ជីវិតឯកា

ខែសីហា 2, 2010 at 10:56 ព្រឹក មតិ 12

ស្រាប់តែមានអារម្មណ៍​ថា ព្យាយាមធ្វើល្អមិនបានសម្រេច​… តើគួរ​ធ្វើ​បែបណា?​ ថ្ងៃ​នេះ​ខ្ញុំ​តូច​ចិត្ត​ណាស់ ព្រោះ​ខំ​ធ្វើ​ល្អ​រហូត​មក បែរ​នៅ​តែ​ឮ​គេ​និយាយ​ដើម​ទៀត។ ហេតុអ្វី​មនុស្ស​អាត្មានិយម​ម្ល៉េះ? គ្មាន​ការ​រាប់អាន​ពិត​ប្រាកដ​ទេ មែន​ទេ? ពេល​ជួប​រឿង​បែប​នេះ ខ្ញុំ​​ក៏​បារម្ភ​ថា តើ​មនុស្ស​ដែល​ខ្ញុំ​រាប់អាន​នៅ​សល់​ប៉ុន្មាន​នាក់​ទៀត ដែល​នឹង​តប​ស្នង​ការ​ខក​ចិត្ត​​មក​ខ្ញុំ? តើ​អ្នកណា​ដែល​ខ្ញុំ​អាច​ទុក​ចិត្ត​​បាន? គឺ​ខ្លួន​ឯង? គឺ​ភាព​ឯកា…

ចម្រៀង​នេះ​ខ្ញុំ​តែង​មួយ​រយៈ​ហើយ ហើយ​វា​ក៏​ត្រូវ​នឹង​អារម្មណ៍​ខ្ញុំ​ក្នុង​ពេល​នេះ!

ជីវិតឯកា

ដើរលើផ្លូវស្ងាត់ជ្រងំ   ទោះយំឬសើចគឺខ្ញុំដឹងតែម្នាក់ឯង   មិត្តសម្រាប់ប្រលែង   តែពេលចម្បែងជីវិតពិតជាឯកា

ខ្ញុំមានមិត្តភក្តិច្រើននាក់   តែពេលឧបសគ្គខ្ញុំមានតែទឹកនេត្រា   គ្រប់គ្នាគិតអាត្មា   បន្ទោសអ្នកណាជីវិតពិតជាឯកា

មានតែស្រមោលដែលព្រមអន្ទោលតាមគ្រប់ពេល   មានតែភ្លេងទេដែលព្រមបំពេជីវិតខ្ញុំ   ជួនកាលខ្ញុំពិតជាចង់ឱ្យគេដឹងខ្ញុំយំ   ព្រោះខ្ញុំពិតជាឯកា

តើអ្នកជាអ្វីនឹងខ្ញុំ?   អ្នកមកជួបខ្ញុំតែពេលចង់ឱ្យខ្ញុំជួយ   ខ្ញុំស្ម័គ្រធ្វើជំនួយ   តែពេលខ្ញុំព្រួយជីវិតពិតជាឯកា

គ្រប់គ្នាចង់បានអ្វី?   ជីវិតសែនខ្លីតើរស់ដើម្បីអ្នកណា?   ខ្ញុំមិនស្អប់លោកា   តែចង់ប្រាប់ថាជីវិតពិតជាឯកា

២៧ មិថុនា ២០១០

Advertisements

Entry filed under: ចម្រៀង, អារម្មណ៍.

ត្រៀមផ្សាយប្រលោមលោក បុរសម្នាក់នេះរស់ដើម្បីស្រលាញ់អូន

12 មតិ Add your own

  • 1. ឧត្តម's Blog  |  ខែសីហា 2, 2010 ម៉ោង 11:27 ព្រឹក

    នៅមានខ្ញុំម្នាក់ទៀតបង! គាំទ្រ ស៊ូៗ

    ឆ្លើយតប
  • 2. គីមឡុង  |  ខែសីហា 2, 2010 ម៉ោង 12:59 ល្ងាច

    ពិរោះមែន ! អត្ថន៍យក៏មិនធម្មតាដែរ ! ឌឺដល់ក ! 🙂

    ឆ្លើយតប
  • 3. nimol  |  ខែសីហា 2, 2010 ម៉ោង 1:33 ល្ងាច

    រក​មួយ​ទៅ!

    ឆ្លើយតប
    • 4. វាន់ឌីយ៉ា  |  ខែសីហា 3, 2010 ម៉ោង 11:26 ព្រឹក

      និមល យាយត្រូវមែន។ មានតែមួយទេ ជួយចិត្ត

      ឆ្លើយតប
  • 5. ក្មេងស្រែ  |  ខែសីហា 2, 2010 ម៉ោង 3:37 ល្ងាច

    តាមពិតទៅ, មនុស្សណាក៏ដូចមនុស្សណា, ទៅរកគ្នា គឺក៏ដោយសារតែ ត្រូវការអ្វីមកវិញម្យ៉ាង គ្រាន់តែថាការចង់បានមកវិញវាមានកំរិតណា, បែបណា… ការដែលតែងតែមានអារម្មណ៍ថាឯកា គឺមកពីមានអារម្មណ៍ថា យើងគ្មានមនុស្សដែលត្រូវទៅរក ដើម្បីយកមកវិញនូវអារមណ៍ដែលមានគ្នា ។ ងាយណាស់ គ្រាន់តែចាត់ទុកថា ភាពឯកា ជាមិត្តម្នាក់ ហើយជជែកជាមួយវាទៅ ។ វាពិតជាមានប្រសិទ្ធិភាព ព្រោះញ៉ុមប្រើវាញឹកដែរ ។

    ឆ្លើយតប
    • 6. អង្គរក្សតូច  |  ខែសីហា 2, 2010 ម៉ោង 6:01 ល្ងាច

      បើធ្វើចឹងបានមែននោះ គឺប្រសើរណាស់ តើមានមនុស្សប៉ុន្មាននាក់ដែល
      ចាក់ផុតពីភាពឯកកោ និងឯកកានេះទៅ?

      ឆ្លើយតប
    • 7. ក្មេងស្រែ  |  ខែសីហា 3, 2010 ម៉ោង 9:10 ព្រឹក

      មិនដឹងអ្នកដទៃគេធ្វើបានឬអត់, តែញ៉ុមធ្វើរួចហើយ ។

      ឆ្លើយតប
  • 8. ភារម្យ  |  ខែសីហា 2, 2010 ម៉ោង 6:51 ល្ងាច

    ញ៉ុមចូលចិត្តភាពឯកការ ហើយស្អប់ភាពឯកការ

    ឆ្លើយតប
    • 9. ឧត្តម's Blog  |  ខែសីហា 2, 2010 ម៉ោង 10:21 ល្ងាច

      អត់យល់!

      ឆ្លើយតប
      • 10. ភារម្យ  |  ខែសីហា 3, 2010 ម៉ោង 8:22 ព្រឹក

        អត់យល់ដែ រ! គ្រាន់តែជាអារម្មណ៍ញ៉ុមទេ!!!

  • 11. ឧត្ដម  |  ខែសីហា 6, 2010 ម៉ោង 7:43 ល្ងាច

    បងផលមិនឯកាទៀតទេ ពេលនេះបងផលមានមិត្តជិតស្និទ្ធមកលេងបងផល បងផលមានប្អូន.,.. ជីវិតយើងមិនឯកាទៀតទេ! ពេលនេះ យើងឯកាពិតមែន តែថ្ងៃស្អែក​មិនប្រាកដឡើយ…
    សូមជួយអបអរសាជាថ្មី ក្នុងឱកាសទទួលដំណឹងដ៏ល្អដែលនឹងបានទទួលបរិញ្ញបត្រ ដែលជាក្តីសុបិនរបស់បង!!
    ជីវិតតែងមានការផ្លាស់ប្ទរ ថ្ងៃនេះយើងឯកា តែស្អែកមិនប្រាកដថា យើងនៅតែឯការហូតនោះទេ! ត្រូវតែសង្ឃឹម និងញញឺមជានិច្ច:D

    ឆ្លើយតប
  • 12. -:-បាត់ដំបង-:-  |  ខែសីហា 9, 2010 ម៉ោង 2:31 ល្ងាច

    មិនមែនរូបកាយគាត់ឯកាទេ គឺចិត្តគាត់ឯការតើ? ត្រូវអត់បង?

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: