែ​មនុស្ស​យើង​រើស​កើត​មិន​បាន… កើត​ជា​ប្រុស ឬ​ស្រី យើង​មិន​អាច​ជ្រើស​បាន​ឡើយ.. អ៊ីចឹង​ទើប​ទទួល​អារម្មណ៍​ចម្លែក​ពេល​អាន​ខំមិន​របស់​បង​សារិកា ^^ សង្ឃឹម​មិ​នប្រកាន់…

      ឆ្លើយតប
  • 7. សារិកា  |  ខែសីហា 11, 2010 ម៉ោង 8:35 ល្ងាច

    ខ្ញុំអត់ប្រកាន់អីទេ ព្រោះថា សំបូរគំនិត ប្រសើរជាង តិចគំនិត

    ឆ្លើយតប
  • 9. ក្មួយពូផល  |  ខែសីហា 14, 2010 ម៉ោង 5:07 ល្ងាច

    ពិរោះណាស់តើពូ! ពេលណាចេញលក់ទៅ? ចាំស្តាប់ 😛 😆

    ឆ្លើយតប
  • 10. boy cist  |  ខែសីហា 14, 2010 ម៉ោង 7:28 ល្ងាច

    boy cist សួមចូលរូមដែរ ក្រែងក្លាយជាមិត្ដ

    ឆ្លើយតប
  • 11. រដ្ឋ  |  ខែសីហា 15, 2010 ម៉ោង 10:19 ព្រឹក

    ដូច​ក្នុង​បទ​ចម្រៀង​ដែល​ផ្សាយ អាសង់ ២០១០ ! “បុរស​ម្នាក់​នេះ មិន​ដែល​ស្គាល់​នូវ​ក្ដី​ស្នេហ៍​ពិត…”

    ឆ្លើយតប
  • 12. chanthinath  |  ខែសីហា 17, 2010 ម៉ោង 11:02 ព្រឹក

    វាពិតជាកំសត់ណាស់សំរាប់មនុស្សប្រុស​ដែលខំស្រលាញ់គេតែគេបែរជាមិន​ស្រលាញ់​យើង​នេះ។

    ឆ្លើយតប
  • 13. mom  |  ខែសីហា 24, 2012 ម៉ោង 12:07 ល្ងាច

    ជួន​កាល​មនុស្សមិន​អាច​កំណត់​អ្វី​ៗ​បាន​ឡើយ គឺ​មាន​តែ​ពេល​វេលា​ទេ ដែល​អាច​កំណត់​បាន។ ការ​តស៊ូ ព្យាយាម​នៅ​ទីណា ក្តី​សង្ឃឹម​នឹង​រង់​ចាំ​អ្នក​នៅ​ទីនោះ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 181,992 hits
Visit Cute-Spot.com!

%d bloggers like this: